Tag: គ្រួសារ
វិធីសាស្ត្រសម្រាប់អ្នកមានកូនតូចធ្វើការនៅផ្ទះក្នុងសម័យCovid-19
អ្វីៗគ្រប់យ៉ាងបានក្លាយទៅជាបញ្ហាមួយដ៏ស្មុគស្មាញចាប់តាំងពីពេលដែលផ្ទុះឡើងនូវវីរុសកូវីដ១៩នេះមក។ទាំងសាលារៀន ទាំងហាង ទាំងក្រុមហ៊ុន ត្រូវបានបិទ ជាពិសេសគឺកន្លែងមើលថែក្មេងៗនេះក៏ត្រូវបិទដែរ ហើយនៅកន្លែងការងារខ្លះតម្រូវឲ្យពួកគេធ្វើការនៅផ្ទះដើម្បីកាត់បន្ថយនូវការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមនេះ ដោយហេតុផលជាក់ស្ដែងបែបនេះហើយទើបធ្វើឲ្យឪពុកម្ដាយមួយចំនួនពិបាកក្នុងការបំពេញការងារបានល្អពីព្រោះពួកគេត្រូវចំណាយពេលដើម្បីមើលថែ និង ចំអិនអាហារឲ្យកូនតូចៗរបស់ពួកគេ។ ដោយរាល់ដងពួកគេអាចធ្វើការបានពេញដៃពេញជើងដោយសារតែឪពុកម្ដាយខ្លះបានយកកូនៗទៅផ្ញើរនៅឯកន្លែងថែរក្សាកូនក្មេង ឬ នៅសាលាដែលវាអាចជួយកាត់បន្ថយបន្ទុករបស់ពួកគេបានមួយចំនួន។ខាងក្រោមនេះគឺជាជំហានទាំង៣យ៉ាងដើម្បីជួយឲ្យអ្នកអាចធ្វើការនៅផ្ទះបានយ៉ាងល្អ ដោយមិនចាំបាច់ភ័យព្រួយថាមានការរំខានពីកូនៗរបស់លោកអ្នកៈ
១. រក្សាទម្លាប់របស់អ្នក
ជាដំបូងអ្នកត្រូវតែរក្សានូវទម្លាប់ល្អរបស់អ្នកបានជាប់លាប់ គោរពពេលវេលាឲ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សានូវតម្លៃ និង កិច្ចការងាររបស់អ្នកឲ្យនៅដដែល ទោះបីជាអ្នកត្រូវធ្វើការនៅផ្ទះក៏ដោយ។ ពេលដែលអ្នកប្រកាន់ខ្ជាប់នូវទម្លាប់នេះបានស៊ាំហើយ អ្នកនឹងទទួលបាននូវមគ្គុទេស៍យ៉ាងរឹងមាំសម្រាប់រៀបចំកាលវិភាគការងារ និង ការមើលថែទាំកុមារតូចៗរបស់អ្នក។ដូចនេះហើយអ្នកគួរតែបង្កើតតារាងពេលវេលាជាក់ស្ដែងនៅជំហានបន្ទាប់ រីឯគន្លឹះដំបូងគេគឺកំណត់នូវមូលដ្ឋានគ្រឹះដោយផ្អែកលើអ្វីដែលអ្នកបានដឹង។
២....
តើហេតុអ្វីក្នុងពិព័រណ៍កុមារមានស្តង់ក្រុមហ៊ុនរថយន្ត?
កាលពីសប្តាហ៍មុននៅក្នុងរាជធានីភ្នំពេញមានព្រឹត្តិការណ៍ពិព័រណ៍កុមារធំមួយដែលប្រារព្ធឡើងរយៈពេល២ថ្ងៃនៅសាលពិព័រណ៍កោះពេជ្យ។ ឆ្នាំនេះជាលើកទី៤នៃការប្រារព្ធកម្មវិធីពិព័រណ៍កុមារនេះឡើង។ កាលពីឆ្នាំមុនយើងឃើញមានចំនួនអាណាព្យាបាល កុមារានិងកុមារី បានចូលរួមយ៉ាងច្រើនកុះករដែលតួរលេខប្រហែលស្មើរនឹង២០,០០០នាក់ រីឯឆ្នាំនេះចំនួនអាណាព្យាបាលកើនឡើងខ្ពស់លើសពីឆ្នាំមុនរហូតដល់ប្រមាណ១ម៉ឹននាក់ បើយោងតាមស្ថិតិផ្តល់ដោយលោក លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សា។ ក្រៅពីវត្តមានអ្នកទស្សនាជាច្រើនកកុញ ក្រុមហ៊ុនឯកជនក៏មានចំនួនមិនតិចដែរដែលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះ។ ចំនួនសរុបប្រហែល៩៩ដែលក្រុមហ៊ុននិមួយៗបានចំណាយថវិកាខ្ទង់ពាន់ដល់ម៉ឺនដុល្លាដើម្បីរៀបចំ ដាក់កម្លាំងបុគ្គលិក និងចំណាយទៅលើការជួលស្តង់។
ក្នុងព្រឹត្តិការណ៍នេះ បើយើងធ្វើការសង្កេតទៅលើប្រភេទនៃសេវាកម្មនិងផលិតផលយើងអាចចែកក្រុមហ៊ុនទាំងអស់នោះជាប្រាំពីរក្រុមផ្សេងៗគ្នា។ ក្នុងចំណោមនោះមួយភាគធំគឺជាសាលារៀននិងមជ្ឈមណ្ឌលថែទាំកុមារ ក្រៅពីនោះមានក្រុមហ៊ុនផ្គត់ផ្គង់ទៅលើអាហារកុមារ(ដូចជាម្សៅទឺកដោះគោនិងអាហាបំប៉ន) ក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កុមារ និងក្រុមហ៊ុនផ្គត់ផ្គងលើសម្ភារៈក្មេងលេងនិងសម្ភារៈសិក្សា។ ក្រុមហ៊ុនទាំងអស់នេះសុទ្ធតែមានអតិថិជនគោលដៅដូចគ្នា ពោលគឺកុមារ។ ជាការពិតណាស់ពិព័រណ៍កុមារគឺជាកម្មវិធីពិព័រណ៍មួយដែលមានប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ណាស់សម្រាប់ក្រុមហ៊ុនដែលផ្តល់សេវាកម្ម...