Home Tags ធុរកិច្ច

Tag: ធុរកិច្ច

យុទ្ធសាស្ត្រ​ទាំង​៤​ដែល​អាច​ជួយទាក់ទាញ​អតិថិជន​​

មិនខ្វល់ថា​ក្រុមហ៊ុន​អ្នក​ជា​ក្រុមហ៊ុន​ដែល​ធំ​ឬ​តូច​នោះទេ​​ ការចាប់យក​អតិថិជន​គោលដៅ​គឺ​ជា​កិច្ចការ​ដែល​ពិបាកបំផុ​ត។ ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន​ទាំង​ចាស់​ឬ​ថ្មី​និង​ការចូលរួម​ពី​ពួកគាត់​អាច​ធ្វើឲ្យ​ផលិតផល​របស់​អ្នក​​រីកចម្រើន។ ការផ្សារ​ភ្ជាប់​ទៅរក​អតិថិជន​មាន​ច្រើន​របៀប​ដូចជា​ ការបង្កើតគេហទំព័រ ចែកចាយ​ព័ត៌មាន​តាម​​រយៈ​ទូរស័ព្ទ​ឬ​ក៏​អ៊ីមែល​ជាដើម​។ ចំពោះ​អ្នក​ដែល​ទើប​ចាប់ផ្តើម​បើក​អាជីវកម្ម​អ្នក​គួរតែ​អនុវត្ត​តាម​ចំណុច​ខាង​ក្រោម​នេះដែលអាច​​​ជួយ​​អ្នក​ងាយស្រួល​ក្នុងការ​ទាក់ទាញ​អតិថិជន។ ១. ស្គាល់ពីអតិថិជន ការផ្សារភ្ជាប់​ជាមួយ​អតិថិជន​គឺជា​ផ្នែក​សំខាន់​មួយ​នៅក្នុង​ការធ្វើ​ទីផ្សារ​។ ​ការផ្សព្វផ្សា​យ​ពាណិជ្ជកម្ម​ជាដំណ​ភ្ជាប់​មួយ​ដ៏​សំខាន់​បំផុត​រវាង​អាជីវកម្ម​អ្នក​នឹង​អតិថិជន។ គេ​នឹង​ដឹង​ថា​អាជីវកម្ម​របស់​អ្នក​គួរ​តែ​ស្ថិតក្នុង​ជម្រើស​របស់​គេ​ឬ​អត់តាមរយៈការ​ផ្សព្វផ្សាយរបស់​អ្នក។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ស្គាល់​ពី​អតិថិជន​គោលដៅ​របស់អ្នក​ឲ្យ​បានច្បាស់​​ដោយ​អ្នក​ត្រូវ​ដឹង​ថា​លក់​ទៅឲ្យ​អ្នកណា ផលិតផល​បែបណា​សម​ទៅនឹង​អតិថិជន​ប្រភេទណា​ ឬគួរ​រើស​ទីតាំង​​ណា​​ដើម្បី​លក់​ជាដើម។ ជួនកាល​អតិថិជន​ដែល​អ្នក​កំពុង​ផ្សព្វផ្សាយ​ទៅដល់​អាច​ខុស មិនមែន​ជា​​ក្រុម​អតិថិជន​ពិត​ប្រាកដ​របស់អ្នក​ក៏​ថាបាន។​​ ២. ប្រើប្រាស់​យុទ្ឋសាស្រ្ត​ចាប់យក​អតិថិជន​គោលដៅ​ ការធ្វើ​ទីផ្សារ​និង​ការ​ធ្វើ​ទំនាក់​ទំនង​កត្តា​សំខាន់​នៅក្នុង​ពាណិជ្ជកម្ម​។ វា​តែងតែ​​ត្រូវ​បាន​គេ​លើកយក​មក​និយាយ​ព្រមគ្នា​ជាមួយ​នឹង​ពេល​ដែល​អាជីវករ​ចង់​បង្ក​អ្វី​ថ្មី​នៅក្នុង​ទីផ្សារ​របស់​ពួកគេ។ ​ដើម្បី​ឲ្យ​ការធ្វើ​ទីផ្សារ​បាន​សម្រេច​ពួកគេ​ត្រូវតែ​មាន​ការផ្សា​ភ្ជាប់​ជាមួយ​អតិថិជ​ន​ដោយពួកគេត្រូវបង្កើតយុទ្ធសាស្រ្ត​ថាតើ​ត្រូវ​ចាប់យក​អតិថិជន​ដោយ​របៀបណា​។​ ៣. ត្រូវ​មាន​បុគ្គលិក​ជំនាញ ការធ្វើ​ជំនួញ​គឺ​ត្រូវតែ​មាន​ធនធាន​គ្រប់គ្រាន់ ដើមទុន និង​មនុស្ស​ដែល​មាន​សមត្ថភាព។ ដើម្បី​អាច​ទាក់ទាញ​អតិថិជន​បាននោះ ក្រុមហ៊ុន​របស់អ្នក​គួរតែ​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ដែលមាន​ដូចជា ​Facebook​ និង Instagram ជាដើម​ដែល​វា​សុទ្ធសឹងតែ​ជា​បណ្តាញ​ដែល​ល្បីល្បាញ​មាន​មនុស្ស​ជាច្រើន​កំពុង​ប្រើប្រាស់​។​​ មិនមែន​មាន​ន័យថា​គ្រាន់តែ​ដាក់​ផ្សព្វផ្សាយ​ប៉ុណ្ណឹង​អាចឲ្យ​អតិថិជន​ស្គាល់​អ្នក​បាន​នោះទេ។ អ្នក​ត្រូវតែ​មាន​បុគ្គលិក​ដែល​មាន​ជំនាញ​ខាង​ឌីជីថល​ឲ្យ​ជាក់លាក់​នោះគេ​នឹង​អាច​មាន​វិធីសាស្រ្ត​ចាប់យក​អតិថិជន។ ៤. កុំខ្លាច​ក្នុង​ការ​សាកល្បង​ បណ្តាញ​ឌីជីថល​គឺ​តែងតែ​មាន​ភាព​ផ្លាស់ប្តូរ​ជានិច្ច​។ សម្រាប់​អ្នក​ដែល​ទើប​ប្រឡូក​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ អ្នក​មិន​គួរ​ខ្លាច​ក្នុង​ការសាកល្បង​នោះ​ទេ។ អ្នក​អាច​មាន​ភាពលំបាក​នៅពេល​ដំបូង​ដែល​ត្រូវជ្រៀត​ខ្លួន​ចូល​ទៅក្នុង​បណ្តាញ​សង្គម​ដោយ​អ្នក​ត្រូវ​ព្យាយាម​ខ្លាំង​ឲ្យគេ​ស្គាល់​ពី​​​​ក្រុមហ៊ុន​របស់​អ្នក​។ អ្នក​ប្រហែល​ជា​មាន​ភាពលំបាក​​តែ​ការ​សាកល្បង​នេះ​​អាច​នឹង​ធ្វើឲ្យ​អ្នក​ជោគជ័យ​និង​ទទួល​បាន​ការចាប់អារម្មណ៍​ពី​អតិថិជន​ច្រើន​។  

តើ​អ្វី​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ម៉ាក​សញ្ញា​(Brand Ambassador)?

