Home Tags ម្ចាស់អាជីវកម្ម

Tag: ម្ចាស់អាជីវកម្ម

រឿង 8 យ៉ាង ម្ចាស់អាជីវកម្មថ្មីថ្មោង ត្រូវតែផ្ដោត

នៅក្នុងឆ្នាំ 2021 នេះ មានយុវជនជាច្រើន ចាប់អារម្មណ៍លើការចាប់ផ្ដើមបង្កើតអាជីវកម្មខ្នាតតូច នេះជារឿងល្អ ប៉ុន្តែក៏មានចំណុចមិនល្អដែរ ពីព្រោះយុវជនមួយចំនួន​ចង់ចាប់ផ្ដើមទាំងដែលខ្លួនឯងមិនទាន់មានមូលដ្ឋានគ្រឹះលើអាជីវកម្ម ដោយចិត្តចង់តាមគេ និងឆេះឆួលតាមសង្គម។ ហេតុផលខាងលើនេះហើយ ដែល Small Business Development Corporation បានបង្ហាញនូវគន្លឹះ 8 យ៉ាង ដើម្បីជាមូលដ្ឋានដល់ម្ចាស់អាជីវកម្មខ្នាតតូច សម្រាប់យកមកអនុវត្តនៅក្នុងអាជីវកម្មឱ្យមានភាពរីកចម្រើនឡើង។ 1. ស្គាល់ពីអតិថិជនគោលដៅបានច្បាស់ មុនពេលមានអាជីវកម្មនៅក្នុងដៃ យើងក៏ត្រូវដឹងថា តើនរណាជាអតិថិជនរបស់អ្នក? លើសពីនេះ...

ដើម្បីធ្វើទីផ្សារបាន តើម្ចាស់អាជីវកម្មគួរដឹងពីអ្វី?

ការធ្វើទីផ្សារមានសារៈសំខាន់ណាស់នៅក្នុងអាជីវកម្ម ហើយក៏ជាជំនាញមួយដែលម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់ ដូច្នេះដើម្បីធ្វើទីផ្សារបាន ម្ចាស់អាជីវកម្មគួរដឹងនូវចំណុចខាងក្រោមជាចាំបាច់។ 1. ស្គាល់អាជីវកម្មខ្លួនឯងច្បាស់ សំដៅលើការស្គាល់ពីទស្សនវិស័យ បេសកកម្ម គុណតម្លៃ និងគោលបំណងចុងក្រោយដែលចង់បានពីការធ្វើអាជីវកម្មនោះ។ លើសពីនេះ ស្គាល់ច្បាស់ពីអតិថិជនគោលដៅ ផលិតផលឬសេវាកម្មផ្ទាល់ខ្លួនដែលត្រូវលក់ លក្ខណៈពិសេសឬភាពខ្លាំងដែលខុសប្លែកពីគូប្រកួតប្រជែង និងមានផែនការអាជីវកម្មជាក់លាក់។ 2. មូលដ្ឋានគ្រឹះនៃជំនាញទីផ្សារ តើទីផ្សារ គឺជាអ្វី? ​ទីផ្សារ សំដៅលើសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនគោលដៅលើផលិតផលឬសេវាកម្ម តាមរយៈសារដែលមានគុណភាពខ្ពស់។ តើអ្វីជាគោលបំណងនៃការធ្វើទីផ្សារ? គោលបំណងនៃការធ្វើទីផ្សារ គឺដើម្បីទទួលបានចំណាប់អារម្មណ៍ពីអតិថិជនលើផលិតផលឬសេវាកម្ម តាមរយៈ ការសិក្សាពីទីផ្សារ ការវីភាគទីផ្សារ និងយល់ពីគំនិតឬអារម្មណ៍ដែលអតិថិជនចាប់អារម្មណ៍។ ហើយទីផ្សារទាក់ទងនឹងគ្រប់ទិដ្ឋភាពនៃអាជីវកម្មទាំងអស់...