Home Tags មីហឹរកូរ៉េ 7 កំរិត Kimmo

Tag: មីហឹរកូរ៉េ 7 កំរិត Kimmo

មុនសម្រេចចិត្តទិញហ្រ្វេនឆាយពីគេ តើត្រូវត្រៀមនិងមើលលើអ្វីខ្លះ?

លោកជាង ណាំហេង ជាអ្នកគ្រប់គ្រងហាងមីហឹរកូរ៉េ 7 កំរិត Kimmo សាខាកំពង់ថ្មនៃខេត្តកំពង់ធំ ដែលបានបើកដំណើរការអស់រយៈពេល 1ឆ្នាំកន្លះមកហើយ ចាប់តាំងពីចុងឆ្នាំ 2020។ ការបើកដំណើរការហាងដំបូង គឺទទឹមនឹងប្រទេសកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺ COVID-19 ក៏ប៉ុន្តែការបើកដំណើរការហាងនៅតែអាចបន្តធម្មតា ថែមទាំងមានការគាំទ្រពីអតិថិជនយ៉ាងច្រើនលើសពីការំពឹងទុកទៀតផង។ ឆ្លងតាមបទពិសោធន៍នៃការទិញហ្វ្រេនឆាយនៃមីហឹរកូរ៉េ 7 កំរិត Kimmo ហើយអាចបើកដំណើរការបានជោគជ័យរហូតមកទល់សព្វថ្ងៃនេះ លោកណាំហេង បានបង្ហាញគន្លឹះមួយចំនួនដើម្បីគិតពិចារណាមុនពេលសម្រេចចិត្តទិញហ្វ្រេនឆាយពីក្រុមហ៊ុនណាមួយដើម្បីបើកដំណើរការខ្លួនឯង។ 1. ត្រៀមដើមទុនឱ្យបានគ្រប់គ្រាន់ នៅពេលអ្នកសម្រេចចិត្តចង់ទិញហ្វ្រេនឆាយពីក្រុមហ៊ុនណាមួយ អ្នកត្រូវតែស៊ើបឱ្យបានច្បាស់អំពីតម្លៃនៃការទិញហ្រ្វេនឆាយពីកន្លែងនោះ...