Tag: Real Estate
តើពេលនេះគួរវិនិយោគដីធ្លីនៅទីក្រុងដែលទើបបង្កើតថ្មីដែរ ឬទេ?
នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ង៉ែត ជូ លោកបានមានប្រសាសន៍ថា ការបង្កើតក្រុងថ្មីមិនអាចធ្វើអោយទីផ្សារដីធ្លីដែលកំពុងស្ងាត់កំរើកឡើងវិញភ្លាមៗបាននោះទេ ប៉ុន្តែវាគឺជាពេលវេលាដ៏ល្អបំផុតសំរាប់ការវិនិយោគរយៈពេលវែង ឬអាចនិយាយម្យ៉ាងទៀតបានថា ជាការវិនិយោគចាប់ពី៥ឆ្នាំឡើងទៅ។ ហើយថ្ងៃនេះដែលលោកបានចែករំលែកនូវគន្លឹះ ២យ៉ាងសំខាន់ៗពាក់ពា័ន្ធទៅនឹង “តើពេលនេះគួរវិនិយោគដីធ្លីនៅទីក្រុងដែលទើបបង្កើតថ្មីដែរ ឬទេ?” ៖
អ្នកវិនិយោគអាចទិញដីដែលល្អៗក្រោមតម្លៃទីផ្សារបាន នោះគឺតម្លៃគួរតែក្រោមទីផ្សារយ៉ាងហោចណាស់ចន្លោះពី 20% - 30%។
ការបង្កើតក្រុងថ្មីនឹងនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ រួមមាន៖ ទឹក ភ្លើង ផ្លូវ សាលារៀន...
ប្រយ័ត្នខាតបង់ ! ប្រសិនបើអ្នកទិញផ្ទះដោយមិនពិនិត្យមើលចំណុចទាំងអស់នេះ
ពិនិត្យមើលឲ្យបានច្បាស់លាស់ ! ប្រយ័ត្នខាតបង់ធ្ងន់ធ្ងរណា
និយាយដល់ការទិញផ្ទះលើកដំបូង គឺជាប្រធានបទមួយដែលធ្វើឲ្យយើងមានអារម្មណ៍រំភើបហើយអំឡុងពេលរំភើបនោះក៏យើងមានអារម្មណ៍ថាព្រួយបារម្មណ៍ដែរ ។ ដោយសារតែការវិនិយោគលើអចលនវត្ថុគឺទាមទារឲ្យប្រើប្រាស់ដើមទុនច្រើន ដូច្នេះបើសិនជាយើងសម្រេចចិត្តខុសវានឹងធ្វើឲ្យយើងខាតបង់ប្រាក់ច្រើនដូចគ្នាផងដែរ ។
នៅក្នុងអត្ថបទនេះខ្ញុំនឹងលើកយកនូវ ៥ ចំណុចសម្រាប់បងប្អូនយកទៅពិចារណាមុនពេលដែលបងប្អូនសម្រេចចិត្តទិញផ្ទះលើកដំបូង ។
១. ភាពស្របច្បាប់នៃអចលនវត្ថុ
ចំណុចដ៏សំខាន់មួយដែលបងប្អូនត្រូវតែស្វែងយល់ឲ្យបានច្បាស់នោះគឺភាពស្របច្បាប់នៃអចលនវត្ថុ ។ ដោយភាពស្របច្បាប់នៃអលចនវត្ថុនេះគឺសំដៅទៅលើ ប័ណ្ណកម្មសិទ្ធិ ពីព្រោះថាសព្វថ្ងៃនេះនៅប្រទេសកម្ពុជាគឺយើងមានប័ណ្ណកម្មសិទ្ធិ ២ ប្រភេទដែលយើងហៅថាជាប្រភេទប័ណ្ណប្លង់រឹងនិងប័ណ្ណប្លង់ទន់ ។ សម្រាប់ប្រភេទប័ណ្ណកម្មសិទ្ធិនេះផងដែរ ក៏យើងត្រូវពិនិត្យឲ្យបានច្បាស់លាស់ថាតើប័ណ្ណកម្មសិទ្ធិនៃអចលនវត្ថុដែលយើងចង់ទិញនោះគឺមានទំនាស់ឬក៏មានវិវាទណាមួយដែរឬអត់ ?
