Tag: បច្ចេកវិទ្យា
ទិដ្ឋភាពក្នុងការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យា
ក្រោយពីខកខានរយៈពេលមួយឆ្នាំដោយសារតែកូវីដ-១៩ នៅថ្ងៃទី១៧-១៨-១៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំធ្វើការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យាឡើងវិញនៅឯនៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ដោយនៅក្នុងការតាំងពិព័រណ៌នេះ គឺត្រូវបានគេដាក់បង្ហាញនូវយន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើន ដើម្បីឲ្យសាធារណជនចូលរួមទស្សនា ក៏ដូចជាថតរូបកម្សាន្ត។
ហើយសាធារណជនក៏អាចចូលទៅអង្គុយក្នុងកៅអីអ្នកបើកបរដោយផ្ទាល់បាន និងសិក្សាឈ្វែងយល់បន្ថែមទៀតពីអ្នកជំនាញបើកបរប្រចាំការនៅតាមឧទ្ធម្ភាគចក្រនីមួយៗផងដែរ។
ក្រៅពីការដាក់តាំងបង្ហាញនូវ យន្តហោះ និងឧទ្ធម្ភាគចក្រ ក៏មានការដាក់តាំងបង្ហាញពីស្នាដៃសិស្សានុសិស្សមកពីវិទ្យាល័យ មហាវិទ្យាល័យ រាជធានី-ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្សមកទស្សនានូវស្នាដៃរបស់កូនខ្មែរដែលមានគំនិតក្នុងការច្នៃប្រឌិតនូវគម្រោងថ្មីៗ ក៏ដូចជាលើកទឹកចិត្ត និងបំផុសគំនិតដល់យុវជនដែលមានទេពកោសល្យខាងបច្ចេកវិទ្យាដើម្បីមានភាពជឿជាក់ក្នុងការបញ្ចេញនូវស្នាដៃរបស់ខ្លួនទៅដល់សារធារណជន។
អ្វីដែលពិសេសជាងគេ និងមានភាពខុសប្លែកពីឆ្នាំមុនៗនៅក្នុងកម្មវិធីកម្មវិធីពិព័រណ៍យន្ដហោះ...
ជំនាញទាំង 5 ត្រូវការចាំបាច់នាពេលអនាគត
បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែជឿនលឿន ហេតុដូចនេះ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំង និងបទបែនទាន់តាមសម័យកាល អ្នកគួរតែឈ្វេងយល់ និងរៀនបន្ថែមពីជំនាញ ទាំង 5 ដែលនាថ្ងៃអនាគតត្រូវការច្រើន។ ជំនាញទាំងនោះ រួមមាន៖
1. ការគិតបែបវិភាគ និងវាយតម្លៃ
ជំនាញនេះ មានសារៈសំខាន់កាន់តែខ្លាំងឡើងក្នុងការធ្វើការសម្រេចចិត្ត វាយតម្លៃព័ត៌មាន និងស្វែងយល់លម្អិតពីធាតុផ្សំសំខាន់ៗផ្សេងទៀត ដូចជាបរិបទស្ថានភាពទីផ្សារ ឱកាសអាជីវកម្ម និងបន្តវាយតម្លៃពីវិធីដែលបានធ្វើ។
2. ភាពវៃឆ្លាតតាមបណ្ដាញសង្គម
ភាពវៃឆ្លាតតាមបណ្ដាញសង្គមនេះ មានតួនាទីដូចជា៖
អាចវាយតម្លៃពីអារម្មណ៍ ចំណង់ចំណូលចិត្តរបស់មនុស្សដែលប្រើប្រាស់បណ្ដាញសង្គម...
ស្វែងយល់អំពីបច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (DeepFake)
តើ(DeepFake) គឺជាអ្វី? ហើយការប្រើប្រាស់បច្ចេកវិទ្យា(DeepFake)មានគុណសម្បត្តិនិងគុណវិបិត្តអ្វីខ្លះ?
តោះចាប់ផ្ដើមស្វែងយល់ទាំងអស់គ្នា!
