Home Tags ធុរកិច្ច

Tag: ធុរកិច្ច

ហេតុអ្វីបានជា 7-ELEVEn ប្រើអក្សរ “n” នៅក្នុង Logo របស់ខ្លួន?

ប៉ុន្មានថ្ងៃមុនមកនេះអ្នកទាំងអស់គ្នាបានដឹងហើយថា មានមនុស្សជាច្រើនបាននាំគ្នាទៅទិញរបស់របរប្រើប្រាស់មួយចំនួននៅក្នុងម៉ាតមួយដែលទើបតែសម្ពោធនិងមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាលើកដំបូង។ហើយដោយសារតែផលិតផលឬមុខទំនិញដែលមាននៅក្នុងម៉ាតនោះគឺមានរបស់របរប្រើប្រាស់សឹងតែគ្រប់មុខ ជាងហាងម៉ាតតូចៗធម្មតាទើបធ្វើឲ្យអតិថិជនចង់ទៅទិញនៅក្នុងម៉ាតមួយនោះ។ យ៉ាងណាមិញ បើសិនជាយើងក្រឡេកមកមើល Logo របស់ 7-ELEVEn មួយភ្លេត យើងប្រាកដជាឃើញលេខ 7 ធំជាងគេ ហើយមានពាក្យ Eleven នៅចំកណ្ដាលធម្មតាហើយមែនទេ? ប៉ុន្តែប្រសិនបើយើងពិនិត្យឲ្យលម្អិតទៅលើ Logo របស់ 7-ELEVEn អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ ថាហេតុអ្វីបានជាតួអក្សរ “N” ដែលមាននៅក្នុងពាក្យ ELEVEn នៅខាងចុងជាអក្សរ...

តើធ្វើយ៉ាងណាទើបអាចជួយឲ្យក្រុមហ៊ុនរបស់អ្នកកាន់តែមានអតិថិជនច្រើនឡើងៗ?

ដំណើរជីវិតរបស់អាជីវកម្មទាំងអស់គឺពឹងផ្អែកទាំងស្រុងទៅលើរឿងតែមួយគត់នោះគឺការលក់។ ការលក់ពិតជាសំខាន់ខ្លាំងមែនទែនសម្រាប់អាជីវកម្ម ព្រោះវាប្រៀបដូចជាខ្យល់សម្រាប់ដកដង្ហើមដើម្បីទ្រទ្រង់ឲ្យអាជីវកម្មទាំងនោះអាចឈរជើង និងមានវត្តមាននៅលើទីផ្សាបានយូរអង្វែង។ បើសិនជាគ្មានដំណើរការនៃការលក់ទេ នោះក៏គ្មានការដោះដូរលុយនៅលើទីផ្សារដែរ ហើយបើសិនជាជាគ្មានចំណូលទេ នោះអាជីវកម្មរបស់អ្នកមិនយូរមិនឆាប់ប្រាកដជាដួលរលំជាក់ជាពុំខាន។ ដូចនេះក្រុមហ៊ុនឬអង្គភាពត្រូវយកចិត្តទុកដាក់ទៅលើដំណើរការនៃការលក់នេះ ដោយគិតពីយុទ្ធវិធីបែបណាដើម្បីឲ្យផលិតផលរបស់ខ្លួនលក់ដាច់ ទទួលបានប្រាក់ចំណូលខ្ពស់ និងមានអតិថិជនស្គាល់កាន់តែច្រើន។ តួយ៉ាងបើសិនជាអ្នកមានចំណុចពិសេសទាំងពីរទាំងនេះនៅក្នុងក្រុមហ៊ុនរបស់អ្នក នោះការលក់របស់អ្នកនឹងកើនឡើងជាងមុន ដោយអ្នកពុំចាំបាច់ចំណាយធនធាន និងពេលវេលាច្រើននោះទេ។ ១. ផ្ដល់ភាពស្មោះត្រង់ទៅកាន់អតិថិជន ជាការពិតណាស់អតិថិជនមិនចូលចិត្តឲ្យនរណាម្នាក់មកនិយាយបោកប្រាស់ ឬ កេងប្រវ័ញ្ចពីពួកគេនោះទេ បើសិនជាពួកគេដឹង ពួកគេនឹងកត់ចំណាំក្រុមហ៊ុនអ្នកទុក ទោះបីជាលើកក្រោយក្រុមហ៊ុនអ្នកលក់ផលិតផលឬសេវាកម្មល្អប៉ុណ្ណាក៏ដោយ ក៏ពួកគេនឹងមិនត្រលប់មកវិញដែរ។  ដូចនេះដើម្បីឲ្យពួកគេនៅចងចាំយើងនៅក្នុងចិត្ត...

“កសិទេសចរណ៍” មុខរបរកំពុងផ្ទះខ្លាំងនៅពេលអ្នកក្រុងចង់សាកល្បងជីវិតនៅជនបទក្នុងបរិបទកូវិដ-19

សារព័ត៌មានSouth China Morning Postបានរាយការណ៍ថា នៅភូមិភាគអាស៊ីអាគ្នេយ៍កសិទេសចរណ៍ជាធុរកិច្ចដែលកំពុងពេញនិយមខ្លាំងនៅខណៈនេះ​ ។ធុរកិច្ចនេះបានជួយឳ្យអ្នកទេសចរណ៍បានទទួលបទពិសោធន៍ប្រើប្រាស់ជីវិតនៅជនបទ​​ និង​ផ្ទុះជាងមុនកាន់តែខ្លាំងនៅក្នុងអំឡុងពេលកូវីដ១៩​។ អ្នកជំនាញផ្នែកកសិកម្មយល់ថា​”វិស័យកសិទេសចរណ៍នេះត្រូវបានជំរុញដោយប្រជាជននៅក្នុងសហគមន៍​ ។ជាងនេះទៅទៀតវិស័យមួយនេះបានជួយថែរក្សាធនធាន​សម្បត្តិធម្មជាតិពីប្រជាជនដែលរស់នៅក្នុងតំបន់នោះ​ ហើយសម្បត្តិធម្មជាតិទាំងអស់នេះបានជួយប្រជាជនវិញដោយការផ្តល់ជាមុខរបរដែលជាចំណូលរបស់ប្រជាជនក្នុងតំបន់។ តើអ្វីទៅដែលធ្វើឱ្យកសិទេសចរណ៍អាចចូលរួមលើកស្ទួយជីវភាពប្រជាជននៅក្នុងតំបន់ និងការពារធម្មជាតិនៅក្នុងតំបន់នោះ?​ ១​ ការធ្វើធុរកិច្ច‘Farm Stay’ ជួយសហគមន៍កសិករ​​ សម្រាប់កសិទេសចរណ៍​ភាគច្រើនផ្តល់បទពិសោធន៍ឱ្យភ្ញៀវបែប”Farm Stay”មានសកម្មភាពឱ្យចូលរូមដូចជា​ ដាំនិងប្រមូលផលបន្លែ​ មើលថែសត្វ​ មើលថែកសិដ្ឋាន​ រហូតដល់មានថ្នាក់បង្រៀនអាហារ​។ ក្រៅពីទទួលបានបទពិសោធន៍ថ្មីៗ ភ្ញៀវទេសចរណ៍ក៏ទទួលអារម្មណ៍ដូចកំពុងធ្វើដំណើរផ្សងព្រេង។ ២​ ការបង្កើតកម្មវិធីបែបកសិទេសចរណ៍ដែលបង្កើតដោយសណ្ឋាគារ​ ក្រុមសណ្ឋាគារជាក្រុមមួយទៀតដែលអាចភ្ជាប់ជាមួយកសិទេសចរណ៍ ដោយការបង្កើតជាកម្មវិធីផ្តល់បទពិសោធន៍ថ្មីៗដល់អ្នកដែលចូលមកស្នាក់នៅដោយរួមគ្នាជាមួយកសិករនៅក្នុងតំបន់ ដូចជា​សណ្ឋាគារ បួនរដូវកាល...

