Tag: លក់
ដោយសារកូវីដ១៩ក្រុមហ៊ុនផលិតស្រោមអនាម័យនៅម៉ាឡេស៊ីមានកំនើនការលក់តាមអនឡាញរហូតដល់ទៅ៧ដង
ក្រុមហ៊ុនផលិតស្រោមអនាម័យដែលធំជាងគេមួយនៅម៉ាឡេស៊ី និងនៅក្នុងពិភពលោកឈ្មោះ Karex ត្រូវបានរាយការណ៍ថាការលក់តាមរយៈអនឡាញមានការផ្ទុះឡើងយ៉ាងខ្លាំងរហូតទៅ៧ដងក្នុងកំឡុងពេលឆមាសទី១ឆ្នាំនេះដោយសារតែការបិទប្រទេសដែលចាប់ផ្តើមតាំងពីខែមីនាមក នេះបើយោងតាមសម្តីរបស់អគ្គនាយកក្រុមហ៊ុនលោក Goh Miah Kiat។
ក្នុងកំឡុងពេលដែលការលក់តាមហាងត្រូវបានរាយការណ៍ថាមានការធ្លាក់ចុះ និងទទួលផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការរិតត្បិតការដើរហើរដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជម្ងឺកូវីដ១៩ ការលក់តាមអនឡាញមានការកើនឡើងគួរឱ្យកត់សម្គាល់។
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ហើយត្រូវបានអះអានដោយក្រុមហ៊ុនថា ជារោងចក្រផលិតស្រោមអនាម័យធំជាងគេបំផុតក្នុងពិភពលោកដោយផលិតស្រោមចំនួន៥ពាន់លាន់បន្ទះក្នុងមួយឆ្នាំ ឬស្មើនឹង២០%នៃចំនួនស្រោមអនាម័យដែលផលិតបានក្នុងពិភពលោក។
នៅមុនពេលកូវី១៩ ការលក់ផលិតរបស់ក្រុមហ៊ុននេះតាមបណ្តាញអនឡាញគឺមិនសូវបានជោគជ័យនោះទេ វាគ្រាន់តែជាការធ្វើឱ្យមានវត្តមាននៅប្រព័ន្ធអនឡាញបណ្ណោះកាលពីមុន តែក្នុងកំឡុងពេលនេះអ្វីៗបានប្រែប្រួលដោយការលក់មានការកើនឡើង៦០០%តាមប្រព័ន្ធអនឡាញ ហើយទំនោរនេះគឺចាប់ផ្តើមកាន់តែផុសផុលដោយមនុស្សចាប់ផ្តើមប្តូរការទិញពីហាងខាងក្រៅមកការជាវតាមអនឡាញវិញ។
ដោយសារតែការកើនឡើងនេះ ក្រុមហ៊ុនបានបង្កើនការវិនិយោគទៅលើក្រុមទីផ្សារអនឡាញរបស់ខ្លួនបន្ថែមទៀត។
៨ចំណុចដើម្បបង្កើនអាត្រាជោគជ័យក្នុងការលក់ផ្ទះ
ការទិញលក់អចលនទ្រព្យទាមទារការគិតពិចារណាច្រើនមុននឹងទិញ ដោយសារតែតម្លៃខ្ពស់ និងមិនងាយដោះដូរចុះឡើង ការប្រកួតប្រជែងទីផ្សារពីសំណាក់អ្នកសាងសង់លំនៅដ្ឋាន ដែលទាមទារឱ្យអ្នកលក់ត្រូវមានសិល្បៈ និងសិល្បវិធីជាច្រើនដើម្បីទាក់ចិត្តអតិថិជនឱ្យសម្រេចចិត្តទិញបាន។ ថ្ងៃនេះខ្ញុំសូមណែនាំវិធី៨យ៉ាងដើម្បីបង្កើនប្រសិទ្ធភាពបិទការលក់ផ្ទះរបស់អ្នកឱ្យភាគរយជោគជ័យខ្ពស់។