ដោយយោងទៅតាមអត្ថបទរបស់នាយកដ្ឋានពត៌មានវិទ្យាបានបកស្រាយយ៉ាងច្បាស់លាស់ថា៖
DeepFake គឺជាកម្មវិធីម្យ៉ាងដែលមានសមត្ថភាពធ្វើការផ្លាស់ប្តូរមុខ និងសម្លេងរបស់បុគ្គលណាម្នាក់ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូ ដែលមានស្រាប់ ដោយប្រើប្រាស់បច្ចេកទេស Marchine Learnning និងបញ្ញាសប្បនិម្មិត (Artificial intelligence)។ បច្ចេកទេស DeepFake ត្រូវបានស្រាវជ្រាវចាប់តាំងពីអំឡុងឆ្នាំ១៩៩៧ ដែលដំបូងមានឈ្មោះថា "Video Rewrite Program" រហូតដល់អំឡុងឆ្នាំ២០១៧ បច្ចេកវិទ្យា DeepFake បានល្បីពេញពិភពលោក...
តើអ្នកគួរតែបង្កើតAppទូរស័ព្ទសម្រាប់អាជីវកម្មអ្នកដែរឬទេ?
ជាមួយនឹងការរីកចម្រើននៃជីវភាព បច្ចេកវិទ្យា និងសេវាកម្មអ៊ីនធឺណិតនៅកម្ពុជា យើងឃើញការបម្រែប្រួលទម្លាប់នៃការរស់នៅជាច្រើន ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺជីវតយើង និងទូរសព្ទដៃស្មាតហ្វូន។ ស្ទើរតែមួយភាគធំនៃពេលវេលាប្រចាំថ្ងៃក្រៅពីការងារ យើងបានចំណាយពេលជាមួយនឹងទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃជាច្រើនទៀតដែលមានភ្ជាប់បណ្តាញអ៊ីនធឺណិត ដែលអាចប្រើប្រាស់បណ្តាញសង្គម និងកម្មវិធីទូរស័ព្ទនានា។
ទំនោរការប្រើប្រាស់យ៉ាងច្រើនបែបនេះក្នុងជីវភាពប្រចាំថ្ងៃនេះ ធ្វើឱ្យម្ចាស់អាជីវកម្មជាច្រើនចង់វិនិយោគបង្កើតកម្មវិធីអាជីវកម្មរបស់ខ្លួនដាក់ក្នុងទូរស័ព្ទដៃដើម្បីដើរឱ្យទាន់សម័យកាលឌីជីថលនេះ។ តើអាជីវកម្មគ្រប់ប្រភេទគួរតែមានApp ខ្លួនឯងដែរឬក៏យ៉ាងណា? ខាងក្រោមនេះគឺជាសំណួរទាំងឡាយដែលអ្នកគួរសួរខ្លួនឯងមុននឹងសម្រេចចិត្តបង្កើតAppសម្រាប់អាជីវកម្មអ្នក។
១. តើអតិថិជនអ្នកបានសំណូមពរឱ្យមានAppដែរឬទេ?
ប្រសិនបើមានការសំណូមពរ ឬក៏ការចង់បានពីអតិថិជនដើម្បីជួយបង្កើតងាយស្រួលដល់ពួកគេជាមួយនឹងអាជីវកម្មរបស់អ្នក អ្នកគួរតែពិចារណាបង្កើតមួយ តែត្រូវប្រើមធ្យោបាយAgile (វិធីសាស្ត្រដែលអាចធ្វើបានលឿនរហ័ស បែកជាការងារតូចៗ និងមានភាពងាយស្រួលបត់បែន)។ តែប្រសិនបើគ្មានការសំណូមពរទេ...
តើការងារអ្វីខ្លះដែលអាចធ្វើឲ្យអ្នករកប្រាក់ចំណូលបានពីវិស័យបច្ចេកវិទ្យា?
តើការងារអ្វីខ្លះដែលអាចធ្វើឲ្យអ្នករកប្រាក់ចំណូលបានពីវិស័យបច្ចេកវិទ្យា?
