Tag: ចាប់ផ្តើមអាជីវកម្ម
ដើម្បីបង្កើត អាជីវកម្ម Franchise បាន តើយើងត្រូវត្រៀមអ្វីខ្លះ?
តើអ្វីជា Franchise?
Franchise គឺជាម៉ូឌែលអាជីវកម្មដែលម្ចាស់ម៉ាកសញ្ញាអាជីវកម្មនោះលក់សិទ្ធិអាជីវកម្មទៅកាន់នរណាដែលចាប់អារម្មណ៍លក់បន្តលើម៉ាកយីហោនោះក្រោមលក្ខខណ្ឌជាក់លាក់ដែលបានកំណត់រវាងអ្នកទិញ និងអ្នកលក់ (Franchisee & Franchisor) ។
តើមានធាតុផ្សំអ្វី ដើម្បីត្រៀមក្នុងការចាប់ផ្ដើមអាជីវកម្មបែប Franchise?
ការចាប់ផ្ដើមដ៏ល្អ គឺជាការចាប់ផ្ដើមប្រកបដោយទំនុកចិត្ត ជំនឿ ដូច្នេះទាមទារឱ្យយើងមានចំណេះដឹងផ្នែក Franchise ឱ្យបានច្រើន ទាំងទីតាំងដែលជាឱកាសសម្រាប់ចាប់ផ្ដើម អ្វីដែលអ្នកចង់រំលេចចេញនៅក្នុងFranchise ទំនាក់ទំនងរវាងអ្នកលក់Franchiseនិងអ្នកទិញFranchise ការគ្រប់គ្រង Franchise និងមូលដ្ឋានសំខាន់ៗដែលពាក់ព័ន្ធនឹងការចាប់ផ្ដើមដំបូងៗ។
ដើម្បីកាន់តែច្បាស់ជាមួយនឹងការចាប់ផ្ដើមអាជីវកម្ម Franchise...
ហេតុផល នាំឱ្យ Start-Up បរាជ័យ
បច្ចុប្បន្ននេះ មានមនុស្សជាច្រើនចាប់អារម្មណ៍លើការ Start-Up (អាជីវកម្ម Model ថ្មី) ហើយក៏មានមនុស្សជាច្រើនដែរ ដែលបានបរាជ័យលើការ Start-Up នេះ។
ហេតុអ្វីបានជា ការចាប់ផ្ដើមអាជីវកម្មដំបូងធ្វើឱ្យបរាជ័យ? មានហេតុផលជាច្រើន ដែលនាំអាជីវកម្មបរាជ័យ ដោយមនុស្សភាគច្រើនយល់ច្រលំនឹងពាក្យ Start-Up នេះ ដោយគិតថា ឱ្យតែចាប់ផ្ដើមអាជីវកម្ម គឺដឹងតែជាការ Start up ហើយ ប៉ុន្តែមិនដឹងទេថា ការ...
គ្រាន់តែមានគំនិតធ្វើអាជីវកម្ម តើគ្រប់គ្រាន់ឬនៅ?
ការមានគំនិតបង្កើតអាជីវកម្ម ជារឿងល្អណាស់សម្រាប់អ្នកចង់ក្លាយជាសហគ្រិននាពេលអនាគត ប៉ុន្តែរឿងមួយដែលមនុស្សគ្រប់គ្នាត្រូវដឹងនោះ គឺ ការមានគំនិតអាជីវកម្មតែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ។
តើបែបណាទើបគ្រប់គ្រាន់?
ការបង្កើតអាជីវកម្ម ឬការមានគំនិតអាជីវកម្ម វាជារឿងស្រួលណាស់ ប៉ុន្តែអ្វីដែលមិនងាយស្រួលនោះគឺថា ធ្វើយ៉ាងណាឱ្យអាជីវកម្មមួយនោះដំណើរការបានយូរអង្វែង និងមានទីផ្សារខ្ពស់។ អាជីវកម្មមួយអាចដំណើរការបាន គឺត្រូវការធាតុផ្សំផ្សេងៗទៀតជាច្រើន ។
តើអ្វីធាតុផ្សំដើម្បីបង្កើតអាជីវកម្មមួយបាន?
1.ចោទសំណួរ ឆ្លុះបញ្ចាំង ដើម្បីបង្កើនភាពជឿជាក់លើខ្លួនឯង
នៅពេលអ្នកចាប់ផ្ដើមមានគំនិតចង់បង្កើតអាជីវកម្ម ជំហានដំបូង អ្នកត្រូវសួរខ្លួនឯងថា៖
ហេតុអ្វីអ្នកចង់ចាប់ផ្ដើមអាជីវកម្ម?
តើអ្វីជាបុព្វហេតុសំខាន់ដែលជំរុញចិត្តអ្នកឱ្យចាប់ផ្ដើម?
តើអ្វីជាបេសកកម្មដែលអ្នកចង់ធ្វើ?
តើអ្វីជាទស្សនវិស័យរបស់អាជីវកម្មរបស់អ្នក?
តើអាជីវកម្មរបស់អ្នកចង់ផ្ដោតលើអ្វី?