រាជរដ្ឋាភិបាលនិង500Startups បានចាប់ដៃគូសហការគ្នាដើម្បីគាំទ្រនិងពង្រីកវិស័យធុរកិច្ចបច្ចេកវិទ្យានៅប្រទេសកម្ពុជា

នាពេលថ្មីៗនេះស្ថាប័នVC(VC Firm)និង 500Startups រួមជាមួយនឹងKhmer Enterprise ដែលជាអង្គភាពមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការសហការគ្នា ក្នុងការជួយគាំទ្រដល់សហគ្រិនកម្ពុជា ដើម្បីពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងតំបន់។ តាមរយៈកិច្ច សហប្រតិបត្តិការមួយនេះ ស្ថាប័ន VC (VC firm) គ្រោងនឹងធ្វើការប្រមែប្រមូលនូវស្ថាបនិកនិងសហគ្រិននៅទូទាំងប្រទេសកម្ពុជាដើម្បីបង្កើតទៅជាក្រុមក៏ដូចជាបង្កើតនូវ ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។ ដោយផ្អែកទៅលើចក្ខុវិស័យដ៏វែងឆ្ងាយមួយនេះ គឺពួកគេមានគោលបំណងជួយជ្រោមជ្រែងឲ្យអាជីវកម្មបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជាទាំងអស់ អាចទទួលបាននូវឪកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងវិនិយោគិនបរទេស ក៏ដូចជាឈានជើងចូលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។  យោងទៅតាម ប្រសាសន៍របស់លោក វង្សី វិសុទ្ធ (Vongsey...

ហេតុអ្វីបានជាត្រូវសរសេរផែនការធុរកិច្ច?

ហេតុអ្វីបានជាត្រូវសរសេរផែនការធុរកិច្ច? បច្ចុប្បន្ននេះពិភពលោកមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដូច្នេះហើយទើបការធ្វើធុរកិច្ចមានការប្រឈមយ៉ាងខ្លាំង។បើធុរកិច្ចមិនអាចកែប្រែឲ្យមានប្រសិទ្ធភាពនិងឲ្យស្របទៅនឹងស្ថានការណ៍ដែលកើតឡើងទាំងនៅក្នុងនិងក្រៅប្រទេសបានទេ នោះឱកាសដែលធ្វើឲ្យធុរកិច្ចអាចដំណើរការបានរហូតដល់ត្រើយដើម្បីសម្រេចគោលដៅដែលបានកំណត់នោះក៏មិនមែនជារឿងងាយស្រួលដែរ។ដូច្នេះរឿងដែលសំខាន់បំផុតក្នុងការធ្វើធុរកិច្ចនោះគឺ ការរៀបគម្រោងឲ្យបានគ្រប់គ្រាន់និងមានការវាយតម្លៃដើម្បីមើលថាតើអ្វីដែលបានដំណើរការទៅនោះវាស្របទៅនឹងគម្រោងដែរឬទេ?តើវាកំពុងឆ្ពោះទៅកាន់ទិសដៅដែលយើងចង់បានហើយឬនៅ?បើធុរកិច្ចណាមិនបានធ្វើផែនការឲ្យបានល្អទេ ឬគ្មានការគ្រប់គ្រង ឬមិនបានកំណត់ការវាយតម្លៃលទ្ធផលនៃដំណើរការប្រកបដោយប្រសិទ្ធភាពទេនោះ ទីបំផុតធុរកិច្ចនោះនឹងមិនអាចដំណើរការបានជាបន្តទៀតបានឡើយ។ ដើម្បីការពារកុំឲ្យរឿងមិនល្អទាំងនេះកើតឡើងក្នុងការធ្វើធុរកិច្ចនោះ អ្នកធុរកិច្ចឬអ្នកដែលបម្រុងនឹងធ្វើធុរកិច្ចចាំបាច់ត្រូវតែយកគំនិតដែលបានរៀបចំជាប្រព័ន្ធយ៉ាងល្អ និងទិន្នន័យផ្សេងៗដែលបានស្រាវជ្រាវមកដាក់បញ្ចូលគ្នាដែលយើងហៅថា“ផែនការធុរកិច្ច Business Plan”ដើម្បីធ្វើជាវិធីឬផែនទីដើម្បីឲ្យធុរកិច្ចនាពេលអនាគតអាចឈរជើងបានយូរ។ មនុស្សជាច្រើនអាចនឹងឆ្ងល់ថា ហេតុអ្វីទើបយើងត្រូវសរសេរផែនការធុរកិច្ច?ចម្លើយដែលងាយតែមានន័យដែលអ្នកជំនាញផ្នែកសរសេរផែនការធុរកិច្ចភាគច្រើនបាននិយាយគឺថា ការសរសេរផែនការធុរកិច្ចជា ការបង្ហាញនូវទិន្នន័យសំខាន់ៗដែលបានប្រមូលមកពីការស្រាវជ្រាវ ការវិភាគ និងការប៉ាន់ស្មានស្ថានការណ៍ដើម្បីប្រើជាវិធីក្នុងការធ្វើធុរកិច្ច។ រឿងដែលសំខាន់បំផុតនៃការសរសេរផែនការធុរកិច្ចគឺ បង្ហាញឲ្យឃើញពីសក្តានុពលរបស់ធុរកិច្ចដែលកំពុងដំណើរការ ដើម្បីរកដើមទុនមកធ្វើធុរកិច្ចបន្ថែម។ បើចង់ឲ្យនិយាយពីវត្ថុបំណងនៃការសរសេរផែនការធុរកិច្ចឲ្យចំៗនោះ យើងអាចសរុបបានថា៖ ១. យើងត្រូវសរសេរផែនការធុរកិច្ចដើម្បីប្រាប់អំពីគោលដៅនិងដំណាក់កាលដែលត្រូវធ្វើដើម្បីសម្រេចគោលដៅទាំងនោះ។ ២. យើងត្រូវមានផែនការធុរកិច្ចដើម្បីជួយអភិវឌ្ឍសមត្ថភាពផ្នែកគ្រប់គ្រងដោយឲ្យអ្នកធុរកិច្ចបានហ្វឹកហាត់ពីវិធីគិត និងវិធីកែប្រែស្ថានការណ៍ល្អនិងមិនល្អដែលកើតឡើងចំពោះធុរកិច្ចរបស់ខ្លួន។ ៣.​ យើងត្រូវមានផែនការធុរកិច្ចដើម្បីឲ្យអ្នកធុរកិច្ចធ្វើធុរកិច្ចដែលមានបែបផែននិងមានភាពជាអ្នកជំនាញ។ ៤.​...

ហេតុអ្វីបានជាអ្នកគួតែចាប់ផ្ដើមអាជីវកម្មនាពេលឥឡូវនេះ?

