Home Tags រៀនតាមអនឡាញ

Tag: រៀនតាមអនឡាញ

គន្លឹះទាំង៨ដែលមានប្រសិទ្ធភាពសម្រាប់រៀនតាមអ៊ីនធើណេត

តើអ្នកទើបតែចាប់ផ្ដើមវគ្គសិក្សានៅលើអ៊ីនធើណេតជាលើកដំបូងមែនទេ?តើការរៀនតាមប្រព័ន្ធអ៊ីនធើណេតមានលក្ខណៈងាយស្រួលដែរឬទេសម្រាប់អ្នកទាំងអស់គ្នា?ជាការពិតណាស់ ការសិក្សានៅលើប្រព័ន្ធអ៊ីនធើណេតពិតជាមានភាពងាយស្រួល និង ផលចំណេញជាច្រើនអនែកគឺ ចំណេញទាំងពេលវេលា ចំណេញទាំងការធ្វើដំណើរដោយអ្នកមិនចាំបាច់ចំណាយលុយទៅមកជារៀងរាល់ថ្ងៃ​។ ជាក់ស្ដែងដូចជាបច្ចុប្បន្ននេះ ខណៈពេលដែលកើតមានឡើងនូវវីរុសកូវីដ១៩នេះមក សាលាទាំងអស់ទូទាំងប្រទេសត្រូវបានផ្អាកទាំងអស់ដើម្បីបញ្ចៀសពីការឆ្លងនូវជម្ងឺនេះ។ដោយសារតែកើតមាននូវបញ្ហានេះហើយទើប ធ្វើឲ្យសិស្សានុសិស្សត្រូវខកខានការសិក្សាមិនបានមកសាលារៀន ប៉ុន្តែពួកគេអាចរៀនតាមអ៊ីនធើណេតបាន។ខាងក្រោមនេះគឺជាគន្លឹះទាំង៨ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការរៀនតាមអ៊ីនធើណេត៖ ១. កំណត់ពីគោលដៅសិក្សាជារៀងរាល់ថ្ងៃ ត្រូវសួរខ្លួនឯងថា តើអ្វីដែលអ្នកសង្ឃឹមថាអ្នកអាចសម្រេចបាននៅក្នុងវគ្គសិក្សាពីមួយថ្ងៃទៅមួយថ្ងៃ?ការកំណត់គោលដៅច្បាស់លាស់អាចជួយអ្នកឲ្យមានកម្លាំងចិត្តក្នុងការរៀនសូត្រ ហើយអាចកម្ចាត់ពីភាពខ្ជិលច្រអូសនិងការចំណាយពេលអត់ប្រយោជន៍របស់អ្នកបាន។ហើយគោលដៅនោះដែរគឺត្រូវតែមានភាពច្បាស់លាស់ហើយងាយស្រួលក្នុងការវាស់ស្ទង់ ដូចជា ខ្ញុំត្រូវមើលវីដេអូនៅក្នុងមេរៀនទី១ឬទី២ និង ត្រូវបញ្ចប់កិច្ចការស្រាវជ្រាវនៅក្នុងថ្ងៃនេះឲ្យបានរួចរាល់។ហើយកុំភ្លេចផ្ដល់រង្វាន់ដល់ខ្លួនឯងផងនៅពេលដែលអ្នកឈានទៅរកគោលដៅរបស់អ្នក។ ២. រកកន្លែងណាដែលធ្វើឲ្យអ្នកខិតខំរៀនសូត្រ ការជ្រើសរើសទីតាំងរៀនពិតជាសំខាន់ណាស់ ព្រោះអ្នកអាចផ្ចង់អារម្មណ៍មូល ឬមិនមូល គឺអាស្រ័យទៅលើបរិយាកាសនៅជុំវិញអ្នកនេះឯង។ បើសិនជាអ្នករៀននៅកន្លែងដែលមានមនុស្សអ៊ូអរ...

ចង់​រៀន​តាម​Online​ដោយ​ឥត​គិត​ថ្លៃ​ពី​សា​កល​វិទ្យាល័យ​ល្បី​ៗ​លើ​ពិ​ភព​លោក​ទេ​?

ឱកាស​ល្អ​ដ៏កម្រ​ រក​បាន​បាន​មកដល់​ហើយ​សម្រាប់​អ្នក​ដែល​ស្រេក​ឃ្លាន​ចង់​អភិវឌ្ឍ​ និង​បង្កើន​ចំណេះដឹង​របស់ខ្លួន។ បច្ចុប្បន្ននេះ​មាន​គេហទំព័រ​ពីរ​កំពុង​តែបន្ត​ផ្តល់​ការ​សិក្សា​លើបណ្តាញ​(Online Learning) នៅ​លើ​មុខវិជ្ជា និង​ជំនាញជាច្រើន​រាប់មិនអស់ដោយឥតគិត​ថ្លៃ​ពីសំណាក់​សាកលវិទ្យាល័យ​ល្បីៗ​លើ​ពិភពលោក​ជាច្រើន។ អ្វីដែល​លោកអ្នកត្រូវការ​នោះ​គឺ​ឆន្ទៈក្នុង​ការ​សិក្សា អ៊ីនធឺណិត និង​ពេលវេលា​មួយចំនួន​សម្រាប់​ការសិក្សា​តែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ អ្នកនឹង​ទទួល​បាន​វិញ្ញាបនប័ត្រ​អេឡិចត្រូនិច​បញ្ចាក់​បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ។ តើ​ចង់រៀនដែរឬទេ? បើចង់ សូម​តាមជាមួយ«គំនិត»បន្តទៀត​ក្នុង​អត្ថបទនេះ! គេហទំព័រCOURSERA Coursera គឺជា​គេហទំព័រ​មួយ​ដែលផ្តល់​ការសិក្សាលើ​បណ្តាញ​ធំបំផុត​មួយ​ដោយ​ឥតគិតថ្លៃ ដែល​រួម​សហការ​ជាមួយ​សាកលវិទ្យាល័យ​ល្បីៗ​ជាច្រើន​ជុំវិញពិភពលោក​ដូចជា​ សាកលវិទ្យាល័យ Stanford សាកលវិទ្យាល័យ​British Columbia សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ហុងកុង សាកលវិទ្យាល័យ...

