Home Tags Public speaking skills

Tag: public speaking skills

ហេតុអ្វី ម្ចាស់អាជីវកម្ម ចាំបាច់ត្រូវតែចេះ “ជំនាញនិយាយជាសាធារណៈ”?

ជំនាញនិយាយជាសារធាណៈ សំដៅលើជំនាញទន់ដែលបង្ហាញពីរបៀបដែលអ្នកមានសមត្ថភាពអាចនិយាយបានយ៉ាងល្អ និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកស្តាប់របស់អ្នក។ លើសពីនេះ ក៏មានសមត្ថភាពក្នុងការបញ្ចុះបញ្ចូល ផ្តល់ព័ត៌មាន និងអប់រំអ្នកដទៃ ព្រមទាំងអាចប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយមិត្តរួមការងារ វិនិយោគិន និយោជិត និងអតិថិជនជាដើម។ បន្ថែមពីនេះ  ក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកំណើនអាជីព និងភាពជោគជ័យនៅក្នុងឧស្សាហកម្មផ្ទាល់ខ្លួន។ ប្រភេទសំខាន់ៗនៃការនិយាយជាសាធារណៈ ការនិយាយទៅកាន់មនុស្សគ្រប់គ្នាដើម្បីផ្ដល់នូវព័ត៌មាន ការនិយាយទៅកាន់មនុស្សគ្រប់គ្នាដើម្បីធ្វើការបញ្ចុះបញ្ចូល ការនិយាយទៅកាន់មនុស្សគ្រប់គ្នាដើម្បីធ្វើឱ្យអ្នកស្ដាប់ធ្វើសកម្មភាព ការនិយាយទៅកាន់មនុស្សគ្រប់គ្នាដើម្បីផ្ដល់ភាពកំសាន្ត ហេតុផលសំខាន់ៗដែលម្ចាស់អាជីវកម្មចាំបាច់ត្រូវតែចេះជំនាញនេះ ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែហ៊ានជំនះនូវរាល់ភាពភ័យខ្លាចដែលបង្អាក់ខ្លួនឯងមិនឱ្យហ៊ាននិយាយជាសាធារណៈឱ្យសោះ ពីព្រោះវាជាកត្តាមួយខាតបង់ជាច្រើន។ ជំនាញមួយនេះ ពិតជាសំខាន់ណាស់សម្រាប់អ្នកក្នុងការប្រើប្រាស់ជាប្រយោជន៍នៅក្នុងអាជីវកម្ម ប៉ុន្តែកន្លងមកមានម្ចាស់អាជីវកម្មជាច្រើនរូបបានមើលរំលងនូវជំនាញមួយនេះផងដែរ។...