Home Tags Business Strategy

Tag: Business Strategy

តើត្រូវយល់ដឹងលើផ្នែកសំខាន់ៗនៃយុទ្ធសាស្រ្តអាជីវកម្មអ្វីខ្លះ?

យុទ្ធសាស្ត្រអាជីវកម្ម សំដៅលើគ្រោងនៃសកម្មភាព ក៏ដូចជាការសម្រេចចិត្តដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ដើម្បីសម្រេចបាននូវគោលដៅ និងគោលបំណងរបស់ខ្លួន។ បន្ថែមពីនេះ វាក៏ជួយត្រួសត្រាយផ្លូវក្នុងការសម្រេចចិត្តលើការជួលបុគ្គលិក​ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពលើការបែងចែកធនធាន។ គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តទីផ្សារ វាមិនអាចមានភាពស្ថិតស្ថេររហូតបានឡើយ ដោយថ្ងៃនេះអាចធ្វើបានលទ្ធផលល្អ ប៉ុន្តែថ្ងៃបន្ទាប់អាចទទួលបានលទ្ធផលមិនល្អ ដូច្នេះវាទាមទារឱ្យមានការបត់បែន ការអាចសម្របតាមទីផ្សារបច្ចុប្បន្ន និងបន្តសិក្សាស្រាវជ្រាវជានិច្ចទៅតាមសម័យកាល។ ទោះបីជាយ៉ាងនេះក្ដី ខ្លឹមសារខាងក្រោមនឹងបង្ហាញបន្ថែមពីផ្នែកសំខាន់ៗមួយចំនួននៃយុទ្ធសាស្រ្តអាជីវកម្ម ដែលអ្នកគួរឈ្វេងយល់ ដោយដកស្រង់ខ្លឹមសារគោលពីគេហទំព័រ Indeed។ 1. ចក្ខុវិស័យ និងគោលបំណងអាជីវកម្ម ការធ្វើយុទ្ធសាស្រ្តអាជីវកម្ម គឺមានគោលបំណងជួយឱ្យម្ចាស់អាជីវកម្មទាំងអស់អាចសម្រេចនូវចក្ខុវិស័យ និងគោលបំណងអាជីវកម្មរបស់ពួកគេ តាមរយៈការបង្កើតនូវផែនការណែនាំបង្ហាញផ្លូវក្នុងការធ្វើសកម្មភាពបានច្បាស់លាស់លើអ្វីដែលត្រូវធ្វើ...