Home Tags Song Sreyneang

Tag: Song Sreyneang

បើគ្មានបទពិសោធន៍ ប៉ុន្តែចង់ចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច?

​លោកស្រីសុង ស្រីនាង ម្ចាស់ហាងព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម ដែលបើកដំណើរការជាង 20ឆ្នាំ ព្រមទាំងកំពុងមានការគាំទ្រខ្លាំងពីសំណាក់ម្ចាស់អាជីវកម្មផ្សេងទៀត ឬបងប្អូនដែលចង់បានសម្ភារៈដើម្បីលំអរហាង និងផ្ទះផ្ទាល់ខ្លួនឱ្យបានស្អាត ហើយទទួលបានគ្រឿងសង្ហារឹមដែលមានគុណភាពខ្ពស់។ លើសពីនេះ លោកស្រី ស្រីនាង បានបញ្ជាក់ថា អំឡុងពេលឆ្នាំ2020 ដែលប្រទេសកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ធ្ងន់ពីជំងឺ Covid-19 ក៏ហាងរបស់លោកស្រីនៅតែអាចដំណើរការបានធម្មតា ថែមទាំងអាចពង្រីកសាខាថ្មីមួយទៀតបាន។ ឆ្លងតាមបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្មនេះ លោកស្រីបានផ្ដល់ដំបូន្មានមួយចំនួនសម្រាប់បងប្អូនដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនមួយ ប៉ុន្តែគ្មានបទពិសោធន៍ ហើយមិនដឹងថាត្រូវធ្វើដូចម្ដេច ដូច្នេះលោកស្រីបានមានប្រសាសន៍ថា៖ ប្រសិនបើមិនទាន់មានបទពិសោធន៍...

ហេតុអ្វីហាងព្រះខ័នឬទ្ធិ អាចពង្រីកសាខាថ្មីបាន អំឡុងពេលផ្ទុះ Covid-19?

លោកស្រីសុង ស្រីនាង ម្ចាស់ហាងព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម បានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារគំនិត ដោយលោកស្រីបានមានប្រសាសន៍ថា ទោះបីជាប្រទេសកំពុងទទួលរងនូវវិបត្តិ Covid-19 យ៉ាងណាក៏ដោយ ក៏ហាងព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម នៅតែអាចពង្រីកសាខាថ្មីមួយទៀតបាន កាលពីឆ្នាំ2020។ លោកស្រីក៏បានបន្តទៀតដែរថា កត្តាសំខាន់ 3 ដែលធ្វើឱ្យហាងព្រះខ័នឬទ្ធិ នៅតែអាចដំណើរការបាន និងអាចពង្រីកសាខាថ្មីអំឡុងពេលប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពមិនល្អ។ 1. ​អាជីវកម្មចាប់ផ្ដើមពីក្ដីស្រលាញ់ លោកស្រីមានប្រសាសន៍ថា ការចាប់ផ្ដើមអាជីវកម្មដ៏ល្អ គឺត្រូវចាប់ផ្ដើមពីក្ដីស្រលាញ់ពិតប្រាកដ ទើបយើងមិនងាយឆាប់បោះបង់នៅពេលជួបឧបសគ្គណាមួយ ដោយជាក់ស្ដែងនៅពេលប្រទេសកំពុងរងវិបត្តិខ្លាំងពីជំងឺ...