Home Tags យុទ្ធសាស្ត្រ​ទីផ្សារ

Tag: យុទ្ធសាស្ត្រ​ទីផ្សារ

6 ជំហានដើម្បីអភិវឌ្ឍន៍ថវិកាទីផ្សារសម្រាប់អាជីវកម្មខ្នាតតូច

ការបង្កើតក្រុមហ៊ុនជោគជ័យស្ទើរតែពាក់ព័ន្ធនឹងការធ្វើទីផ្សារផលិតផលសេវាកម្មរបស់អ្នក ឬ ខ្លួនអ្នក(ស្ថាបនិក) ដោយជោគជ័យ។ មានក្រុមហ៊ុនច្រើនណាស់ដែលមិនពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងរបស់អតិថិជន ឬ ផ្ទុយទៅវិញពួកគេចំណាយលើសពីការព្យាយាមដើម្បីឈានទៅដល់ទស្សនិកជនគោលដៅជាក់លាក់។ ឧទាហរណ៍៖ប្រសិនបើទស្សនិកជនគោលដៅរបស់អ្នកជាអ្នកប្រើប្រាស់វ័យចំណាស់ នោះប្រាក់ទីផ្សារដែលចំណាយលើយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមប្រហែលជាមិនមានប្រសិទ្ធភាពក្នុងការឈានទៅដល់ពួកគេទេ។ វិធីល្អបំផុតមួយដើម្បីធ្វើឱ្យប្រាកដថាលុយទីផ្សាររបស់អ្នកត្រូវបានចំណាយយ៉ាងល្អ គឺបង្កើតយុទ្ធសាស្រ្តទីផ្សារដ៏ទូលំទូលាយនិងបង្កើតផែនការទីផ្សារដ៏រឹងមាំ។ ការធ្វើតាមផែនការដែលបានកំណត់យ៉ាងល្អនឹងជួយធានាថាអ្នកកំពុងចំណាយថវិកាទីផ្សាររបស់អ្នកដោយឈ្លាសវៃនិងសមរម្យ។ ផែនការទីផ្សារ គួរតែរួមបញ្ចូលអ្វីគ្រប់យ៉ាងពីការយល់ដឹងពីទីផ្សារគោលដៅរបស់អ្នកនិងទីតាំងប្រកួតប្រជែងរបស់អ្នកនៅក្នុងទីផ្សារនោះទៅរបៀបដែលអ្នកមានបំណងឈានទៅដល់ទីផ្សារនោះ (យុទ្ធសាស្ត្ររបស់អ្នក) និងធ្វើឱ្យខ្លួនឯងខុសគ្នាពីការប្រកួតប្រជែងរបស់អ្នក ដើម្បីធ្វើឱ្យការលក់កាន់តែដាច់ជាងមុន។ ថវិកាទីផ្សារអាជីវកម្មខ្នាតតូចរបស់អ្នក គឺជាសមាសធាតុសំខាន់នៃផែនការទីផ្សាររបស់អ្នក វានឹងបង្ហាញពីការចំណាយពីរបៀបដែលអ្នកនឹងសម្រេចបាននូវគោលដៅទីផ្សាររបស់អ្នកក្នុងកំឡុងពេលជាក់លាក់ណាមួយ។ ហើយខាងក្រោមនេះ គឺជាជំហានទាំង 6 ដើម្បីបង្កើតថវិកាទីផ្សារដែលជាផ្នែកមួយនៃផែនការទីផ្សាររបស់អ្នក៖ 1. ដឹងពីរបៀបលក់របស់អ្នក ការបង្កើតថវិកាទីផ្សារប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យមានការជ្រមុជចូលទៅក្នុងចីវលោការលក់របស់អ្នក (Sale funnel) ដែលអ្នកនឹងតាមដានលទ្ធផលពេញមួយវដ្តចំណូល...

របៀបផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សាររបស់ Steve Jobs ដោយអាចគេចផុតពីមហាក្ស័យធុន

ស្ទាវចប ផ្លាស់ប្ដូរយុទ្ធសាស្រ្តតែបន្តិច អាចគេចផុតពីការក្ស័យធនបានមួយ 100% ហើយឈានដល់ដំណាក់កាលជោគជ័យ និងមានអំណាចខ្លាំងលើសកលលោក។ តើលោកបានឆ្លងកាត់អ្វីខ្លះ ទើបអាចឈានដល់ដំណាក់កាលអាចរកដំណោះស្រាយ ដើម្បីធ្វើយុទ្ធសាស្រ្តទីផ្សារដ៏ជោគជ័យសម្រាប់ក្រុមហ៊ុន​ Apple? ខាងក្រោមនេះ ជាចម្លើយ៖ 1. ដំណាក់កាលដំបូង៖ ភាពបរាជ័យលើយុទ្ធសាស្រ្តទីផ្សារ នៅខែ មករា ឆ្នាំ 1983 ក្រុមហ៊ុន Apple បានចេញកុំព្យូទ័រលើកដំបូង ឈ្មោះ Lisa តម្លៃ 1...

ដំណាក់កាលធ្វើវីដេអូ សម្រាប់ប្រើនៅក្នុងអាជីវកម្ម

នៅក្នុងអាជីវកម្មមួយ ចាំបាច់ណាស់ក្នុងការធ្វើវីដេអូដើម្បីធ្វើទីផ្សារ និងប្រើនៅក្នុងអាជីវកម្ម ដូច្នេះខាងក្រោមនេះ ជាដំណាក់កាលក្នុងការធ្វើវីដេអូឱ្យមានភាពរលូន។ 1. ផែនការធ្វើវីដេអូ កំណត់គោលបំណងដើម្បីថតឱ្យបានរួចរាល់ នរណាជាអ្នកទស្សនាគោលដៅរបស់អ្នក? តើអ្នកនឹងផ្សព្វផ្សាយវីដេអូនេះ នៅក្នុងបណ្ដាញសង្គមមួយណា? កំណត់ពេលវេលាដើម្បីចាប់ផ្ដើមថត តើការថតនោះ ត្រូវចំណាយថវិកាឬទេ? បើចំណាយ ត្រូវកំណត់កញ្ចប់ថវិកាត្រៀមឱ្យបានម៉ត់ចត់? នៅក្នុងវីដេអូនោះ តើអ្នកនឹងដាក់បញ្ចូលអ្វីខ្លះ? ឧទាហរណ៍៖ ត្រូវការបន្ថែម Lower third, Animated video និងអ្វីផ្សេងទៀត...

តិចនិកបង្កើនការលក់ តាមរយៈការផ្ញើសារ

បច្ចុប្បន្ននេះ មនុស្សមួយភាគធំ មិនចូលចិត្តការខលចូលជាញឹកញាប់នោះទេ ប៉ុន្តែម្ចាស់អាជីវកម្ម អាចបង្កើតផែនការដល់ក្រុមអ្នកលក់ ដើម្បីយុទ្ធនាការណ៍ក្នុងការផ្ញើសារទៅកាន់អតិថិជន។ តើផ្ញើសារទៅកាន់អតិថិជនបែបណាទើបមានប្រសិទ្ធភាព? ទី1. រៀបចំពាក្យពេជ្របែបចិត្តសាស្រ្ត ដើម្បីចងចិត្តអតិថិជន ដោយគ្រាន់តែអាន ក៏ចាប់អារម្មណ៍ ហើយសម្រេចចិត្តក្នុងការទិញ។ ទី2. កំណត់ពេលជាក់លាក់ក្នុងការផ្ញើ មិនមែនផ្ញើញឹកញាប់ខ្លាំងហួសហេតុពេកឡើយ។ ទី3. ផ្ញើសារជូនដំណឹងតាមរយៈផេក ឬតាម SMS ចូលទៅកាន់អតិថិជនផ្ទាល់ ហើយការជូនដំណឹងនេះ មានដូចជា ការបញ្ចុះតម្លៃពិសេស ការចូលស្ដុកនៃផលិតផលថ្មី និងឱកាសផ្សេងៗទៀតដែលអ្នកចង់ផ្ដល់ជាដំណឹង ដើម្បីទាញចំណាប់អារម្មណ៍ និងការសម្រេចចិត្តទិញពីអតិថិជន។...