ឯក​​អគ្គរាជ​​ទូត​​នៃ​ម៉ាក​​សញ្ញា​គឺ​​ជា​​មនុស្ស​​ម្នាក់​​ដែល​​ផ្សព្វ​​ផ្សាយ​​ពី​​ផលិត​​ផល​​​និង​​សេវា​កម្ម​​របស់​​អាជីវកម្ម​​ធុន​​តូច​​។​ ពួក​​គេ​​បង្កើន​​ការ​​លក់​របស់​​អាជីវកម្ម​​ធុន​​តូច​​ដោយ​​ការ​​ធ្វើ​​ឲ្យ​​គេ​​ស្គាល់​​អំពី​​ម៉ាក​​សញ្ញា​​នៃ​​អាជីវកម្ម​​នោះ​។​ ពួក​​គេ​​អាច​​ជា​​មនុស្ស​​ដែល​​អ្នក​​ជួល​​ពី​​ខាង​​ក្រៅ​​​មក​ បុគ្គលិក​​​​ឬ​​អ្នក​​ដែល​​មក​​ធ្វើ​​ការ​ស្មគ្រ័​​ចិត្ត​​ជា​ដើម​។​​ តើ​ឯក​អគ្គរាជ​ទូត​នៃ​ម៉ាក​សញ្ញា​មាន​ប៉ុន្មាន​ប្រភេទ​?​ ឯក​​អគ្គរាជ​​ទូត​​នៃ​​​ម៉ាក​​សញ្ញា​​មាន​​ជា​​ច្រើន​​ប្រភេទ​​ផ្សេង​ៗ​​គ្នា​​ដែល​​អ្នក​​អាច​​ជ្រើស​រើស​​បាន​។​ មាន​ម្ចាស់​​​អាជីវកម្ម​​ធុន​​តូច​មួយ​​ចំនួន​​​​ជ្រើស​​រើស​​ធ្វើ​​ជា​​ឯក​​អគ្គរាជ​​ទូត​​នៃ​ម៉ាក​​សញ្ញា​​របស់​​គេ​​ដោយ​​ខ្លួន​​ឯង​​និង​​ខ្លះ​​ទៀត​​ជួល​​អ្នក​​ដែល​​មាន​របៀប​​វិជ្ជា​​ជីវៈ​​ស្រាប់​មក​។ តើ​ឯក​​អគ្គ​រាជ​​ទូត​​ធ្វើ​​អ្វី​​ឲ្យ​​ពិត​ប្រាកដ​​? បើ​​យើង​​មើល​ទៅ​​ការងារ​​របស់​​ឯក​​អគ្គ​រាជ​​ទូត​​នៃ​​ម៉ាក​​សញ្ញា​ឃើញ​​ថា​​ងាយ​​ស្រួល​​ ប៉ុន្តែ​​ការងារ​នោះ​​ច្រើន​​ជាង​​អ្វី​​ដែល​​យើង​​មើល​​ឃើញ​​ទៅ​​ទៀត​​។​ បើ​​ទោះ​​បី​​ជា​​ឯក​​អគ្គ​រាជ​ទូត​​​ត្រូវ​​បាន​​ជួល​​មក​​ដោយ​​បង់​​ប្រាក់​​ឬ​​មិន​​បង់​​ប្រាក់​​ក្តី​​ ​ការ​ងារ​​របស់​ពួក​​គេ​គឺ​ត្រូវ​​ធ្វើ​​ឲ្យ​​អតិថិជន​​មើល​​មក​​ក្រុម​ហ៊ុន​​ថា​ល្អ​។ ជា​​ពិសេស​​អ្នក​​ដែល​​បាន​​ជួល​​មក​​ដោយ​​បង់​​ប្រាក់​​​មាន​​ទំនួល​​ខុស​​ត្រូវ​​ផ្សេង​ៗ​​ទៀត​​ផង​​ដែរ។ ឧទាហរណ៍​៖ ជា​​ញឹក​ញប់​​ពួក​​គេ​​ត្រូវ​​ទទួល​​​ខុស​ត្រូវ​​​ក្នុង​​​ការ​អភិវឌ្ឍន៍​​​គំនិត​​ទីផ្សារ​ និង​​ធ្វើ​​ការ​​ប្រមូល​​ផ្តុំ​​នូវ​​ការ​​ឆ្លើយ​​តប​​ណា​​ដែល​​មាន​​ប្រយោជន៍​​​ពី​​​អតិថិជន​​។ ពួក​​គេ​​គឺ​​ដូច​​ជា​​បុគ្គលិក​​ដែរ​​ហើយ​​និង​​​ត្រូវ​​ចូល​​រួម​​ការ​​ប្រជុំ​​ទៀត​​ផង​។ ឯក​​អគ្គរាជ​ទូត​​មួយ​​ចំនួន​​​ផុស​​ពី​​ផលិត​​ផល​​និង​​សេវាកម្ម​​របស់​​អ្នក​​។ អ្នក​​ខ្លះ​​ទៀត​​ចូល​​រួម​កម្ម​វិធី​​ផ្សេង​ៗ​​ដើម្បី​​ផ្សព្វ​ផ្សាយ​​ពី​​ផលិត​​ផល​​របស់​​អ្នក​។ ត្រូវ​​​ចាំ​​​ទុក​​​ក្នុង​​​ចិត្ត​​ថា​​​ឯក​​​អគ្គរាជ​​​ទូត​​​ដែល​​​ល្អ​​​នឹង​​អាច​​មាន​​​​ប្រយោជន៍​​​ទៅ​​កាន់​​​ទី​​ផ្សារ​​​គោលដៅ​​​ជាក់​​លាក់​​ណា​​មួយ​​តែ​​ប៉ុណ្ណោះ​​។ មាន​​ក្រុមហ៊ុន​មួយ​​ចំនួន​​បាន​បង្កើត​​កំហុស​​ឆ្គង​​ដោយ​​ព្យាយាម​​ជ្រើស​​រើស​ឯក​​អគ្គ​​រាជ​​ទូត​​ដែល​​​​អាច​មាន​​ប្រយោជន៍​​ចំពោះ​​មនុស្ស​​ជា​​ច្រើន​​តាម​​ដែល​​អាច​​ទៅ​​រួច​​។ នៅ​​ទី​​បំផុត​​ ពួក​គេធ្វើឲ្យអាជីវកម្មបរាជ័យពីព្រោះគេមិនបានផ្តោតទៅលើមនុស្សមួយក្រុមណាឲ្យជាក់លាក់នោះទេ។ តើ​អាជីវកម្ម​ធុន​តូច​អាច​ស្វែង​រក​ឯក​អគ្គ​រាជទូត​នៃ​ម៉ាក​សញ្ញា​របស់​គេ​បាន​នៅ​កន្លែងណា​? អាជីវកម្ម​ធុន​តូច​អាច​ស្វែង​រក​​ឯក​អគ្គរាជ​ទូត​នៃ​ម៉ាក​សញ្ញា​របស់​គេបាន​នៅកន្លែង​ជា​ច្រើន​។ ពួក​គេ​អាចប្រើ​ប្រាស់​សិស្ស​និស្សិត​​ និង​ទំនាក់​ទំនង​របស់​គេ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​និង​សេវាកម្ម​ បើ​​សិន​ជា​ផលិត​ផល​របស់​គេ​សម្រាប់​អ្នក​ដែល​មាន​វ័យ​នេះ​។ អាជីវកម្ម​ធុន​តូច​ក៏​​អាច​ប្រើ​បា្រស់​ពួកអ្នកសរសេរblog...

