១ ទ្វីបអង់តាក់ទិកជាទ្វីបតែមួយគត់ដែលគ្មានសត្វល្មូន ឬ សត្វពស់ ។
២ កោសិការបស់មនុស្សចំនួន ៣០០ លានកោសិកាងាប់ជារៀងរាល់មួយនាទីម្តង ។
៣ ក្នុងមួយឆ្នាំបេះដូងរបស់អ្នកលោតប្រហែល ៣៥ លានដង ។ បើគិតទៅប្រហែល ១០០០០០ ដងក្នុងមួយថ្ងៃ និង ៧០ ដងក្នុងមួយនាទី ។
៤ បើយើងធ្វើដំណើរក្នុងល្បឿននៃល្បឿនរបស់ពន្លឺ យើងត្រូវការរយៈពេលត្រឹមតែ ១.២៨២២ វិនាទីប៉ុណ្ណោះដើម្បីទៅដល់ឋានព្រះចន្ទ ។
៥ ពេលខ្លះសត្វក្រពើលេបដុំថ្មដើម្បីជួយខ្លួនឲ្យវាអាចមុជទឹកបានជ្រៅ ។
៦ ៨០% នៃខួរក្បាលរបស់អ្នកគឺផ្សំពីទឹក ។
៧ ការរាត់ (Carat) មិនមែនជារង្វាស់នៃទំហំឡើយ ប៉ុន្តែវាជារង្វាស់នៃទម្ងន់ ។ ១ ការរាត់ = ២០០ មីលីក្រាម ។
៨ អណ្តាតរបស់អ្នកអាចដឹងរស់ជាតិបានលុះត្រាតែមានទឹកមាត់ ។
៩ ព្រះចន្ទមានទំហំ ២៧% នៃទំហំផែនដី ។
១០ ក្រចកដៃដុះ ៤ ដង លឿនជាងក្រចកជើង ។
ដកស្រង់ និង បកប្រែពី : Amazing facts and science facts application.