Home Tags International Business

Tag: International Business

តើអ្នកស្គាល់ប្រភេទនៃអាជីវកម្មអន្តរជាតិឬនៅ?

ការធ្វើអាជីវកម្ម មានទាំងការដំណើរការនៅក្នុងស្រុក និងអាចពង្រីកជាអាជីវកម្មបែបអន្តរជាតិបានតាមប្រភេទនីមួយៗ។ ម្យ៉ាងទៀតប្រភេទអាជីវកម្មអន្តរជាតិក៏មានច្រើន ប៉ុន្តែខាងក្រោមនេះ ជាប្រភេទដែលពេញនិយមខ្លាំង ដែលម្ចាស់អាជីវកម្មទាំងអស់ដែលមានបំណងបម្លែងអាជីវកម្មផ្ទាល់ខ្លួនជាអន្តរជាតិបាន។ 1. ការនាំចេញ ការនាំចេញ ជាជម្រើសដំបូងនៅពេលដែលអ្នកផលិតសម្រេចចិត្តពង្រីកទៅក្រៅប្រទេស មានន័យថា លក់ផលិតផលទៅក្រៅប្រទេសដោយផ្ទាល់ទៅកាន់អតិថិជនគោលដៅ ឬដោយប្រយោលដោយរក្សាភ្នាក់ងារលក់បរទេស ឬអ្នកចែកចាយ។ 2. អាជ្ញាប័ណ្ណ ការផ្តល់អាជ្ញាបណ្ណគឺជាមធ្យោបាយមួយផ្សេងទៀតដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនជាអន្តរជាតិ។ ក្នុងករណីអាជ្ញាបណ្ណអន្តរជាតិមានកិច្ចព្រមព្រៀងមួយ នោះក្រុមហ៊ុនហៅថា អាជ្ញាបណ្ណ ផ្តល់សិទ្ធិដល់ក្រុមហ៊ុនបរទេសក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញា (អរូបី) ក្នុងរយៈពេលជាក់លាក់ណាមួយ ដែលជាធម្មតាជាថ្នូរនឹងសួយសារអាករ។ អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញា ដូចជាប៉ាតង់ ការរក្សាសិទ្ធិ...