Home Tags ផលិតភាពការងារ

Tag: ផលិតភាពការងារ

វិធីសាស្ត្រទាំង៥ដើម្បីលើកទឹកចិត្តបុគ្គលិករបស់អ្នកឲ្យខិតខំធ្វើការ

តើអ្នកគិតថាមានវិធីសាស្ត្របែបណាខ្លះ អាចជួយឲ្យក្រុមការងាររបស់អ្នកអាចខិតខំប្រឹងប្រែងធ្វើការងារជាងមុនបាន? ខាងក្រោមនេះគឺជាចំណុចទាំង៥ដែលអាចជម្រុញឲ្យពួកគេខិតខំប្រឹងប្រែងជាងមុនបាន៖ ១.​ កំណត់គោលដៅជាក់លាក់ ធម្មជាតិរបស់មនុស្សគឺតែងតែចូលចិត្តការប្រកួតប្រជែង ចង់បានកិត្តយស មុខមាត់ ចង់មានកិត្តនាមល្អ ចូលចិត្តបង្ហាញថាខ្លួនឯងមានសមត្ថភាពខ្លាំង ពូកែ និងមានភាពវៃឆ្លាតជាងគេ ព្រមទាំងចង់ធ្វើអ្វីមួយឲ្យចេញជាផ្លែផ្កា និងទទួលបានស្នាដៃមួយដ៏សមប្រកប។ ហើយបុគ្គលិកមានភាពប្រឹងប្រែងបែបនេះបានក៏ដោយសារតែក្រុមហ៊ុនបានកំណត់គោលដៅបានច្បាស់លាស់ មានការលើកទឹកចិត្ត និងដោយសារតែបុគ្គលិកខ្លួនឯងបានសម្លឹងឃើញអត្ថប្រយោជន៍ពីការងារបំពេញការងារទាំងនោះផងដែរ ដូចជា បានឡើងប្រាក់បៀរវត្ស ឡើងមុខតំណែង ទទួលបានប័ណ្ណសរសើរពីការងារ ឬអាចជួយអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុនជាដើម។ ប៉ុន្តែប្រសិនបើមួយថ្ងៃៗ ពួកគេនៅអង្គុយធ្វើតែការងារដដែលៗ គ្មានសកម្មភាពអី្វផ្សេង ជាប្រភេទការងារស្រួលៗដោយពុំបានបញ្ចេញគំនិតអ្វីទាល់តែសោះ...

តើលោកElon Musk អាចធ្វើការរហូតទៅដល់១២០ម៉ោងក្នុងមួយសប្ដាហ៍បានដោយរបៀបណាទៅ?

ការពិតទៅនេះមិនមែនជារឿងអាថ៌កំបាំងអ្វីនោះទេដែលលោក Elon Musk អាចចំណាយពេលធ្វើការរហូតទៅដល់១២០ម៉ោងនៅក្នុងមួយសប្ដាហ៍នោះ ព្រោះថាមិនថាយើងមិនថាគេនោះទេ ប្រសិនបើយើងកំពុងតែធ្វើអ្វីដែលខ្លួនស្រលាញ់ពេញចិត្តហើយនោះ និងចង់ធ្វើឲ្យគម្រោងទាំងនោះចេញជារូបរាងឆាប់ៗ យើងប្រាកដជាអាចមានសមត្ថភាពធ្វើការបានច្រើនម៉ោងប្រហាក់ប្រហែលនឹងគាត់ដែរ។ ការធ្វើការងារច្រើនម៉ោងនេះ មិនមែនមានន័យថា ពីមួយនាទីទៅមួយនាទីយើងត្រូវតែកំណត់ខ្លួនឯងថាត្រូវធ្វើចំនួនប៉ុណ្ណេះឬប៉ុណ្ណោះច្រើនពេកនោះទេ ពោលគឺយើងគប្បីត្រូវធ្វើឲ្យខ្លួនឯងមានភាពរីករាយនៅពេលដែលបានធ្វើវា និងអាចធ្វើវាឲ្យបានល្អ មិនមែនមានអារម្មណ៍ស្មុគស្មាញ ឬធុញទ្រាន់ពេលដែលចាប់ផ្ដើមធ្វើវានោះទេ។ សម្រាប់លោក Elon Musk ផ្ទាល់ ការធ្វើការងារច្រើនម៉ោងបែបនេះ វាបានក្លាយទៅជាទម្លាប់ និងក្លាយទៅជាការកម្សាន្តរបស់គាត់នៅពេលទំនេរៗទៅហើយ។ ការណ៍ដែលលោកElon Musk អាចមានសមត្ថភាពអាចធ្វើការបានយូរយ៉ាងនេះនៅក្នុងមួយសប្ដាហ៍បែបនេះ...