Home Tags ភ្នាក់ងារអចលនទ្រព្យ​​

Tag: ភ្នាក់ងារអចលនទ្រព្យ​​

គន្លឹះមួយចំនួនដែលជួយឲ្យអ្នកអាចជ្រើសរើសនូវតំបន់ដែលសាកសមបំផុតសម្រាប់ការវិនិយោគលើអចលនវត្ថុ

ទាក់ទងនឹងការជ្រើសរើសតំបន់នេះ បងប្អូនគួរតែផ្តោតទៅលើស្ថានភាពរបស់យើងដោយផ្អែកទៅលើតម្រូវការ ចំនួនសាច់ប្រាក់ ក៏ដូចជាវិធីសាស្ត្រនៃការបង្វិលលុយ ។ ជាក់ស្តែងគោលការណ៍នេះគឺសំខាន់មែនទែន បងប្អូនត្រូវដឹងឲ្យច្បាស់ថា តើយើងមានលទ្ធភាពទិញអចលនវត្ថុប្រភេទណា ហើយនៅតំបន់ណាដែលសាកសមជាមួយនឹងលក្ខខណ្ឌរបស់បងប្អូន ។ បន្ថែមពីនេះ ចំណុចមួយទៀតដែលបងប្អូនគួរតែចាប់អារម្មណ៍ឲ្យបានច្បាស់លាស់ គឺតំបន់សក្តានុពលដែលធ្វើឲ្យការវិនិយោគរបស់បងប្អូនទទួលបាននូវចំណេញខ្ពស់ ។ ឧទាហរណ៍បើសិនជាបងប្អូន ចង់វិនិយោគទៅលើផ្ទះ ដោយចង់ទិញហើយដាក់លក់វិញដើម្បីចំណេញ ដូច្នេះសំណួរសួរថា “ តើគួរទិញផ្ទះប្រភេទណា ហើយនៅទីតាំងណា ? “ ជាក់ស្តែងបច្ចុប្បន្នមានបុរីដែលមានកេរ្តិ៍ឈ្មោះល្បីៗដូចជា ៖ បុរីប៉េងហួត បុរីជីបម៉ុង...

“ ហេតុអ្វីបានជាភ្នាក់ងារអចលនវត្ថុជាជម្រើសដ៏ល្អប្រសើរនៅពេលដែលអ្នកដើររកទិញផ្ទះនិងដី ? “

ការទិញអចលនវត្ថុគឺជាប្រតិបត្តិការមួយដ៏សំខាន់ដែលទាមទារឲ្យលោកអ្នកមានការយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់ ត្រឹមត្រូវនិងច្បាស់លាស់ បើមិនដូច្នេះទេលោកអ្នកអាចនឹងជួបប្រទះនូវហានិភ័យនៃការខាតបង់ខ្ពស់ជាក់ជាមិនខាន ។ ជាក់ស្តែងដំណើរការនៃការទិញអចលនវត្ថុគឺមានរយៈពេលយូរនិងស្មុគស្មាញដែលទាមទារឲ្យលោកអ្នកចំនាយទាំង កម្លាំង ពេលវេលា និង ថវិកាអស់ជាច្រើន ហើយជាពិសេសប្រសិនបើលោកអ្នកទើបតែទិញអចលនវត្ថុលើកដំបូងទៀតនោះ ប្រាកដណាស់លោកអ្នកនឹងមិនដឹងថា គួរធ្វើអ្វីខ្លះ មិនដឹងពីដំណើរការនៃការទិញដែលត្រឹមត្រូវ មិនដឹងពីផ្លូវច្បាប់ ហើយក៏អាចប្រឈមនឹងបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយផងដែរ ។ ដើម្បីជាដំណោះស្រាយចំពោះបញ្ហាខាងលើ នៅក្នុងអត្ថបទមួយនេះលោកអ្នកនឹងបានដឹងអំពីហេតុផលដែលថា “ ហេតុអ្វីបានជាភ្នាក់ងារអចលនវត្ថុជាជម្រើសដ៏ល្អប្រសើរនៅពេលដែលអ្នកដើររកទិញផ្ទះនិងដី ? “ ថ្ងៃនេះគំនិតបានជួបជាមួយ លោក ថាវ ស៊ីថាណា ដែលជាសហស្ថាបនិកក៏ដូចជាអគ្គនាយកនៃក្រុមហ៊ុន វិនិយោគ (...