១.និយាយពីចំណុចលក់សំខាន់បំផុតមុនគេ
អតិថិជនភាគច្រើនមានការចាប់អារម្មណ៍នូវសម្តីដែលអ្នកនិយាយមុនដំបូងបំផុត ហើយការណែនាំចំណុចដែលពិសេសមុនគេនឹងធ្វើឱ្យអតិថិជនមានការចាប់អារម្មណ៍ខ្លាំង និងបន្តដាក់អារម្មណ៍ស្តាប់អ្នកបន្តទៀត។ តាមការពិសោធន៍ជាក់ស្តែង ការធ្វើដូចនេះនឹងបង្កើនប្រសិទ្ធភាពការលក់ និងអាត្រាជោគជ័យខ្ពស់។
២.បង្កើតទំនុកចិត្តដល់អតិថិជន
ទំនុកចិត្តគឺជារឿនដែលសំខាន់បំផុតក្នុងពិភពអាជីវកម្ម ជាពិសេសអ្នកលក់ត្រូវបង្កើតការជឿទុកចិត្តនេះឱ្យបានដើម្បីជាគ្រឹះកសាងទំនាក់ទំនងល្អជាមួយអតិថិជន។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងការជឿជាក់លើមនុស្ស(ជឿជាក់លើអ្នកលក់ផ្ទាល់) ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះឱ្យបានមុននឹងលក់អ្វីៗបានរលូន។ ដូចនេះអ្នកត្រូវតែច្បាស់ពីផលិតផលរបស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល និងរៀននិយាយដោយភាពស្វាហាប់ និងជឿជាក់ដើម្បីធ្វើឱ្យខ្លួនក្លាយជាមនុស្សជាទីទុកចិត្ត។
៣. ស្តាប់ដោយយកចិត្តទុកដាក់
កុំនិយាយតែម្នាក់ឯង ហើយមិនទុកឱកាសឱ្យអតិថិជនបង្ហាញចំណាប់អារម្មណ៍ ដែលវាជាកំហុសធំបំផុត។...
វិធី៣យ៉ាងដើម្បីបំផុសនូវគំនិតច្នៃប្រឌិតនៅក្នុងការលក់
តើអ្នកកំពុងតែលក់ដោយប្រើគំនិតច្នៃប្រឌិតដែលអ្នកមានឬយ៉ាងណា?
បើអ្នកកាន់តែមានសេចក្ដីប្រាថ្នាក្នុងការសម្រេចគោលដៅជាក់លាក់ និងចំៗខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការស្វែងរកវិធីសម្រេចគោលដៅកាន់តែខ្លាំងឡើងប៉ុណ្ណឹងដែរ។បើអ្នកកាន់តែមានភាពពុះពារក្នុងការដោះស្រាយបញ្ហាសំខាន់ខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានសមត្ថភាពក្នុងការស្វែងរកវិធីដោះស្រាយបញ្ហាដោយឡែកៗពីគ្នាកាន់តែច្រើនប៉ុណ្ណោះ។ហើយបើសំណួរដែលអ្នកសួរមកលើខ្លួនឯងឬសួរទៅកាន់អ្នកដទៃមានភាពមុះមុតខ្លាំងប៉ុណ្ណា