លោកMark Cuban ដែលជាសហគ្រិនជោគជ័យនៅក្នុងអាជីវកម្ម បានចាប់ផ្ដើមវិថីជីវិតរបស់គាត់ឲ្យឈានទៅរកភាពជោគជ័យ នៅពេលដែលគាត់មិនមានធនធានច្រើនគ្រប់គ្រាន់ និងកំពុងតែស្នាក់នៅក្នុងមហាវិទ្យាល័យបាក់បែកមួយដែលរស់នៅជាមួយគ្នា៥នាក់និងគ្រែចំនួន៣។ ហើយលោកបាននិយាយបន្ថែមទៀតថា ឥឡូវនេះគឺជាពេលមួយដ៏ល្អបំផុតក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មណាដែលអ្នកស្រលាញ់ពេញចិត្តខ្លាំង។ ៥ឆ្នាំទៅ១០ឆ្នាំទៀតបើគិតចាប់ពីឥឡូវនេះទៅ គឺ យើងអាចនឹងងាកក្រឡេកមើលទៅអាជីវកម្មកាលពីមុនដែលមានចំនួន៣០អាជីវកម្មដែលត្រូវបានបង្កើត ហើយអ្នកនឹងបន្ទោសខ្លួនឯងថា “ ពិតជាឆ្គួតមែន ហេតុអ្វីបានជាខ្ញុំមិនបានគិតដល់ដំណាក់កាលនេះទៅវិញ?” ពីព្រោះឥឡូវនេះវាពិតជាមានន័យខ្លាំងណាស់។ ការគិតបស់លោកគឺពិតជាត្រឹមត្រូវខ្លាំងណាស់ ដូចនេះខាងក្រោមនេះយើងនឹងបង្ហាញពីមូលហេតុមួយចំនួន៖ ១. ទីមួយបំភ្លេចដើមទុនចោល ពិតមែនហើយ វាគឺជាពេលវេលាមួយដ៏អាក្រក់ដើម្បីស្វែងរកនូវដើមទុនដើម្បីបណ្ដាក់ទុនរកស៊ី ម្យ៉ាងវិញទៀតវិនិយោគិនទាំងអស់ក៏មិនអាចប៉ាន់ស្មានដឹងថានាពេល៥ឆ្នាំទៅមុខទៀតពិភពលោកនឹងប្រែក្លាយទៅជាយ៉ាងណានោះទេ។តួយ៉ាងគោលដៅរបស់អ្នកគួរតែបង្កើតឲ្យបានច្រើនទៅតាមអ្វីដែលអ្នកអាចធ្វើបានដោយខ្លួនឯង ដោយធនធានផ្ទាល់ខ្លួន បណ្ដាញទំនាក់ទំនងផ្ទាល់ខ្លួន និង​...

៨សំណួរដែលនិយោជិកគួរតែសួរអំពីវីរុសកូរូណា

ការផ្ទុះឡើងនូវជម្ងឺផ្លូវដង្ហើមកូវីដ១៩ដែលមានប្រភពចេញពីទីក្រុងវូហានប្រទេសចិន បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ឈឺ និង ឬរាប់ពាន់នាក់ទៀតស្លាប់ដែលនៅខណៈពេលនោះរដ្ឋាភិបាលប្រទេសចិនបានបិទព្រំដែន និង ដាក់មនុស្សឲ្យនៅដាច់ដោយឡែកពីគេ រីឯក្រុមហ៊ុនត្រូវបង្ខំចិត្តរាល់ការធ្វើដំណើរទាំងអស់ផងដែរ។ ការរាតត្បាតនេះគឺដាស់តឿនដល់ក្រុមហ៊ុននានាឲ្យពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ គោលនយោបាយនិង និតិវិធីដែលពួកគេមានដើម្បីការពារនិយោជិក អតិថិជន និង ប្រតិ្តបត្តិការក្នុងការរាតត្បាតនាពេលឥលូវនេះនិង ពេលអនាគត។ខាងក្រោមនេះគឺជាសំណួរទាំង៨ដែលក្រុមហ៊ុនគួរតែសួរនៅពេលពួកគេត្រៀមនឹងឆ្លើយតបចំពោះការរីករាលដាលនៃមេរោគកូវីដ១៩នេះ៖ ១. ​តើយើងអាចការពារនិយោជិករបស់យើងពីការប៉ះពាល់នៅកន្លែងធ្វើការបានយ៉ាងដូចម្ដេច? វីរុសកូរូណាដែលត្រូវបានគេហៅឈ្មោះថាជាកូវីដ១៩គឺវាត្រូវបានគេគិតថាវារាលដាលយ៉ាងខ្លាំងតាមរយៈដំណក់ទឹកដង្ហើមពីការក្អក និង កណ្ដាស់ ហើយសកម្មភាពទាំងនេះវាពិតជាងាយនឹងឆ្លងរាលដាលទៅកាន់មនុស្សម្នាក់ទៀតដោយមិនដឹងខ្លួន។ ហើយអ្នកក៏អាចឆ្លងមេរោគនេះដោយងាយផងដែរ តាមរយៈការប៉ះលើផ្ទៃខាងលើនៃរបស់ណាមួយ ឬប៉ះវត្ថុដែលមានជាតិកខ្វក់ ហើយបន្ទាប់មកអ្នកក៏យកដៃដែលមានមេរោគទាំងនោះមកប៉ះពាល់លើច្រមុះ ឬ មាត់។...

សកម្មភាពPRសម្រាប់សហគ្រិនក្នុងការដោះស្រាយវិបត្តិកូវីដ១៩

ពួកយើងទាំងអស់គ្នាប្រហែលជាបានឮជាច្រើនលើកច្រើនសារហើយពីបញ្ហាទាំងនេះដែលកំពុងតែឆ្លងរាលដាលនៃរោគរាតត្បាតជាសកល ហើយប្រទេសខ្លះកំពុងតែបិទព្រំដែន ហើយ រស់នៅឃ្លាតឆ្ងាយពីសង្គមដើម្បីកាត់បន្ថយអត្រាកើនឡើងនៃអ្នកឆ្លង។ តើយើងធ្លាប់គិតថាយើងនឹងនៅទីនេះតិចជាង៣ខែនៅក្នុងទស្សវត្សថ្មីនេះដែលបានសន្យាយ៉ាងច្រើនទេ? អ្វីដែលសំខាន់បំផុតនៅពេលនេះគឺ យើងទាំងអស់គ្នាត្រូវមានសុវត្ថិភាពជាបុគ្គល ហើយរួមចំណែកក្នុងការទប់ស្កាត់ការគ្របដណ្ដប់លើវីរុសកូវីដ១៩នេះទាំងអស់គ្នា។ ប៉ុន្តែតើសហគ្រិនអាចធ្វើអ្វីខ្លះដើម្បីទទួលបានជោគជ័យក្នុងពេលមានវិបត្តិ និង ភាពមិនប្រាកដប្រជា? ដូច្នេះខ្ញុំសង្ឃឹមថាការផ្ទៀងផ្ទាត់បញ្ជីនេះ នឹងអាចជួយនរណាម្នាក់ដែលមិនមានការគាំទ្រនូវទំនាក់ទំនងជាសាធារណៈនាពេលបច្ចុប្បន្ននេះ៖ ១. ពិនិត្យការយល់ដឹងរបស់ភាគីពាក់ព័ន្ធ អ្នកប្រហែលជាស្ថិតនៅលើបញ្ហានេះហើយ ប្រសិនបើអ្នកមិននិយាយជាមួយអ្នកពាក់ព័ន្ធដែលពាក់ព័ន្ធនឹងការធ្វើការសម្រេចចិត្តឲ្យបានឆាប់ៗតាមដែលអ្នកអាចធ្វើបាន។ការប្រមូលទស្សនៈរួមរបស់ពួកគេនឹងធានាថាអ្នកមានការចូលរួមពីមនុស្សគ្រប់គ្នាតាំងពីឮដំបូង ហើយវានឹងជួយរៀបចំយុទ្ធសាស្ត្រថ្មីរបស់អ្នកនិងធ្វើឲ្យជំហានបន្ទាប់រប​ស់អ្នកមានដំណើរការកាន់តែងាយស្រួល។ ២. កំណត់គោលដៅនិងយុទ្ធសាស្ត្រ គោលដៅរបស់អ្នកកំពុងតែមានភាពរស់រវើក លេចមកយ៉ាងជាក់ស្ដែងនៅពេលឥលូវនេះ ហើយវាកំពុងតែសម្លឹងរកការទាក់ទាញនូវទស្សនិកជនថ្មី។ទាំងវិធីគិតបែបយុទ្ធសាស្ត្រអំពីឱកាសដែលអាចធ្វើឲ្យមានភាពខុសគ្នា ហើយសម្រួចនូវទំនាក់ទំនងសាធារណៈ (PR)របស់អ្នករួចអនុវត្ត និង ដើរតាមវិធីទាំងនោះ។ប៉ុន្តែយ៉ាងណាក៏ដោយចំពោះអ្វីដែលអ្នកធ្វើ គឺអ្នកមិនត្រូវកេងយកផលប្រយោជន៍ពីសា្ថនភាពដយ៉ាប់យឺនទាំងនោះទេ...