ហេតុ​អ្វី​បាន​ជា​គុយ​ទាវ​ទូក​រីក​លូត​លាស់​លឿន​និង​បរាជ័យ​លឿន​?

គំនិត​ជឿ​ជាក់​ថា​អ្នក​ប្រាកដ​ជា​នៅ​ចាំ​ហាង​គុយ​ទាវ​ទូក​8 Boat Noodle​ ឬ​គុយ​ទាវ​​ទូក​​ដែល​មាន​ឈ្មោះ​ប្រហាក់​ប្រហែល​នេះ​។ គុយ​ទាវ​ទូក​បាន​ចាប់​ផ្តើម​បើក​លក់​នៅ​កម្ពុជា​ដំបូង​​ចុង​ឆ្នាំ​២០១៤​។ ក្រោយ​ពេល​បើក​ ហាង​គុយ​ទាវ​ទូក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​រហ័ស​ពី​សំណាក់​មហាជន​ ​ហើយ​ថែម​ទាំង​បាន​លក់​សិទ្ធិ​ធុរកិច្ច​(Franchise)ជា​ច្រើន​ថែម​ទៀត​។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក៏​ឃើញ​ថា​ហាង​ទាំង​នោះ​បាន​ទទួល​បរាជ័យ​និង​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់។ តើ​មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ហាង​គុយទាវ​ទូក​មួយ​នេះ​រីក​លូត​លាស់​លឿន​តែ​ក៏​​បរាជ័យ​លឿន​បែប​នេះ? ចិត្ត​សាស្រ្ត​របស់​មនុស្ស មនុស្ស​ពេល​ដែល​ឃើញ​អ្វី​ដែល​ប្លែក​ថ្មី​តែងតែ​ចង់​សាក​ចង់​ដឹង​ ហើយ​មនុស្ស​តែងតែចង់​បង្ហាញ​ទៅមិត្តភ័ក្តិ​នៅពេលពួក​គាត់មាន​អារម្មណ៍ថា​ខ្លួន​ពិសេស(ញ៉ាំគចានច្រើន)​។ គុយ​ទាវ​ទូក​ធ្វើ​ឲ្យ​អ្នក​ញុំា​មាន​អារម្មណ៍​ថា​​ប្លែក និង​ពិសេស​ដោយ​សារ​តែ​ញុំា​រហូត​ដល់​គរ​ចានដែលជម្រុញ​ឱ្យគាត់​បង្ហោះ​នៅលើ​បណ្តាញFacebookដើម្បី​អួត និង​បង្ហាញមិត្ត​ភ័ក្តិ​ ។ ដូច្នេះ​នៅ​ពេល​ដែល​ទើប​តែ​បើក​ដំបូង​មាន​មនុស្ស​ជា​ច្រើន​បាន​ទៅ​តម្រង់​ជួរ​ញុំា​។ តែ​ក្រោយ​ពេល​បាន​សាក​ល្បង​ញុំា​រួច​មក​​ក៏​មិន​សូវ​មាន​មនុស្ស​ចាប់​អារម្មណ៍​នឹង​ទៅ​ញុំា​ទៀត​ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ហាង​គុយ​ទាវ​ទូក​នេះ​មិន​អាច​ដំណើរ​ការ​តទៅ​មុខ​ទៀត​បាន។ ក្រោយ​ពេល​ដែល​បាន​សាក​ល្បង​អ្វី​ដែល​ប្លែក​ថ្មី​រួច​មក​មនុស្ស​ក៏​មាន​អារម្មណ៍​ថា​ធម្មតា​និង​លែង​ចាប់​អារម្មណ៍​ទៀត​។ និនា្នការ​សង្គម មនុស្ស​នៅ​ក្នុង​សង្គម​ភាគ​ច្រើន​ទន់​ទោរ​ទៅ​រក​គ្នា​។ នៅ​ពេល​ដែល​ឃើញ​គេ​ញុំា​ ផឹក​អ្វី ទៅ​កន្លែង​ណា​មួយ ឬ​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​មិន​​ធ្លាប់​បាន​ធ្វើ​នោះ​...