បើសិនជាបងប្អូនមិនច្បាស់ក្នុងចិត្តទេ បងប្អូនអាចធ្វើការឆែកព័ត៌មានទាំងអស់នេះ...
៥ ជំហានសំខាន់ៗសម្រាប់ការវិនិយោគផ្ទះលើកដំបូង !
ការទិញផ្ទះ គឺជាការវិនិយោគមួយដ៏សំខាន់បំផុតដែលទាមទារឲ្យបងប្អូនត្រូវតែគិតគូរឲ្យបានល្អិតល្អន់ខ្លាំងណាស់មុនពេលដែលធ្វើការសម្រេចចិត្តវិនិយោគ។
ពិសេសសម្រាប់បងប្អូនដែលមានបំណងចង់ទិញផ្ទះលើកដំបូង នោះបងប្អូនអាចនឹងមានការព្រួយបារម្ភខ្លាំងមែនទែន ដោយសារតែគាត់មិនមានបទពិសោធន៍នៅក្នុងការទិញដែលជាហេតុធ្វើឲ្យគាត់ខ្លាចខាត ខ្លាចទិញហើយ មិនត្រូវនឹងតម្រូវការរបស់គាត់ ហើយអាចថាទិញហើយនឹងធ្វើឲ្យគាត់អស់ដើមទុននៅក្នុងការវិនិយោគបន្តទៀតតែម្តង ។
ដូច្នេះនៅក្នុងអត្ថបទនេះ ខ្ញុំសូមធ្វើការចែករំលែកនូវ ៥ ជំហានដើម្បីជួយដល់បងប្អូនក្នុងការយកទៅធ្វើជាគំនិតពិចារណាដែលអាចជួយឲ្យការវិនិយោគរបស់បងប្អូនប្រកបដោយប្រសិទ្ធភាព ។
១ . កំណត់តម្រូវការរបស់បងប្អូនឲ្យបានច្បាស់លាស់
ជំហានដំបូងបំផុតបងប្អូនត្រូវតែកំណត់តម្រូវការឲ្យបានច្បាស់លាស់ជាមុនសិន ។ ថាតើបងប្អូនទិញផ្ទះដើម្បីអ្វី ? អាចថាបងប្អូនទិញផ្ទះ ដើម្បីវិនិយោគ ទុកលក់ចេញវិញចង់ប្រាក់ចំណេញ ឬ ដាក់ជួលដើម្បីយកចំណូលប្រចាំខែ ដើម្បីប្រកបអាជីវកម្ម ឬ...
វិធីសាស្រ្តនៅក្នុងការតម្លៃនិងលក្ខណ្ឌបង់ប្រាក់ដែលល្អបំផុត !
តើធ្វើយ៉ាងណាដើម្បីឲ្យការចរចាតម្លៃរបស់យើងបានល្អ? ហើយធ្វើយ៉ាងណាដើម្បីទទួលបាននូវលក្ខខណ្ឌបង់ប្រាក់ល្អៗ?
ជាក់ស្តែង បើសិនជាបងប្អូនចាប់អារម្មណ៍ផ្ទះនៅក្នុងបុរី នោះបងប្អូននឹងត្រូវចរចាជាមួយខាងបុរី ដែលបងប្អូនអាចធ្វើការជ្រើសរើសថា “ តើយើងចង់បង់ប្រាក់បែបម៉េច ? តើយើងមានជាលុយសុទ្ធ ឬ ក៏យើងចង់រំលោះជាមួយខាងបុរី?
ជាទូទៅ នៅក្នុងករណីដែលយើងមានលុយសុទ្ធ គឺយើងអាចចរចាបានលក្ខខណ្ឌល្អមែនទែន ។ អាចថា យើងអាចនឹងទទួលបាននូវការបញ្ជុះតម្លៃពិសេសពីខាងបុរី ។ ចំពោះលក្ខខណ្ឌបង់ផ្តាច់នេះផងដែរ ក្រៅពីទទួលបាននូវការបញ្ជុះតម្លៃពិសេសនេះហើយ ទាក់ទងនឹងសំណង់វិញគេអាចសាងសង់ឲ្យលឿនជាងធម្មតាផងដែរ ។
បន្ថែមពីនេះបងប្អូនក៏ត្រូវតែសិក្សាទៀតថា តើបុរីមានប៉ុន្មានលក្ខខណ្ឌដើម្បីឲ្យយើងជ្រើសរើស ? យើងត្រូវជ្រើសរើសយ៉ាងណាឲ្យសាកសមជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់យើងថា...