គ្រាន់តែផ្លាស់ប្តូរបន្តិច ១ថ្ងៃ​កើន​ការបរិច្ចាកជិត២០ម៉ឺនដុល្លារជាមួយ​នឹង​យុទ្ធនាការរត់ជាមួយ​សាយជួយ​កុមារកម្ពុជា

  “ ខ្មែរជួយខ្មែរ ស្មារតីស្រឡាញ់ជាតិ” គឺជាឃ្លាប្រយោគដែលបង្កប់ទៅដោយអត្ថន័យយ៉ាងស៊ីជម្រៅសម្រាប់ប្រជាជនខ្មែរគ្រប់ៗរូប ។ យ៉ាងណាមិញដោយសារតែឃ្លាប្រយោគមួយនេះហើយដែលជាកត្តាជម្រុញចិត្តឲ្យសិល្បៈករវ័យក្មេងម្នាក់គឺលោកសាយដែលបានលះបង់ពេលវេលា ថវិកា កម្លាំងកាយនិងកម្លាំងចិត្តនៅក្នុងការផ្តួចផ្តើមធ្វើនូវកម្មវិធីសម្បុរសធម៌ #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #SaiRunCharityKH ក្នុងរយៈពេល ៩៩ ថ្ងៃដើម្បីប្រមែប្រមូលថវិកាមូលនិធិក្នុងការបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរដែលកំពុងតែត្រូវការជំនួយក្នុងការជួយសង្គ្រោះជិវិតកុមារកម្ពុជាជាច្រើននាក់ ។ ចាប់តាំងពីថ្ងៃទី ៦ ​​ខែ តុលា មករហូតមកដល់ពេលនេះរូបលោកនិងក្រុមការងារក៏ដូចជាអ្នកស្ម័គ្រចិត្តមួយចំនួនធំបាននូវកំពុងតែបន្តដំណើរដ៏វែងឆ្ងាយរបស់ពួកគេនៅក្នុងកម្មវិធីមួយនេះ ។   គួរបញ្ជាក់ផងដែរថាគិតចាប់តាំងពីថ្ងៃទី ៦​ ខែ​ តុលា​  រហូតមកដល់ថ្ងៃអង្គារ...

តើ Consumer Behavior(ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?(ភាគ២)

៤ .ធ្វើការសន្និដ្ឋានអំពីនិន្នាការទីផ្សារ   ការវិភាគនូវឥរិយាបថរបស់អតិថិជនគឺគន្លឹះដ៏សំខាន់ក្នុងការវាស់ស្តង់នូវបម្រែបម្រួលនៃឥរិយាបថរបស់អតិថិជន។ ឧទាហរណ៍ថាមួយរយៈក្រោយនេះអតិថិជនហាក់ដូចជាមានការចាប់អារម្មណ៍ទៅលើការការថែរក្សាបរិស្ថាននិងមានទំនោរទៅលើការបរិភោគអាហារបែបសុខភាពវិញ។ ដោយសង្កេតឃើញនូវបរិបទនៃការប្រែប្រួលនេះអាហារដ្ឋានមួយចំនួនក៏បានសម្របខ្លួនទៅតាមបម្រែបម្រួលនោះដោយបន្ថែមនូវអាហារបែបសុខភាពនៅក្នុងហាងរបស់ពួកគេហើយក៏បានកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិចដើម្បីចូលរួមចំណែកថែរក្សាបរិស្ថានថែមទៀតផង។ដោយសារតែនិន្នាការនេះហើយដែលធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍និងចូលបរិភោគអាហារក្នុងហាងនោះកាន់តែច្រើន ។ នេះសបញ្ជាក់ឲ្យឃើញថាការសិក្សាស្វែងយល់អំពីឥរិយាបថរបស់អតិថិជនពិតជាកត្តាដ៏សំខាន់សម្រាប់អាជីវកម្ម។ ៥ .ដៃគូរប្រគួតប្រជែង   ហេតុផលដ៏សំខាន់មួយក្នុងការសិក្សាពីឥរិយាបថរបស់អតិថិជននោះគឺដើម្បីស្វែងរកនូវចម្លើយចំពោះសំណួរខាងក្រោមនេះដូចជា តើអតិថិជនទិញផលិតផលរបស់គូរប្រគួតប្រជែងអ្នកដែរឬទេ? តើហេតុអ្វីបានជាពួកគេទិញពីគូរប្រគួតប្រជែងរបស់អ្នក? តើអ្វីដែលទាក់ទាញអតិថិជនឲ្យជ្រើសរើសយកផលិតផលរបស់គូរប្រគួតប្រជែងអ្នក? តើអតិថិជននឹងគិតយ៉ាងដូចម្តេចនៅពេលដែលពួកគេធ្វើការប្រៀបធៀបផលិតផលរបស់អ្នកជាមួយនិងគូរប្រជែង? តាមរយៈទិន្នន័យដែលទទួលបានអ្នកនឹងស្វែងយល់កាន់តែច្បាស់ពីគូរប្រជែង។ បន្ទាប់មកអ្នកអាចបន្ថែមនូវគុណតម្លៃនៃផលិតផលនិងសេវាកម្មរបស់អ្នកឲ្យមានភាពល្អប្រសើរជាងគូរប្រជែង។ ៦ .ឈរជើងនៅក្នុងទីផ្សារ     នាពេលបច្ចុប្បន្ននេះអតិថិជនមានជម្រើសក្នុងការទិញផលិតផលកាន់តែច្រើនជាងមុនដែលមានន័យថាពួកគេងាយនឹងផ្លាស់ប្តូរទៅទិញផលិតផលផ្សេងប្រសិនបើពួកគេយល់ថាក្រុមហ៊ុនឬអាជីវកម្មមួយនោះអាចផ្តល់ឲ្យពួកគេបានប្រសើរជាងអ្នក។ គន្លឹះនៃភាពជោគជ័យសម្រាប់ការធ្វើអាជីវកម្មនៅក្នុងសតវត្សន៍ទៅ ២១​ នេះគឺជាសម្លឹងរកមើលឱកាសទីផ្សារហើយចាប់យកឱកាសនោះឲ្យជាប់បើពុំដូច្នេះអ្នកអាចប្រឈមនឹងការបាត់បង់ចំណែកទីផ្សារយ៉ាងធំធេញផងដែរ ។ យ៉ាងណាមិញដើម្បីបញ្ជៀសនូវហានិភ័យមួយនេះអ្នកគួរតែសិក្សានិងស្វែងយល់អំពីអតិថិជនឲ្យបានច្បាស់ទើបអ្នកអាចចងចិត្តពួកគេក៏ដូចជាអាចដណ្តើមបាននូវចំណែកទីផ្សារនៅក្នុងបរិបទដែលពោរពេញទៅដោយការប្រគួតប្រជែងបាន។ ៧ .បង្កើននូវគុណភាពនៃការបម្រើសេវាកម្មអតិថិជន   អតិថិជននីមួយៗសុទ្ធសឹងតែមានតម្រូវការចំពោះការបម្រើសេវាកម្មខុសៗគ្នា។ ហេតុនេះនៅពេលដែលអ្នកស្វែងយល់បានច្បាស់អំពីពួកគេហើយអ្នកប្រកដជាអាចបំពេញតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេបានពេញចិត្តថែមទៀតផង។ ជាក់ស្តែងប្រសិនបើអ្នកជាបើកហាងលក់កុំព្យូទ័រមួយនៅពេលដែលមានអតិថិជនចូលមកក្នុងហាងតើអ្នកគួរតែធ្វើអ្វីមុនគេ? ចម្លើយដ៏ល្អបំផុតនោះគឺអ្នកត្រូវតែសង្កេតនិងស្វែងយល់ឲ្យបានច្បាស់ជាមុនសិនថាថាពួកគេត្រូវការអ្វីហើយពួកគេស្ថិតនៅក្នុងវ័យណា។ ប្រសិនបើពួកគេជាសិស្សវិទ្យាល័យ ឬនិស្សិតដែលមានចំណេះដឹងជាមួយបច្ចេកវិទ្យាស្រាប់អ្នកអាចគ្រាន់តែណែនាំអំពីព័ត៌មានលម្អិតបន្ថែមនិងបច្ចេកវិទ្យាថ្មីៗរបស់កុំព្យូទ័រនោះទៅកាន់ពួកគេ។...

