Tag: ក្រុមហ៊ុន
តើអ្នកត្រូវធ្វើបែបណាមុនពេលមកសម្ភាសន៍ការងារ??
តើអ្នកត្រូវធ្វើបែបណាមុនពេលមកសម្ភាសន៍ការងារ??
នាពេលបច្ចុប្បន្ននេះយើងឃើញថាសន្ទស្សន៍នៃអ្នកដែលបានមកដាក់ពាក្យធ្វើការនៅតាមក្រុមហ៊ុនឬអង្គភាពនានា គឺពិតជាមានចំនួនច្រើនមែនទែន ក៏ប៉ុន្តែអ្នកដែលធ្លាក់នៅក្នុងការសម្ភាសន៍ការងារនោះក៏មិនតិចដែរ។តើមូលហេតុអ្វីបានជាបេក្ខជនទាំងអស់នោះមិនអាចជាប់នៅក្នុងការសម្ភាសន៍បាន?? ហើយពួកគេគួរតែធ្វើបែបណាដើម្បីជាប់ក្នុងការសម្ភាសន៍ការងារទាំងនោះ? ដូចនេះ គំនិតនឹងនាំមកនូវ៤ចំណុចធំៗដែលអាចជួយឲ្យពួកគេជាប់នៅក្នុងការសម្ភាសន៍ការងារបាន៖
១. ត្រូវមើលពីប្រវត្តិក្រុមហ៊ុន និងដឹងពីវាឲ្យបានច្បាស់
មុនពេលដែលអ្នកចង់ ដាក់ពាក្យ (Apply) ការងារណាមួយដែលបានបង្ហោះនៅតាមបណ្ដាញសង្គម រឿងដំបូងបំផុតដែលអ្នកត្រូវធ្វើគឺ ត្រូវចូលទៅពិនិត្យមើលប្រវត្តិរបស់ក្រុមហ៊ុនឬអង្គភាពនោះឲ្យបានច្បាស់លាស់ ហើយត្រូវប្រាកដក្នុងចិត្តសិនថា ក្រុមហ៊ុននោះគេរកស៊ីអី្វ លក់អ្វី មានកេរ្តិ៍ឈ្មោះបែបណា មានចំនួនអ្នកLike គាំទ្រច្រើនប៉ុណ្ណានៅលើpageរបស់គេ ហើយគេប្រកាសរកបុគ្គលិកប្រភេទណា តួនាទីអ្វី និងជំនាញអ្វីខ្លះ ហើយវាស៊ីគ្នាជាមួយនឹងអ្វីដែលអ្នកចង់ធ្វើដែរឬក៏អត់(ត្រូវនឹងជំនាញខ្លួនឬអត់) ព្រោះការតាមដាននូវរឿងរ៉ាវបែបនេះវាអាចជួយអ្នកឲ្យចេះត្រៀមលក្ខណៈឲ្យបានរួចរាល់ដើម្បីដើរចូលទៅសម្ភាសន៍យ៉ាងមានជំនឿជឿជាក់។តួយ៉ាងមូលហេតុដែលអ្នកត្រូវចូលមើល...
៤ជំហានដើម្បីបង្កើតនូវវប្បធម៌ឈ្នះៗក្នុងក្រុមហ៊ុន
វប្បធម៌បានកំណត់នូវមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ប៉ុន្តែតើអ្វីជាវប្បធម៌ឈ្នះៗ?ពាក្យថាវប្បធម៌ គឺសំដៅទៅលើ ជំនឿ គំនិត គុណតម្លៃ ច្បាប់វិន័យ និងក្រមសីលធម៌នៅក្នុងអង្គភាពឬស្ថាប័នណាមួយ ហើយវប្បធម៌នេះដែរបានបង្ហាញពីរបៀបដែលមនុស្ស គិត អារម្មណ៍ដែលមនុស្សមាន និងសកម្មភាពដែលមនុស្សធ្វើជាក់ស្ដែង។ ក្រុមហ៊ុនមួយដែលមានការកំណត់នូវវប្បធម៌មួយជាក់លាក់ ច្បាស់លាស់ និងម៉ឺងមាត់ នោះសមិទ្ធផលដែលពួកគេនឹងទទួលបានក៏ល្អប្រសើរទៅតាមគោលការណ៍ទាំងអស់នេះដែរ។ ប្រសិនជាអង្គភាពមានវិន័យតឹងរឹង គោរពពេលវេលាជាមួយនឹងបុគ្គលិក នោះ អាកប្បកិរិយានៃការមកបំពេញការងារក៏ទៀងទាត់ដែរ ហើយបើសិនជាវប្បធម៌ក្នុងក្រុមហ៊ុនបានកំណត់ ពីសីលធម៌ គុណធម៌ គុណតម្លៃ...
អ្វីខ្លះជាទ្រព្យនៅក្នុងស្ថាប័នរបស់យើង?
មុននឹងយើងចូលទៅដល់ខ្លឹមសារសំខាន់ ដំបូងយើងត្រូវយល់ពីអ្វីដែលហៅថាទ្រព្យជាមុនសិន។ នៅក្នុងក្រុមហ៊ុនទ្រព្យមិនថាទ្រព្យសកម្មឬទ្រព្យអកម្មទេគឺពួកគេសុទ្ធតែអាចឲ្យគេយកទៅប្រើដើម្បីបង្កើនចំណូលឲ្យក្រុមហ៊ុនបានទាំងអស់មិនថាពេលបច្ចុប្បន្នឬពេលអនាគត។ មិនត្រឹមតែជួយបង្កើនចំណូលទេ វាថែមទាំងជួយឲ្យមានលំហូរសាច់ប្រាក់ កាត់បន្ថយចំណាយ និងជម្រុញឲ្យការលក់កើនឡើងទៀតផង។
ទ្រព្យនៅក្នុងក្រុមហ៊ុនបែងចែកចេញជា២ប្រភេទធំៗគឺ
១. ទ្រព្យរូបិយ
ទ្រព្យរូបិយជាទ្រព្យដែលមានរូបរាង ហើយអាចមើលឃើញនិងប៉ះបាន។ វាត្រូវបានគេបែងចែកទៅតាមប្រភេទដូចខាងក្រោម ៖
វត្ថុធាតុដើម ៖ គឺជារបស់របរទាំងឡាយដែលគេយកវាទៅប្រើដើម្បីផលិតនូវផលិតផលសម្រេចឬផលិតផលពាក់កណ្តាលសម្រេច។ តម្លៃនៃវត្ថុធាតុដើមក៏អាស្រ័យលើកត្តាតម្លៃលើទីផ្សារ ការដឹកជញ្ជូន និងកម្លាំងពលកម្មដែរ។ ម្យ៉ាងទៀតវាខុសគ្នាអាស្រ័យលើប្រភេទនៃផលិតផលនិមួយៗដែលគេចង់ផលិត។
គ្រឿងម៉ាស៊ីន ៖ ដោយហេតុថាគ្រឿងម៉ាស៊ីនជាឧបករណ៍ចាំបាច់ដើម្បីផលិតទំនិញទើបវាត្រូវបានគេចាត់ចូលជាទ្រព្យដែរ។
ហេដ្ឋារចនាសម្ព័ន្ធ ៖ វាគឺជាសំណង់នៃស្ថាប័ននិងគ្រឿងបរិក្ខាផ្សេងៗមានដូចជាអគារ...