គន្លឹះមួយចំនួនដែលជួយឲ្យអ្នកអាចជ្រើសរើសនូវតំបន់ដែលសាកសមបំផុតសម្រាប់ការវិនិយោគលើអចលនវត្ថុ
ទាក់ទងនឹងការជ្រើសរើសតំបន់នេះ បងប្អូនគួរតែផ្តោតទៅលើស្ថានភាពរបស់យើងដោយផ្អែកទៅលើតម្រូវការ ចំនួនសាច់ប្រាក់ ក៏ដូចជាវិធីសាស្ត្រនៃការបង្វិលលុយ ។
ជាក់ស្តែងគោលការណ៍នេះគឺសំខាន់មែនទែន បងប្អូនត្រូវដឹងឲ្យច្បាស់ថា តើយើងមានលទ្ធភាពទិញអចលនវត្ថុប្រភេទណា ហើយនៅតំបន់ណាដែលសាកសមជាមួយនឹងលក្ខខណ្ឌរបស់បងប្អូន ។ បន្ថែមពីនេះ ចំណុចមួយទៀតដែលបងប្អូនគួរតែចាប់អារម្មណ៍ឲ្យបានច្បាស់លាស់ គឺតំបន់សក្តានុពលដែលធ្វើឲ្យការវិនិយោគរបស់បងប្អូនទទួលបាននូវចំណេញខ្ពស់ ។
ឧទាហរណ៍បើសិនជាបងប្អូន ចង់វិនិយោគទៅលើផ្ទះ ដោយចង់ទិញហើយដាក់លក់វិញដើម្បីចំណេញ ដូច្នេះសំណួរសួរថា “ តើគួរទិញផ្ទះប្រភេទណា ហើយនៅទីតាំងណា ? “
ជាក់ស្តែងបច្ចុប្បន្នមានបុរីដែលមានកេរ្តិ៍ឈ្មោះល្បីៗដូចជា ៖ បុរីប៉េងហួត បុរីជីបម៉ុង...
តើគួរប្រើប្រាស់លុយធនាគារឬក៏លុយសុទ្ធដើម្បីវិនិយោគលើអចលនវត្ថុ ?
ហរិញ្ញវត្ថុគឺជាកត្តាដ៏ចម្បងដែលលោកអ្នកត្រូវតែស្វែងយល់និងសិក្សាឲ្យបានច្បាស់លាស់បំផុតមុនពេលដែលលោកអ្នកសម្រេចចិត្តនៅក្នុងការវិនិយោគលើអលនចវត្ថុណាមួយថា “ តើលោកអ្នកគួរតែជ្រើសរើសយកការប្រើប្រាស់លុយធនាគារ ឬ លុយសុទ្ធ ? “
ឧទាហរណ៍ថា លោកអ្នកមានកញ្ចប់ថវិកា ដែលមានចំនួនទឹកប្រាក់ ២០ ម៉ឺនដុល្លារហើយលោកអ្នកដាក់សន្សំនៅក្នុងធនាគារដោយមិនដឹងថាគួរតែយកទៅធ្វើអ្វី ?
ចំពោះយោបល់របស់ខ្ញុំ បើសិនជាលោកអ្នកមានបំណងចង់វិនិយោគអចលនវត្ថុ លោកអ្នកអាចធ្វើការទិញដោយប្រើលុយសុទ្ធ ដែលមានន័យថា លោកអ្នកអាចយកលុយ ២០ ម៉ឺននោះទៅវិនិយោគលើអចលនវត្ថុតែម្តង ។ ពីព្រោះការវិនិយោគលើវិស័យអចលនវត្ថុ ហើយពឹងផ្អែកលើចំណេះដឹងដើម្បីទិញបាននូវអចលនវត្ថុដែលមានតម្លៃល្អចំណេញខ្ពស់ នោះខ្ញុំជឿថា ផលចំណេញដែលទទួលបានពីការវិនិយោគលើអចលនវត្ថុនោះនឹងលើសពីការប្រាក់ដែលលោកអ្នកដាក់លុយនៅក្នុងធនាគារក្នុងរយៈពេលមួយឆ្នាំទៅមួយឆ្នាំទៀត ។
ហើយចំពោះករណីមួយចំនួន...