មូល​ហេតុ​ដែល​អ្នក​នៅ​តែ​ត្រូវ​ការ​នាមប័ណ្ណ

​នាម​ប័ណ្ណ​​​អាច​​មើល​​ទៅ​​ជា​​រឿង​​ដែល​​ហួស​​សម័យ​​។​ ប៉ុន្តែ​ការ​​យក​​​​នាម​ប័ណ្ណ​​​ទៅ​តាម​​ខ្លួន​​នៅ​​តែ​​សំខាន់​​ពី​​ព្រោះ​​វា​​ផ្តល់​​​ភាព​​ងាយ​​ស្រួល​ក្នុង​​ការ​​ទំនាក់​​ទំនង​​ជា​​មួយ​​នឹង​​អ្នក​​ដទៃ​​ និង​​​មាន​​ភាព​​ផ្ទាល់​​ខ្លួន​ជាង​​ បើ​​យើង​​ប្រៀប​​ធៀប​​ទៅ​​នឹង​​ការ​​ប្រើ​​ប្រាស់​​​ការ​​ទំនាក់​​ទំនង​​តាម​​ប្រព័ន្ធ​​​ឌី​ជី​ថល​។​ ដូច្នេះ​​ហើយ​​ គេ​​មិន​​អាច​​បញ្ឈប់​​ការ​​ប្រើ​ប្រាស់​​​​នាម​ប័ណ្ណ​​នា​​ពេល​​​ខ្លី​​ខាង​​មុខ​​នោះ​​ទេ​ហើយ​​​អ្នក​​ជំនួញ​​តែង​​តែ​​ត្រូវ​​ការ​​វា​​ជា​​ចំា​​បាច់​​។​ ​នាម​ប័ណ្ណ​​ធ្វើ​ឲ្យ​គេ​ងាយ​នឹង​ចង​ចាំ​អ្នក​ នៅ​ពេល​ដែល​អ្នក​ជួប​នរណា​ម្នាក់​នៅ​ក្នុង​កម្ម​វិធី​ឬ​ការ​ប្រជុំ​គួរ​តែ​ផ្លាស់​ប្តូរ​​​នាម​ប័ណ្ណ​​របស់​អ្នក ​ព្រោះ​វា​អាច​ជួយ​ឲ្យ​គេ​ងាយ​នឹង​ចង​ចាំ​​មុខ​មាត់​របស់​អ្នក​ទៅ​នឹង​ឈ្មោះ​របស់​អ្នក​។ ​ម៉្យាង​ទៀត​នៅ​ពេល​ដែល​អ្នក​ឲ្យ​​​​នាម​ប័ណ្ណ​​ទៅ​គេ​នោះ​មាន​ន័យ​ថា​អ្នក​ផ្តល់​នូវ​មូល​ហេតុ​មួយ​សម្រាប់​ឲ្យ​គេ​​ទាក់​ទង​មក​អ្នក​​។ ​វីធី​នេះ​ពួក​គេ​អាច​ខល​ទូរស័ព្ទ​ អ៊ី​ម៉ែល​មក​អ្នក​វិញ​ ឬ​យ៉ាង​ហោច​ណាស់​ក៏​អាច​ធ្វើ​ជា​មិត្ត​នៅ​ក្នុង​LinkedIn​ដែរ។ ​នាម​ប័ណ្ណ​​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​មាន​ជំនាញ​ជាង​មុន​ មាន​​នាម​ប័ណ្ណ​​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​មាន​ជំនាញ​ជាង​ការ​សរសេរ​ព័ត៌មាន​របស់​អ្នក​នៅ​ក្នុង​ក្រដាស​​ធម្មតា​​ពី​ព្រោះ​វា​បង្ហាញ​ថា​អ្នក​បាន​ចំណាយ​ពេល​វេលា​ក្នុង​ការ​បោះ​ពុម្ព​ប័ណ្ណ​​ដែល​មាន​ព័ត៌​មាន​របស់​អ្នក​នៅ​ក្នុង​នោះ​។ ​ជាង​នេះ​ទៅ​ទៀត​ សាក​គិត​ថា​​បើ​នៅ​ក្នុង​​កម្មវិធី​ណា​​មួយ​ដែល​មនុស្ស​ទាំង​អស់​គេ​មាន​​​នាម​ប័ណ្ណ​​និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​​នាម​ប័ណ្ណ​របស់​គេ​ហើយ​អ្នក​បែរ​ជា​គ្មាន​ទៅ​វិញ​។ ​វា​អាច​ធ្វើ​​ឲ្យ​អ្នក​ដាច់​ឆ្ងាយ​ពី​​អ្នក​​​ដទៃ​​និង​​មិន​ស្គាល់​គេ​។ ​នាម​ប័ណ្ណ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​បង្ហាញ​នូវ​ភាព​ជា​ខ្លួន​ឯង អ្នក​អាច​ជា​សហ​គ្រិន​ឬ​ជា​​បុគ្គលិក​​គេ​ ​ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ​។ ​អ្នក​នៅ​តែ​​អាច​មាន​​​ភាព​ជាខ្លួន​ឯង​និង​បង្ហាញ​ពី​​ខ្លួន​ឯង​​នៅ​ក្នុង​​​នាម​ប័ណ្ណ​​របស់​​អ្នក​។ ​មួយ​វិញ​ទៀត​ ​បើ​សិន​ជា​អ្នក​ចង់​ឲ្យ​​នាម​ប័ណ្ណ​​របស់​ខ្លួន​មាន​ភាព​ខុស​ប្លែក​ពី​គេ​និង​មិន​គួរ​ឲ្យ​ធុញ​ទ្រាន់​​ ​អ្នក​អាច​ប្រើ​ប្រាស់​​​​នាម​ប័ណ្ណ​​ដែល​មាន​​ម៉ូដ​ផ្សេង​​ៗ​​ដោយ​​អ្នក​​អាច​សាក​សួរ​​ពី​​​កន្លែង​​ដែល​​ទទួល​​ធ្វើ​​នាម​ប័ណ្ណ​​​នា​នា​។ ​នាម​ប័ណ្ណ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​និង​លឿន​ជាង​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន ឧបករណ៍​ឌី​ជី​ថល​និង​ទូរស័ព្ទ​ទំនើប​អាច​នឹង​មាន​នៅ​គ្រប់​ទី​កន្លែង​ ​ប៉ុន្តែ​ពួក​វា​នៅ​តែ​មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​លឿន​ជាង​មុន​នោះ​ទេ​។...

ការត្រៀមខ្លួនសម្រាប់កិច្ចប្រជុំអាជីវកម្មសំខាន់ៗ

ទោះបីជា​​អ្នក​​ប្រជុំ​ជាមួយ​អ្នកណា​ក៏ដោយ​មិនថា​​អតិថិជន​ឬ​​វិនិយោគិន​នោះទេ​ វា​ពិតជា​សំខាន់​ណាស់​​ក្នុង​ការ​ធ្វើឲ្យ​អ្វី​គ្រប់​យ៉ាង​មាន​ភាព​រលូន។ ​អ្នក​ត្រូវ​រៀន​​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ​សំខាន់ៗ​ឲ្យបាន​ល្អ​ជាទីបំផុត​។ ​ #ទី១៖ ចំណុច​ដែល​លំបាក​ជាងគេ​នៅក្នុង​អង្គប្រជុំ​គឺ​ការទទួលបាន​តាម​អ្វី​ដែល​អ្នក​រំពឹង​ទុក​ ប៉ុន្តែ​ជួនកាល​អ្នក​មិនបាន​លើកឡើង​គ្រប់​ចំណុចកំឡុង​ពេល​ប្រជុំ​ឡើយ។ ​អ្នក​គួរតែ​សេចក្តីពង្រាង​ទុក​រាល់​ចំណុច​ដែល​អ្នក​ចង់​និយាយ។ វា​អាច​សរសេរ​តែ​ចំណុច​គោល​​សំខាន់ៗបានហើយ​ដោយ​​មិន​មែន​គ្រប់ពាក្យ​នោះ​ទេ។ ម្យ៉ាងទៀត អ្នក​ត្រូវតែ​ប្រាកដ​ថា​អ្នក​បាន​ត្រៀម​គម្រោង​ក៏ដូចជា​របៀប​វារៈ​ច្បាស់​លាស់​​សម្រាប់​ដំណើរការ​នៃ​អង្គប្រជុំ​និង​គោលដៅ​ដែល​អ្នក​ចង់បាន​។​ #ទី២៖ ជាទូទៅ​អ្នក​ត្រូវ​រៀបចំ​​ការិយាល័យ​​របស់​អ្នក​ឲ្យ​​មាន​​របៀប​រៀបរយ​​ជាពិសេស​គឺពេលប្រជុំ​ផ្ទាល់តែ​ម្តង​។ ​រូបភាព​នៃ​ការិយាល័យ​អាច​ជះឥទ្ធិពល​ដល់​គំនិត​និង​ការ​ឲ្យ​តម្លៃ​ពី​អ្នក​ដែលមក​ចូលរួម​ប្រជុំបាន​។ ដូច្នេះ អ្នក​ត្រូវ​ចាត់ចែង​ឲ្យគេ​សម្អាត​របស់​របរ​ផ្សេងៗ​ឲ្យ​បាន​ស្អាត​និងមាន​របៀប​មុន​នឹង​មាន​ការ​ប្រជុំ។ ​ ​#ទី៣៖ រឿង​ដែល​មិនអាច​ចៀសបានមួយ​ទៀត​នោះគឺ​មាន​អ្នកណា​ឬអ្វីម្យ៉ាង​​មកកាត់​ក្នុង​ពេលប្រជុំ​ដែល​អាច​ជា​បុគ្គលិក​​ ​​​ទូរស័ព្ទរោទិ៍ បញ្ហា​ភ្លើង​ ម៉ាស៊ីន​ត្រជាក់ Slide Projector ឬ​សំឡេង​អ៊ូអរ​នៅខាងក្រៅ​ក៏ថា​បាន​។ ដូចនេះ អ្នក​គប្បី​​​ប្រាកដ​ថា​បុគ្គលិក​អ្នក​ទទួល​បាន​ព័ត៌មាន​ពី​អង្គប្រជុំនេះ​​និង​បង្ការ​បញ្ហា​ដោយ​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់ចត់​ជាមុន។  