នោះអ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការគិតរកចម្លើយកាន់តែច្រើនឡើងយ៉ាងហ្នឹងដែរ។ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើអ្នកអាចបំផុសនូវគំនិតច្នៃប្រឌិតរបស់អ្នកបានយ៉ាងដូចម្ដេចដើម្បីឲ្យការលក់មានប្រសិទ្ធភាព? ដូចនេះចំណុចទាំង៣ខាងក្រោមនេះនឹងជួយអភិវឌ្ឍនិងបំផុសនូវគំនិតច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែខ្ពស់៖
១. ហ្វឹកហាត់គិតប្រកបដោយភាពច្នៃប្រឌិត
ការគិតបែបច្នៃប្រឌិត វាមិនមែនជារឿងមួយដែលមនុស្សរាល់គ្នាអាចធ្វើបានទាំងអស់នោះទេ ប្រសិនបើពួកគេមិនមានការហ្វឹកហាត់ ការអនុវត្តន៍ និងមិនមានភាពអត់ធ្មត់ក្នុងការធ្វើវាទេនោះ ជាពិសេសចំពោះការលក់ ព្រោះវាមានផ្នែកជាច្រើនដែលអាចបង្កើននូវគំនិតច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែមានភាពរស់រវើក ។ជាក់ស្ដែង បើអ្នកកាន់តែក្លាយជាមនុស្សច្នៃប្រឌិតនៅក្នុងផ្នែកនេះច្រើនប៉ុណ្ណា អ្នកក៏កាន់តែរកប្រាក់បានច្រើនប៉ុណ្ណឹងដែរ។
ចំពោះផ្នែកទី១ដែលថាគំនិតច្នៃប្រឌិតមានភាពសំខាន់នោះគឺការស្វែងរកអតិថិជន ព្រោះភាពជោគជ័យដំបូងរបស់អ្នកក្នុងការស្វែងរកអតិថិជន វានឹងផ្ដល់ផលយ៉ាងធំធេងដល់ចំណូលរបស់អ្នក ហើយសមត្ថភាពរបស់អ្នកក្នុងការស្វែងរកអតិថិជនឲ្យបានកាន់តែច្រើននិងប្រសើរឡើងជាលំដាប់នោះ គឺវាអាស្រ័យទៅលើរូបារម្មណ៍របស់អ្នកនេះឯង។រីឯផ្នែកទី២ ដែលគំនិតច្នៃប្រឌិតមានភាពសំខាន់នោះគឺ ការស្វែងរកមូលហេតុដើម្បីទាក់ទាញចិត្តឲ្យគេទិញ។អ្នកត្រូវមានភាពច្នៃប្រឌិតក្នុងការដាក់សំណួរដើម្បីស្វែងរកឲ្យឃើញថាតើអ្វីគឺជាតម្រូវការរបស់អតិថិជន??...
វិធីដ៏កម្រ៥យ៉ាងចំពោះអ្នកលក់ដែលមានបញ្ញាវាងវៃធ្វើដើម្បីស្វែងរកភាពជោគជ័យ
អ្នកលក់ដែលពូកែម្នាក់ គឺមនុស្សដែលពូកែខាងនិយាយបញ្ចុះបញ្ចូល មានចិត្តសាស្រ្តដើម្បីនិយាយលួងលោមនិងទាក់ចិត្តអតិថិជនឲ្យជាវនូវទំនិញឬសេវាកម្មរបស់ខ្លួន។យុទ្ធសាស្រ្តលក់ដ៏មានប្រសិទ្ធភាពមួយត្រូវការភាពវាងវៃខាងអារម្មណ៏ មានថាមពលក្នុងការនិយាយ ហើយអ្នកត្រូវស្រលាញ់នូវអ្វីដែលអ្នកកំពុងលក់។ខាងក្រោមនេះគឺជាគន្លឹះ៥យ៉ាងដែលនិយាយអំពីវិធីដែលអាចអនុវត្តភាពវាងវៃខាងអារម្មណ៍ដើម្បីក្លាយជាអ្នកលក់ដែលប្រសើរជាងមុននៅឆ្នាំ២០២០។
