Home Tags តិចនិកបង្កើនការលក់

Tag: តិចនិកបង្កើនការលក់

មូលហេតុទាំង៥ដែលធ្វើឲ្យអ្នកលក់មិនសូវដាច់ដូចដៃគូប្រកួតប្រជែងរបស់អ្នក

ហេតុអ្វីបានជាអ្នកលក់ពុំសូវដាច់ដូចគេ?​ តើអ្នកចង់ដឹងចម្លើយមែនទេ? ដូចនេះថ្ងៃនេះយើងសូមលើកយកនូវ៥ចំណុចដែលធ្វើឲ្យចំនួននៃការលក់របស់អ្នកចេះតែធ្លាក់ចុះរហូត៖ ១. អ្នកមិនជឿជាក់ទៅលើគុណភាពនៃរបស់ផលិតផលរបស់ខ្លួន ការនិយាយណែនាំពីគុណប្រយោជន៍នៃផលិតផលរបស់ខ្លួនពោរពេញដោយភាពជឿជាក់ ជឿជាក់ថាផលិតផលខ្លួនពិតជាផលិតផលល្អពិតមែន នោះអ្នកទិញប្រាកដជាចង់ទិញទំនិញអ្នកជាមិនខាន ប៉ុន្តែប្រសិនបើអ្នកខ្លួនឯងមិនជឿជាក់ទៅលើផលិតផលដែលខ្លួនឯងលក់ផង តើអ្នកអាចឲ្យអ្នកដទៃមកជឿជាក់និងចង់ទិញផលិតផលរបស់អ្នកបានដោយរបៀបណា?​ ការពិតទៅអតិថិជនខ្លះ គោលបំណងរបស់ពួកគាត់មិនមែនចង់ទិញផលិតផលមួយនេះទេ ក៏ប៉ុន្តែពួកគេក៏សម្រេចចិត្តទិញវិញដោយសារតែការនិយាយស្ដីក៏ដូចជាការណែនាំរបស់អ្នកលក់ អំពីគុណភាពនៃផលិតផលរបស់ខ្លួនទៅកាន់ពួកគេនេះឯង ថាវាជាផលិតផលបែបណា ប្រើបែបណា មានគុណភាពយ៉ាងណាខ្លះ ហើយផលិតផលនោះនាំចូលមកពីណាជាដើម និងនិយាយពោរពេញទៅដោយភាពជឿជាក់ថាផលិតផលរបស់ខ្លួនពិតជាល្អពិតមែន។ ២. កំណត់គោលដៅអតិថិជនខុស​ មានផលិតផលល្អហើយ ប៉ុន្តែបើសិនជាអ្នកកំណត់អតិថិជនខុស ការលក់របស់អ្នកនឹងនៅទ្រឹងមួយកន្លែងជាមិនខាន។ ពេលខ្លះមនុស្សបានឃើញផលិតផលដែលអ្នកបានបង្ហោះនៅលើបណ្ដាញសង្គមនោះមានច្រើនណាស់ ប៉ុន្តែសួរថាមានអ្នកឆាតសួរព័ត៌មានទាក់ទងទៅនឹងផលិតផលនោះទេ? គឺអត់ទេ ព្រោះថាទំនិញទាំងនោះគឺជាអ្វីដែលពួកគេមិនចង់បាន...

តិចនិកបង្កើនការលក់ តាមរយៈការផ្ញើសារ

បច្ចុប្បន្ននេះ មនុស្សមួយភាគធំ មិនចូលចិត្តការខលចូលជាញឹកញាប់នោះទេ ប៉ុន្តែម្ចាស់អាជីវកម្ម អាចបង្កើតផែនការដល់ក្រុមអ្នកលក់ ដើម្បីយុទ្ធនាការណ៍ក្នុងការផ្ញើសារទៅកាន់អតិថិជន។ តើផ្ញើសារទៅកាន់អតិថិជនបែបណាទើបមានប្រសិទ្ធភាព? ទី1. រៀបចំពាក្យពេជ្របែបចិត្តសាស្រ្ត ដើម្បីចងចិត្តអតិថិជន ដោយគ្រាន់តែអាន ក៏ចាប់អារម្មណ៍ ហើយសម្រេចចិត្តក្នុងការទិញ។ ទី2. កំណត់ពេលជាក់លាក់ក្នុងការផ្ញើ មិនមែនផ្ញើញឹកញាប់ខ្លាំងហួសហេតុពេកឡើយ។ ទី3. ផ្ញើសារជូនដំណឹងតាមរយៈផេក ឬតាម SMS ចូលទៅកាន់អតិថិជនផ្ទាល់ ហើយការជូនដំណឹងនេះ មានដូចជា ការបញ្ចុះតម្លៃពិសេស ការចូលស្ដុកនៃផលិតផលថ្មី និងឱកាសផ្សេងៗទៀតដែលអ្នកចង់ផ្ដល់ជាដំណឹង ដើម្បីទាញចំណាប់អារម្មណ៍ និងការសម្រេចចិត្តទិញពីអតិថិជន។...