ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Search
គំនិត
ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Home
Tags
Marketing Plan
Tag: Marketing Plan
Premium
ជំហានទាំង៩ នៅក្នុងការបង្កើតផែនការទីផ្សារដែលប្រកបដោយប្រសិទ្ធិភាព
គួរបញ្ជាក់ផងដែរថាជំហាននីមួយៗគឺភ្ជាប់មកជាមួយនឹងបណ្តុំនៃសំនួរដែលអ្នកជួយអ្នកក្នុងការបំផុសគំនិតរបស់អ្នកបាន ។ ជំហានទី១ កំណត់ទិសដៅនៃអាជីវកម្មរបស់អ្នកឲ្យបានច្បាស់លាស់ បច្ចុប្បន្នភាពនៃអាជីវកម្មរបស់អ្នក តើផលិតផលឬសេវាកម្មអ្វីដែលលោកអ្នកកំពុងតែផ្តល់ជូនទៅកាន់អតិថិជន? តើប្រភពចំនូលរបស់លោកអ្នកបានមកពីណា? តើផលិតផលឬសេវាកម្មរបស់លោកអ្នកណាមួយដែលផ្តល់នូវប្រាក់ចំនេញខ្ពស់ជាងគេ? តើអ្វីដែលជាចំនុចខ្លាំងនៃអាជីវកម្មរបស់លោកអ្នក? តើអ្វីដែលដំណើរការបានល្អហើយអ្វីដែលកំពុងតែជាប់គាំងនៅក្នុងអាជីវកម្មរបស់លោកអ្នក? ព័ត៌មានពីអតិថិជនចាស់ៗរបស់អ្នក តើអ្នកណាជាអតិថិជនរបស់លោកអ្នក?ហើយមានចំនួនច្រើនប៉ុណ្ណា? តើអ្នកណាជាអតិថិជនដែលល្អបំផុត? តើពួកគេចាប់ផ្តើមក្លាយជាអតិថិជនរបស់លោកអ្នកតាំងពីពេលណា? តើអ្វីជាគុណតម្លៃរបស់ពួកគេ? អនាគតភាពនៃអាជីវកម្មដែលអ្នកស្រមៃចង់បាន តើអ្វីដែលជាចក្ខុវិស័យនៃអាជីវកម្មរបស់លោកអ្នក? តើអ្វីដែលជាគោលបំណងនៃអាជីវកម្មរបស់លោកអ្នក? តើប្រភពចំណូលមួយណាដែលលោកអ្នកចង់ពង្រីកបន្ថែម? ជំហានទី២ សិក្សាអំពីទីផ្សារ និង ដៃគូប្រគួតប្រជែងរបស់អ្នក ការសិក្សាអំពីទីផ្សារ តើមានអ្វីខ្លះដែលកំពុងតែកើតមានឡើងចំពោះទីផ្សាររបស់លោកអ្នក? តើចំណែកទីផ្សាររបស់លោកអ្នកមានទំហំប៉ុណ្ណា? តើផលិតឬសេវាកម្មណាមួយដែលទទួលបាននូវការគាំទ្រច្រើនជាងគេ? តើបញ្ហាអ្វីដែលកំពុងតែកើតឡើងចំពោះទីផ្សារនាពេលបច្ចុប្បន្ន? ដៃគូប្រគួតប្រជែងរបស់អ្នក តើអ្នកណាខ្លះជាដៃគូប្រគួតប្រជែងរបស់លោកអ្នក? ...