Simon Sinek: ហេតុអ្វីCovid-19គឺជាឱកាស?

លោក​ Simon Sinek គឺជា​បុគ្គល​ល្បីមួយ​រូបផ្នែក​និយាយជម្រុញទឹកចិត្ត ជាពិសេស​សម្រាប់ធរុកិច្ច​ជននិងអ្នកជំនាញ ហើយ​គាត់ត្រូវបាន​គេ​ស្គាល់​ច្រើន​ដោយសារតែ​ការសរសេរ​សៀវភៅ​២ក្បាល​ដ៏ល្បីល្បាញ​ក្នុង​ពីភពធុរកិច្ច និងអ្នកដឹកនាំគឺ “Start With Why” និង “Leader Eat Last”។ នៅក្នុង​វីដេអូ​ប្រជុំមួយ​នៅអូស្ត្រាលី​ ជាមួយ​នឹងក្រុមការងារ​របស់គាត់ គាត់បាន​លើកឡើង​ថា ពេលវេលា​នេះគឺជា​ពេលវេលា​ដ៏លំបាកមួយដោយសារតែការរីករាលដាលជម្ងឺ​ផ្លូវដង្ហើមថ្មីCovid-19 តែយើងទាំងអស់គ្នា​ត្រូវតែមាន​ផ្នត់គំនិតអ៊ីនធឺណិត។ កាលពីទស្សវត្សទី​៩០ ដោយសារតែ​ការវត្តមាន​អ៊ីនធឺណិត ធ្វើឱ្យអាជីវកម្មជាច្រើនត្រូវបិទទ្វារ ហើយក៏មានអាជីវកម្មជាច្រើន​មានការរីកចម្រើន​យ៉ាងខ្លាំងក្លា។ អាជីវកម្ម​ដែលបិទទ្វារគឺ ពួកគេមិនអាចធ្វើការ​កែប្រែ...

៤ចំណុចអាជីវកម្មគួរត្រៀមដើម្បីបន្តបើកទ្វារ ប្រសិនបើស្ថានភាពCovid-19កាន់តែធ្ងន់ធ្ងរ

បញ្ហា​ Covid-19នេះនៅតែបន្ត​ឆ្លងរីករាលដាល​ពាសពេញពិភពលោក ជាពិសេស​នៅសហរដ្ឋអាមេរិច និងប្រទេសនៅតំបន់អឺរ៉ុប។ វិបត្តិការឆ្លងរាលដាលនេះ​ទំនងជានឹងបន្ត​ឥទ្ធិពល​មួយរយៈពេលបន្តទៀត​ ហើយប្រទេស​មួយចំនួន​នឹងធ្វើការប្រកាសអាសន្នបិទប្រទេស ឬក៏មានវិធានការក្តៅមួយចំនួន​ដើម្បីទប់ស្កាត់ និងចេញសេចក្តីប្រកាស​ហាមប្រាម​លើការជួបជុំ និងបិទទីកន្លែងមួយចំនួនដែលអាចប្រមូលផ្តុំមនុស្ស ហើយ​ជាលទ្ធផល អាជីវកម្មជាច្រើននឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ​ដោយសារតែមិនអាចបើកទ្វារ ឬមិនមានមនុស្សហ៊ានចេញក្រៅដែលនាំឱ្យមិនមានអតិថិជន។ ប្រទេស​ចិនដែលជាប្រភពផ្ទុះជម្ងឺនេះ គឺជាកន្លែងដែលយើងអាចរៀន និងដកពិសោធន៍បានសម្រាប់ម្ចាស់អាជីវកម្ម​ដែលកំពុងគិតរកដំណោះស្រាយបន្ត​ដង្ហើម​អាជីវកម្មក្នុងពេលដែលបញ្ហាឆ្លងរាលដាលនៅតែមិនទាន់ធូរស្បើយ។ បទពិសោធន៍ក្នុងប្រទេសចិនបានបង្ហាញថា ក្នុងខណៈពេលដែលអាជីវកម្មជាច្រើន​រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែមិនមានភ្ញៀវដើរហើរ​ចេញក្រៅ អាជីវកម្ម​តាមប្រព័ន្ធអ៊ីនធឺណិត(តាមអនឡាញ)​​មានសន្ទុះ​ឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ដើម្បីបន្តស្វែងរកការគាំទ្រពីអតិថិជន ម្ចាស់អាជីវកម្មជាច្រើន​បានព្យាយាមកែប្រែខ្លួនពីការផ្គត់ផ្គង់នៅក្នុងហាង ទៅជាការផ្គត់ផ្គង់ដល់មុខផ្ទះតាមរយៈការផ្សារភ្ជាប់ដោយអ៊ិនធឺណិត។ នៅប្រទេសកម្ពុជាវិញក៏មិនខុសគ្នាប៉ុន្មានដែរ ប្រសិនបើស្ថានភាពនៅមិនមានភាពធូរស្រាល ច្បាស់ណាស់ ការសម្របខ្លួនក្នុងសម័យកាលCovid-19នេះពិតជាមិនអាចចៀសរួច​ពីការផ្គត់ផ្គង់ក្នុងហាង ទៅជាការផ្គត់ផ្គង់ដល់ផ្ទះ​វិញ​ដើម្បីបន្តបម្រើសេវាកម្មជូនអតិថិជនដោយធ្វើការផ្សព្វផ្សាយផលិតផល​របស់ខ្លួន​តាមប្រព័ន្ធ​អនឡាញនានាដូចជា​បណ្តាញសង្គម...