គន្លឹះក្នុងការស្រាវជ្រាវនៅលើអ៊ិនធឺណិត

អ៊ិនធឺណិត​គឺជា​កន្លែង​ដ៏ប្រសើរ​មួយ​ដែល​អាច​ឲ្យ​អ្នក​ធ្វើការ​ស្រាវ​ជ្រាវ​ស្វែង​រកឯកសារ។​ ប៉ុន្តែ​វា​ក៏ជា​កន្លែង​មួយ​ដែល​អាច​ឲ្យមនុស្ស​គ្រប់រូប​ធ្វើ​ការ​បញ្ចេញ​មតិ និង​ធ្វើអំណះអំណាផង​ដែរ។ ប្រសិន​បើ​អ្នក​បាន​រក​ឃើញ​អត្ថបទ​មួយ​ដែល​ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​របស់អ្នក អ្នកគួរ​តែ​ធ្វើការ​ប្រុង​ប្រយ័ត្ន​ដោយ​ធ្វើការ​អង្កេត​ជា​បន្ត​ដើម្បី​ឲ្យ​ដឹងច្បាស់​ថា តើ​អត្ថបទ​ដែល​អ្នកកំពុង​តែ​អាន​នេះ​អាច​ទុកចិត្ត​បានដែរ​ឬទេ? វាគឺជា​ទំនួល​ខុសត្រូវ​របស់អ្នកក្នុង​នាម​ជា​អ្នក​ស្រាវជ្រាវ​ក្នុង​ការ​ស្វែង​រក​ និង​ប្រើប្រាស់​ប្រភព​ព័ត៌មាន​ដែល​គួរ​ឲ្យទុកចិត្ត។ ដូចនេះ ដើម្បី​ឲ្យ​ដឹង​ច្បាស់ថាប្រភពព័ត៌មាន​ណា​មួយ​ដែល​គួរ​ឲ្យ​ទុកចិត្ត​នោះ អ្នក​អាច​ប្រើប្រាស់​វិធីខ្លះៗ​ដូចខាង​ក្រោម៖ អ្នកនិពន្ធ អ្នក​គួរ​តែ​ចៀស​ឲ្យ​ឆ្ងាយ​នូវ​ប្រភពព័ត៌មាន​នៅលើ​អ៊ិនធឺណិតណា​ដែល​មិនមាន​សរសេរ​ឈ្មោះ​អ្នកនិពន្ធ​នៅក្នុងអត្ថ​បទ​នោះ។ ខណៈពេលដែល​ព័ត៌មាន​ដែល​អ្នកកំពុង​តែ​អាន​​អាច​ជា​ព័ត៌មាន​ត្រឹមត្រូវនោះ វា​ពិត​ជាមានការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើការបញ្ចាក់​អំពី​ព័ត៌មាន​នេះ​ថា​វា​ពិត​ជា​ត្រឹមត្រូវប្រសិនបើអ្នកមិនដឹង​អំពី​ប្រវត្តិ​អ្នកសរសេរ។ ប៉ុន្តែ​ ប្រសិនបើអត្ថបទ​នោះ​មាន​សរសេរ​ឈ្មោះ​អ្នកនិពន្ធ អ្នក​អាច​នឹងធ្វើការ​បញ្ចាក់​ដោយ៖ ស្វែង​រក​មើល​ប្រវត្តិការសិក្សារបស់អ្នកនិពន្ធ ធ្វើការ​តាមដាន​មើលថាតើ​អ្នកនិពន្ធធ្លាប់​សរសេរ​អត្ថបទ​ដែលបោះពុម្ភ​នៅស្ថាប័នមួយដែល​ទទួល​ស្គាល់ជាលក្ខណៈជាតិ និង​អន្តរជាតិដែរ​ឬទេ? ធ្វើការបញ្ចាក់ថា តើ​អ្នកនិពន្ធ​កំពុង​តែធ្វើការ​នៅក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ ឬក៏សាកលវិទ្យាល័យ​មួយណា? អាស័យដ្ឋានគេហទំព័រ ប្រសិនបើ​ព័ត៌មាន​គឺ​ផ្តល់​ដោយ​ស្ថាប័នឬ​អង្គ​ការ​ណា​មួយ​នោះ អ្នក​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​ពី​អង្គការ​នោះថា​តើអាច​គួរ​ទុកចិត្តបាន​ ដែរ​ឬទេ។ គន្លឹះ​មួយ​ក្នុងការ​វាយ​តម្លៃ​ទៅលើ​គេហទំព័រ​នោះ គឺធ្វើ​ការពិនិត្យ​ទៅលើអាស័យដ្ឋានរបស់វា។ ប្រសិនបើគេហទំព័រ ​បញ្ចប់​ដោយ​...