Home Tags Leadership

Tag: leadership

មេរៀនភាពជាអ្នកដឹកនាំរបស់លោក Jack Ma

មនុស្សម្នាក់ៗសុទ្ធតែមានផ្នត់គំនិត និងភាពជាអ្នកដឹកនាំផ្សេងៗពីគ្នា ក៏ប៉ុន្តែនៅក្នុងខ្លឹមសារនេះនឹងបង្ហាញនូវមេរៀនភាពជាអ្នកដឹកនាំរបស់លោក Jack Ma ដែលជាស្ថាបនិកនៃ Alibaba Group ដើម្បីឈ្វេងយល់ និងអនុវត្តន៍សម្រាប់ជីវិតផ្ទាល់ខ្លួន ឬជាមួយក្រុមការងារឱ្យមានភាពកាន់តែល្អ។ 1. ជួលបុគ្គលិកបានត្រឹមត្រូវ លោក Jack Ma តែងតែជួលបុគ្គលិកដែលផ្ដោតខ្លាំងលើអាកប្បកិរិយា និងចំណង់ចំណូលចិត្តដែលសមស្របនឹងអ្វីដែលក្រុមហ៊ុនរបស់គាត់ត្រូវការ ដើម្បីជួយបំពេញបន្ថែមនៅក្នុងក្រុមហ៊ុន ដោយមិនមែនព្យាយាមស្វែងរកមនុស្សដែលល្អបំផុតទេ ប៉ុន្តែជាមនុស្សដែលឆ្លាតជាងគាត់ អាចជួយបំពេញចន្លោះខ្វះខាតដល់គាត់ និងជាមនុស្សងាយស្រួលបណ្ដុះបណ្ដាល។ 2. ព្យាយាមដើរឱ្យបានមុនពេលវេលា និងបច្ចេកវិទ្យា លោក Jack...

សហគ្រិនភាពនៃអ្នកដឹកនាំ របស់លោក Dave Ramsey

សហគ្រិនភាពនៃអ្នកដឹកនាំ សំដៅលើបុគ្គលណាដែលហ៊ានប្រថុយ មានមហិច្ឆតាចង់ជោគជ័យ ចេះពីវិធីជំរុញទឹកចិត្តខ្លួនឯង និងក្រុមការងារឱ្យពុះកញ្ជ្រោលមិនចេះរីងស្ងួត ព្រមទាំងមានសមត្ថភាពស្វែងរក និងអាចកំណត់ពីគម្លាតនៅក្នុងទីផ្សារអាជីវកម្មរបស់ពួកគេ។ លើសពីនេះ ជាបុគ្គលដែលហ៊ានធ្វើអ្វីៗ ដើម្បីសម្រេចបាននូវគោលដៅរួម។ តើអ្វីជាសហគ្រិនភាពនៃការដឹកនាំរបស់អ្នក? ចំពោះចំណុចនេះ លោក Dave Ramsey បានចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងរបស់ខ្លួនតាមរយៈការនិពន្ធសៀវភៅ មួយក្បាល មានចំណងជើងថា “EntreLeadership” ហើយនៅក្នុងអត្ថបទមួយនេះ នឹងសង្ខេមខ្លីៗនូវចំណុចសំខាន់របស់លោក ស្ដីអំពី សហគ្រិនភាពនៃអ្នកដឹកនាំផ្ទាល់ខ្លួនរបស់លោក ដើម្បីជាជំនួយដល់អ្នកដឹកនាំគ្រប់រូបពង្រឹងសមត្ថភាពដឹកនាំកាន់តែខ្លាំង និងអាចពង្រីកអាជីវកម្មផ្ទាល់ខ្លួនឱ្យកាន់តែមានភាពជោគជ័យ។ 1....

