Home Tags គោលដៅ

Tag: គោលដៅ

តើធ្វើយ៉ាងណាដើម្បីបង្កើតគោលដៅក្នុងការសន្សំលុយឲ្យមានប្រសិទ្ធភាព?

ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យបានល្អ ជាដំបូងគឺអ្នកគួរតែបង្កើតទម្លាប់មួយក្នុងការសន្សំលុយដែលអ្នកមាន និងបង្កើតផែនការក្នុងការចាយវាយប្រចាំថ្ងៃ ដើម្បីតាមដានថាតើរាល់ថ្ងៃនេះ អ្នកបានចំណាយទៅលើអ្វីខ្លះ ហើយតែងតែចាយអស់ប៉ុន្មានក្នុងមួយថ្ងៃជាដើម។ ដូចនេះអ្នកនឹងមានភាពងាយស្រួលក្នុងការដកលុយមួយចំណែក សម្រាប់ធ្វើការសន្សំទុក ទោះបីតិចក៏ដោយច្រើនក៏ដោយ។ ១. វាយតម្លៃផ្នែកហិរញ្ញវត្ថុរបស់អ្នក មុនពេលដែលអ្នកចាប់ផ្ដើមកំណត់គោលដៅនៃការសន្សំ អ្នកត្រូវដឹងអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបច្ចុប្បន្នជាមុនសិនថាតើចំណូល និងចំណាយរបស់អ្នកស្ថិតនៅកម្រិតណា? អាចយិតយោងគ្នាបានដែរឬទេ? និងគិតទៅលើ៖ ចំណូលប្រចាំខែ: តើអ្នកទទួលបានប្រាក់ខែប៉ុន្មាន បន្ទាប់ពីកាត់ថ្លៃពន្ធហើយ? ការចំណាយជាប្រចាំ:  តើក្នុងមួយខែអ្នកត្រូវចំណាយអស់ប៉ុន្មានទៅលើថ្លៃទឹក ថ្លៃភ្លើង ថ្លៃសាំង និងគ្រឿងទេសផ្សេងៗ? ការចំណាយផ្សេងទៀត:  តើនៅត្រូវចំណាយទៅលើសម្ភារៈអ្វីផ្សេងទៀតដែរឬទេ?...