spot_img
spot_img
Homeទូទៅសហរដ្ឋអាមេរិកបានប្រកាសពីផែនការបង្កើតខែលការពារអាមេរិកពីការវាយប្រហារដោយគ្រាប់មីសុីលតាមលំហអាកាស

សហរដ្ឋអាមេរិកបានប្រកាសពីផែនការបង្កើតខែលការពារអាមេរិកពីការវាយប្រហារដោយគ្រាប់មីសុីលតាមលំហអាកាស

-

កាលពីថ្ងៃទី20 ខែឧសភា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសផែនការការពារជាតិថ្មីមួយ ដែលមានឈ្មោះថា Golden Dome អាចនឹងត្រូវចំណាយអស់ 175 ពាន់លានដុល្លារ ហើយមានគោលបំណងការពារសហរដ្ឋអាមេរិកពីមីសុីលដ៏មានអានុភាព សូម្បីតែគ្រាប់ដែលចេញពីលំហអាកាសក៏ដោយ។

លោក Trump បាននិយាយថា ប្រព័ន្ធថ្មីនេះនឹងការពារសហរដ្ឋអាមេរិកពីការវាយប្រហារលើគោក សមុទ្រ និងសូម្បីតែអវកាស ថែមពីនេះវា​ល្អ​ជាង​ការ​ការពារ​ដែល​អាមេរិក​មាន​នាពេល​បច្ចុប្បន្ននេះ។

គម្រោងនេះនឹងដំណើរការដោយ ឧត្តមសេនីយ៍ Michael Guetlein នៃកងកម្លាំងអវកាសអាមេរិក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ 2029 មុនពេលអាណត្តិបច្ចុប្បន្នរបស់លោក Trump ត្រូវបានបញ្ចប់។

សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ចាប់​ផ្តើម​គម្រោង​នេះ​ក្នុង​ទំហំ​ទឹកប្រាក់ 25 ពាន់លានដុល្លារ ដោយការចំណាយសរុបនៃគម្រោងរំពឹងថានឹងកើនឡើងដល់ 175 ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ការិយាល័យថវិកាសភាព្រមានថា វាអាចលើសពី 500 ពាន់លានដុល្លារ ក្នុងរយៈពេល 20 ឆ្នាំខាងមុខ ប្រសិនបើពួកគេពង្រីកគម្រោងនេះកាន់តែធំ ឬមានការបន្ថែមលក្ខណៈពិសេសបន្ថែម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