Home Tags ដឹកនាំ

Tag: ដឹកនាំ

ភាពជាអ្នកដឹកនាំរប​ស់អ្នកត្រូវតែផ្លាស់ប្ដូរ នៅពេលដែលក្រុមរបស់អ្នកកាន់តែរីកធំឡើង

មិនថាតែការបង្រៀន ការរកស៊ី ឬមួយក៏ការដឹកនាំទេ យើងចាំបាច់ត្រូវតែចេះផ្លាស់ប្ដូរស្ថានការណ៍អ្វីមួយឲ្យស្របទៅតាមកាលៈទេសៈរបស់វា។ បើសិនអ្នកជាអាជីវករ អ្នកត្រូវចាត់ចែងការលក់ដូររបស់អ្នកឲ្យបានត្រឹមត្រូវ មានន័យថា បើសិនជាអ្នកប្រកបអាជីវកម្មខ្នាតតូច គឺអ្នកត្រូវអ្វីតាមដែលអ្នកអាចទៅរួច តែបើសិនជាអ្នកឋិតនៅក្នុងអាជីវកម្មខ្នាតធំ អ្នកត្រូវពង្រីកទាំងមុខងារការងារ ទាំងទីតាំង និងគុណភាពនៃផលិតផលផងដែរ ដើម្បីឲ្យស្របទៅតាមស្តង់ដាក្រុមហ៊ុនរបស់អ្នក។ យ៉ាងណាមិញ ចំពោះអ្នកដឹកនាំក៏អ៊ីចឹងដែរ អ្នកត្រូវផ្លាស់ប្ដូររបៀបដឹកនាំរបស់អ្នកទៅតាមស្ថានភាព និងចំនួនសមាជិកកូនក្រុមរប​ស់អ្នក ។ ហើយចំណុចទាំង៥ខាងក្រោមនេះដែរ គឺជាភាពផ្ទុយគ្នាដ៏គួរឲ្យចាប់អារម្មណ៍បំផុតរវាងការគ្រប់គ្រងក្រុមតូចនិងក្រុមធំ៖ ១ គ្រប់គ្រងដោយផ្ទាល់និងមិនផ្ទាល់ ក្នុងនាមជាអ្នកដឹកនាំ ប្រសិនបើនៅក្នុងក្រុមរប​ស់អ្នកមានគ្នាតែ៥នាក់ នោះអ្នកនឹងងាយស្រួលក្នុងការគ្រប់គ្រង...

ហេតុអ្វីបានជាមេដឹកនាំដែលមានប្រសិទ្ធភាពខ្ពស់បរាជ័យ?

តើអ្នកដឹងទេថាហេតុអ្វីបានមាននាមជាមេដឹកនាំមួយដែលមានប្រសិទ្ធភាព តែបែរជាបរាជ័យទៅវិញ? ជាមួយនឹងការទាមទារដែលចេះតែកើនឡើងនៅកន្លែងធ្វើការសម្រាប់ទាំងថ្នាក់កណ្ដាលនិងថ្នាក់ដឹកនាំជាន់ខ្ពស់ សមត្ថភាពក្នុងការប្រតិបត្តិនិងការសម្រេចបានលទ្ធផលគឺជាកត្តាជំរុញដ៏សំខាន់ដើម្បីទទួលបាននូវភាពជោគជ័យ។ប៉ុន្តែទីបំផុតវាអាចក្លាយទៅជាការធ្លាក់ចុះរប​ស់អ្នកដឹកនាំ ដោយអចេតនាសម្រាប់ខ្លួនឯង ក៏ដូចជាក្រុមនិងអង្គភាពរបស់ពួកគេ។ ភាគច្រើនដើម្បីទទួលបានជោគជ័យ មេដឹកនាត្រូវត្រូវចំណាយពេលផ្ដោតទៅលើមនុស្សឲ្យកាន់តែច្រើន ដូចជាការកសាងទំនាក់ទំនង ការជម្រុញទឹកចិត្តកូនក្រុម ការអភិវឌ្ឍអ្នកដ៏ទៃ និងការបង្ហាញការយល់ចិត្ត ។មេដឹកនាំដែលមានប្រសិទ្ធភាពខ្ពស់ ជារឿយៗបាត់បង់ការយកចិត្តទុកដាក់លើមនុស្សដោយសារជំនឿដែលកំណត់ថាសកម្មភាពផ្ដោតទៅលើមនុស្សកាន់តែច្រើននិងធ្វើឲ្យពួកគេយឺតនិងរារាំងសមត្ថភាពក្នុងការប្រតិបត្តិ។អ្នកដឹកនាំឆ្នើមអាចថ្លឹងថ្លែងការងារបានល្អ ពោលគឺពួកគេថ្លឹងថ្លែងការងារដោយការផ្ដោតអារម្មណ៍ខ្លួនឯងទៅនឹងការផ្ដោតអារម្មណ៍របសមនុស្ស។អ្នកដឹកនាំដែលផ្ដោតលើការងារខ្ពស់មានទំនោរទៅរកចក្ខុវិស័យក្នុងលទ្ធផលរបស់ពួកគេ។មេដឹកនាំដែលផ្ដោតទៅលើការងារច្រើនពេក គឺមានទំនោរទៅរកការងាយប្រតិកម្មច្រើនជាងមុន ធ្វើការប្រតិបត្តិការដោយផ្អែកលើភាពភ័យខ្លាច ហើយជារឿយៗបង្ហាញឥរិយាបទដែលធ្វើឲ្យអ្នកដទៃមិនពេញចិត្តចំពោះក្រុម។ ដូចនេះប្រសិនបើអ្នកយល់ថាអ្នកអាចផ្ដោតលើការងារច្រើនពេក នេះគឺជាយោបល់មួយដែលអាចជួយកំណត់អាទិភាពឲ្យអ្នកបាន៖ ១ ទទួលយកនូវមតិត្រឡប់ សួរអ្នកពាក់ព័ន្ធសំខាន់ៗថាតើពួកគេគិតថាអ្នកថ្លឹងថ្លែងការផ្ដោតអារម្មណ៍របស់អ្នកនិងអ្នកដ៏ទៃយ៉ាងមិចដែរ។សួរពួកគេឲ្យថ្លឹងថ្លែងវា ក្នុងចំណោម១០០ពិន្ទុតើអ្នកវាយតម្លៃមកលើការងារនិងមនុស្សជុំវិញខ្លួនយ៉ាងម៉េចដែរ?ឬ អ្នកអាចសួរថា តើខ្ញុំអាចធ្វើអ្វីបានដើម្បីបង្ហាញការផ្ដោតអារម្មណ៍របស់មនុស្សឲ្យបានកាន់តែច្រើន?ទាំងនេះគឺជាការសួរដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯងថា ខ្លួនជាមួយការងារនិងមនុស្ស មួយណាមានទំនោរខ្លាំងជាង។ ២...