Home Tags ពិពរណ៌យន្តហោះ

Tag: ពិពរណ៌យន្តហោះ

ទិដ្ឋភាពក្នុងការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យា

ក្រោយពីខកខានរយៈពេលមួយឆ្នាំដោយសារតែកូវីដ-១៩ នៅថ្ងៃទី១៧-១៨-១៩ ​ខែធ្នូ ឆ្នាំ​ ២០២១ កន្លងទៅនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំធ្វើការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យាឡើងវិញនៅឯនៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ដោយនៅក្នុងការតាំងពិព័រណ៌នេះ គឺត្រូវបានគេដាក់បង្ហាញនូវយន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើន ដើម្បីឲ្យសាធារណជនចូលរួមទស្សនា ក៏ដូចជាថតរូបកម្សាន្ត។ ហើយសាធារណជនក៏អាចចូលទៅអង្គុយក្នុងកៅអីអ្នកបើកបរដោយផ្ទាល់បាន និងសិក្សាឈ្វែងយល់បន្ថែមទៀតពីអ្នកជំនាញបើកបរប្រចាំការនៅតាមឧទ្ធម្ភាគចក្រនីមួយៗផងដែរ។ ក្រៅពីការដាក់តាំងបង្ហាញនូវ យន្តហោះ និងឧទ្ធម្ភាគចក្រ ក៏មានការដាក់តាំងបង្ហាញពីស្នាដៃសិស្សានុសិស្ស​មកពីវិទ្យាល័យ មហាវិទ្យាល័យ រាជធានី-ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្សមក​ទស្សនានូវ​ស្នាដៃរបស់កូនខ្មែរដែល​មាន​គំនិត​ក្នុងការច្នៃប្រឌិតនូវគម្រោងថ្មីៗ ក៏ដូចជាលើកទឹកចិត្ត និងបំផុសគំនិតដល់យុវជន​ដែល​មាន​ទេពកោសល្យខាងបច្ចេកវិទ្យាដើម្បីមានភាពជឿជាក់ក្នុងការបញ្ចេញនូវស្នាដៃរបស់ខ្លួនទៅដល់សារធារណជន។ អ្វីដែលពិសេសជាងគេ និងមានភាពខុសប្លែកពីឆ្នាំមុនៗនៅក្នុងកម្មវិធីកម្មវិធីពិព័រណ៍យន្ដហោះ...