Home Tags The Boxes

Tag: The Boxes

តើត្រូវធ្វើបែបណា ទើបអាចយកគំនិតអាជីវកម្មប្រឡូកចូលក្នុងទីផ្សារបាន?

ការដែលអាចចាប់ផ្ដើមអាជីវកម្មឱ្យដំណើរការបាន ទាមទារឱ្យមានផ្នែកជាច្រើនចូលរួមជួយជ្រោមជ្រែង ដូចជាធនធានមនុស្ស ដើមទុនជាសាច់ប្រាក់ របៀបដឹកនាំគ្រប់គ្រងចាត់ចែង និងជាច្រើនទៀត ប៉ុន្តែអ្វីដែលសំខាន់មុនគេក្នុងការចាប់ផ្ដើមអាជីវកម្ម គឺត្រូវមានគំនិតអាជីវកម្មជាមុនសិន។ ការមានគំនិតអាជីវកម្ម ទើបមានការចាប់ផ្ដើមធ្វើអាជីវកម្ម និងសិក្សាស្រាវជ្រាវទីផ្សាគោលដៅ។ បន្ទាប់ពីមានគំនិតអាជីវកម្មហើយ គឺឈានដល់ការយកគំនិតអាជីវកម្មនោះប្រឡូកចូលក្នុងទីផ្សារ។ តើត្រូវប្រឡូកចូលក្នុងទីផ្សារបែបណា? ឆ្លងតាមការធ្វើបទសម្ភាសន៍ជាមួយលោក ពេជ្រ វិសាល សហស្ថាបនិកនៃក្រុមហ៊ុន The Boxes គឺលោកបានឆ្លើយតបមកកាន់ក្រុមការងាររបស់គេហទំព័រគំនិតថា “ការមានគំនិតអាជីវកម្ម គឺនរណាៗក៏អាចមានដែរ ប៉ុន្តែមិនប្រាកដថាអ្នកមានគំនិតអាជីវកម្មនោះ អាចយកគំនិតអាជីវកម្មដែលខ្លួនមានមកប្រឡូកចូលក្នុងទីផ្សារជាក់ស្ដែងបានជោគជ័យឡើយ ហេតុនេះហើយបើតាមបទពិសោធន៍របស់ខ្ញុំ...