តើ Consumer Behavior(ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?(ភាគ១)

អតិថិជនគ្រប់ៗរូបសុទ្ធសឹងតែមាននូវផ្នត់គំនិតនិងឥរិយាបថខុសៗគ្នាចំពោះការទិញផលិតផលណាមួយ។ ដោយយោងទៅតាមបម្រែបម្រួលនៃសម័យកាល បច្ចេកវិទ្យា និន្នាការ របៀបរបបក្នុងការរស់នៅ ប្រាក់ចំណូល និងកត្តាមួយចំនួនទៀតក៏បានធ្វើឲ្យឥរិយាបថរបស់អតិថិជនមានការប្រែប្រួល។ ក្នុងនាមជាអ្នកធ្វើទីផ្សារម្ចាស់អាជីវកម្មអ្នកត្រូវតែស្វែងយល់ឲ្យបានច្បាស់ពីបម្លាស់ប្តូរទាំងនេះទើបការធ្វើទីផ្សាររបស់អ្នកអាចទទួលបាននូវភាពជោគជ័យ។ តើ consumer Behavior (ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ? ១.​ ងាយស្រួលក្នុងការបែងចែកនូវប្រភេទនៃអតិថិជន តាមរយៈការសិក្សាអំពីឥរិយាបថរបស់អតិថិជនអ្នកនឹងអាចបែងចែកក៏ដូចជាកំណត់បានយ៉ាងច្បាស់លាស់នូវលក្ខណៈខុសគ្នានិងស្រដៀងគ្នារបស់អតិថិជនទាំងអស់ផងដែរ។បន្ទាប់មកអ្នកអាចបែងចែកអតិថិជនទាំងនោះជាក្រុមខុសៗគ្នា។ អ្នកត្រូវដឹងថាក្រុមនៃអតិថិជននីមួយៗសុទ្ធសឹងតែមានផ្នត់គំនិតនិងឥរិយាបថខុសៗគ្នា។ ហេតុនេះហើយយុទ្ធសាស្ត្រនៃការធ្វើទីផ្សាររបស់អ្នកទៅកាន់ពួកគេក៏ស្ថិតនៅក្នុងរូបភាពនិងលក្ខណះខុសគ្នាដែរ។ ជាលទ្ធផលអ្នកនឹងអាចរៀបចំយុទ្ធសាស្ត្រទីផ្សារបានយ៉ាងត្រឹមត្រូវចំគោលដៅនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ ២ .ការថែរក្សាអតិថិជន គោលបំណងការសិក្សាពីឥរិយាបថរបស់អតិថិជនគឺមិនមែនត្រឹមតែដើម្បីទាក់ទាញនូវអតិថិជនថ្មីតែប៉ុណ្ណោះទេ ។​ លើសពីនេះទៅទៀតវាក៏ជាយុទ្ធវិធីក្នុងការថែរក្សានូវអតិថិជនចាស់ផងដែរ។ កាលណាអតិថិជនរបស់អ្នកពេញចិត្តនឹងផលិតផលឬសេវាកម្មរបស់់អ្នកហើយនោះពួកគេនឹងនៅតែគាំទ្រផលិតផលរបស់អ្នកបន្តទៀត។​ ដូចដែលអ្នកបានដឹងស្រាប់ហើយថាកម្មវត្ថុនៃការធ្វើទីផ្សារគឺជាសិល្ប៍វិធីដែលធ្វើយ៉ាងណាឲ្យអតិថិជនទិញផលិតផលរបស់អ្នកម្តងហើយម្តងទៀត។ អាស្រ័យហេតុនេះហើយទើបទាមទារឲ្យអ្នកចំណាយពេលស្វែងយល់និងយកចិត្តទុកដាក់ចំពោះឥរិយាបថរបស់អតិថិជនឲ្យបានច្រើនជាងមុនទើបអ្នកអាចធ្វើឲ្យពួកគេពេញចិត្តនិងនៅជាមួយអ្នកបានយូរ។ ៣. រៀបចំយុទ្ធសាស្ត្រទីផ្សារដែលមានប្រសិទិ្ធភាព ជាទូទៅយុទ្ធាការទីផ្សារភាពច្រើនគឺសុទ្ធសឹងតែមានគោលបំណងបញ្ជូននូវខ្លឹមសារយ៉ាងច្បាស់លាស់ទៅកាន់ក្រុមអតិថិជនផ្សេងៗពីគ្នាទៅតាមឥរិយាបថរបស់ពួកគេ។ ជាក់ស្តែងប្រសិនបើអ្នកចង់ផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅដែលជាកុមារ អ្នកអាចជ្រើសរើសការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍...

តើយុទ្ធសាស្ត្រទីផ្សារ 5Ps មានអ្វីខ្លះ?

  យុទ្ធសាស្ត្រទីផ្សារ 5Ps គឺជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាពមួយជាពិសេសសម្រាប់អាជីវកម្មដែលទើបតែចាប់ផ្តើមដំបូង។ តាមរយៈការអនុវត្តន៍នូវយុទ្ធសាស្ត្រមួយនេះអ្នកនឹងអាចស្គល់កាន់តែច្បាស់អំពីអាជីវកម្មរបស់អ្នកនិងអតិថិជនគោលដៅរបស់អ្នក។ លើសពីនេះទៅទៀតវាក៏អាចជួយអ្នកក្នុងការកំណត់ថាអ្វីដែលដំណើរការនិងអ្វីដែលមានបញ្ហានៅក្នុងការធ្វើអាជីវកម្មទាំងមូលផងដែរ។ តើយុទ្ធសាស្ត្រទីផ្សារ 5Ps មានអ្វីខ្លះ? ១ . Product (ផលិតផល) ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកត្រូវតែដឹងឲ្យបានច្បាស់អំពី ព័ត៌មានលម្អិតផ្សេងៗដែលទាក់ទងទៅនឹងផលិតផលឬសេវាកម្មរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏ត្រូវតែដឹងផងដែរថាតើផលិតផលរបស់អ្នកអាចដោះស្រាយបញ្ហាអ្វីខ្លះរបស់អតិថិជនហើយដោះស្រាយដោយរបៀបណាដែរ? ពីព្រោះថានៅពេលដែលអតិថិជនមករកអ្នកអ្វីដែលពួកគេរំពឹងចង់បាននោះគឺជាផលិតផលឬសេវាកម្មដែលអាចដោះស្រាយនូវបញ្ហារបស់ពួកគេបាន។ វាដូចជាប្រៀបដូចជាអ្នកជំងឺនិងគ្រូពេទ្យដែរ លុះត្រាដែលពួកគេឈឺទើបពួកគេទៅរកគ្រូពេទ្យ។ មិនមែនសុខៗទៅរកគ្រូពេទ្យនោះទេ។ ដូច្នេះម្ចាស់អាជីវកម្មគឺប្រៀបដូចជាគ្រូពេទ្យអញ្ជឹងអ្នកត្រូវតែដឹងឲ្យបានច្បាស់ថាអ្វីជាបញ្ហានិងតម្រូវការដ៏ពិតប្រាកដរបស់ពួកគេហើយបង្ហាញទៅកាន់អតិថិជនថាអ្នកពិតជាអាចដោះស្រាយបញ្ហារបស់ពួកគេបានមែន។ ២ .Price ( តម្លៃ )   តើផលិតផលរបស់អ្នកមានតម្លៃប៉ុន្មាន? នេះគឺជាសំណួរមួយដែលអ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់ពីព្រោះថាគោលបំណងដ៏ធំបំផុតនៅក្នុងការធ្វើអាជីវកម្មគឺធ្វើយ៉ាងណាឲ្យមានផលចំនេញ​ ។  ហេតុដូច្នេះហើយអ្នកត្រូវតែមានភាពច្បាស់លាស់ជាមួយនឹងតម្លៃបើមិនដូច្នេះទេអាជីវកម្មរបស់អ្នកអាចប្រឈមមុខនឹងការខាតបង់ជាក់ជាមិនខានទ្បើយ។...

