spot_img
spot_img
Homeទូទៅមិនបាច់មានទ្រព្យមហាសាលទើបឈ្នះលើជីវិតទេ ត្រឹមផ្លូវចិត្តមានសន្តិភាពនោះហើយទើបជាជ័យជម្នះ

មិនបាច់មានទ្រព្យមហាសាលទើបឈ្នះលើជីវិតទេ ត្រឹមផ្លូវចិត្តមានសន្តិភាពនោះហើយទើបជាជ័យជម្នះ

-

នៅក្នុងសង្គមបច្ចុប្បន្ន យើងតែងតែត្រូវបានបង្រៀនឱ្យវាស់វែងភាពជោគជ័យតាមរយៈ ទំហំផ្ទះ ម៉ាករថយន្ត ឬតួលេខក្នុងគណនីធនាគារ។ ការរត់តាមនិយមន័យនេះ ធ្វើឱ្យមនុស្សជាច្រើនមានអ្វីៗគ្រប់យ៉ាង តែបែរជាបាត់បង់ស្នាមញញឹម។ តាមពិតទៅ «ការរស់នៅដោយមានក្ដីសុខ» គឺជាទម្រង់នៃភាពជោគជ័យដ៏កំពូលមួយ ដែលមនុស្សជាច្រើនមើលរំលង។

ខាងក្រោមនេះគឺជាហេតុផលដែលបញ្ជាក់ថា ក្ដីសុខគឺជាជោគជ័យពិតប្រាកដ៖

១. ក្នុងចិត្តដែកមានសន្តិភាព៖ ជោគជ័យខាងក្រៅដូចជាលុយ និងអំណាច គ្រាន់តែសម្រាប់ឱ្យគេសរសើរ ប៉ុន្តែជោគជ័យខាងក្នុងគឺភាពស្ងប់សុខដែលធ្វើឱ្យអ្នកដេកលក់ស្កប់ស្កល់។ ទោះមានលុយរាប់លាន តែបើត្រូវរស់ក្នុងភាពតានតឹង និងច្រណែនឈ្នានីស នោះមិនមែនជាសេរីភាព និងសេចក្តីសុខក្នុងជីវិតនោះទេ។

២. សុខភាពគឺជាទ្រព្យ៖ ភាពតានតឹង និងសម្ពាធដើម្បីដេញតាមទ្រព្យសម្បត្តិ អាចបំផ្លាញសុខភាពរបស់អ្នកបាន។ បើអ្នករស់នៅដោយមានក្ដីសុខ មិនសូវស្ត្រេស នោះរាងកាយរបស់អ្នកនឹងរឹងមាំ។ សូមចាំថា «គ្រែដែលថ្លៃបំផុតលើលោក គឺគ្រែអ្នកជំងឺ»។ ដូច្នេះ បើអ្នកនៅមានសុខភាពល្អ និងអាចញញឹមបានជារៀងរាល់ថ្ងៃ អ្នកគឺជាអ្នកមានហើយ។

៣. ចេះរីករាយនឹងបច្ចុប្បន្ន៖ មនុស្សជោគជ័យតែគ្មានក្ដីសុខ តែងតែរស់នៅក្នុងអនាគត (បារម្ភពីរឿងមិនទាន់កើត)។ តែអ្នកដែលរស់នៅដោយមានក្ដីសុខ គឺជាអ្នកដែលចេះពេញចិត្ត និងស្កប់ស្កល់នៅពេលពេលវេលានៅចំពោះមុខ។ សមត្ថភាពក្នុងការពេញចិត្តនឹងអ្វីដែលសាមញ្ញ និងពេលវេលាចំពោះមុខ គឺជាសិល្បៈនៃការរស់នៅដែលមិនមែនគ្រប់គ្នាសុទ្ធតែធ្វើបាន។

ជារួម សូមកុំឱ្យនិយមន័យនៃភាពជោគជ័យរបស់អ្នកដទៃ មកដាក់សម្ពាធលើជីវិតអ្នក។ អ្នកមិនចាំបាច់ក្លាយជាមហាសេដ្ឋី ទើបចាត់ទុកថាជោគជ័យនោះទេ។ ប្រសិនបើថ្ងៃនេះ អ្នកអាចក្រោកពីគេងដោយគ្មានវិប្បដិសារី ធ្វើការដោយចិត្តស្រឡាញ់ និងចូលគេងដោយចិត្តស្ងប់ នោះហើយជាជ័យជម្នះលើជីវិត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