ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Search
គំនិត
ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Home
Tags
ដាក់តម្លៃ
Tag: ដាក់តម្លៃ
ធុរកិច្ច
ការវេចខ្ចប់និងការដាក់តម្លៃប្រកបដោយភាពច្នៃប្រឌិត
ការដាក់តម្លៃមិនមែនជារឿងងាយស្រួលឡើយហើយត្រូវធ្វើតាំងពីមិនទាន់បើកអាជីវកម្មមកម្ល៉េះ។ វាពាក់ព័ន្ធជាមួយនឹងថ្លៃដើមនៃការផលិត គូប្រកួតប្រជែង ចំណង់ចំណូលចិត្តរបស់អតិថិជន ការប្រតិបត្តិការ (បុគ្គលិក ទឹកភ្លើង...) ការផ្សព្វផ្សាយ ការជួល និងការវេចខ្ចប់ជាដើម។ យ៉ាងណាមិញការវេចខ្ចប់ដែលមានភាពច្នៃប្រឌិតនឹងមានឥទ្ធិពលទៅលើការដាក់តម្លៃផលិតផលនៃអាជីវកម្មរបស់អ្នក។ ខាងក្រោមនេះគំនិតនឹងលើកយកវិធីសសាស្រ្តដែលការវេចខ្ចប់ពិតជាមានឥទ្ធិពលទៅលើការដាក់តម្លៃផលិតផលនៃអាជីវកម្មរបស់អ្នក៖ ចងជាដុំ អ្នកអាចបញ្ចូលផលិតផលរបស់អ្នកឲ្យអតិថិជនទិញក្នុងចំនួនច្រើននិងមានការបញ្ចុះតម្លៃឬធ្វើឲ្យគេមានអារម្មណ៍ថាគេចំណេញហើយកាន់តែងាយស្រួល។ យុទ្ធសាស្ត្រឃើញថាមានការពេញនិយមព្រោះវាមិនមានភាពសាំញ៉ាំទាំងអតិថិជននិងអ្នកលក់ឬអ្នកបម្រើសេវាកម្ម។ វិធីនេះឃើញថាចំណេញទាំងសងខាងព្រោះអ្នកលក់ក៏អាចបង្កើនការលក់ឯអ្នកទិញបានផលិតផលទៅទាំងមានការបញ្ចុះតម្លៃ។ ជាក់ស្តែងនៅក្នុងហាងលក់ភីហ្សាពួកគេតែងដាក់ជម្រើសឲ្យអតិថិជនជាវជាឈុតតែម្តងដោយបញ្ចុះតម្លៃបន្តិចបន្តួចពីលើនោះ។ ឧទាហរណ៍មួយទៀតនៅពេលដែលខ្ញុំទៅផ្សារអូឫស្សីដើម្បីទិញសម្លៀកបំពាក់ហើយនៅពេលចូលទៅក្នុងតូបមួយដើម្បីរកទិញអាវយឺត២អាវ(១=១០០០០៛) អ្នកលក់ក៏និយាយថាបើទិញអាវ៥អស់តែ៤៥០០០៛ទេ ខ្ញុំក៏គិតថាបើទោះជាយ៉ាងណាក៏គង់តែទិញដដែលហើយអាចចំណេញបាន៥០០០៛ទៀតហេតុនេះក៏សម្រេចចិត្តយកទាំង៥តែម្តងទៅ។ កំណត់ប្រភេទនៃការវេចខ្ចប់ ការវេចខ្ចប់ឲ្យស័ក្តិសមជាមួយនឹងផលិតផលដូចជាការស្លៀកពាក់របស់មនុស្សគឺពិតជាមានសារៈសំខាន់ណាស់។ សំបកខាងក្រៅនឹងបង្ហាញពីគុណតម្លៃនៃផលិតផលនៅខាងក្នុងបាន។ អ្នកត្រូវធ្វើយ៉ាងណាឲ្យផលិតផលរបស់អ្នកត្រូវបានវេចខ្ចប់ឡើងយ៉ាងពិសេសដូចជាការដូអនុស្សាវរីយ៍ដែលអ្នកចង់ឲ្យទៅនរណាម្នាក់ដែរ។ អ្នកត្រូវគិតថាធ្វើយ៉ាងណាឲ្យសំបកខាងក្រៅមានផាសុកភាព អនាម័យ ស្រស់ស្អាត...