តើមានយុទ្ធសាស្ត្រទីផ្សារណាខ្លះដែលអ្នកគួរតែអនុវត្តន៍នៅលើបណ្តាញសង្គម Facebook?

Facebook ដែលអ្នកទាំងអស់គ្នាតែងតែស្គាល់ថាជាវេទិកាសម្រាប់បង្កើតឬភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយអ្នកដទៃនោះ ឥឡូវនេះកំពុងតែបានប្រែក្លាយទៅជាឧបករណ៍ដ៏មានសក្តានុពលនៅក្នុងការធ្វើទីផ្សារនាពេលបច្ចុប្បន្ន។ នៅក្នុងបរិបទដែលពោរពេញទៅដោយការប្រកួតប្រជែងដ៏ស្វិតស្វាញមួយនេះប្រសិនបើអ្នកមិនព្រមទទួលយកនូវការផ្លាស់ប្តូរឬមិនព្រមបត់បែនឲ្យស្រមទៅតាមទំនោររបស់អតិថិជនទេនោះអាជីវកម្មរបស់អ្នកអាចនឹងត្រូវបានមើលរំលងដែលជាហានិភ័យមួយសម្រាប់អាជីវកម្ម។ អាស្រ័យហេតុនេះហើយការធ្វើទីផ្សារតាមបណ្តាញសង្គមគឺជាកត្តាដែលសំខាន់ខ្លាំងណាស់អាជីវកម្ម។ តើមានយុទ្ធសាស្ត្រទីផ្សារណាខ្លះដែលអ្នកគួរតែអនុវត្តន៍នៅលើបណ្តាញសង្គម Facebook? ១​. រៀបចំគេហទំព័រអាជីវកម្ម( Facebook Business  Page) របស់អ្នកឲ្យមានលក្ខណៈស្តង់ដាត្រឹមត្រូវ   គេហទំព័រអាជីវកម្មដែលអ្នកបានបង្កើតនោះគឺតំណាងឲ្យអាជីវកម្មរបស់អ្នកដែលចង់បង្ហាញទៅកាន់អតិថិជននៅតាមបណ្តាញសង្គម ។ ការរៀបចំ​គេហទំព័រអាជីវកម្មរបស់អ្នករៀបចំឲ្យមានមានរបៀបរៀបរយត្រឹមត្រូវនិងគួរឲ្យទាក់ទាញគឺជាផ្នែកមួយនៃការបង្កើននូវទំនុកចិត្តពីអតិថិជនក៏ដូចជាកសាងនូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកផងដែរ។ ម្យ៉ាងវិញទៀតនៅពេលដែលអតិថិជនចង់ដឹងបន្ថែមអំពីអ្នកពួកគេគ្រាន់តែចូលទៅកាន់គេហទំព័រអាជីវកម្មរបស់អ្នកនោះពួកគេនឹងរកឃើញព័ត៌មានផ្សេងៗដែលទាក់ទងនឹងអ្នកបានយ៉ាងងាយស្រួល។ យ៉ាងណាមិញអ្នកគួរតែបំពេញនូវព័ត៌មានសំខាន់ៗដូចជា - ផ្លាស់ប្តូរនូវ Profile Picture ដោយដាក់នូវ​ Logo របស់អ្នក និង Cover Photo...

តើអ្វីទៅជា Influencer Marketing?

  Influencer Marketing គឺជាយុទ្ធសាស្ត្រទីផ្សារមួយដែលផ្តោតទៅលើការសហការជាមួយនឹងបុគ្គលដែលមានប្រជាប្រិយភាព( Influencers)ដើម្បីឲ្យពួកគេធ្វើការផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នក។ ជាទូទៅបុគ្គលដែលមានប្រជាប្រិយភាព(Influencers)តែងតែទទួលបាននូវ ការស្រលាញ់និងចូលចិត្តពីអ្នកគាំទ្រជាច្រើននៅតាមបណ្តាញសង្គមដូចជា Facebook Instagram និង​ YouTube ដែលសុទ្ធសឹងតែជាច្រកផ្សព្វផ្សាយដ៏មានឥទ្ធិពលសម្រាប់អាជីវកម្ម។ កត្តាចិត្តសាស្ត្រមួយដែលធ្វើឲ្យយុទ្ធសាស្ត្រទីផ្សារមួយនេះទទួលបាននូវលទ្ធផលខ្ពស់នោះគឺអតិថិជនភាគច្រើននឹងទិញឬប្រើប្រាស់នូវផលិតផលក៏ដូចជាសេវាកម្មណាដែលពួកគេស្គាល់តាមរយៈការណែនាំពីមិត្តភក្តិ មនុស្សជុំវិញខ្លួននិងបុគ្គលដែលពួកគេគាំទ្រជាជាងការស្គាល់តាមរយៈផ្សព្វផ្សាយរបស់ក្រុមហ៊ុន។ យ៉ាងណាមិញ Influencers គឺត្រូវបានបែងចែកជា ៥ ប្រភេទ ដូចជា ១. Micro-influencer Micro-influencerគឺសំដៅទៅលើបុគ្គលដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនិងអ្នកគាំទ្រដែលមានចំនួនរាប់ពាន់ទៅរាប់ម៉ឺននាក់។ ពួកគេគឺជាក្រុមមនុស្សដែលមានទំនោរនិងចំណង់ចំណូលចិត្តដូចគ្នាឬស្រដៀងគ្នាទៅលើរឿងអ្វីមួយ ។ ម្យ៉ាងវិញទៀតពួកគេបានបង្កើតនូវទំនាក់ទំនងនិងសម្ព័ន្ធភាពដ៏ល្អជាមួយនឹងអ្នកគាំទ្ររបស់ពួកគេតាមរយៈការបង្កើតនូវមាតិកាថ្មីៗដូចជារូបភាពនិងវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ ។​...

តើធ្វើដូចម្ដេចទើបអាចវិភាគទីផ្សារបានល្អិតល្អន់?

