Home Tags Career

Tag: career

កត្តាសំខាន់ 2 នឹងធ្វើឱ្យអ្នកមិនអាចសម្រេចគោលដៅអាជីពការងារ!

មនុស្សម្នាក់ៗដែលកំពុងព្យាយាមសិក្សារៀនសូត្រតាំងពីថ្នាក់បឋមសិក្សា រហូតសម្រេចចិត្តមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ សុទ្ធតែជាអ្នកដែលចង់ឃើញអនាគតរបស់ខ្លួនឯងមានភាពល្អប្រសើរ និងចង់សម្រេចនូវក្ដីស្រមៃរបស់ខ្លួនឯង ដោយមានអាជីពការងារច្បាស់លាស់​ និងមានប្រភពចំណូលជាក់លាក់សម្រាប់ខ្លួនឯង។ ទោះបីជាយ៉ាងនេះក្ដី ការសម្រេចនូវក្ដីស្រមៃ មិនមែនមនុស្សគ្រប់គ្នាអាចធ្វើបានទាំងអស់ឡើយ ដោយមានអ្នកខ្លះក៏ជោគជ័យ ហើយអ្នកខ្លះទៀតក៏មិនជោគជ័យ ដោយសារតែកត្តាផ្សេងៗរបស់បុគ្គលម្នាក់ៗដែលពួកគាត់បានជួបប្រទះ។ ហេតុដូចនេះ នៅក្នុងខ្លឹមសារខាងក្រោម នឹងបង្ហាញនូវកត្តាសំខាន់គោលចំនួនពីរ ដែលមនុស្សគ្រប់គ្នាដែលចង់សម្រេចនូវគោលដៅអាជីពការងារក្នុងក្ដីស្រមៃត្រូវតែឈ្វេងយល់បន្ថែម ទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ 1. មិនដឹងថាខ្លួនឯងចូលចិត្តអ្វីឱ្យពិតប្រាកដ នៅពេលដែលអ្នកមិនប្រាកដក្នុងចិត្តថា អ្នកចូលចិត្តលើអ្វីនោះទេ វាជាកត្តាពិបាកបំផុតក្នុងការជ្រើសរើសអាជីពការងារមួយឱ្យបានត្រឹមត្រូវ និងពិបាករៀបចំផែនការសកម្មភាពដើម្បីសម្រេចគោលដៅអាជីពការងារឱ្យបានច្បាស់លាស់សម្រាប់ខ្លួនឯងនាពេលខាងមុខផងដែរ។ ហេតុនេះ ប្រសិនបើអ្នកចង់សម្រេចនូវគោលដៅអាជីពការងារសម្រាប់ខ្លួនឯង និងអាចធ្វើកិច្ចការងារណាដែលជាទេពកោសល្យផ្ទាល់ខ្លួន ចូរអ្នកត្រូវតែសិក្សាអំពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង...