Tag: Social Media Marketing
មានដឹងអត់ ការធ្វើទីផ្សារតាមរយៈមាតិកាមានអ្វីខ្លះ?
ធ្លាប់ឮគេនិយាយ មិនស្មើរនឹងយល់ពីអត្ថន័យនៃការបង្កើតមាតិកា (Content Marketing) ឡើយ…
🎯គោលបំណងចម្បងក្នុងការធ្វើទីផ្សាតាមរយៈមាតិកា
គឺជម្រុញដល់ការលក់ និងការបង្កើនកេរ្តិ៍ឈ្មោះអាជីវកម្មឲ្យសមស្របតាមសម័យកាល។
👉 ការធ្វើទីផ្សារតាមរយៈមាតិកា (Content Marketing) ជាការផ្តល់ព័ត៌មាន (ដែលប្រើពាក្យពេជ្របង្កប់អត្ថន័យ ខ្លីៗ ងាយយល់) ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់អ្នកអាន។ តាមរយៈមាតិកា អាចចេញរូបរាងជា
- Poster
- GIF
- Animation
- Video
- Podcasts
- Live … ដែលត្រូវបានចែកចាយលើបណ្តាញសង្គម...
តើ Social Media Marketing គឺជាអ្វី?
ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម (Social media marketing) សំដៅលើ ដំណើរការនៃការបង្កើតមាតិកាសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនានាដើម្បីផ្សព្វផ្សាយអំពីផលិតផលឬសេវាកម្ម បង្កើតសហគមន៍ជាមួយអតិថិជនគោលដៅ ជំរុញការចូលរួមរវាងអតិថិជនគោលដៅជាមួយអាជីវកម្មរបស់អ្នក និងជំរុញចរាចរទៅកាន់អាជីវកម្មរបស់អ្នក ជាពិសេសលើកកម្ពស់អាជីវកម្មរបស់អ្នកឱ្យមនុស្សកាន់តែចាប់អារម្មណ៍។ បន្ថែមពីនេះ វាក៏ជាទម្រង់នៃការធ្វើទីផ្សារតាមអ៊ីនធឺណិតដែលប្រើប្រាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើជាឧបករណ៍ទីផ្សារ។
អត្ថប្រយោជន៍នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
បង្កើនការយល់ដឹងអំពីម៉ាកយីហោអាជីវកម្មរបស់អ្នក
បង្កើតការនាំមុខគេ ជំរុញការបំប្លែងពីអតិថិជនធម្មតាឱ្យជាអតិថិជនសក្ដានុពល និងជំរុញការលក់
ពង្រឹងទំនាក់ទំនងជាមួយអតិថិជនរបស់អ្នក
អាចរៀនសូត្របន្ថែមពីដៃគូប្រកួតប្រជែងរបស់អ្នក
ផ្នែកសំខាន់ចំនួន 5 នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
ទី1. យុទ្ធសាស្ត្របណ្ដាញសង្គម (Social Strategy)៖ សំដៅលើការកំណត់ពីរបៀបដែលក្រុមហ៊ុនរបស់អ្នកនឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ...
4 ជំហានបង្កើតកេរ្តិ៍ឈ្មោះក្នុងសម័យឌីជីថល
PERSONAL BRANDING ជាការលក់ខ្លួនឯងមែន?
ក្នុងសម័យឌីជីថលនាពេលបុច្ចប្បន្ននេះ ការបង្កើតកេរ្តិ៍ឈ្មោះឲ្យខ្លួនឯង គឺជារឿងធម្មតា ដែលនរណាៗក៏អាចធ្វើទៅបានដោយអាស្រ័យលើការតាំងចិត្ត និងគោលបំណង់ច្បាស់លាស់ ហើយនេះជាឧទាហរណ៍ងាយៗក្នុងការស្វែងយល់បន្ថែម
១. បង្ហាញនូវអ្វីដែលជារបស់ខ្លួន (Be Yourself)
LAO leangchae គឺជាគេហទំព័រផ្លូវកាដែលចែករំលែក បំផុសគំនិត និងបង្កើនជំនាញក្នុងវិស័យអាជីវកម្ម ជាពិសេសសម្រាប់អ្នកដែលចង់ស្វែងយល់អំពីការធ្វើ មាតិកាក្នុងបណ្តាញសង្គម (Social Media Content Marketing) និងម្ចាស់អាជីវកម្មដែលចង់ដឹងអំពីតិចនិចថ្មីៗបន្ថែម មុននឹងឈានដល់ការប្រើសេវាកម្ម ភ្ញាក់ងារទីផ្សារ...