តើធ្វើដូចម្ដេចទើបអាចវិភាគទីផ្សារបានល្អិតល្អន់? ការវិភាគទីផ្សារគឺជារឿងមួយដែលចាំបាច់បំផុតចំពោះការធ្វើអាជីវកម្ម ព្រោះការដឹងពីទីផ្សារបានច្បាស់នឹងធ្វើឲ្យអាជីវកម្មនោះរីកដុះដាលកាន់តែខ្លាំង និង មានអ្នកគាំទ្រកាន់តែច្រើនផងដែរ ជាពិសេសអាចធ្វើឲ្យម៉ាកយីហោនៃអាជីកម្មនោះឈានមុខគេលើទីផ្សារប្រកួតប្រជែង។ហើយខាងក្រោមនេះគឺជាសំណួរមួយចំនួនដែលយើងអាចសួរមកខ្លួនឯងដើម្បីស្វែងយល់ពីទីផ្សារនៃការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែច្បាស់៖ ១. នរណាជាអតិថិជនពិតប្រាកដរបស់អ្នក     សរសេរតារាងគុណសម្បិត្តនិងលក្ខណៈទាំងអស់ដែលអតិថិជនគោលដៅគួរមាន ដូចជា អាយុ ការសិក្សា មុខរបរ កម្រិតចំណូល ទស្សនៈ ឬតម្រូវការរបស់គេជាអ្វីខ្លះ។ បើអ្នកកាន់តែអាចកំណត់ពីអតិថិជនគោលដៅជាក់ច្បាស់ប៉ុណ្ណា ការស្វែងរកអតិថិជនទាំងនេះដើម្បីជជែកក៏កាន់តែស្រួលឡើងប៉ុណ្ណោះដែរ។ ២. នរណាទិញទំនិញឬសេវាកម្មរបស់អ្នកនៅពេលនេះ? អ្នកគួរតែប្រើច្បាប់ 80/20 ថានរណាគឺជា20%នៃអតិថិជនរបស់អ្នកដែលជាអ្នកបង្កើតចំណូល80%នៃធុរកិច្ចរបស់អ្នក?តើពួកគេមានអ្វីខ្លះដែលដូចគ្នា?តើអ្នកអាចរកអតិថិជនដែលដូចអតិថិជនដ៏ល្អបំផុតនាពេលបច្ចុប្បន្នបានច្រើនឡើងយ៉ាងដូចម្ដេច? ៣. នរណាជាអតិថិជនអនាគតរបស់អ្នក? ទីផ្សារមានការផ្លាស់ប្ដូរជាបន្តបន្ទាប់ អ្នកក៏ត្រូវតែផ្លាស់ប្ដូរដូចគ្នា អ្នកអាចធ្វើការប៉ាន់ស្មាន៥ឆ្នាំទៅមុខ ដោយវាយតម្លៃពីទំនោរបច្ចុប្បន្ន ថាតើនរណាមានឱកាសជាអតិថិជនដ៏ល្អបំផុតរបស់អ្នកនៅពេលនេះ? ៤....

យុទ្ធសាស្រ្តឈ្នះៗ ក្នុងការធ្វើទីផ្សារ

ពិតណាស់ក្នុងការធ្វើទីផ្សារ មានយុទ្ធសាស្រ្តជាច្រើនដែលលើកឡើងមក នៅក្នុងការប្រកួតប្រជែងជាមួយគូប្រជែងរបស់លោកអ្នក ។​​ ប៉ុន្តែមិនមែនគ្រប់ការធ្វើទីផ្សារ សុទ្ធតែត្រូវការប្រកួតប្រជែងនោះទេ ។ យុទ្ធសាស្រ្តមួយនៅប៉ែកអឺរ៉ុបតែងតែធ្វើនោះគឺ  យុទ្ធសាស្រ្តឈ្នះៗ ។​ យុទ្ធសាស្រ្តឈ្នះៗ គឺជាយុទ្ធសាស្រ្តដែលពួកគេសហការគ្នា ក្នុងគោលបំណងផ្សេងៗ ហើយការធ្វីទីផ្សាររបៀបនេះគឺ មិនមានអ្នកចាញ់ទេ គឺមានតែអ្នកឈ្នះនិងអ្នកឈ្នះ ។ ដូចនេះរាល់ការធ្វើអាជីរកម្មមិនមែនសុទ្ធតែចាំបាច់ត្រូវធ្វើការប្រកួតប្រជែងនោះទេ ព្រោះពេលខ្លះការបំលែងអាជីវកម្មផ្សេងទៅជាដៃគូសហការ គឺជាការធ្វើទីផ្សារមួយដ៏ឈ្លាសវៃបំផុត ។​ ខាងក្រោមនេះគឺជាអត្ថបទមួយដែលនិយាយអំពី ការសហការដ៏ជោគជ័យមួយរវាង ក្រុមហ៊ុន...

តើការប្រើប្រាស់វីដេអូរផ្សព្វផ្សាយ​លើFacebook ពិតជា​មានប្រសិទ្ធភាពខ្ពស់ជាងគេឬ?

ការផ្សព្វផ្សាយនៅលើFacebook​លែងជា​ប្រធានបទដែលថ្មីទៀតហើយ​នៅពិភព​អាជីវកម្ម​នៅប្រទេស​កម្ពុជា។ យើងឃើញ​មានការផ្សព្វផ្សាយ​វគ្គបណ្តុះបណ្តាលជាច្រើន​ស្តីពី​ប្រើប្រាស់Pageឱ្យបានជោគជ័យ លក់អីក៏ដាច់ អាថ៌កំបាំងចាយលុយតិចលើFacebookជាដើម ។ល។   ហើយថ្មីៗនេះ ក៏មានការបើកវគ្គបណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់វីដេអូ​ដើម្បីធ្វើការផ្សព្វផ្សាយដោយសារតែវាមានប្រសិទ្ធភាពខ្ពស់ជាងគេ។ តើនេះជាការពិតមែនទេ? មិនខុសនោះទេ ហើយក៏មិនត្រូវទាំងស្រុងដែរ។ វីដេអូបានក្លាយជាមាតិកាដែលពេញនិយម និងមានប្រសិទ្ធភាពបំផុតនាពេលបច្ចុប្បន្ន ដោយអាច​ទៅដល់មនុស្សច្រើនជាង​រូបភាពឬអក្សរ ហើយនេះ​មិនមែនទើបតែកើតឡើងនោះទេ ទំនោរនៃការ​ជម្រុញឱ្យ​មានបង្កើតវីដេអូគឺ​មានតាំងពី​ប្រហែល ៣ឆ្នាំ​មុនមកម្ល៉េះ។ ហេតុអ្វី? Facebook ចង់ធ្វើការប្រកួតប្រជែងជាមួយ​នឹង Youtubeដែលជាបណ្តាញមើលវីដេអូធំជាងគេនៅលើពិភពលោក ដូចនេះ​មិនមានអ្វីចម្លែកទេ​ដែលFacebookចង់​លើកទឹកចិត្តអ្នកដែលបង្ហោះវីដែអូ ឬមាតិការជាបែបវីដេអូ​ដើម្បីអាចទទួលបានផលខ្ពស់ជាង​ប្រភេទមាតិការផ្សេងៗទៀត។ ក៏ប៉ុន្តែ​​​​​ មិនមែនវីដេអូ​ទាំងអស់​សុទ្ធតែទទួលបាន​ប្រសិទ្ធភាព និងទទួលបានផលខ្ពស់ជាង​ការប្រើប្រាស់រូប​ភាព​ផ្សព្វ​ផ្សាយនោះទេ។ វីដេអូ​មានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ...