អាថ៌កំបាំងដែលជួយឲ្យ​ការធ្វើពាណិជ្ជកម្ម​ឆ្លងប្រទេស​ទទួលបាន​ជោគជ័យ

មាន​កត្តា​ជាច្រើន​ដែលធ្វើឲ្យ​អ្នកជំនួញ​ជោគជ័យ​ក្នុង​ស្រុក​ចង់​ពង្រីក​ខ្លួន​ទៅក្រៅ​ប្រទេស។ ការធ្វើ​អាជីវកម្ម​ឆ្លង​ប្រទេស​ជួយឲ្យ​ទីផ្សារ​របស់អ្នក​កាន់តែ​ទូលំទូលាយ​ប៉ុន្តែ​នៅពេល​ដែល​ចង់​វាយលុក​ចូល​ទីផ្សារ​នៅ​ប្រទេស​ដទៃ​​​នោះ​គឺ​ពុំមាន​ភាពងាយស្រួល​ទេ បើទោះបី​ជា​អ្នក​មាន​ធនធាន​គ្រប់គ្រាន់​ក៏ដោយ។ លុះត្រាតែ​អ្នក​ស្គាល់​ច្បាស់​ពី​ប្រទេស​ដែល​អ្នក​ចង់​ជ្រៀត​ខ្លួន​ចូល​ជាមុនសិន​ជាពិសេស​គិត​ឲ្យ​បាន​ជាក់លាក់។ ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្រ្ត​ដែល​អាច​ជួយ​អ្នក​ស្គាល់​ពី​របៀប​ពង្រីក​ជំនួញ​ទៅក្រៅ​ប្រទេស៖ មាន​ទំនាក់ទំនង​​ជាមួយ​អ្នក​ក្រៅប្រទេស ​នៅពេល​ចង់​បង្កើត​អាជីវកម្ម​នៅប្រទេស​ណាមួយ អ្នក​គួរតែ​ស្គាល់​មនុស្ស​នៅទីនោះ​ទើបជា​ការប្រសើរ​។ ជាពិសេស​មេធាវី​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ គណនេយ្យករ​​ អ្នក​ផ្តល់​ប្រឹក្សា​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម​ដើម្បី​ជួយ​សម្រួល​ដល់​ការនាំចូល​ផលិលផល​របស់អ្នក​ចូលមក​ប្រទេស​ពួកគេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ក្រៅពីនេះ​ទៅទៀត​ការស្គាល់​ពួកគេ​អាច​ឲ្យ​អ្នក​​ដឹង​កាន់តែ​ច្បាស់​ពី​វប្បធម៌​ ការរស់នៅ ទំនោរ​អតិថិជនគោលដៅ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ពួកគេ​។ ដូច្នេះ​អ្នក​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅទីនោះ​។ ធ្វើការ​​ស្រាវជ្រាវ នៅពេល​ដែល​ប្រទេស​មួយ​រីកចម្រើន ទីផ្សារ​ពាណិជ្ជកម្ម​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ។ ​នៅពេល​ដែល​មាន​​កំណើន​ខ្លាំង វា​ជា​ផល​មួយ​ដែល​ល្អ​សម្រាប់​អ្នក​ចង់​ពង្រីក​ជំនួញ។ ចំណែក​ឯ​ប្រទេស​​ដែល​មិនមាន​ភាពនឹងនរ​វិញ​​គឺ​តែង​មាន​បញ្ហាស​ង្គម​និង​នយោបាយនាំឲ្យ​រាល់​ពាណិជ្ជកម្ម​នានា​​ងាយ​នឹង​ជួប​ហានិភ័យ​។ ដូច្នេះ​អ្នក​ត្រូវ​សិ​ក្សាឲ្យ​ច្បាស់​ពី​ប្រទេស​ដែល​អ្នក​ចង់ទៅ​​ធ្វើ​ជំនួញ​នៅទីនោះ​ថាតើ​សេដ្ឋកិច្ចរបស់គេ​មាន​លក្ខណៈយ៉ាងណា​​ជាពិសេស​ត្រូវ​ស្រាវជ្រាវ​ឲ្យ​ជាក់លាក់​ពី​វិបត្តិដែល​តែងតែ​កើតមាន​​​នៃ​​ប្រទេស​នោះ។​ កុំខ្លាច​ក្នុង​ការតាំង​នៅ​កន្លែង​ផ្សេង​តែ​ម្នាក់ឯង ម្ចាស់អាជីវកម្ម​​ភាគច្រើន​តែងតែ​ពង្រីក​សាខា​ពាណិជ្ជកម្ម​ពួកគេ​ទៅកាន់​ទីកន្លែង​ដែល​មាន​មនុស្ស​ចូលចិត្ត​ទៅច្រើន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទៅទីតាំង​ដែល​មាន​ដៃគូ​ប្រកួត​ប្រជែង​​តិច​ក៏ជា​ជម្រើស​ល្អ​ម្យ៉ាងដែរ​ពីព្រោះ​ថា​នៅពេល​ដែល​យើង​មិនសូវ​មាន​អ្នក​ប្រជែង​នោះ​​អ្នក​អាច​ទាញ​យក​អតិថិជន​បានច្រើនជាពិសេស​ប្រសិន​បើ​​ហាង​របស់​អ្នក​ផ្តល់​​សេវាកម្ម​​​​​ឬ​ក៏​ផលិតផល​​ដែល​អាច​ធ្វើឲ្យ​ពួកគេ​ចាប់អារម្មណ៍​បាន។ ប្រកាន់​ខ្ជាប់​ភាព​អត់ធ្មត់ ប្រទេស​នីមួយៗ​គឺមាន​ការ​វិវត្ត​ខុសៗគ្នា​​ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក៏​ខុសគ្នា​ដែរ។ ​​អ្នក​ត្រូវ​​ដឹង​ពី​សាសនា ​ទំនៀម​ទម្លាប់​ និង​ការរស់​របស់​អ្នក​នៅទីនោះ​។ ​នៅពេល​ដែល​អ្នក​ចូល​ទៅ​ធ្វើ​ជំនួញ​នៅ​ប្រទេសនោះ​ ​អ្នក​ក៏​ត្រូវ​សម្រប​ខ្លួន​ទៅតាម​វប្បធម៌​របស់​ពួកគេ​។ ការប្រកាន់​ខ្ជាប់​ភាពអត់ធ្មត់​​និង​ព្យាយាម​បង្កើត​មិត្តភាព​ជាមួយ​ពួកគេ​ឲ្យ​បានច្រើន​​​បើទោះបី​ជា​ពេលខ្លះ​វា​មាន​ផលលំបាក​ពិតមែន​តែ​វាអាចជួយអ្នកឲ្យជោគជ័យ​ក្នុង​អាជីវកម្ម​របស់អ្នក​។ ការរៀបចំ​ខ្លួន ការតុបតែង​ខ្លួន​​ក៏​ជា​ផ្នែក​មួយ​ដែល​សំខាន់​សម្រាប់​ពាណិជ្ជករ​​ផងដែរ​។ សំខាន់បំផុត​អ្នក​គួរ​រៀបចំខ្លួន​ឲ្យ​ស្រប​តាម​កាលៈទេសៈនិង​តួនាទី​របស់អ្នក​ដោយអ្នក​មិន​ចាំបាច់​ត្រូវ​តែ​ឆើតឆាយពេកហើយ​ក៏​​មិនគួរ​​ហួស​សម័យពេក​ដែរ​។ នៅក្នុង​ចំណោម​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់​គឺ​ពួកគេ​ប្រកាន់​ណាស់​ទៅលើ​ការតុបតែង​ខ្លួន​​​ជាពិសេស​ការ​ស្លៀកពាក់​។ នៅពេល​ដែល​​អ្នក​ចង់ផ្សា​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ទាំងអស់​ អ្ន​ក​ត្រូវ​មាន​ការស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ​​​​។ ការស្លៀកពាក់​សមរម្យ​គឺ​ធ្វើឲ្យ​មនុស្ស​ជុំវិញ​មើល​មក​អ្នក​ថា​ជា​មនុស្ស​មាន​របៀប​រៀបរយ​និង​​គួរឲ្យ​ទុកចិត្ត​ បូករួម​បើ​អ្នក​ជា​មនុស្ស​មាន​ចំណេះដឹង​និង​ជោគជ័យ​ក្នុង​ជំនួញ​ទៀត​​គឺ​កាន់តែ​ធ្វើឲ្យ​ពួកគេ​ចង់​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ក្នុង​វិស័យ​ធុរកិច្ច​។ ត្រូវ​មាន​យុទ្ធសាស្ត្រ​លើស​ពី​មួយ ពាណិជ្ជករ​ដែល​ជោគជ័យ​ក្នុង​វិស័យ​ធុរកិច្ច​គឺ​ពុំ​ដែល​ប្រើប្រាស់​យុទ្ធសាស្ត្រ​តែមួយ​នោះទេ។​ ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​ក៏​ដូចគ្នា អ្នក​ត្រូវ​ប្រើ​វិធីសាស្ត្រ​ដែល​មិន​តិចជាងពីរ​ឬ​បីទេ។​ មុន​នឹង​ចាប់ផ្តើម​សម្រេច​ថា​គួរ​ធ្វើ​ទីផ្សារ​ដោយ​របៀប​ណា​នោះ អ្នក​ត្រូវ​គិត​ពី​គម្រោង​ឲ្យ​បានច្រើន​ជាមុនសិន​។ ប្រសិនបើ​អ្នក​ប្រើ​យុទ្ធសាស្ត្រ​ណាមួយ​ហើយ​​មិន​អំណោយ​ផល អ្នក​​គួរ​​បង្វែរ​​ទៅរក​យុទ្ធសាស្ត្រ​ផ្សេង​ហើយ​ត្រូវ​គិត​ឲ្យ​បាន​លិ្អតល្អន់។ កុំ​វាយ​តម្លៃ​ឬ​ប្រៀបធៀប ដូចដែលយើង​បានដឹង​ហើយថា​ប្រទេស​ទាំងអស់​គឺ​មិនដូចគ្នា​នោះទេ។ ជាពិសេស​នៅពេល​ដែលអ្នក​​ត្រូវ​បង្កើត​ផែនការ​ធុរកិច្ច​  វិភាគ​ហានិភ័យ និង​​គម្រោង​នៃ​ការ​ធ្វើទីផ្សារ​​នៅ​ប្រទេស​នោះ។ ម្យ៉ាងទៀត​អ្នក​ត្រូវ​ចាំ​ថានៅពេល​ដែល​អ្នក​ធ្វើ​អាជីវកម្ម​​នៅ​ប្រទេស​ណាមួយ​ អ្នក​ពុំ​គួរ​លើក​យក​ការប្រៀបធៀប​រវាង​ប្រទេស​នោះ​និង​ប្រទេស​របស់អ្នក​​នោះទេ​​។​ វា​​អាច​ធ្វើឲ្យ​​មនុស្ស​​មួយ​ចំនួន​មិន​ចូលចិត្ត​អ្នក​ដោយសារ​តែ​ជួនកាល​អ្នក​អាច​បង្កើត​កំហុស​ដោយមិន​ដឹងខ្លួន​ដូចជា​ការ​និយាយ​ប៉ះពាល់​ចំណុច​មិន​ល្អ​របស់​ប្រទេស​​គេ។ ហេតុនេះ​ហើយ​បើចង់​ឲ្យ​ការ​រកស៊ី​ដើរ​ទៅមុខ អ្នក​ត្រូវ​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​ប្រទេស​ដែល​អ្នក​ទៅធ្វើ​ពាណិជ្ជកម្ម។  

