Home Tags Value

Tag: value

ភាពខុសគ្នារវាង គុណតម្លៃ និង តម្លៃ

គុណតម្លៃ និងតម្លៃ ជាផ្នែកមួយដែលម្ចាស់អាជីវកម្មខ្នាតតូច មធ្យម ឬលក្ខណៈគ្រួសារមិនទាន់មានការយល់ច្បាស់នៅឡើយ ឬក៏មានការបែងចែកមិនដាច់រវាងពាក្យទាំងពីរនេះ ហើយជួនកាលប្រើប្រាស់ខុសក្បួនជាដើម។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងថា គុណតម្លៃ និងតម្លៃ ជារឿងដែលអ្នកត្រូវដឹង ដើម្បីអាចស្វែងរកប្រាក់ចំណេញដល់ក្រុមហ៊ុន។ គុណតម្លៃ “គុណតម្លៃ” នៅក្នុងអាជីវកម្ម សំដៅលើការបង្កើតនូវអ្វីដែលធ្វើឱ្យអតិថិជនទទួលបាននូវភាពពេញចិត្តកាន់តែខ្លាំងដោយសមស្របតាមទស្សនៈនៃការយល់ឃើញរបស់អតិថិជន និងផ្ដល់នូវបទពិសោធន៍ល្អៗជាមួយក្រុមហ៊ុន។ បន្ថែមពីនេះ គុណតម្លៃ ជាទូទៅគឺជាការពិពណ៌នាថាជាអត្ថប្រយោជន៍អ្វីដែល អតិថិជននឹងទទួលបានពីផលិតផលឬសេវាកម្មនៅក្នុងអាជីវកម្មនីមួយៗ។ បើនិយាយឱ្យសាមញ្ញ គុណតម្លៃ គឺជាអ្វីដែលធ្វើឱ្យអតិថិជនបានយល់ថាផលិតផល ឬសេវាកម្មទាំងនោះមានតម្លៃខ្លាំងសម្រាប់ពួកគេ។ តម្លៃ “តម្លៃ”...