Home Tags ដើមទុន

Tag: ដើមទុន

អាជីវកម្មទាំង៦ ដែលអ្នកអាចចាប់ផ្តើមដោយមិនមានទុន

មុននិងឈានចូលដល់ការណែនាំពីអាជីវកម្មទាំង៦យ៉ាង យើងខ្ញុំនឹងធ្វើការណែនាំជំហានខ្លះមុននិងចាប់ផ្តើមធុរកិច្ច។ ជំហានដំបូង អ្នកត្រូវមានគម្រោងសម្រាប់ធុរកិច្ចនោះ បន្ទាប់មកអ្នកត្រូវការចុះបញ្ជីដើម្បី​ទទួលបាន​អាជ្ញាបណ្ណ័ពីក្រសួង​ពាណិជ្ជកម្ម ប័ណ្ណប៉ាតង់​ពី​ពន្ធដារ និង​ការ​ចុះ​ឈ្មោះ​នៅក្រសួង​ពាក់ព័ន្ធនានា មានគេហទំព័រ(វេបសាយ) មានទំព័រ​ហ្វេសប៊ុក​សម្រាប់​ផ្សព្វផ្សាយ សិក្សា​ស្វែង​យល់ពីទីផ្សារ មានផលិតផល និង​ក្រុមការងារ​ដ៏រឹងមាំមួយ។ ត្រឡប់មកប្រភេទអាជីវកម្មវិញ តើអាជីវកម្មប្រភេទណាដែលអ្នកអាចចាប់ផ្តើមដោយមិនត្រូវការដើមទុនច្រើន? ខាងក្រោម​នេះគឺជា​ប្រភេទអាជីវកម្ម​មួយ​ចំនួនទាំងនោះរួមមាន៖ ផលិតផល​ដែលបង្កើតឡើងដោយខ្លួនឯង៖ ផលិតផល​ទាំងនោះរួមមាន វត្ថុសិល្បៈនិងវត្ថុដែលជាទេពកោសល្យដែល​បង្កើតចេញពី​ភាព​ប៉ិន​ប្រសប់​ និង​ជំនាញ​របស់អ្នកជាដើម។ បើសិនអ្នកជាជាងគំនូរ អ្នកអាចលក់គំនូរទាំងនោះបាន។ សេវាកម្មតាមផ្ទះ៖ សេវាកម្មមិនត្រូវការដើមទុនច្រើនទេ ព្រោះអ្នកធ្វើការនៅក្នុងផ្ទះ...