Tag: ផលិតផល
និន្នាការរចនាផលិតផលទាំង៧នេះនឹងមានច្រើននៅឆ្នាំ២០២០
ជារៀងរាល់ឆ្នាំនៅលើទីផ្សារតែងតែមាននូវផលិតផលថ្មីៗនិងការច្នៃប្រឌិតប្លែកៗដើម្បីផ្គត់ផ្គង់តម្រូវការឲ្យអតិថិជនអ្នកប្រើប្រាស់។តួយ៉ាងដូចជាលក្ខណៈពិសេសរួមមាន ការចុចប៉ះនៅលើអេក្រង់(Touch Screen) ការភ្ជាប់ប៊្លូធូស និងភាពវៃឆ្លាតនៃបច្ចេកវិទ្យា បានរីកសាយភាយគ្រប់ទីកន្លែងក្នុងចំណោមផលិតផលថ្មីនារយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ រីឯអ្នកជំនាញអាជីវកម្មក៏កំពុងតែរង់ចាំយ៉ាងអន្ទះសារដើម្បីរង់ចាំមើលនូវអ្វីដែលថ្មីដែលអស្ចារ្យចូលមក។ដើម្បីដឹងថាតើឆ្នាំ២០២០មានអ្វីខ្លះនៅក្នុងហាងយើងបានស្នើសុំឲ្យក្រុមសហគ្រិនមួយក្រុមចែករំលែកការព្យាករណ៍នៃការរចនាផលិតផលរបស់ពួកគេសម្រាប់ឆ្នាំខាងមុខ។ខាងក្រោមនេះគឺជានិន្នាការចំនួន៧ដែលពួកគេជឿជាក់ថានឹងទទួលបានលទ្ធផលធំនៅឆ្នាំ២០២០នេះ៖
១ មុខងារពិសេសដែលងាយស្រួលប្រើ
ការរួមបញ្ចូលគ្រប់ជ្រុងជ្រោយបានក្លាយទៅជានិន្នាការដ៏ធំមួយនៅទូទាំងវិស័យជាច្រើននៃអាជីវកម្មហើយការរចនាផលិតផលក៏មិនមានករណីលើកលែងដែរ។លោក Syed Balkhi នៃ WPBeginner ជឿជាក់ថាក្រុមហ៊ុនជាច្រើននឹងចាប់ផ្ដើមបញ្ចូលមុខងារពិសេសបន្ថែមទៀតដើម្បីធ្វើឲ្យផលិតផលរបស់ពួកគេអាចចូលដំណើរការបានសម្រាប់អ្នកប្រើប្រាស់ទាំងអស់ សូម្បីតែជនពិការផងដែរ។ “ចំពោះការធ្វើបែបនេះ អាជីវកម្មអាចឈានទៅរកទីផ្សារមួយយ៉ាងអស្ចារ្យ និងរក្សាទុកនូវអតិថិជនជាច្រើន” លោកBalkhiនិយាយ។
២ ផលិតផលពហុមុខងារ
ពីមុន ទាំងទូរស័ព្ទ ទាំងកុំព្យូទ័រ កាម៉េរា មាស៊ីនគិតលេខ និង...
តើធ្វើដូចម្ដេចដើម្បីបំផុសគំនិតផលិតផលបន្ទាប់ឬ គំនិតអស្ចារ្យ?
វិធីមួយដើម្បីបង្កើតការចាប់ផ្ដើមអាជីវកម្មមួយដ៏ជោគជ័យគឺត្រូវបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិតពិតប្រាកដ។ពេលនិយាយទៅវាដូចជាងាយស្រួល តែពេលធ្វើគឺមិនដូចជាការនិយាយនោះទេ ហើយការងារនេះគឺសម្រាប់ “យុវវ័យដែលមានគំនិតខ្លាំងនិងអស្ចារ្យ” នាពេលបច្ចុប្បន្ននេះ។ ដំបូន្មានទាំងបីពិតជាមានសារៈសំខាន់សម្រាប់គំនិតដ៏ធំនិងអស្ចារ្យមួយមិនថាក្រុមហ៊ុនរបស់អ្នកកំពុងតែកែលម្អផលិតផលដែលមាននៅលើទីផ្សាររួចហើយ ឬ ចំពោះអ្នកជាសហគ្រិនកំពុងត្រៀមខ្លួនដើម្បីអភិវិឌ្ឍសមត្ថភាពខ្លួនជាលើកដំបូង ។
វិធីផ្សេងទៀតក្នុងការច្នៃប្រឌិតនូវផលិតផលថ្មីគឺអ្នកត្រូវបញ្ចូលការគិតបែបគន់គូរទៅក្នុងដំណាក់កាលបង្កើតវា។ ការគិតបែបគន់គូរត្រូវបានឱ្យនិយមន័យថា គឺជាដំណើរការដោះស្រាយបញ្ហាដោយភាពច្នៃប្រឌិត។ វាជាគិតដោយការដោះស្រាយ ផ្អែកលើជ្រុងផ្សេងៗនៃបញ្ហា។