នៅក្នុងសតវត្សទី២១នេះជាយុគសម័យបច្ចេកវិទ្យាដែលមនុស្សរាល់គ្នាអាចធ្វើការទំនាក់ទំនង អាចផ្ដល់ពត៌មានឲ្យគ្នាទៅវិញទៅមកបានយ៉ាងឆាប់រហ័ស ជាពិសេសគឺអាចសិក្សារៀនសូត្រពីចម្ងាយដោយមិនចាំបាច់ទៅសាលាផ្ទាល់នោះទេ។ មិនត្រឹមតែអាចផ្ដល់ផលប្រយោជន៍តែប៉ុណ្ណឹងទេ តែវានៅអាចជួយឲ្យមនុស្សមានការងារធ្វើបានកាន់តែច្រើនទៀតផង សំខាន់ឲ្យតែអ្នកមានចំណេះនិង ជំនាញច្បាស់លាស់ទាក់ទងទៅនឹងប្រព័ន្ធឌីជីថលមួយនេះ។ហើយអ្នកក៏អាចក្លាយទៅជាចៅហ្វាយដោយខ្លួនឯងផងដែរ ដោយគ្រាន់តែមានកុំព្យូទ័រ មានអ៊ីនធើណេតគ្រប់គ្រាន់ និងមានជំនាញទំនាក់ទំនងល្អ គឺ អ្នកអាចចាប់ផ្ដើមធ្វើការងារនៅលើបណ្ដាញសង្គមនោះដោយខ្លួនឯងបានហើយ។ ដូចនេះដើម្បីចង់ដឹងច្បាស់ថាការងារអ្វីខ្លះដែលអ្នកអាចធ្វើ និងអាចរកប្រាក់ចំណូលពីប្រព័ន្ធឌីជីថលនោះបាន ពួកយើងនឹងលើកយកនូវការងារចំនួន៧មកបង្ហាញដូចខាងក្រោម៖
១. ធ្វើជា affiliate Marketer
Affiliate Marketing គឺជាការលក់តាមប្រព័ន្ធអនឡាញមួយដែលងាយស្រួលបំផុត ក្នុងការចាប់ផ្ដើមអាជីវកម្ម ដោយអ្នកមិនចាំបាច់បង្កើតផលិតផលឬសេវាកម្មណាមួយនោះទេ។ Affiliate Marketer...
កំពូលមហាសេដ្ឋីនៅសហរដ្ឋអាមេរិចកើនប្រាក់៤៨៥ពាន់លានដុល្លារក្នុងពេលមានវិបត្តិកូវីដ១៩
ក្នុងកំឡុងពេលមានវិបត្តិជម្ងឺឆ្លងរាលដាលកូវីដ១៩ កំពូលមហាសេដ្ឋីនៅសហរដ្ឋអាមេរិចបានកើនប្រាក់សរុបទាំងអស់៤៨៤ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ទើបចុះផ្សាយថ្មីៗនេះ។
ទិន្នន័យដែលគិតចាប់ពីពាក់កណ្តាលខែ មីនា ដល់ពាក់កណ្តាលខែឧសភានេះបានបង្ហាញថា មហាសេដ្ឋីដែលមានទ្រព្យស្តុកស្តម្ភគឺទទួលបានផលចំណេញពីវិបត្តិនេះ។
កំពូលមហាសេដ្ឋីទាំង៥ដូចជាលោក Jeff Bezos, Bill Gates, Mark Zuckerberg, Warren Buffett និង Larry Ellison កើនទ្រព្យសរុបចំនួន៧៥.៥ពាន់លានដុល្លារ ដែលស្មើរនឹង១៩%នៃកំណើនសរុបរបស់មហាសេដ្ឋីទាំង នេះបើយោងតាមរបាយការណ៍របស់ American for Tax Fairness...
