Home Tags Sereywat Som

Tag: Sereywat Som

យកសមត្ថភាពដែលមាន មកចាប់ផ្ដើមអាជីវកម្មចំនួន 2 បានយ៉ាងរលូន

លោក សោម សិរីវឌ្ឍន៍ ជាស្ថាបនិកនៃភោជនីយដ្ឋានសក្កបាន្ត និងជាស្ថាបនិកនៃក្រុមហ៊ុនសក្កបាន្តឌីហ្សាញ។ ចំពោះអាជីវកម្មភោជនីយដ្ឋានរបស់លោក ទោះបីជាទើបតែបង្កើតថ្មីនៅក្នុងឆ្នាំ2021ក៏ដោយ ក៏កំពុងមានការគាំទ្រជាខ្លាំងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះ។​ រីឯអាជីវកម្មសក្កបាន្តឌីហ្សាញវិញ បានបង្កើតឡើងដំបូងនៅឆ្នាំ 2016 ហើយរហូតមកទល់ពេលនេះ ទទួលបានសមិទ្ធផលជាច្រើន ដូចជាភោជនីយដ្ឋានសក្កបាន្តផ្ទាល់ ភ្នំកាហ្វេនៅភ្នំ1500 ផ្ទះវីឡាទោល ហាងតែR&B Cambodia ហាងGomu Sandwich និងផ្សេងៗទៀត។ គួរបញ្ជាក់ផងដែរថា លោកសិរីវឌ្ឍន៍ គឺជាស្ថាបត្យករ ដែលបញ្ចប់ការសិក្សានៅប្រទេសម៉ាឡេស៊ី...

កត្តាដែលធ្វើឱ្យភោជនីយដ្ឋានសក្កបាន្ត មានការគាំទ្រខ្លាំង

លោកសោម សិរីវឌ្ឍន៍ ស្ថាបនិកនៃភោជនីយដ្ឋានសក្កបាន្ត បានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារគំនិត ដោយលោកបានបង្ហាញពីភាពលេចធ្លោសំខាន់ចំនួន 4 ដែលធ្វើឱ្យសក្កបាន្តអាចឈរជើងនៅលើទីផ្សារ និងអាចទាក់ទាញចិត្តមនុស្សជាច្រើននាក់ឱ្យចូលមកកាន់ភោជនីយដ្ឋានរបស់លោក ទោះបីជាភោជនីយដ្ឋាននោះទើបតែបង្កើតកាលពីឆ្នាំ 2021ក៏ដោយ។ បរិយាកាសពេលថ្ងៃ បរិយាកាសនៅពេលយប់   1. បង្វឹកក្រុមការងារឱ្យខ្លាំង លោកសោម សិរីវឌ្ឍន៍ មានប្រសាសន៍ថា ក្រុមការងារគឺជាកត្តាសំខាន់ណាស់ ពីព្រោះពួកគាត់ជាកម្លាំងចលករដ៏សំខាន់ដែលអាចធ្វើឱ្យភោជនីយដ្ឋានអាចដំណើរការបានល្អរហូតមកទល់ពេលនេះ។ លោកបានបញ្ជាក់ថា គ្រប់សមាជិកក្រុមការងារទាំងអស់ សុទ្ធតែត្រូវបានបណ្ដុះបណ្ដាលចាប់តាំងពីដំណាក់កាលជ្រើសរើសលើកដំបូងដើម្បីធានាថា ពួកគាត់អាចធ្វើការងារប្រកបដោយផលិតភាព ព្រមទាំងអាចផ្ដល់ជូននូវសេវាកម្មដ៏ល្អសម្រាប់អតិថិជនដែលបានចូលមកកាន់ភោជនីយដ្ឋាន។ 2....