៤ សំណួរដែលជួយពន្លឿនការធ្វើទីផ្សាររប​ស់អ្នកនៅតាមបណ្តាញសង្គម

សព្វថ្ងៃនេះក្រុមហ៊ុនគ្រប់ខ្នាតទាំងអស់បាននឹងកំពុងបង្កើនការអភិវឌ្ឍយុទ្ធសាស្រ្តទីផ្សារនៅតាមបណ្តាញសង្គមឲ្យកាន់តែមានប្រសិទ្ធភាព។យុទ្ធសាស្រ្តឌីជីថលដែលទទួលបានជោគជ័យមិនមែនមកពីសោភ័ណ្ឌភាពឬស្ទីលនោះទេ ប៉ុន្តែជាជាការរួមបន្សំរវាងអ្វីដែលយីហោរបស់អ្នកសន្យាថានឹងផ្តល់ជូន។ ខាងក្រោមនេះគឺជាសំណួរដែលអ្នកត្រូវ​សួរខ្លួនឯងដើម្បីឲ្យការធ្វើទីផ្សាររបស់អ្នកបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៖ ១. តើអ្វីខ្លះជាគោលដៅរបស់អ្នក? អ្នកត្រូវដឹងថាគោលដៅរបស់អ្នកគឺជាអ្វីសិនទើបអ្នកអាចសម្រេចផែនការទៅបានយ៉ាងរលូន។ គោលដៅវាគឺជា​បង្គោលមួយដែលជួយប្រាប់យើងថាត្រូវដើរដល់ត្រឹមណា ធ្វើដល់ត្រឹមណា និងត្រូវគិតយ៉ាងមិចដើម្បីទទួលបានវា។ម៉្យាងវិញទៀតគោលដៅវាមានភាពជាក់លាក់ និងប្រាកដប្រជាដូចជាការជំរុញការលក់ ការពង្រីកភូមិសាស្រ្ត ការបង្កើនការលក់ឲ្យមានគុណភាពល្អជាដើម។នៅពេលដែលអ្នកបានកំណត់គោលដៅរបស់អ្នកហើយ អ្នកត្រូវតែសួរខ្លួនឯងថា តើខ្លួនឯងចូលចិត្តការស្រាវជ្រាវ ការរុករកដែរឬទេ?តើអ្នកចូលចិត្តធ្វើការទំនាក់ទំនងតាមបណ្តាញសង្គម ដែរឬទេ?តើអ្នកចង់ជម្រុញឲ្យមានការផ្លាស់ប្តូរដែរឬទេ? ទាំងនេះវាគឺជាលំនាំមួយដែលជួយឲ្យការធ្វើទីផ្សាររបស់អ្នកបានជោគជ័យ។ ២. តើយើងគួរប្រើច្រកផ្សព្វផ្សាយអ្វីខ្លះ? ការធ្វើការសម្រេចចិត្តជុំវិញជ្រើសរើសបណ្តាញសង្គមត្រូវតែចាក់ឬសចំពោះការយល់ដឹងពីអត្តសញ្ញាណនិងចំណង់ចំណូលចិត្តរប​ស់អតិថិជន។ បណ្តាញសង្គមខុសគ្នា នាំឲ្យមានចំនួនអតិថិជន និងប្រភេទអតិថិជនក៏ខុសគ្នាដែរ ដូចនេះហើយអ្នកត្រូវតែធ្វើការស្រាវជ្រាវដើម្បីឲ្យដឹងថាអតិថិជនគោលដៅរបស់អ្នក ថាតើពួកគាត់តែងតែចំណាយពេលជាមួយ​បណ្តាញសង្គមមួយណាច្រើនជាងគេ។​ឧទាហរណ៍ជាក់ស្តែងដូចជា យុវវ័យភាគច្រើនចូលចិត្តលេងកម្សាន្តនៅក្នុងកម្មវិធី Tik Tok,...

ច្បាប់ទាំង៣ដែលអាចទាក់ទាញអតិថិជនថ្មីៗបាន

នៅក្នុងមុខជំនួញ ​ ក្រុមហ៊ុននីមួយៗតែងតែមានយុទ្ធសាស្រ្ត យុទ្ធវិធីផ្សេងៗគ្នាក្នុងការទាក់ទាញអតិថិជនថ្មីឲ្យបានច្រើនដើម្បីបង្កើននូវប្រាក់ចំណូលនៅក្នុងការធ្វើអាជីវកម្ម។មានច្បាប់ជាច្រើនដែលអាចឆក់យកដួងចិត្តរបស់អតិថិជនថ្មីៗបានយ៉ាងច្រើន ប៉ុន្តែថ្ងៃនេះយើងនឹងលើច្បាប់តែ៣ប៉ុណ្ណោះមកធ្វើការបកស្រាយ ហើយច្បាប់ទាំង៣នេះដែរពិតជាមានប្រសិទ្ទខ្ពស់ក្នុងការទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើន។ ១. បង្ហាញនូវមាតិកាដែលពួកគេអាចនឹងមានចំណាប់អារម្មណ៍ តើគួរបង្ហាញមាតិកាយ៉ាងណាដើម្បីទាក់ចិត្តអតិថិជនបានច្រើនទៅ? តើគួរធ្វើយ៉ាងណាដើម្បីឲ្យអតិថិនចងចាំនូវផលិតផលរបស់យើង? កត្តាដែលសំខាន់បំផុតក្នុងការទាក់ទាញអតិថិជនថ្មីៗបានកាន់តែច្រើននោះគឺផ្តោតសំខាន់ទៅលើការធ្វើមាតិការទីផ្សារ (Content Marketing)​។ ប៉ុន្តែអ្វីទៅជាមាតិការទីផ្សារ? មាតិការទីផ្សារ គឺជាផ្នែកមួយនៃការធ្វើទីផ្សារ​ ដែលវាផ្តោតទៅលើការបង្កើត ផ្សាយនិងចែកចាយនូវព័ត៌មានដែលមានដូចជារូបភាព អត្ថបទខ្លីឬវែង វីដេអូ រូបភាព សម្លេង ។ល។ ទៅកាន់អតិថិជននៅលើបណ្តាញសង្គម( Facebook, YouTube, Instagram ។ល។)...

តើបង្កើតក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថលសម្រាប់ក្រុមហ៊ុនគួរមានប៉ុន្មាននាក់?

ក្រុមហ៊ុនកាន់តែច្រើនឡើង​ៗចាប់ផ្តើម​យកចិត្តទុកដាក់​បណ្តាក់ទុន និង​បង្កើនការចំណាយលើ​ការធ្វើទីផ្សារ​នៅ​តាមប្រព័ន្ធឌីជីថលនានាដោយសារតែពួកគាត់​ចាប់ផ្តើម​យល់ពីតម្លៃ និង​ប្រសិទ្ធភាព​របស់វា។ ទំនោរ​មួយ​នេះ គឺកើតឡើង​ដោយសារតែអតិថិជន និង​អ្នកប្រើប្រាស់ទូទៅ បានចំណាយពេលកាន់តែច្រើនឡើងជាមួយ​នឹង​ច្រកឌីជីថល​នានាដូចជា​បណ្តាញសង្គម Facebook Instagram Youtube និងគេហទំព័រព័ត៌មាន ហើយ​កាន់តែតិចទៅៗជាមួយ​នឹង​ច្រកផ្សព្វផ្សាយ​ជំនាន់មុន​ដូចជា​ទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី ឬកាសែតជាដើម។ទំនោរមួយនេះ នឹងកាន់តែវិវឌ្ឍន៍​ទៅមុខយ៉ាងឆាប់រហ័ស មិនមានល្បឿនថមថយឡើយ ហើយ​ច្រកឌីជីថល​ជាច្រើនថ្មីៗទៀត​នឹង​លេចចេញជាបន្តបន្ទាប់ ដែលតម្រូវឱ្យ​ក្រុមហ៊ុន និងសហគ្រាស​សម័យថ្មីនេះត្រូវតែតាមដាន និងធ្វើបច្ចុប្បភាពយុទ្ធសាស្ត្រទីផ្សារ​របស់ខ្លួនជានិច្ច។ ដោយសារ​តែភាពចាំបាច់​ក្នុង​ការបង្ហាញវត្តមាននៅលើ​ប្រព័ន្ធឌីជីថល និង​ចេះរៀបចំយុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថល​ឱ្យទាន់ទំនោរសង្គម ក្រុមហ៊ុន និង​ម្ចាស់អាជីវកម្មជាច្រើន​បាន​សម្រេចចិត្ត​ជាវសេវាកម្មឱ្យក្រុមហ៊ុនភ្នាក់ងារ​យុទ្ធសាស្ត្រទីផ្សារ​ឌីជីថល​ជួយសម្របសម្រួល...