...
កូវីដ១៩ ធ្វើឱ្យអាជីវកម្មបែបចង្ក្រានឥតស្រមោល និងហាងអត់រូបរាងកាន់តែពេញនិយម
ការឆ្លងរាតត្បាតជាសកលនៃជម្ងឺកូវី១៩នៅតែមិនទាន់មានសញ្ញាថមថយនៅឡើយ ហើយវិបត្តិនេះបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងច្រើនចំពោះការរស់នៅ និងការធ្វើអាជីវកម្ម។ ជម្ងឺផ្លូវដង្ហើមនេះ ធ្វើឲ្យយើងស្គាល់ពាក្យថា យើងត្រូវរស់នៅបែបគន្លងថ្មី ដោយកាត់បន្ថយការជួបជុំ និងរក្សាគម្លាតពីគ្នា ដើម្បីកាត់បន្ថយហានិភ័យ។ ទោះបីជាមានវ៉ាក់សាំងហើយក៏ដោយ ពិភពលោកនឹងមិនអាចត្រឡប់ទៅរកសភាពដើមបានភ្លាមៗឡើយ ហើយត្រូវបានគេប្រមើលមើលថា យ៉ាងហោចណាស់ស្ថានភាពបែបនេះត្រូវបន្តរហូតដល់ឆ្នាំ២០២២ ឬអាចយូរជាងនេះ។
ក្នុងសម័យកាលនេះ មានអាជីវកម្មមិនតិចទេដែលទទួលរងផលប៉ះពាល់ ហើយហាងក៏មិនតិចដែរដែលត្រូវបិទទ្វារដោយសារតែគ្មានភ្ញៀវចូល ដែលតម្រូវឱ្យម្ចាស់អាជីវកម្មត្រូវបន្សាំ ឬត្រូវបត់ខ្លួនដើម្បីកាត់បន្ថយការចំណាយ និងផ្លាស់ប្តូររបៀបប្រកបអាជីវកម្ម។
ដោយសារតែកូវីដ ហាងលែងជាទីកន្លែងដែលមនុស្សអាចទៅអ៊ូរអរដូចមុន ហើយក្នុងកំឡុងពេលនេះ ការមានហាងឬទីតាំងល្អ លែងសូវជាកត្តាសំខាន់ទៀតហើយ ដោយមនុស្សកាន់តែច្រើនទៅៗ...
៤សំណួរដែលត្រូវតែសួរលើខ្លួនឯងថាតើអ្នកគួរតែចាប់ផ្ដើមការធ្វើអាជីវកម្មដោយខ្លួនឯងដែរឬអត់?
ការបើកអាជីវកម្មដោយខ្លួនឯងគឺវាមិនងាយស្រួលដូចដែលយើងធ្វើការឲ្យគេនោះទេ ធ្វើការឲ្យគេ គឺយើងទទួលរ៉ាប់រងតែការងារណាដែលជាតួនាទីរបស់យើង ហើយចាំតែទទួលប្រាក់ខែតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការធ្វើអាជីវកម្មគឺអ្នកត្រូវរ៉ាប់រងទៅលើការងារទាំងអស់នៅក្នុងក្រុមហ៊ុន ត្រូវជួបប្រទះជាមួយនឹងបញ្ហាទាំងឡាយដែលត្រូវដោះស្រាយ ត្រូវរៀបយុទ្ធសាស្រ្តនិងគម្រោងជាច្រើនដើម្បីឲ្យក្រុមហ៊ុនមានដំណើរការល្អ និងរីកចម្រើនទៅមុខ ព្រមទាំងត្រូវទទួលខុសត្រូវនូវការងារផ្សេងៗទៀតទៅតាមមុខងារ។ដូចនេះការបើកអាជីវកម្មដោយខ្លួនឯងវាពិតជាពិបាក ពោលគឺ វាមិនងាយស្រួលដូចដែលអ្នកគិត ដូចដែលអ្នកនិយាយ និងដូចដែលអ្នកបានគ្រោងទុកនោះទេ វាត្រូវការការអត់ធ្មត់ ការទន្ទឹងរង់ចាំ ក្នុងការចំណាយពេលដើម្បីសាកល្បងធ្វើវា។អាស្រ័យហេតុនេះហើយ គំនិត និងនាំយកនូវ៤សំណួរដើម្បីជាការសួរពីសមត្ថភាពរបស់អ្នកថាអាចចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនឬនៅ៖
១ តើអ្នកមានបំណងចង់ផ្ដួចផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯងឬនៅ?
ចាំបាច់ណាស់ទាល់តែអ្នកមានអារម្មណ៍ជ្រាលជ្រៅទៅកាន់វា ហើយចង់ធ្វើដោយគ្មានការបង្ខិតបង្ខំពីខ្លួនឯង គ្រួសារឬអ្នកដ៏ទៃ ទើបបំណងប្រថ្នារបស់អ្នកអាចទទួលបានជោគជ័យនិមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀតអ្នកក៏អាចបន្តសួរសំណួរមកខ្លួនឯងទៀតថា៖...