Explore Feed បានបង្ហាញខ្លួននៅផ្នែកខាងលើនៃ Facebook App
ថ្មីៗនេះ Facebookបានធ្វើបច្ចុប្បភាពដោយបានបន្ថែមរូមIconនៅលើApp របស់ខ្លួនដែលមានរូបតំណាងដោយគ្រាប់រ៉ុកកែត “Explore Feed”។ ការបន្ថែមថ្មីនេះ គឺដើម្បីឱ្យអ្នកប្រើប្រាស់របស់ខ្លួនមានភាពងាយស្រួលអាចតាមដាននូវPost ផ្សេងៗទៀតក្រៅពីPost ដែលបង្ហោះដោយមិត្តភ័ក្តិ ឬPage ដែលអ្នកបានLikeឬតាមដាន។
រយៈពេលចុងក្រោយនេះ Facebook បានបន្ថែមមុខងារច្រើនឡើងៗ ដែលវាមិនត្រឹមតែជាបណ្តាញសង្គមប៉ណ្ណោះទេ តែមួយជំហានម្តងៗ Facebook ក៏កំពុងក្លាយទៅជា ផតថល មួយដែលផ្សារភ្ជាប់អ្នកទៅកាន់ប្រភពជាច្រើន ដែលធ្វើឱ្យអ្នកលែងចង់បើកGoogle ឬក៏គេហទំព័រផ្សេងៗទៀត។
បច្ចប្បន្ននេះ យើងអាចមើលឃើញពីមុខងារជាច្រើនដែលបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដូចជាមើលអាកាសធាតុ លេងហ្គេម...
ដំបូន្មានពីមហាសេដ្ធីចេកម៉ាសម្រាប់អ្នកចង់បានចំណូលខ្ពស់នាពេលអនាគត
លោក ចេក ម៉ា (Jack Ma) ដែលជាស្ថាបនិកក្រុមហ៊ុនយក្សអាលីបាបាដ៏ល្បីល្បាញទូទាំងសកលលោកដែលស្ថិតនៅក្នុងប្រទេសចិនបានឲ្យដឹងថាតាមការប្រមើលមើលរបស់លោក ពិភពលោកនឹងជួបការផ្លាស់ប្តូរដ៏ធំមួយដែលអាចនឹងកើតមានឡើងនៅ៣០ឆ្នាំខាងមុខទៀត។ នោះគឺរលកនៃយុគ្គសម័យថ្មីដែលនឹងមានការប្រើប្រាស់ប្រាជ្ញាសិប្បនិមិត្ត (Artificial Intelligent)ជំនួសការប្រើប្រាស់ប្រាជ្ញាមនុស្ស។
លោក ម៉ាបន្តថារលកថ្មីនេះកំពុងតែបក់មករវើយៗមួយឆ្នាំខ្លាំងជាងមួយឆ្នាំ ហើយនៅពេលដែលរលកនេះបក់មកដល់ពេញទីវានឹងឆក់យកឱកាសការងារចេញពីមនុស្សម្នាកាន់តែច្រើន ហើយច្រើនជាងអ្វីដែលយើងឃើញនាពេលបច្ចប្បន្ន។ មនុស្សខ្លះដែលមានសមត្ថភាពអាចគ្រប់គ្រង់រាល់ការផ្លាស់ប្តូរនិងស្ថានការណ៍ថ្មីដែលរលកនេះនាំមកជាមួយ ពួកគេអាចនឹងមានឱកាសច្រើនក្នុងការក្លាយជាអ្នកមាន។ ក៏ប៉ុន្តែសម្រាប់មនុស្សភាគច្រើន ពួកគេនឹងរងទុក្ខលំបាកដោយសារតែមិនបានដឹងឬមិនមានលទ្ធភាពទប់ទល់នឹងសារស្ថានការណ៍និងបម្លាស់ប្តូរថ្មី។ រលកនៃយុគ្គបចេ្ចកវិទ្យានេះគឺយុគ្គសម័យដែលអ្វីៗគ្រប់យ៉ាងមានការផ្សារភ្ជាប់គ្នានិងបង្កើតឡើងដោយទិន្នន័យ (data)។ ដូច្នេះលោក ម៉ាបានសង្កត់ធ្ងន់លើការសន្មតរបស់គាត់ថាជំនាញដែលពាក់ព័ន្ធទៅនឹងទិន្នន័យនិងការវិភាគលើទិន្នន័យនឹងមានតម្លៃបំផុតក្នុងពេលអនាគត។
ក្រុមហ៊ុនអាលីបាបាបានប្រមូលនិងកាន់កាប់ទិន្នន័យយ៉ាងច្រើនរបស់អតិថិជនខ្លួន។ ចំនួនទិន្នន័យដ៏ច្រើនសន្ធឹកនេះហើយដែលបានឲ្យលោក ម៉ាបានឃើញច្បាស់ ភ្ញាក់ផ្អើលនិងធ្វើការសន្និដ្ខានអំពីទំនោរដែលពិភពលោកកំពុងតែដើរទៅនៅប៉ុន្មានទស្សវត្សខាងមុខនេះ។
លោកបានបញ្ជាក់ថាទិន្នន័យនឹងមានតម្លៃណាស់សម្រាប់ជីវិតរបស់មនុស្សនាពេលអនាគត។
បន្ថែមពីលើនេះលោកបានបញ្ជាក់ថាទិន្នន័យនឹងមានតម្លៃណាស់សម្រាប់ជីវិតរបស់មនុស្សនាពេលអនាគត។
មិនត្រឹមតែលោកម៉ាម្នាក់នោះទេដែលមើលឃើញពីរលកនៃយុគ្គប្រាជ្ញាសិប្បនិមិត្តនិងឲ្យតម្លៃលើការងារដែលទាក់ទងនឹងទិន្នន័យ...