១ ដឹកនាំដោយការចង់ដឹងចង់ឃើញជាជាងការមានភាពមិនជាក់ច្បាស់
ផលិតផលដែលច្នៃប្រឌិតថ្មីៗវាហាក់ដូចជានៅការគិតក្រៅប្រអប់អីចឹង មានន័យថា ផលិតផលទាំងនោះបានធ្វើឲ្យមនុស្សទាំងអស់គិតថាវាជារឿងឆ្កួត នៅគ្រាដំបូង។ ផលិតផលដែលមានដែលល្បីពាសពេញពិភពលោកគឺ ទូរសព្ទអាយហ្វូន(Iphone)ដែលពេលមិនទាន់ចេញមកក្រៅទីផ្សារមើលទៅដូចជាមិនទំនើងសោះ។ទាំងនេះគឺជាសិល្បៈនៃការច្នៃប្រឌិតនូវបច្ចេកវិទ្យាថ្មីៗ ដែលពីមុនមកមិនដែលមានឡើយ។ ដូច្នេះអ្នកត្រូវការអនុវត្តភាពចង់ដឹងចង់ឭចង់ឃើញ ចំពោះវិធីសាស្ត្ររបស់អ្នកហើយស្រមៃមើលផលិតផលនៅខាងក្រៅព្រំដែននៃទីផ្សារបច្ចុប្បន្ន។
២ កុំផ្អែកលើការបង្កើតផលិតផលរបស់អ្នកដោយផ្អែកលើផលិតដទៃ
វិធីទូទៅមួយដែលមនុស្សជាច្រើនមានទស្សនៈ តាមរយៈការងាកទៅមើលផលិតផលដែលមានភាពខុសគ្នាបន្តិចបន្តួចដទៃទៀត...
ដំណើរការបង្កើតផលិតផលថ្មីមួយមានអ្វីខ្លះ?
អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថាហេតុអ្វី បានជាមានវត្តមានទំនិញឬសេវាកម្មប្លែកៗមិនចេះឈប់ឈរជាច្រើន ដែលកំពុងមានវត្តមាននៅលើទីផ្សារឡើយ នេះក៏ព្រោះតែអ្នកចាប់អារម្មណ៍តែលើមុខងារនិងសារៈប្រយោជន៍បស់វា។ តែបើសិនជាអ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិតនោះ អ្នកនឹងមិនត្រឹមតែចាប់អារម្មណ៍ពីវត្តមានរបស់វានោះទេ អ្នកថែមទាំងគិតថាវានៅមានចំណុចខ្វះខាតរបស់ទំនិញណាមួយ ឬគិតពីទំនិញណាមួយដែលអ្នកចង់ឱ្យមានរូបរាងតែវាមិនទាន់មានរូបរាងក្នុងទីផ្សារនៅឡើយ។ ចុះបើអ្នកមើលឃើញពីចំណុចនេះហើយ ចុះហេតុអ្វីអ្នកមិនបង្កើតវាឱ្យមានរូបរាងក្នុងទីផ្សារតែម្ដងទៅ! ដើម្បីជាគន្លឹះក្នុងការបង្កើតផលិតផលថ្មី ក្នុងថ្ងៃនេះយើងនិងបង្ហាញអ្នកពីជំហានទាំង៦ក្នុងការបម្លែង ផលិតផល ដែលអ្នកមានក្នុងគំនិតរបស់អ្នកឱ្យមានរូបរាងក្នុងទីផ្សារពិតប្រាកដ៖
គំនិត៖ ជាដំបូងអ្នកត្រូវមានគំនិតជាមុនសិន ដើម្បីមានគំនិតបង្កើតថ្មីឬច្នៃប្រឌិតអ្វីមួយបានអ្នកត្រូវមើលឱ្យឃើញពី៖ បញ្ហារបស់អតិថិជនដូចជាបញ្ហាកង្វះឧបករណ៍ណាមួយក្នុងការរស់នៅ (ឧទាហរណ៍៖ មនុស្សពីមុនមានបញ្ហាក្នុងការទាក់ទងគ្នា នោះនាំឱ្យមនុស្សបង្កើតទូរស្ទ័ពដើម្បីសម្រួលក្នុងការទំនាក់ទំនងគ្នាផ្លូវឆ្ងាយ។ នេះមានន័យថាមនុស្សមើលឃើញបញ្ហាក្នុងការទំនាក់ទំនងរវាងគ្នានឹងគ្នា) ,អ្វីមួយដែលជាផលិតផលជំនួស ដែលអាចជំនួសផលិតផលមានសម្រាប់នៅលើទីផ្សារ...