Home Tags H&M

Tag: H&M

តើអ្វីជាយុទ្ធនាការថ្មីរបស់ H&M ក្នុងរដូវកាលបុណ្យឆ្នាំ 2022?

រដូវកាលបុណ្យចុងឆ្នាំជាពេលវេលាដែលមនុស្សគ្រប់គ្នាទទឹងរងចាំ ដើម្បីបានឈប់សម្រាកពីកិច្ចការងារទាំងអស់ ហើយមកជួបជុំគ្នាជាមួយនឹងមនុស្សជិតស្និទ្ធ ក្រុមគ្រួសារ និងមិត្តភក្តិ។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកយីហោដ៏ធំ H&M ក្នុងប្រទេសឥណ្ឌាទាំង 49 ហាង កំពុងធ្វើឱ្យប្រជាជនឥណ្ឌាសម្រុកមកទិញសម្លៀកបំពាក់សម្រាប់រដូវកាលបុណ្យសម្រាប់ឆ្នាំនេះ ពី H&M យ៉ាងច្រើនកោះករ តាមរយៈយុទ្ធនាការថ្មីរបស់ក្រុមហ៊ុន H&M គឺការផ្តល់ជូននូវអាវធំ អាវយឺត រ៉ូប សំពត់ ខោ និងជាច្រើនទៀតដែលបានរចនាឡើងសម្រាប់ការប្រារព្ធពិធី ហើយវាក៏បានធ្វើឱ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។ ចំពោះយុទ្ធនាការថ្មីរបស់...

របៀបដែល H&M ទទួលបានជោគជ័យនៅលើទីផ្សារពិភពលោក

H&M គឺជាក្រុមហ៊ុនឈានមុខគេក្នុងផ្នែកម៉ូដទាន់សម័យលឿនបំផុត (Fast Fashion) ដោយអាចផលិតសម្លៀកបំពាក់ទាន់សម័យបានយ៉ាងឆាប់រហ័ស មានគុណភាព និងមានតម្លៃថោកសមរម្យ ព្រមទាំងជាដៃគូរប្រកួតប្រជែងជាមួយ Zara និង Forever 21។ H&M ត្រូវបានបង្កើតឡើងលើកដំបូងក្នុងឆ្នាំ 1947 ដោយលោក Erling Persson នៅ Västerås នៃប្រទេសស៊ុយអែត ដោយផ្ដោតខ្លាំងលើសម្លៀកបំពាក់សម្រាប់ស្ដ្រីទាំងស្រុង ព្រមទាំងមានឈ្មោះដើមថា "Hennes"។ នាពេលបច្ចុប្បន្ននេះ...