១ រៀនសិក្សាស្វែងយល់ដោយខ្លួនឯងពីវិធីសាស្ត្រនៃការលក់ឲ្យដាច់
អ្នកត្រូវតែស្វែងយល់ពីតិចនិច ពីយុទ្ធសាស្ត្រ ឬរៀនពីអ្នកណាម្នាក់ដែលជំនាញខាងលក់ មកអនុវត្តមកលើខ្លួនឯងផ្ទាល់។អ្នកត្រូវសួរខ្លួនឯងនូវសំណួរមួយចំនួនដូចជា៖ ដើម្បីលក់នូវផលិតនេះបានច្រើន តើខ្ញុំគួរធ្វើដូចម្ដេច? គួរនិយាយយ៉ាងម៉េចខ្លះទៅកាន់អតិថិជន?ហើយ ត្រូវប្រើអាកប្បកិយាយ៉ាងម៉េចទៅកាន់ពួកគេ?ដូចនេះអ្វីដែលសំខាន់គឺអ្នកត្រូវតែចេះសង្កេត និងតាមដាន ពីវិធីនៃការលក់របស់ក្រុមហ៊ុនផ្សេង ឬក៏អ្នកជុំវិញខ្លួនដែលពូកែខាងលក់ ហើយអ្នកត្រូវតែដឹងថាក្នុងនាមជាអ្នកលក់អ្នកគួរនិយាយស្ដីយ៉ាងម៉េច ប្រើអារម្មណ៍យ៉ាងម៉េច ឬក៍ប្រតិកម្មតបទៅអតិថិជនភ្លាមៗយ៉ាងរបៀបម៉េច។
២ រក្សានូវកម្រិតថាមពលរបស់អ្នកឲ្យខ្ពស់
វាមានភាពងាយស្រួលនៅពេលដែលអ្នកចូលចិត្តអ្វីដែលអ្នកលក់។ នៅពេលដែលអ្នកកំពុងនិយាយជាមួយអតិថិជនតាមទូរស័ព្ទ អ្នកត្រូវតែបង្ហាញពីអាកប្បកិរិយារម្យទម សុភាពរាបសារ និងស្នាមញញឹមទៅកាន់ពួកគេតាមរយៈការនិយាយនៅលើបណ្ដាញខ្សែទូរស័ព្ទវាហាក់បីដូចជាអ្នកកំពុងនិយាយទល់មុខជាមួយគេអឹចឹងដែរ។ការដែលអ្នកលក់ធ្វើបែបនេះអាចនឹងទាក់ចិត្តអតិថិជនមួយចំនួនធំចង់ទិញនូវផលិតផលរបស់អ្នក...
កត្តាបឋមបីយ៉ាងសម្រាប់អ្នកលក់ជោគជ័យ
អាជីពជាអ្នកលក់គឺជាការងារមួយដែលពោពេញទៅដោយសក្តានុពល និងអាចរកប្រាក់ចំណូលបានខ្ពស់ប្រសិនបើយើងខិតខំប្រឹងប្រែង តស៊ូ និងចេះតិចនិចក្នុងការចរចារ ឬលក់។ នៅប្រទេសជឿនលឿន អាជីពអ្នកលក់គឺជាអាជីពមួយដែលគេលើកតម្កើង ហើយមានអ្នកល្បីៗលំដាប់ពីភពលោកមិនតិចអ្នកទេដែលល្បីដោយសារតែអាជីពលក់នេះដូចជាលោក Joe Girard លោក Zig Ziglar លោក Dale Carnegie ជាដើម។ តើកត្តាអ្វីខ្លះដែលដែលអាចជួយឱ្យអ្នកលក់ជោគជ័យបាន?
លោកអ៊ុង សុឆិកា ដែលជាប្រធានផ្នែកលក់ និងជានាយកផ្នែកបណ្តុះបណ្តាលរបស់ក្រុមហ៊នធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិឡាយហ្វ៍បានលើកឡើងយ៉ាងសាមញ្ញថា អ្នកលក់ជោគជ័យតំបូងត្រូវមានមានកត្តាបឋមបី គឺ៖
១) ពេញចិត្តនឹងក្រុមហ៊ុន ផលិតផល...
