Home Tags វេចខ្ចប់

Tag: វេចខ្ចប់

ការវេចខ្ចប់និងការដាក់តម្លៃប្រកបដោយភាពច្នៃប្រឌិត

ការ​ដាក់​តម្លៃ​​មិនមែន​ជារឿងងាយ​ស្រួលឡើយហើយ​ត្រូវធ្វើតាំង​ពី​មិនទាន់បើកអាជីវកម្មមកម្ល៉េះ។ វា​ពាក់ព័ន្ធ​ជាមួយនឹង​ថ្លៃដើមនៃការផលិត គូប្រកួតប្រជែង ចំណង់​ចំណូល​ចិត្ត​របស់អតិថិជន ការប្រតិបត្តិ​ការ (បុគ្គលិក ទឹកភ្លើង...) ការផ្សព្វផ្សាយ ការជួល​ និងការវេចខ្ចប់​ជាដើម។ យ៉ាងណាមិញការវេច​ខ្ចប់​​ដែល​មាន​ភាពច្នៃប្រឌិតនឹងមានឥទ្ធិពល​ទៅលើ​​ការដាក់តម្លៃ​​ផលិតផល​នៃ​អាជីវកម្ម​របស់អ្នក។ ខាង​ក្រោមនេះ​គំនិតនឹងលើកយកវិធី​សសាស្រ្ត​ដែល​ការវេចខ្ចប់​ពិតជាមាន​ឥទ្ធិពលទៅលើការដាក់​តម្លៃ​ផលិតផលនៃអាជីវកម្ម​របស់អ្នក៖ ចងជាដុំ អ្នក​អាចបញ្ចូល​​ផលិតផល​របស់អ្នកឲ្យអតិថិជន​ទិញ​ក្នុង​ចំនួន​ច្រើ​ននិងមានការបញ្ចុះ​តម្លៃឬធ្វើ​ឲ្យគេ​មានអារម្មណ៍​ថាគេចំណេញ​ហើយកាន់តែ​ងាយ​ស្រួល។ យុទ្ធសាស្ត្រ​ឃើញ​ថា​មានការពេញ​និយមព្រោះ​វា​មិនមានភាពសាំញ៉ាំទាំង​អតិថិជន​និង​អ្នកលក់ឬអ្នក​បម្រើសេវាកម្ម។ វិធីនេះឃើញថាចំណេញទាំងសង​ខាង​ព្រោះ​អ្នកលក់ក៏​អាចបង្កើនការលក់​ឯអ្នកទិញបានផលិតផល​ទៅទាំងមាន​ការបញ្ចុះតម្លៃ។ ជាក់ស្តែង​​នៅក្នុងហាង​លក់ភីហ្សា​ពួកគេតែង​ដាក់​ជម្រើសឲ្យអតិថិជន​ជាវជាឈុតតែម្តង​ដោយ​បញ្ចុះ​តម្លៃ​បន្តិចបន្តួច​ពីលើនោះ។  ឧទាហរណ៍​មួយទៀត​នៅពេល​ដែល​ខ្ញុំទៅផ្សារ​អូឫស្សី​ដើម្បីទិញ​សម្លៀក​បំពាក់ហើយ​នៅពេល​ចូលទៅក្នុង​តូបមួយដើម្បីរក​​ទិញអាវយឺត២អាវ(១=១០០០០៛) ​អ្នក​លក់ក៏​និយាយថាបើទិញ​អាវ៥អស់តែ​៤៥០០០៛ទេ​​ ខ្ញុំ​ក៏គិត​ថា​បើទោះ​ជាយ៉ាងណាក៏គង់តែ​ទិញដដែល​ហើយ​អាចចំណេញបាន៥០០០៛​ទៀត​ហេតុ​នេះក៏​សម្រេចចិត្តយកទាំង៥តែម្តងទៅ។ ​ កំណត់​ប្រភេទនៃ​ការវេច​ខ្ចប់ ការវេចខ្ចប់ឲ្យ​ស័ក្តិសម​ជាមួយនឹង​ផលិតផលដូចជា​ការស្លៀកពាក់​របស់មនុស្សគឺ​ពិត​ជា​មានសារៈសំខាន់ណាស់។ សំបក​ខាង​ក្រៅ​នឹង​បង្ហាញ​ពីគុណ​តម្លៃ​នៃ​ផលិតផល​នៅខាង​ក្នុង​បាន។ អ្នក​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ផលិតផល​របស់អ្នក​ត្រូវ​បានវេចខ្ចប់ឡើង​យ៉ាងពិសេស​ដូច​ជាការដូ​អនុស្សាវរីយ៍​ដែលអ្នក​ចង់ឲ្យទៅនរណាម្នាក់ដែរ។ អ្នក​ត្រូវ​គិត​ថាធ្វើយ៉ាងណា​ឲ្យ​សំបក​ខាង​ក្រៅ​មាន​ផាសុកភាព អនាម័យ ស្រស់ស្អាត...