Home Tags Vireak Suo

Tag: Vireak Suo

មោទនភាព ជាតិខ្មែរ ដែលក្រុមហ៊ុនកូនខ្មែរ ចូលមកទឹកដីប្រទេសថៃ

ប្រទេសមួយរីកចម្រើនឆាប់រហ័ស លុះត្រាតែប្រទេសនោះសម្បូរដោយធនធានមនុស្សខ្លាំង និងសហគ្រិនពូកែៗច្រើន។ ធនធានមនុស្សខ្លាំង និងសហគ្រិនពូកែ ពួកគេនឹងជួយធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកកាន់តែរីកចម្រើន និងមានការវិវត្តន៍ខ្លាំង ជាពិសេសសហគ្រិនដែលពួកគេនឹងជួយផ្ដល់ការងារដល់ប្រជាជនក្នុងស្រុក និងផ្ដល់ប្រាក់ចំណូលដល់រដ្ឋតាមរយៈការបង់ពន្ធជាដើម។ នៅកម្ពុជាក៏សម្បូរដោយសហគ្រិនពូកែច្រើនដែរ ដោយជួយធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងស្រុកដំណើរការបានកាន់តែល្អ។ បន្ថែមពីនេះ អ្វីដែលគួរឱ្យរំភើបទៀតនោះ ក្រុមហ៊ុនដឹកទំនិញវីរៈប៊ុនថាំ ដែលបង្កើតឡើងដោយកូនខ្មែរ គឺលោកឧកញ៉ាសួរ វីរៈ ក៏បានពង្រីកទីផ្សារចូលមកកាន់ទឹកដីប្រទេសថៃ ដោយមានទីតាំងនៅចំកណ្ដាលទីក្រុងបាងកក។ នេះបើយោងតាមការប្រកាសផ្សព្វផ្សាយចេញពីទំព័រផ្លូវការរបស់លោកឧកញ៉ាសួរ វីរៈ កាលពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2022 ។ នៅក្នុងការផ្សព្វផ្សាយនោះ...