៤ចំណុចគួរចងចាំអំពីការលក់របស់អ្នក
ទាំងនេះគឺជាចំណុចដែលអ្នកមិនត្រូវបំភ្លេចនោះទេក្នុងនាមជាអ្នកលក់ម្នាក់៖
ទី១ ភាពជាក់លាក់នៃផលិតផលឬសេវាកម្មរបស់អ្នក
វាមានភាពខុសគ្នារវាងធ្វើឲ្យអតិថិជនគ្រាន់តែចូលចិត្តផលិតផលឬសេវាកម្មរបស់អ្នកនិងធ្វើយ៉ាងណាឲ្យគេទិញផលិតផលឬប្រើប្រាស់សេវាកម្មរបស់អ្នក។ អតិថិជនត្រូវការអារម្មណ៍ជាក់ច្បាស់ពីផលិតផលឬសេវាកម្មរបស់អ្នកថាតើវាត្រូវនឹងចំណូលចិត្តពួកគាត់ដែរទេនិងសេចក្តីត្រូវការរបស់គាត់ដែរទេ។ ដើម្បីកាត់បន្ថយចម្ងល់របស់ពួកគាត់ អ្នកត្រូវចេះឆ្លើយតបភ្លាមៗរាល់សំណួររបស់អតិថិជនក្នុងគោលបំណងទទួលបានទំនុកចិត្តនៃគុណភាពនៃផលិតផលឬសេវាកម្មពីអ្នកប្រើប្រាស់ទាំងនោះ។
ទី២ ពង្រឹងភាពវិជ្ជមាន
ខណៈពេលដែលអ្នកមានការសន្ទនាជាមួយអតិថិជន អ្នកត្រូវស្តាប់យ៉ាងយកចិត្តទុកដាក់ពីអ្វីដែលអតិថិជនរបស់អ្នកនិយាយជាពិសេសមតិទាក់ទងនឹងផលិតផលឬសេវាកម្មរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏ត្រូវតែប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យសម្ដីនិងកាយវិការរបស់អ្នកចំពោះការឆ្លើយតបទៅគេវិញផងដែរ។ ជួនកាលទម្លាប់របស់យើងគិតថាពាក្យសម្តីនិងកាយវិការដែលយើងនិយាយនិងធ្វើយើងគិតថាវាជារឿងធម្មតាទេ ប៉ុន្តែវាអាចប៉ះពាល់ដល់អារម្មណ៍របស់អតិថិជនផងក៏ថាបាន។ ឧទាហរណ៍នៅពេលដែលអតិថិជននិយាយថា “ខ្ញុំគិតថាអ្វីដែលអ្នករៀបរាប់ពីផលិតផលរបស់អ្នកគឺមិនអាចទៅរួចទេ” ឬ “ខ្ញុំគិតថាផលិតផលរបស់អ្នកប្រហែលជាមិនអាចជួយខ្ញុំបានទេ”។ ពេលនោះអ្នកអាចមានអារម្មណ៍មិនពេញចិត្តបន្តិចបន្តួចតែអ្នកមិនត្រូវបញ្ចេញអាកប្បកិរិយាអវិជ្ជមានចេញមកក្រៅទេ។ អ្នកគួរតែតបទៅអតិថិជនវិញថា “ខ្ញុំឆ្លាប់ឮពាក្យនេះជាច្រើនដងហើយពីអតិថិជនរបស់ខ្ញុំមុនពេលគាត់សាកល្បងប្រើប្រាស់ផលិតផលរបស់ខ្ញុំ ប៉ុន្តែពួកគាត់នៅតែទិញនិងយកទៅប្រើប្រាស់ដោយពួកគាត់ចង់ដឹងពីគុណភាពឲ្យបានច្បាស់។” ទើបជាការប្រសើរ។
ទី៣ ផ្តល់ភស្តុតាងជូនអតិថិជនរបស់អ្នក
អ្នកអាចផ្តល់ភស្តុតាងជូនអតិថិជនរបស់អ្នកថាគាត់គួរតែប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកជាជាងគ្រាន់តែលក់ឲ្យគាត់ធម្មតា។ យើងអាចសាកសួរគាត់ពីប្រភេទផលិតផលដែលគាត់ចង់បានហើយរៀបរាប់ពីអត្ថប្រយោជន៍នៃផលិផលឬសេវាកម្មទាំងនោះ។ ធ្វើដូចនេះនៅពេលដែលគាត់ឮអ្វីដែលគាត់បានរំពឹងទុកនោះគាត់នឹងទិញផលិតផលនោះជាក់ជាមិនខាន។ អ្នកអាចបង្ហាញជាវីដេអូ រូបភាព...