កសាងភាពរឹងមាំរបស់អ្នកដើម្បីប្រឈមមុខជាមួយនឹងវិបត្តិ

ដោយសារការរីករាលនិងការជះឥទ្ធិពលយ៉ាងទូលំទូលាយនៃCovid-19 បានគ្របដណ្ដប់លើព័ត៌មានទូទាំងពិភពលោក ហើយយើងទាំងអស់គ្នាក៏បានឃើញ បានជួបប្រទះពីការរីករាលដាលនៃការព្រួយបារម្ភ ភាពភ័យខ្លាច ការថប់អារម្មណ៍ និងអស្ថិរភាពនៅក្នុងសង្គមបច្ចុប្បន។ជាការពិតនៅក្នុងវិបត្តិមួយនេះ ស្ថានភាពផ្លូវចិត្តរបស់យើងច្រើនតែ ធ្វើឲ្យស្ថានការណ៍ដែលកំពុងតែមានបញ្ហាប្រឈមកាន់តែខ្លាំងឡើងៗ ហើយវាក៏បានវិវត្តន៍ទៅជាឧបសគ្គធំមួយនៅក្នុងបញ្ហាប្រឈមនោះ។ តើអ្នកដឹងទេថា ហេតុអ្វីបានវាក្លាយទៅជាបែបហ្នឹង? ហើយតើយើងអាចផ្លាស់ប្ដូរវាបានយ៉ាងរបៀបណា?ក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលនាំមកនូវការយកចិត្តទុកដាក់ដល់ក្រុមហ៊ុន ក្នុងគោលបំណងដើម្បីស្វះស្វែងរកវិធីថ្មីនៃការគិតនិងការងារឲ្យមានប្រសិទ្ធភាព ខ្ញុំនឹងចែករំលែកពីរបៀបនៃការឆ្លើយតបទៅនឹងវិបត្តិ ដូចជាការគម្រាមកំហែងនៃជម្ងឺរាតត្បាតនេះជាដើម។ ទោះបីជាគ្មានព័ត៌មានអាក្រក់ឬគួរឲ្យព្រួយបារម្ភកើតឡើងក៏ដោយក៏ទំនោរនៃការគិតដោយធម្មជាតិរបស់អ្នកនៅតែបង្ហាញពីភាពភ័យខ្លាច និង ការរំខានពីមជ្ឈដ្ឋានខាងក្រៅដដែល។ ការសិក្សាថ្មីបំផុតរបស់យើងបានរកឃើញថា៥៨%នៃនយោជិកបានរាយការណ៍ពីភាពអសមត្ថភាពក្នុងការគ្រប់គ្រងការយកចិត្តទុកដាក់ធ្វើការរបស់ពួកគេនៅកន្លែងធ្វើការ។ ម្យ៉ាងវិញទៀតបើយោងតាមការស្រាវជ្រាវបានបង្ហាញថាអ្នកអាចនឹងងាយឆាប់ធ្លាក់ចូលទៅក្នុងលំនាំនៃការគិតអវិជ្ជមាននៅ ពេលដែលអ្នកមានអារម្មណ៍ច្របូកច្របល់លាយឡំនឹងភាពភ័យខ្លាច ដែលជាហេតុធ្វើឲ្យចិត្តរបស់អ្នកវង្វេង​ និង អារម្មណ៍មិនមូល...

តើអាជីវកម្ម​នឹងមានបម្រែបម្រួលបែបណា​ក្នុង​ស្ថានភាពវិបត្តិជម្ងឺCovid-19?

ជម្ងឺផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយរីរូសCovid-19បានធ្វើឱ្យពិភពលោក​រំជើបរំជួល និងព្រួយបារម្ភ​យ៉ាងខ្លាំង​ដោយសារ​តែការរាតត្បាតយ៉ាងលឿន ហើយបានឆ្លងដល់មនុស្ស​រាប់សែននាក់ស្ទើរពាសពេញពិភពលោក។ បញ្ហានេះ បានធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើម​កាត់បន្ថយការជួបជុំ លែងហ៊ានចេញទៅកន្លែង​ប្រជុំជន ហើយ​អាជីវកម្ម​មិនតិចទេដែលទទួលរងផលប៉ះពាល់ ឬអាចនឹងបិទទ្វារប្រសិនបើវានៅអូសបន្លាយ។ នៅខណៈពេលដែលជួបវិបត្តិនេះ មាន​អាជីវកម្មជាច្រើនកំពុងត្រដរខ្យល់ ហើយក៏មានអាជីវកម្ម​មិនតិចទេដែល​កំពុងតែមមាញឹក​នៅក្នុងកាលទេសៈដ៏ច្របូកច្របល់នេះ។ ក្នុង​គ្រោះ​ជម្ងឺ​ផ្លូវ​ដង្ហើមនេះផងដែរ វាក៏ជាមេរៀនដ៏ល្អ​ដែលបានបង្រៀនឱ្យ​ម្ចាស់អាជីវកម្ម​ចេះកែប្រែ ផ្លាស់ប្តូរម៉ូដែលអាជីវកម្ម និង​ផ្តល់សារ​ឱ្យម្ចាស់អាជីវកម្ម​ត្រៀមខ្លួន​ឱ្យបានល្អជាងមុនបន្ទាប់ពីវិបត្តិនេះបញ្ចប់នៅរយៈពេល​មិនយូរប៉ុន្មានទៀតនាពេលខាងមុខ។ ថ្ងៃនេះខ្ញុំសូមលើកយក​ចំណុច៤ ដែលទាមទារឱ្យអាជីវកម្មនៅកម្ពុជាមានការផ្លាស់ប្តូរ និងសម្របតាមស្ថានភាពពេលមានវិបត្តិ៖ ១.ការលក់ ដើម្បីរក្សានិរន្តរភាព​អាជីវកម្ម​ ការផ្លាស់ប្តូរមួយពីការលក់​ជួបមុខផ្ទាល់​ទៅជាការលក់តាមអនឡាញ​គឺជាការចាំបាច់​មួយ​ដែលខានមិនបាន​ដោយសារតែភាពភ័យខ្លាច​ការជួបគ្នាផ្ទាល់អាចបង្កការចម្លងជម្ងឺ។ ការធ្វើដូចនេះ ធ្វើឱ្យអតិថិជន​មានអារម្មណ៍​សុវត្ថិភាពក្នុងការទិញទំនិញ ឬសេវាកម្ម ហើយ​ក៏អាចកាត់បន្ថយ​ហានិភ័យ​ការឆ្លងទៅកាន់បុគ្គលិកផងដែរ។ កត្តានេះ...

៤សំណួរដែលត្រូវតែសួរលើខ្លួនឯងថាតើអ្នកគួរតែចាប់ផ្ដើមការធ្វើអាជីវកម្មដោយខ្លួនឯងដែរឬអត់?

ការបើកអាជីវកម្មដោយខ្លួនឯងគឺវាមិនងាយស្រួលដូចដែលយើងធ្វើការឲ្យគេនោះទេ ធ្វើការឲ្យគេ គឺយើងទទួលរ៉ាប់រងតែការងារណាដែលជាតួនាទីរប​ស់យើង ហើយចាំតែទទួលប្រាក់ខែតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការធ្វើអាជីវកម្មគឺអ្នកត្រូវរ៉ាប់រងទៅលើការងារទាំងអស់នៅក្នុងក្រុមហ៊ុន ត្រូវជួបប្រទះជាមួយនឹងបញ្ហាទាំងឡាយដែលត្រូវដោះស្រាយ ត្រូវរៀបយុទ្ធសាស្រ្តនិងគម្រោងជាច្រើនដើម្បីឲ្យក្រុមហ៊ុនមានដំណើរការល្អ និងរីកចម្រើនទៅមុខ ព្រមទាំងត្រូវទទួលខុសត្រូវនូវការងារផ្សេងៗទៀតទៅតាមមុខងារ។​ដូចនេះការបើកអាជីវកម្មដោយខ្លួនឯងវាពិតជាពិបាក ពោលគឺ វាមិនងាយស្រួលដូចដែលអ្នកគិត ដូចដែលអ្នកនិយាយ និងដូចដែលអ្នកបានគ្រោងទុកនោះទេ វាត្រូវការការអត់ធ្មត់ ការទន្ទឹងរង់ចាំ ក្នុងការចំណាយពេលដើម្បីសាកល្បងធ្វើវា។អាស្រ័យហេតុនេះហើយ គំនិត និងនាំយកនូវ៤សំណួរដើម្បីជាការសួរពីសមត្ថភាពរបស់អ្នកថាអាចចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនឬនៅ៖ ១ តើអ្នកមានបំណងចង់ផ្ដួចផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯងឬនៅ? ចាំបាច់ណាស់ទាល់តែអ្នកមានអារម្មណ៍ជ្រាលជ្រៅទៅកាន់វា ហើយចង់ធ្វើដោយគ្មានការប​ង្ខិតបង្ខំពីខ្លួនឯង គ្រួសារឬអ្នកដ៏ទៃ ទើបបំណងប្រថ្នារបស់អ្នកអាចទទួលបានជោគជ័យនិមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀតអ្នកក៏អាចបន្តសួរសំណួរមកខ្លួនឯងទៀតថា៖...

តើសៀវភៅបានផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នកអាន?

  ការអានសៀវភៅពិតជាមានសារៈសំខាន់ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់អ្នកដែលចូលចិត្តអានវា ព្រោះថានៅក្នុងសកលភាវូបនីយកម្មនេះ វាចាំបាច់ទាមទារឲ្យបុគ្គលម្នាក់ៗ ពិសេសអ្នកដែលមានមុខរបរជាអ្នកជំនួញ ម្ចាស់អាជីវកម្ម និងសហគ្រិនជាដើមរៀនសូត្រពីចំនេះដឹងថ្មីៗ ដែលអាចជម្រុញដល់ការរកស៊ីរបស់ខ្លួន។ ជាការពិតណាស់ រាល់របស់របរនានាដែលមនុស្សបានបង្កើត សុទ្ធសឹងតែកើតចេញពីចំណេះដឹង និងសមត្ថភាពរបស់ពួកគេ ដែលមួយភាគធំបានមកពីការអាននេះឯង។ ថ្ងៃនេះ គំនិត សូមនាំលោកអ្នកមកស្វែងយល់ពីអត្ថប្រយោជន៍ផ្សេងៗទៀតនៃការអានសៀវភៅ៖ ១. ការអានជួយឲ្យយើងគិតបានវែងឆ្ងាយ ការអានអាចជួយបំផុសគំនិតរបស់អ្នកដែលអានសៀវភៅ ឲ្យគិតបានវែងឆ្ងាយ និងចេះវិភាគរកហេតុផលបានល្អជាងអ្នកដែលមិនអានសៀវភៅ មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅព្រមទាំងបានជួយដល់ការប្រើប្រាស់ភាសារបស់យើង ឲ្យសមស្របនៅក្នុងការទំនាក់ទំនងជាមួយបុគ្គលដែលមានឋានៈ តួនាទី និងវ័យផ្សេងគ្នាផងដែរ។ ២....

ក្រុមហ៊ុនបច្ចេកវិទ្យា​យក្សធំបំផុត​ទាំង​២០​នៅលើ​ពិភពលោក

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កែ​ប្រែ​ប្រួល​ផ្នែក​បច្ចេកវិទ្យា​នៅលើពិភពលោក​បាន​ប្រែប្រួល និង​វិវឌ្ឍ​យ៉ាងលឿន។ ពី​មុន​ ក្រុមហ៊ុន​បច្ចេកវិទ្យាល្បីៗ​គឺមាន​តែប៉ុន្មានក្រុមហ៊ុនប៉ុណ្ណោះដែលដឹកនាំ​ពិភពលោក ប៉ុន្តែ​បច្ចុប្បន្ន​យើង​ឃើញ​មាន​ក្រុមហ៊ុនជាច្រើន​បាន​លេចត្រដែត និង​ព្យាយាម​ប្រជែង​ដណ្តើម​ផ្នែក​ឈានមុខគេនិង​ការ​ភាព​ច្នៃប្រឌិត។ នៅ​ឆ្នាំ២០១៣ សហរដ្ឋអាមេរិចជាប្រទេសដែលលេចធ្លោជាងគេ​ផ្នែក​បច្ចេកវិទ្យា ហើយ​បើ​ក្រឡេកមើល​ពី​ចំនួន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំជាងគេ​ទាំង២០ សហរដ្ឋអាមេរិច​គ្របដណ្តប់​រហូត​ដល់៦៥%ទៅហើយ តាមពីក្រោយដោយ​ចិនដែលមាន​ចំនួន​តែ​១៥% ជប៉ុន១០% រូស្សី ៥% និង​កូរ៉េខាង​ត្បូង​ ៥% តែប៉ុណ្ណោះ ។ កន្លះទស្សវត្ស​ក្រោយមក អ្វីៗប្រែប្រួលគួរឱ្យ​ភ្ញាក់ផ្អើល ដោយ​ប្រទេស​ចិន​ដែលជា​មហាអំណាច​មួយ​ទើបតែ​រះ​ បាន​កំពុង​តែ​តាម​ប្រកៀកប្រកិត​នឹង​មហាយក្ស​អាមេរិច ដោយ​ក្នុង​ចំណោម​ក្រុមហ៊ុនធំជាងគេ​ទាំង២០ផ្នែកបច្ចេកវិទ្យា គឺមាន​តែសហរដ្ឋអាមេរិច និង​ចិន​តែប៉ុណ្ណោះ។ ពីឆ្នាំ​២០១៣ រហូត​ដល់ឆ្នាំ​២០១៨ ក្រុមហ៊ុនរបស់ចិន​បាន​កើន​តួរលេខ​ពី​៣ក្រុមហ៊ុន កើន​ឡើង​ដល់ទៅ​៨​ក្រុមហ៊ុន និង​សហរដ្ឋអាមេរិចធ្លាក់​ចំនួន​ក្រុមហ៊ុន​ពី​១៣ មក​ត្រឹម​១២។ យ៉ាង​ណា​មិញ ក្រុមហ៊ុនយក្ស​ធំជាងគេ​ទាំង​៥​គឺ​នៅ​តែ​ជា​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិច​ដដែលដែលមានAppleឈរ​លំដាប់លេខ១...

មូលដ្ធានគ្រឹះហិរញ្ញវត្ថុសម្រាប់ “កសាងទ្រព្យ”

គ្រឹះក្នុងការចាប់យកភាពជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុគឺត្រូវមានការយល់ដឹងអំពីទំនាក់ទំនងរវាងរបាយការណ៍ប្រាក់ចំណូលនិងតារាងតុល្យការ។ តើ  “អ្នកមាន”មានន័យដូចម្តេច? នេះប្រហែលជាសំនួរដែលសំខាន់បំផុតមួយដែលអ្នកអាចសួរនិងឆ្លើយផងដែរ។ សម្រាប់មនុស្សជាច្រើន “អ្នកមាន” មានន័យថាមានលុយច្រើន។ ពួកគេគិតថា ប្រសិនបើពួកគេអាចរកលុយបានច្រើនបន្តិចម្តងពីមួយទៅមួយខែ នោះបញ្ហារបស់ពួកគេនឹងអាចដោះស្រាយបាន! ហើយពួកគេអាចរស់នៅស្រួលដូចជាស្តេចអញ្ចឹង។ រស់នៅស្រួលដូច “ស្តេច”? តោះនាំគ្នាគិតបន្តិច ប្រសិនបើអ្នកអាចរកបាន១០០,០០០ដុល្លាក្នុងមួយឆ្នាំតើអ្នកក្លាយជាមានដែរឬទេ? ខ្ញុំគិតថា សម្រាប់អ្នកដែលអាចរកបាន៥៩,០០០ដុល្លាក្នុងមួយឆ្នាំនឹងឆ្លើយថា ពួកគេនឹងមាន។ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត វាមិនដូច្នោះទេ។ ពាក្យ “មាន”មួយម៉ាត់នេះស្រដៀងនឹងពាក្យ “ស្រស់ស្អាត”។ អត្ថន័យវាប្រែប្រួលទៅតាមបុគ្គល។ យោងតាម National Public Ration នៃសហរដ្ឋអាមេរិចបានប្រាប់អំពីជីវិតនៃក្រុមមនុស្សដែលមានចំណូល១០០,០០០ដុល្លាប្រចាំឆ្នាំ។ អត្ថបទបានបង្ហាញថា...

