វិទ្យាសាស្ត្រជាមុខវិជ្ជាដែលពោរពេញដោយក្ដីញញឹម ក្ដីសប្បាយ។ ញញឹម និងសប្បាយ ហើយសរសើរចំពោះរបកគំហើញនានាជាច្រើនអនេក ដែលបានដោះស្រាយអាថ៌កំបាំងក្នុងសកលលោក ធ្វើឲ្យពិភពលោកលែងក្លាយជាទីដ៏គួរឲ្យខ្លាច ហើយអាចឲ្យមនុស្សសម្រេចបានវឌ្ឍនភាពដូចសព្វថ្ងៃ។ នេះក៏ព្រោះវិទ្យាសាស្ត្រមានភាពប្រាកដនិយម មានលក្ខណៈអាចបកស្រាយបានដោយតក្កភាព និងមិនអាចប្រកែកបាន លើកលែងមានរបកគំហើញថ្មីមកបកស្រាយផ្ទុយ។ វិទ្យាសាស្ត្រជាមូលដ្ឋានគ្រឹះនៃការសិក្សានានា នៃការរស់នៅ និងនៃការសម្រេចចិត្ត ដូចនេះហើយទើប គំនិត រីករាយនឹងដកស្រង់យកនូវអត្ថបទវិទ្យាសាស្ត្រទាំងឡាយ គ្រាន់ជាអាហារសម្រាប់ការពិចារណា បង្កើនចំណេះដឹង និងបំពេញនូវចម្ងល់នានារបស់លោកអ្នក។