តោះ ទៅទទួលយកគំនិតថ្មីៗ និងទាន់សម័យនៅ បារខែមអាស៊ាន!
នាថ្ងៃទី ៤ ៥ និង ទី ៦ ខែវិច្ឆិកានេះ នឹងមានព្រឹត្តិការណ៍ដ៏ធំពិសេសមួយ គឺការជួបជុំរវាង អ្នកមានជំនាញបច្ចេកវិទ្យា អ្នកមានគំនិតច្នៃប្រឌិត អ្នកមានគំនិតអាជីវកម្ម និងទីផ្សារ និយោជិក និយោជក សាស្ត្រាចារ្យ និងសិស្សនិស្សិត នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន មកជួបជុំគ្នាដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធដល់អ្នកចូលរួមទាំងអស់នៅសាកលវិទ្យាល័យន័រតុន។
អ្នកចូលរួមទាំងអស់នឹងមានឱកាសដ៏ល្អនៅក្នុងការសិក្សាបន្ថែម ចែករំលែក និងបង្ហាញ បច្ចេកវិទ្យាថ្មីៗ...
ជឿទេ? មានអ្នកនិពន្ធម្នាក់និពន្ធសៀវភៅបានជាង២០ម៉ឺនក្បាល!
ការនិពន្ធ ឬសរសេរសៀវភៅមិនមែនជាការងាយស្រួលនោះទេ។ ជំហានដំបូងអ្នកត្រូវជ្រើសរើស ចំណងជើង ឬប្រធានបទ បន្ទាប់មកគឹមានមាតិការ។ ប្រសិនបើអ្នកចង់ឲ្យសៀវភៅនោះចាត់ថ្នាក់ជាក្រុមដោយអ្នកលក់ ឬបណ្ណាល័យ សៀវភៅនោះត្រូវតែមានលេខកូដដែលខុសគេពីមួយដូចជា ISBN ដើម្បីឲ្យសៀវភៅនោះមានលក្ខណៈស្តងដារអន្តរជាតិ។ ក្រៅពីនេះ អ្វីដែលត្រូវការពេលយ៉ាងយូរនោះ គឺការសរសេររៀបរៀងចងក្រងសៀវភៅតាំងពីទំព័រទីមួយ រហូតដល់ចប់។ ការសរសេរសៀវភៅតែមួយក្បាល គឺវាមានការលំបាក និងចំណាយពេលយ៉ាងយូរដែលអាចប្រើរយៈពេលពីរាប់ខែ រហូតដល់រាប់ឆ្នាំក៏មាន។ ប៉ុន្តែមានអ្នកនិពន្ធម្នាក់ដែលបាននិពន្ធសៀវភៅសរុបទាំងអស់ប្រមាណ២០ម៉ឺនក្បាលបើយោងតាមគេហទំព័រលក់លើបណ្តាញដ៏ល្បីល្បាញលើពិភពលោកAmazone.com។ លោក ហ្វីលីប (Philip M.Parker)...