៧វីធីសាស្រ្តពេលអានមិនយល់!

តើ​អ្នក​ដឹក​ទេ​ថា​ អ្នក​អាចយល់​ពី​សៀវ​ភៅ​មួយ​បាន​ច្រើន​ប្រសិន​បើ​អ្នក​ផ្លាស់​ប្តូរ​វិធី​ក្នុង​ការ​អាន​! អ្នក​ត្រូវ​បន្ត​អាន​ នៅ​ពេល​ជួប​នឹង​ចំណុច​ដែល​អាន​មិន​យល់​ អ្នក​ត្រូវ​បន្ត​អាន។ វាគឺ​ជា​រឿង​ធម្មតា​ដែល​ ​នៅ​ពេល​អាន​ អ្នក​តែង​តែ​ជួបចំណុច​​ដែល​អាន​មិន​យល់​ ដូច្នេះ​ចូរ​អ្នក​អានកថាខណ្ឌ​​មុន​និង​ក្រោយ​ឃ្លា​ នោះសាក​មើល​​។​ ប្រសិន​បើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ច្របូក​ច្របល់​ ចូរ​អ្នក​អាន​ពី​រ​បី​ទំព័រ​បន្ទាប់​ទៀត​។​ ការ​បន្ត​អាន​ទៅមុខ​គឺ​ជា​ការ​ស្វែង​រក​អត្ថន័យ​នៃ​ឃ្លា​ វគ្គឬផ្នែក​​ណា​មួយ​នៅ​ក្នុងអត្ថ​​ន័យ​ធំ​ជាង​វា​​នៃ​សៀវភៅ។​ អាន​​​ម្តង​ទៀត​ អានឃ្លាឬវគ្គ​នោះម្តង​ទៀត យ៉ាង​តិច​២​ដង​។​ ពេល​អាន​ម្តង​ៗ ត្រូវ​ផ្តោត​អារម្មណ៍​ព្រោះ​ការ​ធ្វើ​បែប​នេះ​គឺ​អាច​ជួយ​ឲ្យ​អ្នក​បង្កើន​កម្រិត​នៃ​ការ​ផ្តោត​អាន​ និង​អាច​យល់​អំពី​ចំណុច​ទាំង​នោះ។​ បំបែកវគ្គឬផ្នែក​​នោះ​ជា​ផ្នែកៗ​ ឬ​ជា​គ្រោង​ ​អ្នកអាច​បែង​ចែក​ផ្នែក​នោះដោយ​ផ្នែកៗ។​ ងាយ​បំផុត​គឺ​ជា​៣ ដែល​មាន​ដូច​ជា​ផ្នែក​ផ្តើម​ ផ្នែក​តួរ​ និង​បញ្ចប់​។​ ពេល​ខ្លះ​អ្នក​អាច​បំបែក​វា​ជា​គ្រោង។​ ...

គន្លឹះ​អានសៀវភៅ​ឱ្យបានច្រើនជាងមុន!

នៅកម្ពុជា ទម្លាប់នៃការអានសៀវភៅចាប់ផ្តើម​កម្រើក​ឡើងជាបណ្តើរៗហើយនាពេលបច្ចុប្បន្ននេះ។ ហើយ​អ្នក​អានសៀវភៅ​វិញ មិន​មែន​មានតែ​ក្នុងចំណោម​សិស្ស និស្សិត​ ឬ​អ្នក​សិក្សាស្រាវជ្រាវនោះទេ អ្នក​ប្រកបរបរ​រកស៊ី សហគ្រិន​ និង​អ្នកជំនាញកាន់តែច្រើនឡើងចាប់ផ្តើម​មាន​ទំនោរទិញសៀវភៅ ដើម្បី​បំពាក់បំប៉ន​ចំណេះដឹង គំនិត និង​សមត្ថភាពរបស់ខ្លួន។ ទំនោរនេះ​គឺពិតល្អដោយ​មនុស្ស​កាន់តែច្រើន​ឡើង ចាប់ផ្តើម​ឱ្យ​តម្លៃ​ទៅលើ​ការអាន និងហ៊ាន​ចំណាយ​លុយ​ទិញសៀវភៅ​។ ការប្រកួត​ប្រជែង​កាន់តែខ្លាំងក្លានៅក្នុងពិភព​ធុរកិច្ច​ ដែលតម្រូវ​ឱ្យ​អ្នក​ដឹកនាំក្នុង​ក្រុមហ៊ុន សហគ្រិន និងបុគ្គលិកត្រូវតែ​ពង្រឹង​សមត្ថភាពរបស់ខ្លួនដើម្បី​ឱ្យ​មាន​ភាពប្រកួតប្រជែង។ ក្រៅពី​ការចូលវគ្គបណ្តុះបណ្តាល ឬការចែករំលែកបទពិសោធន៍គ្នា​នឹង​គ្នា ការអានសៀវភៅគឺជាប្រភព​ធនធាន​ដ៏ល្អមួយ​ ក្នុងការ​សិក្សា និង​យល់ដឹងពីគំនិត និងបទពិសោធថ្មី​ៗជាច្រើន​ដែលអាច​ជួយ​ឱ្យគ្រប់ៗគ្នា​អាច​យក​គំនិត​...

ហេតុអ្វីបានជាត្រូវវេចខ្ចប់ផលិតផលឲ្យបានល្អ?

