spot_img
spot_img
Homeទូទៅតិចអត់ដឹង! សកម្មភាពទាំងនេះអាចធ្វើឱ្យអ្នកពង្រីកបណ្តាញទំនាក់ទំនងដោយមិនដឹងខ្លួន

តិចអត់ដឹង! សកម្មភាពទាំងនេះអាចធ្វើឱ្យអ្នកពង្រីកបណ្តាញទំនាក់ទំនងដោយមិនដឹងខ្លួន

-

ការកសាងបណ្តាញទំនាក់ទំនងមិនមែនតម្រូវឲ្យមានតែការចូលរួមកិច្ចប្រជុំធំៗនោះទេ។ តាមពិតទៅ បណ្តាញដ៏មានតម្លៃបំផុតច្រើនតែកើតចេញពីសកម្មភាពប្រចាំថ្ងៃតូចៗ ដែលអ្នកអនុវត្តដោយមិនបានដឹងខ្លួន។ ខាងក្រោមនេះជា ៥ សកម្មភាពដែលបង្ហាញថាអ្នកកំពុងពង្រីកបណ្តាញទំនាក់ទំនងរបស់អ្នក៖

១. ការណែនាំអ្នកដទៃ
នៅពេលអ្នកណែនាំមនុស្សពីរនាក់ដែលអ្នកយល់ថាមានប្រយោជន៍ដល់គ្នាទៅវិញទៅមក អ្នកកំពុងក្លាយជា អ្នកសម្របសម្រួល នៅក្នុងរង្វង់របស់អ្នក។ ការធ្វើបែបនេះបង្កើតតម្លៃដោយឥតគិតថ្លៃ ហើយមនុស្សនឹងចងចាំ និងចង់តបស្នងមកអ្នកវិញ។

ឥទ្ធិពល: អ្នកត្រូវបានគេមើលឃើញថាជាមនុស្សដែលមានចិត្តទូលាយ និងជាចំណុចកណ្តាលនៃបណ្តាញ។ល។

២. ការផ្តល់ជំនួយ ឬការផ្តល់ព័ត៌មានមានតម្លៃ
ការផ្តល់យោបល់ល្អៗ ឬការចែករំលែកធនធានដែលពាក់ព័ន្ធនឹងអាជីពរបស់នរណាម្នាក់ គឺជាវិធីដ៏ល្អបំផុតក្នុងការកសាងភាពទុកចិត្ត។

ឥទ្ធិពល: អ្នកត្រូវបានគេមើលឃើញថាជាមនុស្សដែលមានជំនាញ និងចិត្តសប្បុរស ហើយមនុស្សនឹងចង់ដឹងចង់លឺ និងទំនាក់ទំនងជាមួយអ្នកកាន់តែច្រើន។

៣. ការស្តាប់ដោយយកចិត្តទុកដាក់
នៅពេលអ្នកស្តាប់នរណាម្នាក់ដោយយកចិត្តទុកដាក់ ១០០% អ្នកកំពុងបង្កើតទំនាក់ទំនងដ៏រឹងមាំដែលធ្វើឱ្យអ្នកដទៃចង់ទំនាក់ទំនងជាមួយអ្នក។ ពីព្រោះថាក្នុងការសន្ទនាមនុស្សគ្រប់គ្នាចង់មានអារម្មណ៍ថាត្រូវបានគេយកចិត្តទុកដាក់។

ឥទ្ធិពល: ការស្តាប់របស់អ្នកធ្វើឲ្យពួកគេមានអារម្មណ៍ថាមានតម្លៃ ដូច្នេះពួកគេនឹងចងចាំអ្នក ហើយចង់ជួយអ្នកវិញ។

៤. ការគោរពពេលវេលារបស់អ្នកដទៃ
ការគោរពពេលវេលាមានន័យថាការគោរពអ្នកដែលនៅជាមួយអ្នក។ ការមកដល់ទាន់ពេល ឬការបញ្ចប់ការប្រជុំតាមកាលកំណត់ បង្ហាញពីភាពជាម្ចាស់ការ និងវិជ្ជាជីវៈរបស់អ្នក។

ឥទ្ធិពល: មនុស្សចាត់ទុកអ្នកជាមនុស្សដែលគួរឲ្យទុកចិត្ត មានវិន័យដែលជាលក្ខណៈសំខាន់បំផុតសម្រាប់ដៃគូអាជីវកម្មឬមិត្តរួមការងារ។ល។

៥. ការបង្ហាញការដឹងគុណដោយស្មោះត្រង់
មនុស្សមានទំនោរចង់ជួយអ្នកដដែលៗ នៅពេលដែលអ្នកបង្ហាញការដឹងគុណចំពោះការងាររបស់ពួកគេ។

ឥទ្ធិពល: ការផ្ញើសារអរគុណខ្លីៗ ឬការសរសើរដោយស្មោះត្រង់ គឺជាការវិនិយោគលើទំនាក់ទំនង ដែលធ្វើឲ្យអ្នកដទៃមានអារម្មណ៍ល្អ ហើយចង់បន្តជួយអ្នក។

សរុបមក ការពង្រីកបណ្តាញទំនាក់ទំនងគឺកើតចេញពីការផ្តល់តម្លៃទៅឲ្យអ្នកដទៃ។ ការអនុវត្តសកម្មភាពទាំង ៥ នេះជាប់លាប់ នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលគេចង់ទាក់ទងដោយមិនចាំបាច់ព្យាយាម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