Appsដែលផ្តល់ផលប្រយោជន៍សម្រាប់អ្នកធុរកិច្ច

Google Calendar ប្រសិនបើ​អ្នក​មាន​អតិថិជន​ច្រើនឬ​​ការងារ​ច្រើន​ អ្នក​​អាច​រក្សា​វា​នៅក្នុង​Google Calendarដោយ​ប្រើប្រាស់​កម្មវិធី​ Layers ឬ​ multiple calendar។ នៅក្នុង​កម្មវិធី​នេះ​អ្នក​អាច​រៀបចំ​កាលវិភាគ ការណាត់​ឬ​ប្រជុំ និង​ដាក់Remindersបាន។ លក្ខណៈ​ពិសេស​បំផុត​របស់​កម្មវិធី​នេះ​គឺ​ cross-device ​ដែល​អាច​ផ្សា​ភ្ជាប់​ទិន្នន័យ​មកពី​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន​ជាមួយ​គ្នា​ដោយ​Google Account ។ Calendar ថែមទាំង​អាច​ជួយ​អ្នក​ក្នុង​ការដាក់​ពណ៌​លើ​តារាង​ពេលវេលា​ដែល​សំខាន់ កំណត់​ពេល​ចាប់ផ្តើម​និង​បញ្ចប់ ចែក​​រំលែក​ប្រតិទិន​ឬ​ព្រឹត្តការណ៍​អ្វី​មួយ​ជាមួយ​មិត្តភក្តិ​ផងដែរ​។ Asana Asana អាច​ជួយ​ឲ្យ​អ្នក​បង្កើត​នូវ​គម្រោង​ក៏​ដូចជា​តារាង​ការងារ លើកទឹកចិត្ត​​បុគ្គលិកឲ្យ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការងារ​ និង​ថែមទាំង​សន្សំ​ពេលវេលា​ពី​​ការ​ចំណាយ​លើ​ការផ្ញើអ៊ីមែល​ឬ​ការងារ​ទំនាក់ទំនង​។  Asana​...

ធុរកិច្ច៦ប្រភេទ​ដែលអ្នកអាចចាប់ផ្តើមដោយមិនត្រូវការទុនច្រើន

តើ​ធុរកិច្ច​ប្រភេទ​ណាខ្លះ​ដែល​អ្នក​អាច​ចាប់ផ្តើម​ដោយ​មិន​ត្រូវការ​ដើមទុន​ច្រើន​? ធុរកិច្ច​ទាំងនោះ​រួមមាន​៖ ការច្នៃ​ប្រឌិត​ដោយ​ខ្លួនឯង​៖ របស់​ទាំងនោះ​រួមមាន​វត្ថុ​សិល្បៈ​និង​វត្ថុ​ដែលជា​ទេពកោសល្យ​ជាដើម​។ បើសិន​អ្នក​ជា​ជាងគំនូរ​ អ្នក​អាច​គូរ​គំនូរទាំងនោះ​លក់​បាន។ សេវាកម្ម​តាម​ផ្ទះ៖ សេវាកម្ម​មិន​ត្រូវការ​ដើមទុន​ច្រើនទេ​ព្រោះ​អ្នក​ធ្វើការ​នៅក្នុ​ងផ្ទះ​និង​ជាមួយ​អ្នកជិតខាង​តែ​ប៉ុណ្ណោះ។ ឧទាហរណ៍ អ្នក​អាច​ចាប់ផ្តើម​សេវា​មើលថែទាំ​ក្មេង​ សត្វ​ចិញ្ចឹម​ជាដើម​។ សេវាកម្ម​ជួសជុល​៖ បើសិន​អ្នក​មាន​ជំនាញ​ពិសេស អ្នក​អាច​ប្រើប្រាស់​វា​សម្រាប់​ការ​ចាប់ផ្តើម​ដំបូង​នៃ​ធុរកិច្ច​របស់អ្នក​បាន។ ជាក់ស្តែង បើសិនជា​អ្នក​ជា​មនុស្ស​ដែល​អាច​ធ្វើការ​បាន​គ្រប់ជំពូក​ អ្នក​អាច​ធ្វើការ​ជាមួយ​ម្ចាស់​ផ្ទះ​ណា​ដែល​មិនចេះ​ច្រើន​ពី​ការជួសជុល​ផ្ទះ។ ចំណុច​នេះ​មិនសូវ​ខុស​ពី​សេវាកម្ម​តាមផ្ទះ​ប៉ុន្មាន​ទេ។​ ផ្នែកពិភាក្សា​ឬ​ពិគ្រោះ​យោបល់​៖ គិត​អំពី​វិស័យ​ដែល​អ្នក​ធ្លាប់​ដឹង​និង​ចូលរួម​តើ​អ្នក​ទទួល​បាន​ចំណេះដឹង​ប៉ុន្មាន​ពី​ពេលនោះ។ ដូចនេះហើយ អ្នក​អាច​យក​បទពិសោធន៍​ទាំងនោះ​មក​ប្រើប្រាស់​បាន​។ យើង​ជឿជាក់​ថា​ចំពោះ​សហគ្រាស​ដែល​ទើប​តែចាប់ផ្តើមនឹង​រីករាយ​ចំណាយ​សម្រាប់​ជំនាញ​របស់អ្នក​។ ការពិគ្រោះ​យោបល់​ជា​សេវាកម្ម​ដែល​ត្រូវការ​តែ​ពេលវេលា​ហើយ​និង​ទទួល​បាន​ការឲ្យ​តម្លៃ​ខ្ពស់។ ...

តោះ ទៅទទួលយកគំនិតថ្មីៗ និងទាន់សម័យនៅ បារខែម​អាស៊ាន!

នាថ្ងៃទី ៤ ៥  និង ទី ៦ ខែវិច្ឆិកានេះ នឹងមានព្រឹត្តិការណ៍ដ៏ធំពិសេសមួយ គឺការជួបជុំរវាង អ្នកមានជំនាញបច្ចេកវិទ្យា អ្នកមានគំនិតច្នៃប្រឌិត អ្នកមានគំនិតអាជីវកម្ម និងទីផ្សារ និយោជិក និយោជក សាស្ត្រាចារ្យ និងសិស្សនិស្សិត នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន មកជួបជុំគ្នាដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធដល់អ្នកចូលរួមទាំងអស់នៅសាកលវិទ្យាល័យន័រតុន។ អ្នកចូលរួមទាំងអស់នឹងមានឱកាសដ៏ល្អនៅក្នុងការសិក្សាបន្ថែម ចែករំលែក និងបង្ហាញ   បច្ចេកវិទ្យាថ្មីៗ...