ការ​វេច​ខ្ចប់​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ចំពោះ​ផលិត​ផល​។ ​បើ​យើង​ប្រៀប​ធៀប​ការ​វេច​ខ្ចប់​ជា​មួយ​នឹង​​មនុស្ស​វិញ​នោះ​ វា​ហាក់​បី​ដូច​ជា​សំលៀក​បំពាក់​ដែល​យើង​ពាក់​ដូច្នេះ​ដែរ​។ សំលៀក​បំពាក់​បង្ហាញ​ពី​សំបក​ក្រៅ​ និង​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​។ ប៉ុន្តែ​ក៏​មាន​ពាក្យ​មួយ​ឃ្លា​ថា​ “កុំ​មើល​មនុស្ស​តែ​សំបក​ក្រៅ​” ​ហើយ​បើ​យើង​ចង់​ស្គាល់​គេ​ច្បាស់​ លុះ​ត្រា​តែ​យើង​ចំណាយ​ពេល​វេលា​ក្នុង​ការ​សិក្សា​ពី​គេ​។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​និយាយ​ពី​ការ​វេច​ខ្ចប់​នៃ​ផលិត​ផល​វិញ​ គ្មាន​អតិថិជន​ណា​មក​ចំណាយ​ពេល​វេលា​របស់​គេ​មក​ស្វែង​យល់​ពី​ផលិត​ផល​របស់​យើង​នោះ​ទេ។ បើ​យើង​សង្កេត​មើល​នៅ​តាម​ផ្សារ​ទំនើប​​និង​ហាង​ធំៗ​ ផលិត​ផល​ដែល​គេ​ដាក់​លក់​គឺ​សុទ្ធ​តែ​មាន​ការ​វេច​ខ្ចប់​ល្អ​។ កាល​ពី​មុន​ ភាគ​ច្រើន​នៃ​ផលិត​ផល​ដែល​ដាក់​លក់​នោះ​ គឺ​មិន​មែន​ជា​ទំនិញ​នៅ​ក្នុង​ស្រុក​ឡើយ​។ តែ​សព្វ​ថ្ងៃ​នេះ​យើង​សង្កេត​ឃើញ​ថា​ មាន​ផលិត​ផល​ក្នុង​ស្រុក​ច្រើន​ជាង​មុន​បាន​ដាក់​លក់​នៅ​តាម​ផ្សារ​និង​ហាង​ទាំង​នោះ​។ ការ​វេច​ខ្ចប់​បាន​ល្អ​ផ្តល់​សារៈ​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ផលិត​ផល? បង្កើន​ទំនុក​ចិត្ត ការ​វេច​ខ្ចប់​បាន​ល្អ​ធ្វើ​ឲ្យ​អ្នក​ទិញ​មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត​ទៅ​លើ​ផលិត​ផល​នោះ​ជាង​ផលិត​ផល​ដែល​គ្មាន​ការ​វេច​ខ្ចប់​បាន​ត្រឹម​ត្រូវ​ល្អ​។ វា​ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផលិត​ផល​របស់​អ្នក​ ហើយ​អ្នក​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ទិញ​ដែរ​ ព្រោះ​អ្នក​បាន​ចំណាយ​ពេល​ក្នុង​ការ​រចនា​សំបក​ផលិត​ផល​...

គំនិត​ទាំង​៥​ដែល​អ្នក​អាចប្រើប្រាស់ដើម្បី​ទាក់ទាញ​អតិថិជន​ក្នុង​ស្ថានភាព​មិន​ល្អ

មនុស្ស​ជាច្រើន​ចូលចិត្ត​ទៅ​ផ្សារ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​​ឬ​ពេល​ទំនេរ​ពី​ការងារ​របស់​ពួកគេ​។ ​រីឯ​អ្នកលក់​ជាច្រើន​តែងតែ​លក់​មិនដាច់​នៅថ្ងៃ​ធ្វើការ​ឬ​ក្នុង​​ស្ថានភាព​​ដែល​​ថ្ងៃខ្លះ​​មាន​​អាកាសធាតុ​​មិនល្អ​។ ដូចនេះ​អ្នក​ត្រូវដឹង​​ថា​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​អាច​ទាក់ទាញ​អតិថិជន​ដែល​មាន​ចំនួន​តិចតួច​ក្នុង​ស្ថានភាព​អាក្រក់​បែបនោះ​​​ដើម្បី​រក​ចំណូល​សម្រាប់​អាជីវកម្ម​របស់អ្នក​៖ គន្លឹះ​ទី​១​ រក្សា​​អតិថិជន​ដែល​បាន​ចូល​ក្នុង​ហាង​របស់អ្នក​ ការ​រក្សា​អតិថិជន​មិន​ឲ្យ​បាត់បង់​ជា​ប្រការ​ដែល​ចាំបាច់សណាស់។ ក្នុងនាមជា​អ្នកលក់​​អ្នក​ត្រូវ​ធ្វើយ៉ាងណា​កុំឲ្យ​អតិថិជន​របស់​អ្នក​ខ្លាច​ឬគ្មាន​អារម្មណ៍​ក្នុង​ការទិញ​ទំនិញ​របស់អ្នក​។ ​ដូចច្នេះ​អ្នក​គួរតែ​បង្ហាញ​​ការ​គួរសម​​និងភាព​រួសរាយ​រាក់ទាក់​ទៅកាន់​អតិថិជន​។ ម្យ៉ាងវិញទៀត​ អ្នក​គួរតែ​ផ្តល់​សេវាកម្ម​បន្ថែម​ដូចជា​អ្នក​អាច​ផ្តល់​ការ​ប្រឹក្សា​យោបល់​ទាក់ទង​នឹង​ទំនិញ​ដែល​គាត់​បាន​ជ្រើសរើស​ឬ​អ្នក​អាច​ណែនាំ​​ផលិតផល​ដែល​សម​នឹង​គាត់ឬ​ផ្តល់​ព័ត៌មាន​ក្នុង​ការប្រើប្រាស់​ជាដើម​។​ គន្លឹះ​ទី​២ ធ្វើ​ផ្លាក​សញ្ញា​ដែល​ទាក់ទាញ​អតិថិជន ផ្លាក​សញ្ញា​គឺ​ជា​ឧបករណ៍​ដែលទាក់ដល់​អារម្មណ៍​របស់​អតិថិជន។ ពិត​ជាចាំបាច់ណាស់​ដែល​អ្នក​ត្រូវ​មាន​ផ្លាក​ដែល​អាច​ធ្វើឲ្យ​អតិថិជន​ចាប់​អារម្មណ៍។ ឧទាហរណ៍ដូចជា​ផ្លាក​បញ្ចុះ​តម្លៃ។ អ្នក​អាច​​ច្នៃ​​​ផ្លាក​សញ្ញា​បញ្ចុះ​តម្លៃ​​ឲ្យ​មាន​ភាពទាក់ទាញ​ក្នុង​ការផ្សព្វផ្សាយ​ផលិតផល​របស់អ្នក​។ ​អ្នក​គួរតែ​ព្យួរ​ផ្លាក​សញ្ញា​បញ្ចុះ​តម្លៃ​នៅមុខ​ហាង​របស់​អ្នកនៅពេល​ដែល​អតិថិជន​ដើរកាត់​ហាង​របស់អ្នក​ពួកគាត់​នឹង​​​ចាប់​អារម្មណ៍។ គន្លឹះ​ទី​៣​ ជូន​ដំណឹង​អតិថិជន កំណត់​នូវ​ការផុត​កំណត់​នៃ​ការលក់ ការបញ្ចុះ​តម្លៃ​ ឬ​ទំនិញ​បញ្ចុះ​តម្លៃ​មាន​កាល​កំណត់សុទ្ធតែ​អាច​​ធ្វើឲ្យ​អតិថិជន​មាន​ចំណាប់​អារម្មណ៍​ក្នុងការ​ទិញ​ទំនិញ​ក្នុង​ហាង​របស់អ្នក​​​។ ដូចនេះ​នៅ​រដូវកាល​ពិសេស​ដូចជា​បុណ្យ​ចូលឆ្នាំ​សកល​​ ចូលឆ្នាំ​ខ្មែរ​ជាដើម អ្នក​អាច​ផ្ញើ​សារ​ជូន​ដំណឹង​ដល់​អតិថិជន​ពី​ការ​បញ្ចុះ​តម្លៃ​ដ៏​ពិសេស​នេះ។​ ការធ្វើ​ដូចនេះ​អាច​ទាក់ទាញ​អតិថិជន​បាន​ច្រើន​។ គន្លឹះ​ទី​៤ ផ្តល់ក្តី​បារម្ភ អ្នក​អាច​បង្ហាញ​​ក្តី​បារម្ភ​របស់អ្នក​ចំពោះ​អតិថិជន​ដូចជា​នៅ​រដូវ​ត្រជាក់ ភ្លៀង ក្តៅ ជាដើម​។...