ការបង្កើតអាជីវកម្មនៅផ្ទះគឺជាក្តីសុបិន្តមួយដែលមនុស្សជាច្រើនប្រាថ្នាចង់បាន។ អ្នកអាចធ្វើការតាមកាលវិភាគផ្ទាល់ខ្លួន បដិសេធជាមួយនឹងអតិថិជនដែលពិបាក ចៀសវាងពីចៅហ្វាយនាយមិនល្អ ចំណាយពេលបានច្រើននៅជាមួយគ្រួសារ ចាកឆ្ងាយពីភាពស្មុគស្មាញប្រចាំថ្ងៃដែលត្រូវប្រឈមមុខជាមួយបុគ្គលិក និងអាចបន្តស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនបាន។ វាជាការចាកចេញដ៏ធំមួយពីជានិយោជិកម្នាក់មកជាការធ្វើការដោយខ្លួន។
អ្នកត្រូវការសម្លឹងទៅមុខទៅកាន់កត្តាមួយចំនួននៅក្នុងជីវិតរបស់អ្នកដើម្បីអាចបង្កើតបានជាការត្រៀមទុកដ៏ប្រសើរ មុនពេលអ្នកសម្រេចចិត្តចាកចេញពីការងាររបស់អ្នក។ ចំពោះករណីខ្លះទៀតដូចជាគ្រោងការណ៍ អ្នកនឹងមិនអាចត្រៀមទុកមុនបានទេ ប៉ុន្តែអ្នកនៅតែត្រូវការកត្តាសំខាន់មួយចំនួនដើម្បីពិចារណា។
ការស្វែងយល់ពីទីផ្សារនិងផែនការណ៍អាជីវកម្មគឺជាកត្តាសំខាន់។ ការកំណត់ពេលវេលាក៏ជារឿងសំខាន់ដែរ។ អ្នកនឹងត្រូវការគិតគូរពីប្រភេទអាជីវកម្មដែលអ្នកនឹងចាប់ផ្តើម លក្ខខណ្ឌសេដ្ឋកិច្ចថ្មីៗ ស្ថានភាពហិរញ្ញវត្ថុ និងទីផ្សារដែលមានសក្តានុពលចំពោះផលិតផលឬសេវាកម្មរបស់អ្នក។
បើសិនជាអ្នកគ្មានវិធីផ្សេងដើម្បីស្វែងរកជំនួយពីហិរញ្ញវត្ថុទេ អ្នកគួរតែប្រមែប្រមូលប្រាក់សន្សំដើម្បីអាចទប់ជាមូយនឹងអាជីវកម្មដែលទើបតែចាប់ដំណើរការរបស់អ្នក។ អ្នកជំនាញភាគច្រើនណែនាំឲ្យម្ចាស់អាជីវកម្មត្រៀមប្រាក់បម្រុងទៅលើការចំណាយពី ៦ ខែទៅ ១ ឆ្នាំ។ ចូរកុំភ្លេចថាអ្នកត្រូវការបែងចែកប្រាក់ចំណេញដែលទទួលបានមកពីការងាររបស់អ្នក ដូចជាធានារ៉ាប់រងសុខភាពសម្រាប់ខ្លួនឯងនិងគ្រួសារ ព្រមទាំងផ្តល់ប្រាក់ចូលទៅក្នុងគម្រោងចូលនិវត្តន៍។ ជាការពិត បើអ្នកមានស្វាមីភរិយាឬដៃគូដែលមានការងារធ្វើហើយ ហើយពួកគេស្ម័គ្រចិត្តចំណាយលុយចំពោះចំណុចសំខាន់ៗទាំងនេះកំឡុងពេលដែលអ្នកអនុវត្តអាជីវកម្មជាជំហានៗ អ្នកគួរតែដាក់ចិត្តធ្វើឲ្យមែនទែន។
វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្មដែលល្អបំផុតចំពោះអាជីវកម្មរបស់អ្នក។ ទម្រង់នីមួយៗនៃស្ថាប័នអាជីវកម្មត្រូវមានទាំងភាពស្របច្បាប់និងការបង់ពន្ធ ដូចនេះអ្នកត្រូវតែច្បាស់ថាអ្នកបានពិភាក្សាជាមួយអ្នកជំនាញចំពោះបញ្ហានេះ។
ជាការពិតណាស់ដែលអ្នកត្រូវការមានទីតាំងដែលមានផាសុកភាពនិងស្ងៀមស្ងាត់។ វាសំខាន់ណាស់មិនត្រឹមតែកាត់បន្ថយសម្លេងរំខានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាចិត្តសាស្ត្រដែរសម្រាប់អ្នកនិងគ្រួសាររបស់អ្នកចំពោះពាក្យថា “នៅផ្ទះ” និង “នៅកន្លែងធ្វើការ” ។
កំឡុងពេលដែលមនុស្សមួយចំនួនពិតជាចាប់ផ្តើមអាជីវកម្មនៅផ្ទះតាំងពីតុផ្ទះបាយ អ្នកនឹងស្វែងរកឃើញថាការបែងចែកនឹងជួយអ្នកឲ្យដឹកនាំអាជីវកម្មរបស់អ្នកបានកាន់តែប្រសើរ។ កុំភ្លេចរក្សាចន្លោះសម្រាប់ផលិតកម្មនិងការរក្សាទុកសន្និធិ បើអាជីវកម្មរបស់អ្នកពាក់ព័ន្ធនឹងរឿងទាំងអស់នោះ។
ការធ្វើការនៅផ្ទះ ពេលខ្លះត្រូវការពេលវេលាយូរនិងសមស្រប ដែលអាចធ្វើឲ្យងាយប៉ះពាល់ដល់សុខភាពរាងកាយនិងខួរក្បាល។ ដំបូន្មានទូទៅ ចូរព្យាយាមញ៉ាំរបបអាហារត្រឹមត្រូវនិងធ្វើលំហាត់ប្រាណ ហើយបើទោះបីជាអ្នកមិនមានគ្រួសារនៅផ្ទះក៏ដោយ អ្នកមិនគួរធ្វើការហួសហេតុពេកទេ។ សហគ្រិនជារឿយៗតែងតែប្រាប់ថាចំណុចដែលពួកគេតែងតែខកខានបំផុតពីការមានការងារទៀងទាត់គឺទំនាក់ទំនងជាមួយមិត្តរួមការងារ ហេតុនេះចូរច្បាស់ថាអ្នកបានថែរក្សាជីវិតសង្គម ទោះបីជាយ៉ាងណាវាជាបណ្តាញអាជីវកម្មឬទទួលបានការគាំទ្រពីក្រុម។
ព្យាយាមធ្វើខ្លួនឯងឲ្យក្លាយជាមនុស្សដែលមានគំនិតវិជ្ជមាន មានការគាំទ្រ និងពោរពេញដោយក្តីសង្ឃឹមក្នុងការចាប់ផ្តើមគ្រួសាររបស់អ្នក។ ហេតុនេះហើយអាជីវកម្មរបស់អ្នកមុនដំបូងអ្នកអាចចាប់ផ្តើមលក់ទៅឲ្យមនុស្សដែលជិតស្និទ្ធដូចជាប៉ាម៉ាក់ បងប្អូន មិត្តភក្តិជាដើមព្រោះថាពួកគេជាមនុស្សដែលស្គាល់អ្នកច្បាស់និងទុកចិត្តចំពោះអាជីវកម្មរបស់អ្នកជាងអតិថិជនថ្មី។
ប្រភព៖ www.smallbusinessbrief.com