Home Tags ភាពជាអ្នកដឹកនាំខ្លាំង

Tag: ភាពជាអ្នកដឹកនាំខ្លាំង

តិចនិកសម្ងាត់ 1 ធ្វើឱ្យភាពជាអ្នកដឹកនាំកាន់តែខ្លាំង

ភាពជាអ្នកដឹកនាំ ជាអ្វីដែលអ្នកដឹកនាំគ្រប់រូបចង់ទទួលបាន ជាពិសេសការធ្វើឱ្យភាពជាអ្នកដឹកនាំរបស់ខ្លួនមានភាពខ្លាំង ដើម្បីគ្រប់គ្រងដឹកនាំចាត់ចែង និងមានទំនាក់ទំនងជាមួយក្រុមការងារកាន់តែមានប្រសិទ្ធភាព ហើយទទួលបាននូវលទ្ធផលការងារបានល្អ។ តិចនិកសម្ងាត់ដើម្បីធ្វើឱ្យភាពជាអ្នកដឹកនាំកាន់តែខ្លាំងនោះគឺ ការយល់ចិត្ត ការយល់ចិត្ត ជារឿងមួយដែលអ្នកដឹកនាំចាំបាច់ត្រូវតែមាន ពីព្រោះការយល់ចិត្តមានឥទ្ធិពលខ្លាំងក្នុងការដឹកនាំ ហើយអាចមានសមត្ថភាពយល់ពីទស្សនវិស័យ ចិត្តគំនិត គោលបំណងរបស់ក្រុមការងារបានយ៉ាងលឿន និងអាចជំរុញទឹកចិត្តក្រុមការងារក្នុងការបំពេញកិច្ចការងារអ្វីមួយឱ្យមានគុណភាពការងារខ្ពស់ទៀតផង។ នៅក្នុងអត្ថបទនេះ នឹងបង្ហាញដល់លោកអ្នកលម្អិតបន្ថែម ពី៖ 1. ហេតុផលដែលបញ្ជាក់ថា “ការយល់ចិត្ត ជាតិចនិកសម្ងាត់ដើម្បីធ្វើឱ្យភាពជាអ្នកដឹកនាំខ្លាំង” 2. របៀបប្រើ ការយល់ចិត្ត ដើម្បីបង្ហាញទៅកាន់ក្រុមការងារ ខាងក្រោមនេះ ជាការពន្យល់បង្ហាញ៖ 1. ហេតុផលដែលបញ្ជាក់ថា...

គន្លឹះពង្រឹងភាពជាអ្នកដឹកនាំរបស់លោក Brian Tracy

ភាពជាអ្នកដឹកនាំ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដឹកនាំគ្រប់រូប ហេតុដូច្នេះដើម្បីធ្វើឱ្យក្លាយជាអ្នកដឹកនាំដ៏ខ្លាំងបាន លុះត្រាតែមានភាពជាអ្នកដឹកនាំខ្លាំងដែរ។ ហេតុផលនេះហើយ ទើប លោក Brian Tracy ដែលជាជំនាញលើភាពជោគជ័យក្នុងការដឹកនាំ នៅសហរដ្ឋអាម៉េរិក បានចែករំលែកនូវគន្លឹះ 3 ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ ដូចខាងក្រោម៖ 1. បន្តការរៀន និងអភិវឌ្ឍន៍ អ្នកដឹកនាំខ្លាំង គឺសុទ្ធតែជាអ្នកអាន និងជាអ្នកបន្តការរៀនសូត្រឥតឈប់ឈរ​ ដើម្បីទទួលបានចំណេះដឹងថ្មីៗ ក្នុងការពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែមានភាពរីកចម្រើនជានិរន្ត។ 2. ផ្ដោតលើភាពជាអ្នកដឹកនាំដ៏មានគុណភាព មានន័យថា អ្នកដឹកនាំត្រូវតែសិក្សា...

ជំនាញ​ 8 អ្នកដឹកនាំខ្លាំងត្រូវតែមានជាចាំបាច់!

មនុស្សគ្រប់គ្នា សុទ្ធតែអាចជាអ្នកដឹកនាំទាំងអស់ ប៉ុន្តែអាចជាអ្នកដឹកនាំខ្លាំង ឬខ្សោយ វាអាស្រ័យលើខ្លួនយើងផ្ទាល់ លើការអភិវឌ្ឍន៍សមត្ថភាពក្នុងការដឹកនាំនោះ។​ ជាពិសេសអ្នកដឹកនាំអាជីវកម្ម ឬដឹកនាំក្នុងកិច្ចការងារណាមួយ ថាតើខ្លួនឯង កំពុងស្ថិតនៅស្ថានភាពបែបណា? ជាអ្នកដឹកនាំខ្លាំង ឬជាអ្នកដឹកនាំខ្សោយ? តើធ្វើបែបណា ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាអ្នកដឹកនាំខ្លាំង? ប្រសិនបើ អ្នកកំពុងតែមានផ្នត់គំនិតចង់ក្លាយជាអ្នកដឹកនាំខ្លាំង ចូរអ្នកឈ្វេងយល់ នូវជំនាញទាំង 8 ខាងក្រោមជាមុនសិន ពីព្រោះជំនាញទាំងនេះ ជាជំនាញដែលអ្នកដឹកនាំខ្លាំងៗ ចាំបាច់ត្រូវតែមាន។ 1. គិតបែបយុទ្ធសាស្រ្ត សំដៅលើការអភិវឌ្ឍបេសកកម្មដែលអ្នកចង់ឃើញ និងចាប់ផ្ដើមធ្វើសកម្មភាពដើម្បីសម្រេចបាននូវលទ្ធផលនោះ។...

យុទ្ធសាស្រ្ត 1នាទីជាអ្នកគ្រប់គ្រង

ប្រសិនបើអ្នកគិតថា អ្នកពុំទាន់ជាអ្នកដឹកនាំខ្លាំងទេ អត្ថបទមួយនេះ អាចជួយអ្នកបាន។ នៅក្នុងការគ្រប់គ្រង មានអ្នកគ្រប់គ្រងចំនួន 2ប្រភេទ គឺទី1. បែបម៉ត់ចត់ ទី2​. បែបប្រើមនោសចេតនាច្រើនជាមួយបុគ្គលិក។ តើអ្នកគ្រប់គ្រង 2ប្រភេទនេះ មួយណាល្អជាង? ការគ្រប់គ្រងទាំង2ប្រភេទនេះ មានលក្ខណៈល្អដូចគ្នា វាអាស្រ័យលើអ្នកគ្រប់គ្រងផ្ទាល់ដែលជាអ្នកប្រើប្រាស់ឱ្យសមស្របជាមួយនឹងកាលៈទេសៈ។ តើធ្វើបែបណា ទើបចេះប្រើប្រាស់ឱ្យសមស្របជាមួយកាលៈទេសៈ? យោងតាមសៀវភៅ មួយក្បាលមានចំណងជើងថា “One Minute Manager” បានរំលេចឱ្យឃើញថា អ្នកគ្រប់គ្រងទាំងអស់ ត្រូវតែចេះយុទ្ធសាស្រ្ត 1នាទីជាអ្នកគ្រប់គ្រង។ ដើម្បីអាចប្រើយុទ្ធសាស្រ្តមួយនេះបាន...