ជំនឿមិនត្រឹមត្រូវទាំង៨ទាក់ទងនឹងផ្នែកលក់
ជំនឿមិនត្រឹមត្រូវជួនកាលជារឿងប្រឌិតហើយជួនកាលពាក់កណ្តាលពិតពាក់កណ្តាលមិនពិត។ មានជំនឿដែលមិនត្រឹមត្រូវជាច្រើនដែលគេយល់ខុសចំពោះការងារជាអ្នកលក់។ ខាងក្រោមនេះគំនិតនឹងលើកយកជំនឿមិនត្រឹមត្រូវមកបង្ហាញដែលជឿជាក់ថាអ្នកប្រហែលជាធ្លាប់ឮឬគិតបែបហ្នឹងដែរ ៖
ទី១. ការលក់គឺធ្វើយ៉ាងណាដើម្បីឲ្យបានចំនួនអតិថិជនច្រើន
គេគិតថាការលក់គឺត្រូវធ្វើយ៉ាងណាឲ្យគេបានអតិថិជនកាន់តែច្រើនគឺកាន់តែល្អ។ បរិមាណនៃអតិថិជនកាន់តែច្រើននោះភាពជោគជ័យរបស់គេក៏កាន់តែខិតចូលមកដល់។ គេត្រូវប្រើវិធីសាស្រ្តបែបណាក៏ដោយឲ្យតែគេអាចរកបានអតិថិជនច្រើន។
ការពិត ៖ គេមិនត្រូវរំពឹងទុកតែលើចំនួនអតិថិជនទេសំខាន់គេនឹងទិញអ្នកបានប៉ុណ្ណា។ អ្នកដែលដើរចូលមកក្នុងហាងរបស់អ្នកច្រើនក៏មិនប្រាកដថាគេនឹងទិញអ្នកនោះទេ។ កាលណាអ្នករកបានអតិថិជនដែលមានគុណវឌ្ឍិគ្រប់គ្រាន់នោះការលក់របស់អ្នកក៏កើនតាមនោះដែរ។ ផ្ទុយមកវិញបើអ្នកគិតតែពីបរិមាណរបស់អតិថិជនពេកនាំឲ្យតំហែរក្សានិងការយកចិត្តទុកដាក់ចំពោះអតិថិជនគ្រប់គ្នាថយចុះដែលនាំឲ្យបាត់បង់ទាំងអតិថិជនដែលមានបំណងទិញឬប្រើប្រាស់សេវាកម្មរបស់អ្នកពិតប្រាកដដែរ។ វាបណ្តាលឲ្យអ្នកខាតបង់ថវិកា ខាតទាំងពេលវេលាថែមទៀតព្រោះអ្នករវល់តែរត់តាមអតិថិជន។
ទី២. មនុស្សដែលពូកែនិយាយតាំងពីកំណើតគឺជាអ្នកលក់ដ៏ពូកែ
គេគិតថាមនុស្សដែលពូកែនិយាយតាំងពីកំណើតងាយនឹងស្គាល់គេបានច្រើន ពូកែបញ្ចុះបញ្ចូល និងងាយទទួលបានការទិញពីអតិថិជន។
ការពិត ៖ ជំនាញលក់គឺជាជំនាញដែលអ្នកណាៗអាចរៀនសូត្រនិងអភិវឌ្ឍបានវាអាស្រ័យលើមនុស្សម្នាក់ៗ។ មិនប្រាកដថាអ្នកដែលពូកែនិយាយសុទ្ធតែពូកែលក់ទេ។ មនុស្សដែលពូកែនិយាយគឺងាយនឹងធ្វើឲ្យមានកំហុសបំផុត។ ជួនកាលអ្នកដែលពូកែនិយាយគឺងាយធ្វើឲ្យអតិថិជនមិនសូវមានទំនុកចិត្តទៀតផង។
ទី៣. បើអ្នកបង្កើនជំនាញនៃការលក់ អ្នកនឹងបង្កើនលទ្ធផលនៃការលក់
ការពិត...