ឈ្វេងយល់ពី Social Media Marketing
Social Media Marketing បើបកជាភាសាខ្មែរ គឺ “ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម” ហើយមានន័យថា សកម្មភាពនៃការបង្កើតខ្លឹមសារមាតិកាដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មនិងផលិតផលរបស់អ្នក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដូចជាហ្វេសប៊ុក Instagram និងTwitter។ ខ្លឹមសារមាតិការពិសេសរបស់អ្នក គួរតែរៀបចំតាមវេទិកាជាក់លាក់ដែលវាត្រូវបានចែករំលែកដើម្បីជួយអ្នកបង្កើនការបម្លែងពីមនុស្សតាមដានធម្មតារហូតក្លាយជាអតិថិជននិងបង្កើនការយល់ដឹងអំពីម៉ាកយីហោរបស់អ្នក។
អត្ថប្រយោជន៍នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
1. បង្កើនការយល់ដឹងអំពីម៉ាកយីហោ
បច្ចុប្បន្ននេះ មនុស្សភាគច្រើនចូលចិត្តចំណាយពេលវេលាច្រើននៅលើបណ្ដាញសង្គម ដូច្នេះវាជាហេតុផលមួយ ដោយអ្នកអាចបង្កើតខ្លឹមសារមាតិកាដែលមានភាពជាប់ទាក់ទងនឹងផលិតផលរបស់អ្នក ដូចជាព័ត៌មានលម្អិតអំពីក្រុមហ៊ុនរបស់អ្នក តាមរយៈការផ្សព្វផ្សាយនៅលើវេទិការបណ្ដាញសង្គមណាមួយដែលអតិថិជនគោលដៅរបស់អ្នកតែងតែចំណាយពេលក្នុងការលេង។
ប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបាន boost brand...
ម្ចាស់អាជីវកម្មត្រូវតែដឹង ពីស្ថិតិផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពនៅអាស៊ី!
នៅក្នុងសម័យកាលនេះ ជាសម័យកាលមួយដែលម្ចាស់អាជីវកម្មធ្វើយុទ្ធសាស្រ្តផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ប៉ុន្តែជាក់ស្ដែងការផ្សព្វផ្សាយតាមនេះ អ្នកខ្លះទទួលបានប្រសិទ្ធភាព តែអ្នកខ្លះមិនទទួលបានប្រសិទ្ធភាពនោះទេ។
តើគួរធ្វើបែបណា ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធភាព? ជាដំណោះស្រាយ ម្ចាស់អាជីវកម្ម គួរតែដឹងថា ស្ថិតិផ្សព្វផ្សាយដែលគេពេញនិយម និងមានប្រសិទ្ធភាព គឺនឹងបង្ហាញលម្អិតនៅក្នុងអត្ថបទនេះ។
តើម្ចាស់អាជីវកម្ម គួរមានយុទ្ធសាស្រ្តអ្វី ដើម្បីធ្វើឱ្យអាជីវកម្មល្បី ដោយពុំចាំបាច់ផ្សព្វផ្សាយ?
ទី១. កំណត់តម្លៃផលិតផល ឬសេវាកម្មឱ្យត្រូវនឹងទីផ្សារ
ទី២. ការច្នៃប្រឌិតផលិតផលឬសេវាកម្មឱ្យមានភាពខុសប្លែក និងមានចំណុចពិសេសដាច់គេ ដោយគ្មាននរណាធ្វើដូច។
ទី៣. ចងចិត្តអតិថិជនឱ្យជាប់ និងស្ថេរភាព ពេលនោះអតិថិជននឹងមានការពេញចិត្តហើយណែនាំបន្តទៅកាន់មនុស្សផ្សេងទៀត។
ការផ្សព្វផ្សាយ ដែលម្ចាស់អាជីវកម្មប្រើប្រាស់បានដោយឥតគិតថ្លៃ...