តើគួរត្រៀមលុយបែបណាទើបវិនិយោគទៅចំេណញ ?
ចំនុចដ៏សំខាន់បំផុតនោះគឺ លោកអ្នកគួរតែកំណត់នូវចំនួនសាច់ប្រាក់ដែលអ្នកចង់វិនិយោគឲ្យបានច្បាស់ថា “ តើលោកអ្នកមានលទ្ធភាពនៅក្នុងការទិញអចលនវត្ថុបានកម្រិតណា ? “
ឧទាហរណ៍ថា លោកអ្នកចង់ទិញនូវអចលនវត្ថុដែលមានតម្លៃ ១០ ម៉ឺនដុល្លារ តើលោកអ្នកគួរត្រៀមបែបណាខ្លះ ?
ជាទូទៅលោកអ្នក គួរតែមាន ២០% ទៅ ៣០% នៃតម្លៃអលនវត្ថុសរុប ដែលមានន័យថា បើសិនជាលោកអ្នក ចង់ទិញអចលនវត្ថុ ១០ ម៉ឺនដុលា្លរនោះលោកអ្នកត្រូវតែមានយ៉ាងតិច ២ ម៉ឺនដុល្លារដើម្បីបង់ជាមួយនឹងខាងម្ចាស់អចលនវត្ថុ ហើយសល់...
តើទិញផ្ទះឬទិញដីមួយណាចំនេញជាងទៅ ?
ប្រសិនបើលោកអ្នកមិនធ្លាប់មានបទពិសោធន៍ក្នុងការវិនិយោគលើអលចនវត្ថុមកពីមុនទេនោះ លោកអ្នកប្រាកដជាមានចម្ងល់មួយនេះក្នុងចិត្តហើយថា “ តើទិញផ្ទះឬទិញដីមួយណាចំនេញជាងទៅ ? “
ជាក់ស្តែងចម្លើយនៃសំណួរមួយនេះគឺអាស្រ័យលើលោកអ្នកផ្ទាល់តែម្តង ។ ដើម្បីឲ្យលោកអ្នកអាចធ្វើការសម្រេចចិត្តបានថាគួរទិញផ្ទះឬក៏ទិញដី អ្វីដែលលោកអ្នកត្រូវធ្វើដំបូងគេបំផុតនោះគឺកំណត់គោលបំណងក្នុងការទិញអចលវត្ថុនោះឲ្យបានច្បាស់លាស់ជាមុនសិន ។ អ្នកគួរតែសួរខ្លួនឯងថា “ តើអ្នកចង់ទិញអចលនវត្ថុដើម្បីអ្វី ? “ ។ “ តើអ្នកចង់ទិញដើម្បីដាក់ជួល ទិញដើម្បីប្រកបអាជីវកម្ម ទិញទុកចំនេញ ទិញដើម្បីរស់នៅឬ ក៏យ៉ាងណា ? “...
ហេតុផល ៥ យ៉ាងក្នុងការវិនិយោគលើអចលនទ្រព្យ
បច្ចុប្បន្ននេះការវិនិយោគគឺជាប្រធានបទដែលពេញនិយម ហើយយើងក៏បានឮអំពីការវិនិយោគនៅលើវិស័យផ្សេងៗផងដែរ ដែលក្នុងនោះរួមមានដូចជា ៖ វិស័យអចលនវត្ថុ ទីផ្សារភាគហ៊ុន និង Cryptocurrency ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងដែលលោកអ្នក ប្រហែលជាធ្លាប់បានឮហើយអំពី Bitcoin Dogecoin Ethereum ជាដើម ។
នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងធ្វើការលើកយកនូវហេតុផលទាំង ៥ ដែលលោកអ្នកគួរតែវិនិយោគលើវិស័យអចលនវត្ថុ ។
១ . អាចផ្តល់នូវចំណូលអកម្ម (Passive Income) សម្រាប់លោកអ្នក
ប្រសិនបើលោកអ្នកទិញដី...
តើការទិញ ឬ លក់ផ្ទះនៅអំឡុងពេលកូវីដប្រព្រឹត្តទៅដោយរបៀបណា ?