បង្កើតFacebook Page សម្រាប់អាជីវកម្ម

បច្ចេកវិទ្យាកាន់តែរីកចម្រើន ធ្វើឱ្យការប្រកបររកស៊ី ឬការបើអាជីវកម្មកាន់តែងាយស្រួល ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ ដោយសារតែការរីកលូតលាស់យ៉ាងខ្លាំងក្លាលើការប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម ធ្វើឱ្យអាជីវកម្មខ្នាតតូចនិងមធ្យមមានលិទ្ធភាពកាន់តែច្រើនឡើងក្នុងការប្រកួតប្រជែងដណ្តើមទីផ្សារដោយសារតែការចំណាយលើការផ្សព្វផ្សាយលើប្រព័ន្ធបច្ចេកវិទ្យាមានតម្លៃទាប និងអាចបត់បែនបានច្រើន។ បច្ចុប្បន្ននេះ ច្រកផ្សព្វផ្សាយដែលលេចធ្លោជាងគេក្នុងទីផ្សារប្រទេសកម្ពុជាគឺនៅលើបណ្តាញសង្គមFacebook ដោយសារតែភាពពេញនិយមពីសំណាក់អ្នកប្រើប្រាស់ជាច្រើនដែលមានចន្លោះពី 3,4 ទៅ3,7 លាននាក់ ជាពិសេសនៅក្នុងស្រទាប់យុវវ័យដែលជាក្រុមអតិថិជនដ៏មានសក្តានុពល។ ហេតុដូចនេះហើយ គ្រប់ម្ចាស់អាជីវកម្មទាំងអស់មិនគួរមើលរំលងពីឥទ្ធិពលដ៏វិជ្ជមានដែលបណ្តាញសង្គមយក្សមួយនេះបានផ្តល់ឱ្យសម្រាប់អាជិវកម្មនោះទេ។ ប្រសិនបើលោកអ្នកដែលជាម្ចាស់អាជីវករ ឬក៏អ្នកដែលចង់ធ្វើតេស្តសាកល្បងគំនិតអាជីវកម្មរបស់ខ្លួនមិនទាន់ទំព័រអាជីវកម្មនៅលើFacebook នោះទេ លោកអ្នកអាចចាប់ផ្តើមបង្កើតឥឡូវនេះដើម្បីទាញយកផលប្រយោជន៍សម្រាប់អាជីវកម្មរបស់ខ្លួន។ ហើយប្រសិនបើលោកអ្នកមិនទាន់ចេះបង្កើតដោយខ្លួនឯងទេនោះ សូមធ្វើតាមការណែនាំរបស់ក្រុមKUMNIT CREATIVE (គំនិតគ្រីអេធីវ)...

មរតក៖ អនុញ្ញាតិ​ឱ្យ​យើង​ខ្ញុំ​ថែរក្សា​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​រហូត​ដល់​វិនាទី​ចុងក្រោយ

អត្ថបទនេះជា​ការឆ្លុះបញ្ចាំង​ពី​គំនិត​ថ្មីៗ​ ដែលមិន​ត្រឹមតែ​ជា​ប្រភេទ​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែ​វាជា​គំនិត​មួយដែល​អាច​ជួយ​ដល់​សង្គម​បាន​យ៉ាង​ច្រើន​ផង​ដែរ។ មរណភាព​ជា​រឿង​ដែល​ពិបាក​ទទួលយក កើត ចាស់ ឈឺ ស្លាប់ គឺ​ជា​រឿង​ធម្មតា​របស់​មនុស្ស​លោក តែ​មនុស្ស​ជាច្រើន​មិន​អាច​ទទួល​យក​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត គឺ​មរណភាព បាន​ឡើយ។ នៅ​ពេល​ដែល​ដឹង​យ៉ាងច្បាស់​ថា​ជិត​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន អារម្មណ៍​ក្តុកក្តួល និង​ភាព​សោកសង្រេង​ក៏​ចាប់ផ្តើម​កើត​មាន​ឡើង​ចំពោះ​ក្រុម​គ្រួសារ​និង​ញាតិមិត្ត។ ខណៈ​ពេល​ដែល​ម្នាក់ៗ​ដែល​នៅ​ជុំវិញ​កំពុងតែ​មាន​ទុក្ខ​យ៉ាង​ធំ អ្នក​ទាំងនោះ​ត្រូវ​មាន​កាតព្វកិច្ច​មួយ​ដែល​មិន​អាច​ចៀស​បាន គឺ​ការ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​សម្រាប់​អ្នក​ដែល​បាន​ធ្វើ​មរណកាល​ទៅ​ហើយ។ សមាជិក​គ្រួសារ​ឬ​សាច់ញាតិ ត្រូវ​ញាប់​ដៃ​ញាប់​ជើង​រៀបចំ​គេហដ្ឋាន ទាក់ទង​ទៅ​គ្រប់​ទិសទី ព្រម​ទាំង​ជូន​ដំណឹង និង​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ ដើម្បី​អាច​រៀបចំ​ពិធីបុណ្យ។ ក្នុង​កាលៈទេសៈ​បែបនេះ ក្រុម​គ្រួសារ​និង​ញាតិមិត្ត​ដែល​ជិត​ស្និទ្ធ​អាច​គិតគូរ​រៀបចំ​ពិធី​បាន​តិចតួច​បំផុត...

ជាអ្នកដំបូង ឬជាអ្នក​ដែលល្អជាង

ប្រសិនបើអ្នកនិយាយពីហាងកាហ្វេសម័យទំនើបដែលល្បីនៅក្នុងទីក្រុងភ្នំពេញ តើអ្នកនឹកឃើញពីហាងកាហ្វេមួយណា? ប្រសិនបើអ្នកនិយាយពីបណ្តាញសង្គមវិញ តើអ្នកនឹងនឹកឃើញពីអ្វីមុនគេ? ប្រសិនបើអ្នកចង់ស្វែងរកព័ត៌មាន ឬឯកសារពីប្រព័ន្ធអ៊ីនធឺណិត តើអ្នកនឹងទៅទំព័រមួយណាមុនគេ? ចម្លើយភាគច្រើនសម្រាប់ហាងកាហ្វេ គឺប្រាកដជាហាងកាហ្វេBrown រីឯបណ្តាញសង្គម និងទំព័រស្វែងរកព័ត៌មានគឺប្រាកដជា Facebook និង Googleហើយសម្រាប់មនុស្សភាគច្រើន។ ម៉ាកសញ្ញាខាងលើ គឺសុទ្ធតែជាអ្នកដែលឈានមុខគេនៅក្នុងទីផ្សារ ដែលយុវវ័យ និងមនុស្សជាច្រើនបានស្គាល់ ហើយនិងបានប្រើប្រាស់ឬជាវសេវាពីម៉ាកសញ្ញាខាងលើ។ ហាងកាហ្វេBrown គឺអាចនិយាយបានថាគឺជាហាងកាហ្វេសម័យទំនើបដំបូងគេបង្អស់ដែលបានបញ្ច្រៀបចូលទីផ្សារនៅក្នុងក្រុងភ្នំពេញ ដែលកាលពីបើកដំបូងឡើយ សឹងតែគ្មានអ្នកជឿថា អាជីវកម្មបែបនេះគឺបានទទួលបានភាពជោគជ័យយ៉ាងសម្បើមនៅក្នុងទីផ្សារនៃប្រទេសកម្ពុជាយើង ដោយសារតែតម្លៃគឺមានភាពខុសគ្នាឆ្ងាយខ្លាំងពេកពីហាងកាហ្វេធម្មតា។ ចំណែកឯFacebook...