ប្រើប្រាស់​ភ្លេង​ដើម្បី​ជម្រុញ​ឱ្យ​អតិថិជន​ចាយលុយ​កាន់​តែច្រើន

តាមពិតទៅ វា​មិនមែនជា​អាថ៌កំបាំងទៀតទេ​ដែល​ហាងទំនិញ ផ្សារទំនើប ឬភោជនីយដ្ឋានប្រើប្រាស់ទេសភាព ក្លិន និងសម្លេងដើម្បីបង្កើត​បានជាបរិយាកាសណាមួយ​ជួយ​ទាញ​ផលចំណេញ​ និង​លំហូរ​នៃអតិថិជន។        នៅឆ្នាំ​១៩៧៣ សាស្ត្រាចារ្យ​ផ្នែក​ធុរកិច្ច លោក Philip Kotler ដែលអ្នកនៅក្នុង​វិស័យ​នេះដាក់ឈ្មោះ​ឱ្យជា​បិតា​ផ្នែកទីផ្សារ​បាន​ណែនាំ​នូវបច្ចេកទេស​មួយ​គឺ “ការបង្កើតបរិយាកាស”។ វា​គឺជា​បច្ចេកទេស​មួយ​ដែលគេ​យក​មកអនុវត្ត​ដើម្បី​រៀបចំហាង​ឱ្យ​មាន​បរិយាកាសមួយដើម្បីគាំទ្រនូវ​គោលបំណង​ និង​ការ​ចង់បានរបស់គេដូចជា​ជួយជម្រុញ​ការលក់​ឱ្យបានច្រើន ឬគ្រប់គ្រង​លំហូរ​ភ្ញៀវ។ លោកបានលើកឡើងថា “ក្នុង​ករណីខ្លះ ទីកន្លែងដែលមានការរៀបចំឱ្យ​មានបរិយាកាសណាមួយ គឺមានឥទ្ធិពលលើការសម្រេច​ចិត្ត​ទិញ​ខ្លាំងជាង​ផលិត​ផលខ្លួនឯងទៅទៀត។ ហើយ​ក្នុង​ករណីខ្លះទៀត បរិយាកាសគឺជា​ផលិតផល​គោល”។ នៅក្នុង​អត្ថបទនេះ ខ្ញុំ​សូម​លើកយក​ផ្នែកមួយ​នៃការ​បង្កើត​បរិយាកាស​គឺការ​ប្រើប្រាស់ភ្លេង​នៅក្នុង​ហាង ផ្សារទំនើប...

តើនរណាខ្លះជាអតិថិជន​គោលដៅ​របស់អ្នក​នៅលើFacebook?

ប្រសិន​បើខ្ញុំ​សំណួរ​នេះទៅកាន់​ម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារ មាន​មនុស្ស​មិនតិច​ទេដែល​នឹងឆ្លើយថា អ្នកណាក៏អាចក្លាយជាអតិថិជន​របស់ពួកគាត់ដែរ។ ចម្លើយនេះមិនមែនខុសទាំងស្រុងនោះទេ ប៉ុន្តែ​ភាពពិតជាក់ស្តែងនៅក្នុងពិភពអាជីវកម្ម​ គឺមិនអាចទៅរួច​នោះទេដែលគ្រប់ៗគ្នា​សុទ្ធ​ជាអតិថិជន​នោះ ព្រោះថា យើងមិនអាចចាប់យក​ចំណែកទីផ្សារ​បានគ្រប់ស្រទាប់​វណ្ណៈ គ្រប់ប្រភេទក្រុមមនុស្សនោះទេ គឺមាន​ករណី​តិចតួចបំផុត។ ម្ចាស់អាជីវកម្ម​ឆ្លាតវៃ និង​អ្នកទីផ្សារ​ដែល​វាងវៃ គឺជាអ្នកដែលចេះ​ស្វែង​យល់ និងកំណត់​ក្រុមអតិថិជនរបស់ខ្លួនឱ្យបាន​ត្រឹមត្រូវដើម្បី​ចំណេញ​ពេលវេលា ចំណេញកម្លាំង និងប្រាក់កាស​សម្រាប់ការផ្សព្វ​ផ្សាយអំពីផលិតផល​ឬសេវាកម្ម។ ហើយ​បច្ចុប្បន្ន​ពួកគេ​បានចាប់ផ្តើមដឹង​ថា ការចំណាយលុយទៅលើការផ្សព្វ​លើ​ទំព័រកាសែត ទស្សនាវដ្តី ឬ​ទូរទស្សន៍​គឺជា​ការចំណាយ​ដែលមាន​តម្លៃថ្លៃ និង​មិន​មាន​ប្រសិទ្ធផលខ្ពស់​បើ​ប្រៀបធៀបនឹងការចំណាយ​នៅលើ​Facebook។ ហេតុដូចនេះ​ហើយ បច្ចុប្បន្ន យើងឃើញ​មាន​ការប្រែប្រួលយ៉ាងខ្លាំងទៅលើការធ្វើយុទ្ធសាស្ត្រទីផ្សារ...

៤​យុទ្ធសាស្រ្តចូលទីផ្សារកម្ពុជារបស់ Uber

ក្រុមហ៊ុន Uber គឺជាក្រុមហ៊ុន​បំរើ​​​សេវា​នៅក្នុង​​ផ្នែក​សេវាកម្មតាក់ស៊ី។​ ក្រុមហ៊ុន Uber គឺជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ ​ដែល​បំរើ​សេវាកម្ម​ចាស់​តាម​​របៀប​​ថ្មី តាម​រយៈការ​អនុវត្ត​បច្ចេក​វិទ្យា​សម័យ​ទំនើប ដោយ​​ភ្ជាប់​ជាមួយ​ស្មាត​ហ្វូន​។ ​អ្នក​ប្រើ​ប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​ Uber ត្រូវ​ដោន​ឡូត​ Uber App ដាក់​ក្នុង​ស្មាត​ហ្វូន​ពួក​គេ​ជា​មុន​សិន​ ហើយ​បន្ទាប់មក​​ពួក​គេ​អាចប្រើ​ App នោះ​ដើម្បី​បញ្ជា​ហៅ​តាក់​ស៊ីដែល​នៅ​ជិត​បំផុត​។​ គួរ​ញ្ជាក់​ដែរ​ថា​ ក្រុមហ៊ុន Uber មាន​ដើម​កំណើត​ពី​សហរដ្ឋអាមេរិក​ ហើយ​មក​ទល់​នឹង​សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​នេះ​មាន​ប្រតិបត្តិ​ការ​នៅ​ក្នុង​៥៧០ទី​ក្រុង​ទូទាំង​ពិភពលោក​។ ​តើ​ Uber ប្រើ​យុទ្ធ​សាស្រ្ត​ចូល​ទី​ផ្សារ​កម្ពុជា​ដោយ​របៀប​ណា​ខ្លះ? ...

