ប្រទេសអ៊ូហ្គង់ដាបានប្រកាសថារកឃើញរ៉ែមាសជាង 31លានតោន ដែលមានមាសចម្រាញ់ (មាសសុទ្ធ) ជាង 32ម៉ឺនតោន និងមានតម្លៃប្រមាណ 12 ពាន់ពាន់លានដុល្លារ។ ការរកឃើញដ៏ធំសន្ធឹកសន្ធាប់នេះអាចធ្វើឱ្យប្រទេសអ៊ូហ្គង់ដាក្លាយជាប្រទេសផលិតមាសដ៏ធំបំផុតមួយក្នុងពិភពលោក។
ប្រសិនបើការជីកយក និងការចម្រាញ់មាសប្រព្រឹត្តទៅដោយរលូន អ៊ូហ្គង់ដាអាចក្លាយជាប្រទេសអ្នកមាន ហើយមនុស្សជាច្រើនអាចទទួលបានការងារ ថែមពីនេះប្រទេសផ្សេងទៀតប្រហែលជាចង់ធ្វើអាជីវកម្មនៅទីនោះ។
របកគំហើញនេះក៏អាចប៉ះពាល់ដល់ទីផ្សារមាសអន្តរជាតិតាមរយៈការបង្កើនការផ្គត់ផ្គង់សកលដែលអាចបណ្តាលឱ្យតម្លៃមាសធ្លាក់ចុះ។
យ៉ាងណាមិញ ការរកឃើញនេះ គឺជាផ្នែកមួយក៏សំខាន់សម្រាប់អនាគតរបស់អ៊ូហ្គង់ដា។ វានឹងអាចកែប្រែសេដ្ឋកិច្ចប្រទេសមួយនេះឱ្យជៀសផុតពីភាពខ្សត់ខ្សោយ និងនាំមកនូវឱកាសថ្មីៗបន្ថែមសម្រាប់ប្រជាជន និងប្រទេសរបស់ខ្លួន។