តិចនិកសម្ងាត់ 1 ធ្វើឱ្យភាពជាអ្នកដឹកនាំកាន់តែខ្លាំង

ភាពជាអ្នកដឹកនាំ ជាអ្វីដែលអ្នកដឹកនាំគ្រប់រូបចង់ទទួលបាន ជាពិសេសការធ្វើឱ្យភាពជាអ្នកដឹកនាំរបស់ខ្លួនមានភាពខ្លាំង ដើម្បីគ្រប់គ្រងដឹកនាំចាត់ចែង និងមានទំនាក់ទំនងជាមួយក្រុមការងារកាន់តែមានប្រសិទ្ធភាព ហើយទទួលបាននូវលទ្ធផលការងារបានល្អ។ តិចនិកសម្ងាត់ដើម្បីធ្វើឱ្យភាពជាអ្នកដឹកនាំកាន់តែខ្លាំងនោះគឺ ការយល់ចិត្ត ការយល់ចិត្ត ជារឿងមួយដែលអ្នកដឹកនាំចាំបាច់ត្រូវតែមាន ពីព្រោះការយល់ចិត្តមានឥទ្ធិពលខ្លាំងក្នុងការដឹកនាំ ហើយអាចមានសមត្ថភាពយល់ពីទស្សនវិស័យ ចិត្តគំនិត គោលបំណងរបស់ក្រុមការងារបានយ៉ាងលឿន និងអាចជំរុញទឹកចិត្តក្រុមការងារក្នុងការបំពេញកិច្ចការងារអ្វីមួយឱ្យមានគុណភាពការងារខ្ពស់ទៀតផង។ នៅក្នុងអត្ថបទនេះ នឹងបង្ហាញដល់លោកអ្នកលម្អិតបន្ថែម ពី៖ 1. ហេតុផលដែលបញ្ជាក់ថា “ការយល់ចិត្ត ជាតិចនិកសម្ងាត់ដើម្បីធ្វើឱ្យភាពជាអ្នកដឹកនាំខ្លាំង” 2. របៀបប្រើ ការយល់ចិត្ត ដើម្បីបង្ហាញទៅកាន់ក្រុមការងារ ខាងក្រោមនេះ ជាការពន្យល់បង្ហាញ៖ 1. ហេតុផលដែលបញ្ជាក់ថា...

ហេតុអ្វី ភាពជាអ្នកដឹកនាំ មានសារៈសំខាន់?

តើភាពជាអ្នកដឹកនាំ គឺជាអ្វី? ភាពជាអ្នកដឹកនាំ គឺជាការយល់ពីរបៀបនៃការគ្រប់គ្រងមនុស្ស និងអាចទំនាក់ទំនងជាមួយនឹងមនុស្សបានគ្រប់ប្រភេទ គ្រប់សាសន៍ គ្រប់វប្បធម៌ដែលមានលក្ខណៈខុសគ្នា។ យោងតាមនិយមន័យខាងលើ ភាពជាអ្នកដឹកនាំ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹកនាំមនុស្ស និងទំនាក់ទំនងជាមួយមនុស្ស ហេតុដូច្នេះអ្នកដឹកនាំគ្រប់រូប ត្រូវតែបណ្ដុះខ្លួនឯងឱ្យមានភាពជាអ្នកដឹកនាំឱ្យបានខ្លាំង។ សារៈសំខាន់ នៃភាពជាអ្នកដឹកនាំ អាចបង្កើតបាននូវចក្ខុវិស័យដ៏ច្បាស់លាស់មួយ ដែលក្រុមហ៊ុនអាចសម្រេចបាន ដោយអាចផ្ដល់នូវផែនទីបង្ហាញ និងរៀបចំធនធានបានគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវគោលដៅដែលក្រុមហ៊ុនចង់បាន។ ចេះផ្សារភ្ជាប់ទស្សនវិស័យ បេសកកម្មរបស់ក្រុមហ៊ុនដល់ក្រុមការងារ ដោយអាចឱ្យក្រុមការងារស្គាល់ច្បាស់ពីតួនាទី ទំនួលខុសត្រូវ និងចេះប្រើជំនាញ បទពិសោធន៍ផ្ទាល់ខ្លួនដ៏មានប្រសិទ្ធភាពបំផុត ដើម្បីបំពេញកិច្ចការងាររបស់ពួកគេឱ្យឆាប់បានសម្រេចនូវគោលដៅជាក់ស្ដែងរបស់ខ្លួន...

