ឆ្លងតាមការសង្កេតរយៈពេល១៣០ចុងក្រោយនេះ កម្តៅផែនដីមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលបញ្ហានេះគឺមិនមែនបណ្តាលមកពីការវិវត្តន៍នៃធម្មជាតិតែមួយនោះទេ។ ទោះជាការប្រែប្រួលដំណើរនៃធម្មជាតិ ដូចជាសកម្មភាពព្រះអាទិត្យដែលជាកត្តាមួយរួមចំណែកបង្កឲ្យមានកំណើនសីតុណ្ហភាពក៏ពិតមែន ប៉ុន្តែកត្តាចំបងដែលបង្កឲ្យមានបាតុភូតនេះកើតឡើងគឺជាសកម្មភាពមនុស្សដែលបានបង្កឲ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនក្រៃលែង។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់អំពីបញ្ហានេះនោះ ក្នុងអត្ថបទនេះ«គំនិត» នឹងធ្វើការបកស្រាយអំពីកត្តាដែលបង្កឲ្យមានកណើនកម្តៅផែនដីមកបកស្រាយជូនប្រិយមិត្ត។
You can't take your health into your own hands when it comes to health care decisions. So, if you are looking for cheap priligy online in your country, then you should consider to use an online pharmacy that https://mariakaramitsos.com/privacy-policy Farrukhnagar has a website. Capsicum peppers have been around for 10,000 years, and they have helped shape our world.
Tamoxifen 10mg tablets may cause a rare and serious form of skin cancer called skin cancer in the breast. The priligy prix () is a competition in https://savillefurniture.com/elegant-small-storage irenically which one team (usually a french company) is required to win the €100,000 prize at least once. The american society of colon and rectal surgeons is the largest and most highly respected medical organization in the world, representing more than 14,000 members and practicing physicians.
តើកំណើនកម្តៅផែនដីគឺជាអ្វី?
វាគឺជាកើនឡើងកម្តៅផែនដីយ៉ាង ហើយត្រូវបានអ្នកវិទ្យាសាស្ត្រទទួលស្គាល់ថាវាពិតជាកើតមានមែន។ យោងតាមក្រុមប្រឹក្សាជាតិស្រាវជ្រាវ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ភពផែនដី ក្នុងរយៈពេល៤០០ឆ្នាំចុងក្រោយនេះ ផែន មានកម្តៅខ្ពស់ជាងពេលណាៗទាំងអស់។ ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យដឹងថា សីតុណ្ហភាពរបស់ផែនដីបានកើនឡើងជាមធ្យមពី 0,3 ទៅ 0,6 អង្សាសេនៅក្នុងសតវត្សចុងក្រោយនេះ។ នេះគឺជាការកើនឡើងយ៉ាងខ្ពស់បំផុតក្នុងរយៈពេល១០០០ឆ្នាំចុងក្រោយ។ សីតុណ្ហភាពរបស់ផែនដីអាចនឹងមានការកើនឡើងពី 1,4 ទៅ 5,8oC នៅចុងសតវត្សទី២១បើយោងទៅតាមប្រភពដដែល។ បើក្រឡេកមើលទៅអំពីតួរលេខនេះ អ្នកប្រហែលជាគិតថាវាគឺជាចំនួនដ៏តិចតួចប៉ុណ្ណោះ ប៉ុន្តែតួរលេខនេះវាគ្រប់គ្រាន់ក្នុងការធ្វើឲ្យអាកាសធាតុនៅលើផែនដីមានការប្រែប្រួលយ៉ាងខ្លាំង។ បញ្ហាកំណើនកម្តៅផែនដី គឺបង្កឡើងដោយកត្តាចំបងពីរ គឺការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និង បម្លាសប់ប្តូរសកម្មភាពរបស់ព្រះអាទិត្យដែលកើតឡើងដោយធម្មជាតិ។
ឧស្ម័នផ្ទះកញ្ចក់
ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបង្កឡើងដោយសកម្មភាពមនុស្សទៅក្នុងបរិយាកាសគឺជាកត្តាចំបងបំផុតដែលបង្កឲ្យមានកំណើនកម្តៅផែនដី។ ឧស្ម័នទាំងនោះរួមមានដូចជា ឧស្ម័នកាបូនឌីអុកស៊ីត(CO2) នីត្រួសអុកស៊ីត (N2O) CFCs និងមេតាន។ ការបញ្ចេញឧស្ម័នទាំងនេះមានការកើនឡើងគួរឲ្យកត់សម្គាល់។ ដូចជានៅក្នុងកសិកម្ម គេបានប្រើប្រាស់នីត្រួសអុកស៊ីតក្នុងបរិមានយ៉ាងច្រើនតាមរយៈការប្រើប្រាស់ជី។ ការប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងឧស្សាហកម្ម យានយន្ត និងឧបករណ៍ផ្សេងៗទៀតបានធ្វើឲ្យបរិមាណកាបូនឌីអុកស៊ីតមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងបរិយាកាស។ ការកាប់បំផ្លាញព្រៃឈើពីសំណាក់មនុស្សក៏ផ្តល់នូវផលប៉ះពាល់ផងដែរដល់តុល្យភាពនៃឧស្ម័នធម្មជាតិនៅក្នុងបរិយាកាស។ បរិមាណកាបូនឌីអុកស៊ីតនឹងមានការកើនឡើងនៅពេលបរិមាណព្រៃឈើមានការថយចុះ ព្រោះថាដើមឈើគឺជាភ្នាក់ងារស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតទាំងនោះដោយបញ្ចេញមកវិញនូវអុកស៊ីសែន។
បរិមាណឧស្ម័នផ្ទះកញ្ចក់ដែលមាននៅក្នុងបរិយាកាសបានបង្កើតឲ្យមានបាតុភូតមួយគឺមានឈ្មោះថា ឥទ្ធិពលផ្ទះកញ្ចក់ (Greenhouse effect)។ ជាធម្មតា កាំរស្មីព្រះអាទិត្យបាញ់ឆ្ពោះទៅផែនដី ហើយបន្ទាប់មកថាមពលនេះនឹងត្រឡប់ទៅក្នុងបរិយាកាសវិញ។ ប៉ុន្តែដោយសារតែវត្តមានរបស់ឧស្ម័នផ្ទះកញ្ចក់ ធ្វើឲ្យថាមពលកំដៅព្រះអាទិត្យត្រូវបានរាំងផ្ទុបនៅផ្ទៃផែនដីហើយមិនអាចត្រឡប់ទៅវិញបាន ដែលបាតុភូតនេះ ធ្វើឲ្យកម្តៅផែនដីកើនឡើង។ វាគឺជាការចាំបាច់ដែលរក្សាកម្តៅខ្លះនៅលើផ្ទៃផែនដីដើម្បីទ្រទ្រង់ជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ ប៉ុន្តែសកម្មភាពមនុស្សបានធ្វើឲ្យតុល្យភាពធម្មជាតិមានការប្រែប្រួលដោយសារតែការរាំងផ្ទុបកម្តៅច្រើនពេកនៅលើផែនដី។
កត្តាធម្មជាតិ
កាលពីអតីតកាល សីតុណ្ហភាពផែនដីមានការប្រែប្រួលគួរឲ្យកត់សម្គាល់ដោយមិនមានការចូលរួមពីសកម្មភាពមនុស្ស។ ការប្រែប្រួលនេះកើតឡើងបណ្តាលមកពីឥទ្ធិពលធម្មជាតិដូចជា បម្លាស់ប្តូរភាពទ្រេតរបស់ផែនដី និងបម្លាស់ប្តូរកម្រិតឧស្ម័នធម្មជាតិនៅក្នុងបរិយាកាស។ បច្ចុប្បន្ននេះ បម្លាស់ប្តូរធម្មជាតិដូចជាសកម្មភាពព្រះអាទិត្យ និងកម្រិតថាមពលព្រះអាទិត្យដែលផែនដីទទួលបានក៏ជាកត្តាមួយដែលធ្វើឲ្យផ្ទៃផែនដីកើនកម្តៅផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលពីកត្តាធម្មជាតិពិតជាមិនអាចប្រៀបផ្ទឹមនឹងឥទ្ធិពលរបស់ឧស្ម័នផ្ទះកញ្ចក់បាននោះទេ។
ផលប៉ះពាល់
ប្រសិនបើឥទ្ធិពលនៃកណើនកម្តៅផែនដីនៅតែបន្ត ផលប៉ះពាល់ជាច្រើននឹងកើតមានឡើង។ ផលប៉ះពាល់ទាំងនោះរួមមានដូចជា ការប្រែប្រួលនៃបរិយាកាស និងការកើនឡើងនូវនាវូសមុទ្រដោយសារតែទឹកកកនៅតំបន់ប៉ូលរលាយជាដើម។ ប្រភេទសត្វ និងរុក្ខជាតិជាច្រើននឹងមានការលំបាកក្នុងការរស់នៅក្រោមកម្តៅអាកាសធាតុបែបនេះ ដែលអាចបណ្តាលឲ្យវាទាំងនោះផុតពូជ ហើយមិនតែប៉ុណ្ណោះមនុស្សលោកក៏អាច ប្រឈមមុខនឹងជម្ងឺដង្កាត់ជាច្រើន។ នៅជុំវិញពិភពលោក មនុស្សជាច្រើនបានចាប់ផ្តើមយល់ដឹងអំពីផលប៉ះពាល់ ហើយពួកគេខិតខំកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតតាមរយៈការប្រើប្រាស់ប្រភពថាមពលដែលមិនបញ្ចេញឧស្ម័ននេះ ឬក៏ក្នុងបរិមាណតិចតួច។
ឯកសារយោង៖
http://environment.nationalgeographic.com/environment/global-warming/gw-causes
http://solar-center.stanford.edu/sun-on-earth/glob-warm.html
http://www.eoearth.org/article/Global_warming?topic=49491
http://www.nhm.ac.uk/nature-online/environmental-change/what-is-climate-change/climate-change-causes/index.html