ដូចដែលលោកអ្នកបានដឹងស្រាប់ហើយថាដោយសារតែវិបត្តិកូវីដ ១៩ នេះបានធ្វើឲ្យទម្លាប់របស់យើងមានការផ្លាស់ប្តូរជាច្រើន ។ កាលពីមុននៅពេលដែលយើងចង់ទិញអចលនវត្ថុ យើងអាចចេញទៅក្រៅហើយជិះដើររកបាន ហើយយើងក៏អាចជួបផ្ទាល់ៗជាមួយម្ចាស់អចលនវត្ថុដើម្បីចរចាបានដោយងាយស្រួលផងដែរ ។
ប៉ុន្តែឥឡូវយើងប្រហែលជាពិបាកនឹងធ្វើដូចមុនណាស់ ដោយសារតែ បញ្ហាកូវីដ ១៩ នេះបានធ្វើឲ្យការចេញក្រៅលែងងាយស្រួលហើយក៏និយាយបានថា មាននូវហានិភ័យខ្ពស់ផងដែរ ។
មិនថាតែអ្នកទិញ ឬ ក៏អ្នកលក់អចលនវត្ថុទេ គឺសុទ្ធសឹងតែមានចម្ងល់ជុំវិញបញ្ហាថា " តើការទិញឬលក់អចលនវត្ថុនៅអំឡុងពេលកូវីដ ១៩ នេះប្រព្រឹត្តទៅដោយរបៀបណា ? "
ក្នុងករណីនេះ យើងខ្ញុំនឹងធ្វើការបែងចែកជា...
តើជម្រើសនៃការបង់ប្រាក់ក្នុងការទិញផ្ទះមានអ្វីខ្លះ ?
នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានដឹងថា “ តើជម្រើសនៃការបង់ប្រាក់មួយណាដែលសាកសម្យសម្រាប់លោកអ្នកប្រសិនបើអ្នកមានបំណងចង់ទិញផ្ទះនៅក្នុងបុរី ? “ ហើយថា “ តើជម្រើសនីមួួយៗមានលក្ខខណ្ឌនិង គុណសម្បត្តិអ្វីខ្លះ ? “
សម្រាប់ការទិញផ្ទះនៅក្នុងបុរី ជាទូទៅការបង់ប្រាក់គឺមានលក្ខខណ្ឌធំៗចំនួន ៣ រួមមានដូចជា ៖
១ . បង់ផ្តាច់
សម្រាប់លោកអ្នកដែលមានប្រាក់តម្កល់នៅក្នុងធនាគារច្រើន ហើយមិនត្រូវការយកទៅបង្វិលដើម្បីប្រើប្រាស់ក្នុងអាជីវកម្មរបស់អ្នកទេ នោះជម្រើសនៃការបង់ផ្តាច់ ជាជម្រើសដ៏ល្អបំផុត ។ ជាមួយនឹងការទិញផ្ទះពីបុរីដោយប្រើលុយសុទ្ធ លោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ចម្បង...
បន្ទាប់ពីទទួលបានពានរង្វាន់ពីសហរដ្ឋអាមេរិក តើគាត់ចែករំលែកបទពិសោធន៍អ្វីខ្លះ?
បន្ទាប់ពីទទួលបានពានរង្វាន់អ្នកលក់ឆ្នើមជាងគេលេខ១ប្រចាំនៅប្រទេសកម្ពុជាពីការិយាល័យកណ្តាល Century 21 នៃសហរដ្ឋអាមេរិច ដែលពិធីប្រគល់រង្វាន់បានប្រារព្វឡើងនៅប្រទេសកម្ពុជាថ្មីៗនេះ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានចែករំលែកបទពិសោធន៍ និងដំណើរការនៃការវិវឌ្ឍន៍រហូតដល់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តតាមរយៈបណ្តាញសង្គមរបស់ខ្លួនថា៖
"ទោះបីជាខ្ញុំបានក្លាយជាអ្នកលក់បានច្រើនជាងគេប្រចាំCentury 21 Cambodia Family ក្នុងឆ្នាំ២០១៧ក៏ដោយ តែចំណេះដឹងខ្ញុំនៅមានកម្រិត បទពិសោធន៏ខ្ញុំនៅតិច លទ្ធផលនៅតិច ខ្ញុំនៅឆ្ងាយពីអក្សរជោគជ័យខ្លាំងណាស់ ដូច្នេះខ្ញុំបាននិងកំពុងព្យាយាមអភិវឌ្ឍន៏សមត្ថភាពបន្ថែមទៀត!"
តែក្នុងឱកាសនេះ...