Home Tags Clickbait

Tag: Clickbait

គន្លឹះប្រើ Clickbait នៅក្នុងយុទ្ធសាស្ត្រទីផ្សារមាតិការបស់អ្នក

clickbait សំដៅលើការអនុវត្តនៃការសរសេរចំណងជើងដែលនាំឱ្យមានការយល់ច្រឡំឬដើម្បីបំភាន់ដើម្បីទាក់ទាញការចុចលើមាតិកាណាមួយ ដូចជាមាតិកាគេហទំព័រណាមួយពីអត្ថបទព័ត៌មានរហូតដល់ blog posts, infographics, វីដេអូ, ការសំភាសន៍ និងអ្វីៗជាច្រើនទៀត។ ហើយដើម្បីកាន់តែសិក្សាស៊ីជម្រៅអំពី clickbait អ្នកអាចចូលអានអត្ថបទពេញមានចំណងជើងថា “ឈ្វេងយល់ពី យុទ្ធសាស្រ្តដាក់ចំណងជើងផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញ(clickbait)”ឬចុចlinkនេះ https://kumnit.com/ឈ្វេងយល់ពី-យុទ្ធសាស្រ្ត/ ។ ឈ្វេងយល់ពីក្រមសីលធម៌នៃការប្រើ clickbait ការប្រើ Clickbait ជាយុទ្ធសាស្រ្តទីផ្សារឌីជីថលដែលទទួលបានជោគជ័យបំផុត ប៉ុន្តែក៏អាចធ្វើឱ្យម៉ាកយីហោរបស់អ្នកខូចខាតផងដែរប្រសិនបើធ្វើខុស។ ដូច្នេះដើម្បីជៀសវាងការធ្វើខុស ចូរឈ្វេងយល់ និងអនុវត្តន៍តាមក្រមសីលធម៌នៃការប្រើ Clickbait...

របៀបបង្កើតចំណងជើងដ៏ទាក់ទាញ តាមបែប Clickbait

ការបង្កើតចំណងជើងដែលមានភាពទាក់ទាញបំផុត ភាគច្រើនទទួលបានការចុចចូលមើលច្រើនពីសំណាក់ទស្សនិកជន តាមរយៈការងឿងឆ្ងល់ចង់ដឹងដោយគ្រាន់តែឃើញចំណងជើងភ្លាម។ ហើយវាក៏ជាយុទ្ធសាស្រ្តទីផ្សារមួយ ដើម្បីបង្កើនអត្រាអ្នកចុចចូលមើលមាតិការបស់អ្នក ប៉ុន្តែសូមបញ្ជាក់ថា ត្រូវតែប្រើយុទ្ធសាស្រ្ត Clickbait នេះ ឱ្យមានក្រមសីលធម៌បំផុត ដោយត្រូវបង្កើតចំណងជើងដ៏ទាក់ទាញ បូករួមនឹងខ្លឹមសារដែលមានគុណតម្លៃហើយមានភាពស្មោះត្រង់ដែលអាចជឿទុកចិត្តបាន និងមិនធ្វើឱ្យទស្សនិកជនមានការខកចិត្តបន្ទាប់ពីចុចចូលមើលមាតិការបស់អ្នក។ បើយោងតាមគេហទំព័រ neilpatel.com បានឱ្យដឹងថា ដើម្បីបង្កើតចំណងជើងដ៏ទាក់ទាញតាមបែប Clickbait ដ៏ល្អបំផុត ចូរអនុវត្តន៍តាមវិធីសាស្រ្តខាងក្រោម៖ 1. ប្រើ Google Alerts ដើម្បីឈ្វេងយល់ពីអ្វីដែលកំពុងពេញនិយម ការប្រើប្រាស់និន្នាការនិងព័ត៌មានពេញនិយម គឺជាវិធីដ៏ល្អមួយដើម្បីទាក់ទាញទស្សនិកជនរបស់អ្នក...

ឈ្វេងយល់ពី យុទ្ធសាស្រ្តដាក់ចំណងជើងផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញ (clickbait)

យុទ្ធសាស្រ្តដាក់ចំណងជើងផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញនេះ ជាយុទ្ធសាស្រ្តទីផ្សារមួយ ដែលអាចទាញចំណាប់អារម្មណ៍មនុស្សឱ្យចង់ចុចចូលមើលនូវអ្វីដែលបានផ្សព្វផ្សាយ ដោយគ្រាន់តែឃើញចំណងជើង ហើយយុទ្ធសាស្រ្តនេះ បើយើងសរសេរជាភាសាអង់គ្លេសវិញ គឺ “clickbait” ។ បើយោងតាមគេហទំព័រ www.searchenginejournal.com បានឱ្យដឹងថា តាមការសិក្សាថ្មីនៅឆ្នាំ 2017 ដោយវិភាគលើចំណងជើងអត្ថបទ បានរកឃើញថាចំណងជើងជាច្រើនដែលមានឃ្លាចាប់ផ្តើម “clickbait” បង្កើតការចូលរួមច្រើនបំផុត ហើយភាគច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក។ តើអ្វីជា Clickbait ? clickbait សំដៅលើការអនុវត្តនៃការសរសេរចំណងជើងដែលនាំឱ្យមានការយល់ច្រឡំឬដើម្បីបំភាន់ដើម្បីទាក់ទាញការចុចលើមាតិកាណាមួយ។ ជារឿយៗ វាពឹងផ្អែកលើការអះអាងបំផ្លើសឬការចាកចេញពីព័ត៌មានសំខាន់ៗដើម្បីលើកទឹកចិត្តឱ្យមនុស្សចាប់ផ្ដើមធ្វើសកម្មភាពចុចចូលមើល។ ហើយ...