អ្នកដឹកនាំខ្លាំង ត្រូវតែមានធាតុផ្សំជាលក្ខណៈគ្រូបង្វឹក

អ្នកដឹកនាំ មានកិច្ចការងារជាច្រើនដើម្បីដឹកនាំធ្វើ ទាំងដឹកនាំមនុស្ស និងដឹកនាំអាជីវកម្មឱ្យមានប្រតិបត្តការល្អ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ការដឹកនាំភាគច្រើនតែងតែមានបញ្ហាមួយចំនួនដូចជា អ្នកដឹកនាំ និងបុគ្គលិកមិនស៊ីចង្វាក់គ្នា ដោយនៅពេលមានអង្គប្រជុំបាននិយាយគ្នាច្បាស់លាស់ ហើយថែមទាំងបានបែងចែកភារកិច្ចគ្នារួចរាល់ទៀត ប៉ុន្តែជាក់ស្ដែងនៅពេលចប់ប្រជុំ បែរជាគ្មានអ្នកអនុវត្តន៍បានដូចផែនការសោះ ហេតុអ្វី? ពីព្រោះ អ្នកដឹកនាំ ខ្វះការដឹកនាំបែបគ្រូបង្វឹក។ ហេតុអ្វី អ្នកដឹកនាំខ្លាំង ត្រូវតែមានធាតុផ្សំជាលក្ខណៈគ្រូបង្វឹក? អ្នកដឹកនាំមួយចំនួន ភាគច្រើនចូលចិត្តការដឹកនាំបែបបង្គាប់បញ្ជា ដោយគ្រាន់តែប្រាប់បុគ្គលិកក្រោមបង្គាប់ឱ្យបែបនេះ បែបនោះ បន្ទាប់មកក៏ចប់។ ការធ្វើបែបនេះ មិនសូវមានលទ្ធផលល្អទេ...

HBR… អ្នកដឹកនាំបរាជ័យបើសិនគ្មាន…

អ្នកដឹកនាំនឹង​បរាជ័យ បើសិនគ្មានក្តីមេត្តា មានចិត្តមើលងាយ និងគ្មានការអត់ធ្មត់។ ចិត្ត​មើល​ងាយ​មើល​ថោក​ (contempt attack) ​អាច​កើតមាន​ឡើ​ង​ភ្លាម​ៗ ដូច​ទៅ​នឹង​ចិត្ត​ភ័យ​ខ្លាច​តក់ស្លុត​( panic attack) នោះ​ដែរ។​ វាកើត​ឡើង​​ដោយ​រហ័ស និង​អាច​​គ្រប់​គ្រង​អ្នក បាន​​​ទាំង​ស្រុង។ (សូម​អ្នក​អាន កុំទាន់​ថា​ពិបាកយល់​ សូម​អាន​បន្ត ជាពិសេស​មាន​បញ្ចូល​ករណី​សិក្សា​នៅ​ខាង​ក្រោម ​ដែលផ្តល់​ជំនួយ​ជាក់​ស្តែង​ដល់​ការ​ស្វែង​យល់​របស់​អ្នក​។) ឧទាហរណ៍នៃ​ការ​គិត​ នៅពេល​អ្នកមានអារម្មណ៍រំជួលចិត្តនិងអារម្មណ៍ជ្រុលហួសហេតុ៖ គាត់កំពុង​ខ្ជះខ្ជាយពេលវេលារបស់ខ្ញុំ​ និងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់​ខ្ញុំ​ ហើយនឹង​​ធ្វើឱ្យក្រុមនេះមិន​អាច​ដើរ​ទៅ​មុខ​រួច​បានទេ​។​...