នៅក្នុងសំណើថវិកាឆ្នាំ 2026 របស់ខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គម្រោងនឹងកាត់បន្ថយកម្មវិធីវិទ្យាសាស្ត្ររបស់ NASA ជិតពាក់កណ្តាល ដែលអាចនាំទៅដល់ការលុបចោលបេសកកម្មសំខាន់ៗ និងកាត់បន្ថយកម្លាំងការងារវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារមួយភាគបី។
ចំពោះករណីនេះ អ្នកជំនាញព្រមានថា ប្រសិនបើការកាត់បន្ថយថវិកាទាំងនេះកើតឡើង អាមេរិកនឹងអាចឈានទៅដល់ “យុគងងឹត” ដោយធ្វើឱ្យភាពជាអ្នកដឹកនាំសម្រាប់ការរុករកអវកាសរបស់សហរដ្ឋអាមេរិកនឹងស្ថិតក្នុងគ្រោះថ្នាក់ ខណៈដែលដៃគូប្រកួតប្រជែងដូចជាប្រទេសចិនកំពុងឆ្ពោះទៅមុខជាមួយនឹងបេសកកម្មអវកាសធំៗដូចជា Tianwen-2។
យ៉ាងណាមិញ ករណីនេះបានធ្វើឱ្យមនុស្សជាច្រើនអំពាវនាវឱ្យអ្នកផ្សេងៗទៀតរូមគ្នាបន្តគាំទ្រ NASA និងតស៊ូមតិចំពោះបញ្ហានេះ ដើម្បីឱ្យ NASA អាចបន្តរុករកអវកាស។