មូលដ្ឋានគ្រឹះនៃការធ្វើទីផ្សារតាមរយៈមាតិកា (ភាគ១)
តើលោកអ្នកមានកត់សម្គាល់ឃើញថាការធ្វើទីផ្សារបែបប្រពៃណីមានកាន់តែតិចទៅ ៗ និងមិនសូវមានប្រសិទ្ធភាពទេ? រាល់ថ្ងៃនេះមានមនុស្សកាន់តែតិចទៅៗដែលមើលទូរទស្សន៍។ ដូច្នេះក្នុងនាមជាលោកអ្នកគឺជាអ្នកធ្វើទីផ្សារឬជាអ្នករកស៊ី លោកអ្នកស្វែងរកវិធីសាស្រ្តណាដែលមានប្រសិទ្ធិភាពជាងនេះ។
តើមាតិកាគឺជាអ្វី? មាតិកាគឺជា សំណេរ រូបភាព និងវីដេអូ។
តើការធ្វើទីផ្សារប្រើមាតិកាគឺជាអ្វី? ការធ្វើទីផ្សារដែលផ្តល់ជូនអតិថិជនរបស់លោកអ្នកនូវអ្វីដែលមានប្រយោជន៍ចំពោះពួកគេគឺជាទិសដៅដែលលោកអ្នកគួរដើរទៅ។ វាគឺជាការធ្វើទីផ្សារដែលផ្តោតសំខាន់លើការបង្កើតនិងចែកចាយមាតិកា(សំណេរ រូបភាព និងវីដេអូ) ដែលមានគុណតម្លៃល្អ អាចផ្សារភ្ជាប់នឹងអាជីវកម្មនិងអ្នកតាមដាន និង មានភាពច្បាស់លាស់ ដើម្បីទាក់ទាញនិងរក្សាអតិថិជនគោលដៅ ដែលនឹងជម្រុញពួកគេក្លាយជាអតិថិជននៃអាជីវកម្មរបស់លោកអ្នកនៅថ្ងៃខាងមុខ។ នេះហើយគឺជាការធ្វើទីផ្សារដែលយើងអោយឈ្មោះថា ការធ្វើទីផ្សារតាមមាតិកា។
មាតិកាគឺ សំណេរ រូបភាព និងវីដេអូ។
ចំណុចស្នូលនៃការធ្វើទីផ្សាររបស់លោកអ្នកនាពេលបច្ចុប្បន្ន គួរតែផ្តោតលើ...
ហេតុអ្វីទំព័រFacebookរបស់អ្នកធ្លាក់ចំនួនLike?
ចំនួនLikeគឺជាប្រធានបទដ៏ទាក់ទាញមួយសម្រាប់អ្នករាល់គ្នាដែលមានPage ឬចង់មានPageរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebookមួយនេះរហូតដល់មានភ្នាក់ងារធ្វើទីផ្សារ Facebook ទាំងជាលក្ខណៈបុគ្គល និងក្រុមហ៊ុនបានប្រើប្រាស់ចំណុចមួយនេះដើម្បីធ្វើការទាក់ទាញអតិថិជន ហើយក៏មានPageខ្លះ មានផ្តល់សេវាទិញPage ដែលមានចំនួន Like ច្រើនស្រាប់ៗផងដែរ។
ប៉ុន្តែមួយរយៈនេះ ខ្ញុំបានជួបម្ចាស់Page និងម្ចាស់អាជីវកម្មដែលមានFacebook មិនតិចទេដែលរអូរថាPage របស់គាត់មិនមានការកើនឡើងLike ទេ តែបែជាមានការថមថយចុះទៅវិញ។ តើមូលហេតុអ្វី?
មួយរយៈចុងក្រោយនេះ Facebookបានព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើយ៉ាងណាឱ្យបណ្តាញសង្គមមួយនេះកាន់តែមានភាពប្រសើរជាងមុន ដូចជាព្យាយាមលុបបំបាត់ព័ត៌មានក្លែងក្លាយដោយប្រើបច្ចេកវិទ្យាបញ្ញានិមិត្ត លុបបំបាត់Facebook Page ណាដែលមានសកម្មភាពមិនល្អ និងលុបគណនីខ្មោចព្រមទាំងគណនីរបស់អ្នកប្រើប្រាស់ណាដែលមានសកម្មភាពប្រាស់ចាកពីគោលការណ៍របស់Facebook។
ហេតុដូចនេះហើយ...