ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Search
គំនិត
ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Home
Tags
ពិព័ណ៌
Tag: ពិព័ណ៌
ធុរកិច្ច
តើហេតុអ្វីក្នុងពិព័រណ៍កុមារមានស្តង់ក្រុមហ៊ុនរថយន្ត?
កាលពីសប្តាហ៍មុននៅក្នុងរាជធានីភ្នំពេញមានព្រឹត្តិការណ៍ពិព័រណ៍កុមារធំមួយដែលប្រារព្ធឡើងរយៈពេល២ថ្ងៃនៅសាលពិព័រណ៍កោះពេជ្យ។ ឆ្នាំនេះជាលើកទី៤នៃការប្រារព្ធកម្មវិធីពិព័រណ៍កុមារនេះឡើង។ កាលពីឆ្នាំមុនយើងឃើញមានចំនួនអាណាព្យាបាល កុមារានិងកុមារី បានចូលរួមយ៉ាងច្រើនកុះករដែលតួរលេខប្រហែលស្មើរនឹង២០,០០០នាក់ រីឯឆ្នាំនេះចំនួនអាណាព្យាបាលកើនឡើងខ្ពស់លើសពីឆ្នាំមុនរហូតដល់ប្រមាណ១ម៉ឹននាក់ បើយោងតាមស្ថិតិផ្តល់ដោយលោក លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សា។ ក្រៅពីវត្តមានអ្នកទស្សនាជាច្រើនកកុញ ក្រុមហ៊ុនឯកជនក៏មានចំនួនមិនតិចដែរដែលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះ។ ចំនួនសរុបប្រហែល៩៩ដែលក្រុមហ៊ុននិមួយៗបានចំណាយថវិកាខ្ទង់ពាន់ដល់ម៉ឺនដុល្លាដើម្បីរៀបចំ ដាក់កម្លាំងបុគ្គលិក និងចំណាយទៅលើការជួលស្តង់។ ក្នុងព្រឹត្តិការណ៍នេះ បើយើងធ្វើការសង្កេតទៅលើប្រភេទនៃសេវាកម្មនិងផលិតផលយើងអាចចែកក្រុមហ៊ុនទាំងអស់នោះជាប្រាំពីរក្រុមផ្សេងៗគ្នា។ ក្នុងចំណោមនោះមួយភាគធំគឺជាសាលារៀននិងមជ្ឈមណ្ឌលថែទាំកុមារ ក្រៅពីនោះមានក្រុមហ៊ុនផ្គត់ផ្គង់ទៅលើអាហារកុមារ(ដូចជាម្សៅទឺកដោះគោនិងអាហាបំប៉ន) ក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កុមារ និងក្រុមហ៊ុនផ្គត់ផ្គងលើសម្ភារៈក្មេងលេងនិងសម្ភារៈសិក្សា។ ក្រុមហ៊ុនទាំងអស់នេះសុទ្ធតែមានអតិថិជនគោលដៅដូចគ្នា ពោលគឺកុមារ។ ជាការពិតណាស់ពិព័រណ៍កុមារគឺជាកម្មវិធីពិព័រណ៍មួយដែលមានប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ណាស់សម្រាប់ក្រុមហ៊ុនដែលផ្តល់សេវាកម្ម...