តើ​អ្វី​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ម៉ាក​សញ្ញា​(Brand Ambassador)?

ឯក​​អគ្គរាជ​​ទូត​​នៃ​ម៉ាក​​សញ្ញា​គឺ​​ជា​​មនុស្ស​​ម្នាក់​​ដែល​​ផ្សព្វ​​ផ្សាយ​​ពី​​ផលិត​​ផល​​​និង​​សេវា​កម្ម​​របស់​​អាជីវកម្ម​​ធុន​​តូច​​។​ ពួក​​គេ​​បង្កើន​​ការ​​លក់​របស់​​អាជីវកម្ម​​ធុន​​តូច​​ដោយ​​ការ​​ធ្វើ​​ឲ្យ​​គេ​​ស្គាល់​​អំពី​​ម៉ាក​​សញ្ញា​​នៃ​​អាជីវកម្ម​​នោះ​។​ ពួក​​គេ​​អាច​​ជា​​មនុស្ស​​ដែល​​អ្នក​​ជួល​​ពី​​ខាង​​ក្រៅ​​​មក​ បុគ្គលិក​​​​ឬ​​អ្នក​​ដែល​​មក​​ធ្វើ​​ការ​ស្មគ្រ័​​ចិត្ត​​ជា​ដើម​។​​ តើ​ឯក​អគ្គរាជ​ទូត​នៃ​ម៉ាក​សញ្ញា​មាន​ប៉ុន្មាន​ប្រភេទ​?​ ឯក​​អគ្គរាជ​​ទូត​​នៃ​​​ម៉ាក​​សញ្ញា​​មាន​​ជា​​ច្រើន​​ប្រភេទ​​ផ្សេង​ៗ​​គ្នា​​ដែល​​អ្នក​​អាច​​ជ្រើស​រើស​​បាន​។​ មាន​ម្ចាស់​​​អាជីវកម្ម​​ធុន​​តូច​មួយ​​ចំនួន​​​​ជ្រើស​​រើស​​ធ្វើ​​ជា​​ឯក​​អគ្គរាជ​​ទូត​​នៃ​ម៉ាក​​សញ្ញា​​របស់​​គេ​​ដោយ​​ខ្លួន​​ឯង​​និង​​ខ្លះ​​ទៀត​​ជួល​​អ្នក​​ដែល​​មាន​របៀប​​វិជ្ជា​​ជីវៈ​​ស្រាប់​មក​។ តើ​ឯក​​អគ្គ​រាជ​​ទូត​​ធ្វើ​​អ្វី​​ឲ្យ​​ពិត​ប្រាកដ​​? បើ​​យើង​​មើល​ទៅ​​ការងារ​​របស់​​ឯក​​អគ្គ​រាជ​​ទូត​​នៃ​​ម៉ាក​​សញ្ញា​ឃើញ​​ថា​​ងាយ​​ស្រួល​​ ប៉ុន្តែ​​ការងារ​នោះ​​ច្រើន​​ជាង​​អ្វី​​ដែល​​យើង​​មើល​​ឃើញ​​ទៅ​​ទៀត​​។​ បើ​​ទោះ​​បី​​ជា​​ឯក​​អគ្គ​រាជ​ទូត​​​ត្រូវ​​បាន​​ជួល​​មក​​ដោយ​​បង់​​ប្រាក់​​ឬ​​មិន​​បង់​​ប្រាក់​​ក្តី​​ ​ការ​ងារ​​របស់​ពួក​​គេ​គឺ​ត្រូវ​​ធ្វើ​​ឲ្យ​​អតិថិជន​​មើល​​មក​​ក្រុម​ហ៊ុន​​ថា​ល្អ​។ ជា​​ពិសេស​​អ្នក​​ដែល​​បាន​​ជួល​​មក​​ដោយ​​បង់​​ប្រាក់​​​មាន​​ទំនួល​​ខុស​​ត្រូវ​​ផ្សេង​ៗ​​ទៀត​​ផង​​ដែរ។ ឧទាហរណ៍​៖ ជា​​ញឹក​ញប់​​ពួក​​គេ​​ត្រូវ​​ទទួល​​​ខុស​ត្រូវ​​​ក្នុង​​​ការ​អភិវឌ្ឍន៍​​​គំនិត​​ទីផ្សារ​ និង​​ធ្វើ​​ការ​​ប្រមូល​​ផ្តុំ​​នូវ​​ការ​​ឆ្លើយ​​តប​​ណា​​ដែល​​មាន​​ប្រយោជន៍​​​ពី​​​អតិថិជន​​។ ពួក​​គេ​​គឺ​​ដូច​​ជា​​បុគ្គលិក​​ដែរ​​ហើយ​​និង​​​ត្រូវ​​ចូល​​រួម​​ការ​​ប្រជុំ​​ទៀត​​ផង​។ ឯក​​អគ្គរាជ​ទូត​​មួយ​​ចំនួន​​​ផុស​​ពី​​ផលិត​​ផល​​និង​​សេវាកម្ម​​របស់​​អ្នក​​។ អ្នក​​ខ្លះ​​ទៀត​​ចូល​​រួម​កម្ម​វិធី​​ផ្សេង​ៗ​​ដើម្បី​​ផ្សព្វ​ផ្សាយ​​ពី​​ផលិត​​ផល​​របស់​​អ្នក​។ ត្រូវ​​​ចាំ​​​ទុក​​​ក្នុង​​​ចិត្ត​​ថា​​​ឯក​​​អគ្គរាជ​​​ទូត​​​ដែល​​​ល្អ​​​នឹង​​អាច​​មាន​​​​ប្រយោជន៍​​​ទៅ​​កាន់​​​ទី​​ផ្សារ​​​គោលដៅ​​​ជាក់​​លាក់​​ណា​​មួយ​​តែ​​ប៉ុណ្ណោះ​​។ មាន​​ក្រុមហ៊ុន​មួយ​​ចំនួន​​បាន​បង្កើត​​កំហុស​​ឆ្គង​​ដោយ​​ព្យាយាម​​ជ្រើស​​រើស​ឯក​​អគ្គ​​រាជ​​ទូត​​ដែល​​​​អាច​មាន​​ប្រយោជន៍​​ចំពោះ​​មនុស្ស​​ជា​​ច្រើន​​តាម​​ដែល​​អាច​​ទៅ​​រួច​​។ នៅ​​ទី​​បំផុត​​ ពួក​គេធ្វើឲ្យអាជីវកម្មបរាជ័យពីព្រោះគេមិនបានផ្តោតទៅលើមនុស្សមួយក្រុមណាឲ្យជាក់លាក់នោះទេ។ តើ​អាជីវកម្ម​ធុន​តូច​អាច​ស្វែង​រក​ឯក​អគ្គ​រាជទូត​នៃ​ម៉ាក​សញ្ញា​របស់​គេ​បាន​នៅ​កន្លែងណា​? អាជីវកម្ម​ធុន​តូច​អាច​ស្វែង​រក​​ឯក​អគ្គរាជ​ទូត​នៃ​ម៉ាក​សញ្ញា​របស់​គេបាន​នៅកន្លែង​ជា​ច្រើន​។ ពួក​គេ​អាចប្រើ​ប្រាស់​សិស្ស​និស្សិត​​ និង​ទំនាក់​ទំនង​របស់​គេ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​និង​សេវាកម្ម​ បើ​​សិន​ជា​ផលិត​ផល​របស់​គេ​សម្រាប់​អ្នក​ដែល​មាន​វ័យ​នេះ​។ អាជីវកម្ម​ធុន​តូច​ក៏​​អាច​ប្រើ​បា្រស់​ពួកអ្នកសរសេរblog...