Home Tags ផែនការទីផ្សារ

Tag: ផែនការទីផ្សារ

តើអ្វីជាផែនការទីផ្សារ? តើវាខុសគ្នាជាមួយនឹងផែនការអាជីវកម្ម​យ៉ាងដូចម្ដេចខ្លះ?

តើអ្វីជាផែនការទីផ្សារ? តើវាខុសគ្នាជាមួយនឹងផែនការអាជីវកម្ម​យ៉ាងដូចម្ដេចខ្លះ? ផែនការទីផ្សារគឺជាឯកសារប្រតិបត្តិការដែលគូសបញ្ជាក់អំពីយុទ្ធសាស្ត្រក្នុងការផ្សាយពាណិជ្ជកម្មដែលអង្គភាពនឹងអនុវត្តដើម្បីបង្កើតការនាំមុខ និងឈានដល់ទីផ្សារគោលដៅរបស់ខ្លួនជាពិសេសនោះគឺរៀបចំឡើងដើម្បីតាមដានអំពីដំណើរការយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេក្នុងរយៈពេលដែលបានកំណត់។ នៅក្នុងផែនការទីផ្សារនេះផងដែរ នឹងរៀបរាប់លម្អិតអំពីយុទ្ធនាការផ្សព្វផ្សាយ និង ទំនាក់ទំនងជាសាធារណៈដែលអង្គភាពត្រូវអនុវត្តក្នុងរយៈពេលមួយដើម្បីធ្វើការផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួនទៅកាន់អតិថិជនគោលដៅ។ ភាពខុសគ្នារវាងផែនការទីផ្សារ និងផែនការអាជីវកម្ម ផែនការអាជីវកម្មនឹងបញ្ជាក់ប្រាប់អ្នក អំពីរបៀបដែលអង្គភាពប្រតិបត្តិការ និងបែងចែកមុខងារទាំងមូល ពោលគឺផែនការអាជីវកម្មគ្របដណ្ដប់ទៅលើផ្នែកទាំងអស់នៅក្នុងអង្គភាព រួមមានគោលដៅ បេសកកម្ម ចក្ខុវិស័យ ផែនការហិរញ្ញវត្ថុ ទីផ្សារគោលដៅការលក់ ដៃគូប្រកួតប្រជែង ផលិតផល សេវាកម្ម យុទ្ធសាស្ត្រ និងប្រតិបត្តិការផ្សេងៗទៀតរបស់អង្គភាព។ ចំណែកឯ ផែនការទីផ្សារគឺផ្ទុយពីផែនការអាជីវកម្ម គឺផ្ដោតតែទៅលើការគិតជាយុទ្ធនាការ​...

ជំហានទាំង៩ នៅក្នុងការបង្កើតផែនការទីផ្សារដែលប្រកបដោយប្រសិទ្ធិភាព

គួរបញ្ជាក់ផងដែរថាជំហាននីមួយៗគឺភ្ជាប់មកជាមួយនឹងបណ្តុំនៃសំនួរដែលអ្នកជួយអ្នកក្នុងការបំផុសគំនិតរបស់អ្នកបាន ។ ជំហានទី១ កំណត់ទិសដៅនៃអាជីវកម្មរបស់អ្នកឲ្យបានច្បាស់លាស់ បច្ចុប្បន្នភាពនៃអាជីវកម្មរបស់អ្នក តើផលិតផលឬសេវាកម្មអ្វីដែលលោកអ្នកកំពុងតែផ្តល់ជូនទៅកាន់អតិថិជន? តើប្រភពចំនូលរបស់លោកអ្នកបានមកពីណា? តើផលិតផលឬសេវាកម្មរបស់លោកអ្នកណាមួយដែលផ្តល់នូវប្រាក់ចំនេញខ្ពស់ជាងគេ? តើអ្វីដែលជាចំនុចខ្លាំងនៃអាជីវកម្មរបស់លោកអ្នក? តើអ្វីដែលដំណើរការបានល្អហើយអ្វីដែលកំពុងតែជាប់គាំងនៅក្នុងអាជីវកម្មរបស់លោកអ្នក?   ព័ត៌មានពីអតិថិជនចាស់ៗរបស់អ្នក តើអ្នកណាជាអតិថិជនរបស់លោកអ្នក?ហើយមានចំនួនច្រើនប៉ុណ្ណា? តើអ្នកណាជាអតិថិជនដែលល្អបំផុត? តើពួកគេចាប់ផ្តើមក្លាយជាអតិថិជនរបស់លោកអ្នកតាំងពីពេលណា? តើអ្វីជាគុណតម្លៃរបស់ពួកគេ? អនាគតភាពនៃអាជីវកម្មដែលអ្នកស្រមៃចង់បាន តើអ្វីដែលជាចក្ខុវិស័យនៃអាជីវកម្មរបស់លោកអ្នក? តើអ្វីដែលជាគោលបំណងនៃអាជីវកម្មរបស់លោកអ្នក? តើប្រភពចំណូលមួយណាដែលលោកអ្នកចង់ពង្រីកបន្ថែម? ជំហានទី២ សិក្សាអំពីទីផ្សារ និង ដៃគូប្រគួតប្រជែងរបស់អ្នក ការសិក្សាអំពីទីផ្សារ តើមានអ្វីខ្លះដែលកំពុងតែកើតមានឡើងចំពោះទីផ្សាររបស់លោកអ្នក? តើចំណែកទីផ្សាររបស់លោកអ្នកមានទំហំប៉ុណ្ណា? តើផលិតឬសេវាកម្មណាមួយដែលទទួលបាននូវការគាំទ្រច្រើនជាងគេ? តើបញ្ហាអ្វីដែលកំពុងតែកើតឡើងចំពោះទីផ្សារនាពេលបច្ចុប្បន្ន? ដៃគូប្រគួតប្រជែងរបស់អ្នក តើអ្នកណាខ្លះជាដៃគូប្រគួតប្រជែងរបស់លោកអ្នក? ...