ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Search
គំនិត
ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Home
Tags
ម៉ាកសញ្ញា
Tag: ម៉ាកសញ្ញា
ធុរកិច្ច
វិធីទាំង៥យ៉ាងដើម្បីផ្សព្វផ្សាយលក្ខណៈប្លែកពីគេនៃអាជីវកម្មរបស់អ្នក
គុណភាពប្លែកគេនឹងធ្វើឲ្យអ្នកខុសពីម៉ាកសញ្ញាដទៃទៀត។ វានឹងធ្វើឲ្យអ្នកដទៃស្គាល់ពីធម្មជាតិនៃផលិតផលឬសេវាកម្ម កិត្តិនាម ការតាំងចិត្ត និងភាពតែមួយរបស់អ្នក។ នៅពេលដែលអ្នកចង់ឲ្យគេស្គាល់អ្នក អ្នកត្រូវតែអាចពន្យល់ប្រាប់ពីម៉ាកសញ្ញារបស់អ្នកបានយ៉ាងច្បាស់ទៅកាន់អតិថិជន ដោយប្រាប់ពីអ្វីដែលធ្វើឲ្យគេងាយចងចាំដូចជា និមិត្តសញ្ញា និងស្លាកតម្លៃរបស់អ្នកជាដើម។ អាជីវកម្មល្បីៗគឺមានម៉ាកសញ្ញាដែលងាយចងចាំ។ និមិត្តសញ្ញានិងគុណតម្លៃម៉ាកសញ្ញាគឺជាទ្រព្យដ៏មានតម្លៃ។ ចូរបង្កើតវាឲ្យងាយស្រួលក្នុងការមើលនិងមាននៅលើការផ្សព្វផ្សាយរបស់អ្នកគ្រប់ពេល។ ខាងក្រោមនេះជាវិធីទាំង៥ដើម្បីផ្សព្វផ្សាយពីអត្តសញ្ញាណប្លែកគេទាំង៥របស់អ្នក ៖ ១. ឲ្យរបស់ដែលមនុស្សងាយនឹងបង្ហាញវាទៅកាន់អ្នកឯទៀត អ្នកអាចឲ្យជាក្រដាសឬគូប៉ុងបញ្ចុះថ្លៃទៅកាន់អតិថិជន ហើយគេអាចផ្តល់វាឲ្យអ្នកដទៃទៀតបាន ព្រមទាំងដាក់និមិត្តសញ្ញាឬឈ្មោះរបស់អ្នកនៅក្រោមនោះ។ នៅពេលដែលគេហុចវាបន្តទៅកាន់អ្នកផ្សេងនោះគេនឹងស្គាល់ពីអ្នកបានកាន់តែច្រើន។ ២. លើកទឹកចិត្តឲ្យមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក លើកទឹកចិត្តឲ្យមនុស្សមានការពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់អ្នកដូចជា សួរសំណួរ សួររកមតិកែតម្រូវ ដំណើរការប្រឡងប្រជែង ឬការពិភាក្សាផ្សេងៗ។ ចំពោះមនុស្សគ្រប់គ្នាដែលអ្នកបានបង្កើតទំនាក់ទំនងជាមួយ អ្នកបានបង្កើតឱកាសដើម្បីជម្រុញឲ្យមានការនិយាយតពីមាត់មួយទៅមាត់មួយនូវអាជីវកម្មរបស់អ្នកដែលពួកគេបានដឹង។ ៣. ធ្វើឲ្យម៉ាកយីហោរបស់អ្នកមានកេរ្តិ៍ឈ្មោះតាមរយៈការផ្សព្វផ្សាយ ទុកជាភស្តុតាងផ្សេងៗនៃអាជីវកម្មដែលមានលក្ខណៈប្លែកពីគេរបស់អ្នកនៅគ្រប់ទីកន្លែងតាមដែលអាចធ្វើបានជាពិសេសគឺការផ្សព្វផ្សាយនៅទីសាធារណៈ។...