Home Tags ជំនាញត្រូវការនាពេលអនាគត

Tag: ជំនាញត្រូវការនាពេលអនាគត

ជំនាញទាំង7ដែលយើងគួរតែចេះនាពេលបច្ចុប្បន្ននេះ

  តើអ្នកគិតថាជំនាញណាខ្លះដែលយើងគួរតែមាននាពេលបច្ចុប្បន្ននេះ? ១. ជំនាញបច្ចេកទេស ពេលដែលអ្នកទាំងអស់គ្នាឮថាជំនាញបច្ចេកទេស អ្នកប្រាកដជាគិតទៅដល់អ្នករៀនITជាមិនខាន អ្នកសរសេរកូដជាមិនខាន ឬអ្នកប្រហែលជាគិតថា ឲ្យខ្ញុំចេះជំនាញហ្នឹងបានយ៉ាងដូចម្ដេចទៅ បើសព្វថ្ងៃនេះខ្ញុំពុំបានរៀនជំនាញបច្ចេទេសនេះផងហ្នឹង។ ការពិតទៅមិនមែនបែបនេះនោះទេ ទោះបីជាយើងមិនមានការយល់ដឹងស៊ីជម្រៅពាក់ព័ន្ធទៅនឹងបច្ចេកទេសនេះក៏ដោយ សំខាន់ឲ្យតែអ្នកមានសមត្ថភាពអាចប្រើកុំព្យូទ័រ ចេះសរសេរបានស្ទាត់ ចេះការគណនាលេខខ្លះៗ នៅក្នុង Microsoft Excel  និងចេះឌីហ្សាញរូបភាពខ្លះៗ ក៏ចាត់ទុកថាអ្នកមានជំនាញបច្ចេកទេសដែរ។ ហើយប្រសិនបើអ្នកនៅមិនទាន់ស្ទាត់ក្នុងការប្រើប្រាស់កុំព្យូទ័រទេ អ្នកអាចរៀនពីវាម្ដងបន្ដិចៗបាន។ ២. ជំនាញភាសា យុគសម័យនេះទៅហើយ បើសិនជាអ្នកមិនមានជំនាញរឹងចាប់ពីពីរឡើងទៅទេ អ្នកអាចនឹងពិបាកក្នុងការរកប្រាក់ចំណូល ចំណែកឯឱកាសការងារវិញ ក៏មានភាគរយតិចជាងអ្នកដែលចេះច្រើនភាសាដែរ។...

ជំនាញទាំង 5 ត្រូវការចាំបាច់នាពេលអនាគត

បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែជឿនលឿន ហេតុដូចនេះ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំង និងបទបែនទាន់តាមសម័យកាល អ្នកគួរតែឈ្វេងយល់ និងរៀនបន្ថែមពីជំនាញ ទាំង 5 ដែលនាថ្ងៃអនាគតត្រូវការច្រើន។ ជំនាញទាំងនោះ រួមមាន៖ 1. ការគិតបែបវិភាគ និងវាយតម្លៃ ជំនាញនេះ មានសារៈសំខាន់កាន់តែខ្លាំងឡើងក្នុងការធ្វើការសម្រេចចិត្ត វាយតម្លៃព័ត៌មាន និងស្វែងយល់លម្អិតពីធាតុផ្សំសំខាន់ៗផ្សេងទៀត ដូចជាបរិបទស្ថានភាពទីផ្សារ ឱកាសអាជីវកម្ម និងបន្តវាយតម្លៃពីវិធីដែលបានធ្វើ។ 2. ភាពវៃឆ្លាតតាមបណ្ដាញសង្គម ភាពវៃឆ្លាតតាមបណ្ដាញសង្គមនេះ មានតួនាទីដូចជា៖ អាចវាយតម្លៃពីអារម្មណ៍ ចំណង់ចំណូលចិត្តរបស់មនុស្សដែលប្រើប្រាស់បណ្ដាញសង្គម...